backup og meta

អាហារជំនួយថាមពលរាងកាយវិញក្រោយរួមភេទ

អាហារជំនួយថាមពលរាងកាយវិញក្រោយរួមភេទ

ជាក់ស្ដែងការរួមភេទម្ដងជាទូទៅ អាចដុតកំដៅថាមពលនៅក្នុងខ្លួនចន្លោះ ពី៦០ ទៅ ១០០ កាឡូរី ដើម្បីជម្រុញ និង បំពេញតម្រូវការក្នុងរាងកាយបានល្អ តែនោះក៏អាស្រ័យលើ សកម្មភាព និងរយៈពេល​ដែល​ដៃ​គូ​ចំណាយ​ក្នុង​កំលុង​​ពេល​ប្រតិបត្ដិការណ៍ផងដែរ។ ជាលទ្ធផល ទើបបណ្ដាលឲ្យដៃគូសងខាងមាន​អារម្មណ៍​​ថា ហត់ហេវ អស់កម្លាំង ក្រោយពេលរួមភេទ។ ដើម្បីឆ្លើយតប និង បំពេញតម្រូវការចាំបាច់នា​ពេល​​នោះ ដៃគូនីមួយៗត្រូវតែយកចិត្ដទុកដាក់ លើរបបអាហារដែលល្អ ដែលអាចធានាបាននូវ គុណ​ប្រយោជន៍​សម្រាប់​សុខភាព និង អាចស្រោចស្រង់ថាមពលដែលប្រើប្រាស់អស់ពីរាងកាយ។ ខាងក្រោមគឺជា របបអាហារសំខាន់ សម្រាប់ដៃគូក្រោយរួមភេទ មានដូចជា៖

១. ផ្លែប៊ឺ

ការរួមភេទតែងតែ ធ្វើឲ្យដៃគូសងខាងត្រូវតែថយចុះថាមពេល ព្រោះជាហេតុ ប្រព័ន្ធសរសៃឈាម ក្នុង​រាង​កាយ​ត្រូវធ្វើ​ចលនា​មមាញឹក គ្រប់ទីកន្លែង។ យ៉ាងនេះហើយ ការទទួទានផ្លែប៊័ គឺជារបប​អាហារ​យ៉ាង​សាកសមមិនថា ភាគីខាង ប្រុស ឬស្រីនោះទេ។ នៅក្នុងផ្លែប៊ីមានផ្ទុកនូវសារធាតុ ចិញ្ចឹម យ៉ាងសំបូរបែប ដូចជា វីតាមីន E ជាដើម ដែលជាប្រភេទ វីតាមីន អាច​ផ្ដល់នូវសារធាតុប្រឆាំង​អុកស៊ីតកម្មដ៏សំខាន់ដែលជួយ​ពង្រីក​សរសៃ​ឈាមឲ្យមានលំហូរបានល្អ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចកាត់បន្ថយ​ហានិភ័យនៃជំងឺសរសៃឈាមបេះដូង ហើយ ក៏អាចកាត់បន្ថយការខូចខាត DNA របស់មេជីវិតឈ្មោល

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

២. ផ្លែឪឡឹក

ផ្លែឪឡឹកជាប្រភេទរុក្ខជាតិដែលមានរសជាតិផ្អែមឆ្ងាញ់ ងាយស្រួលរកទិញ​ និងមានគុណសម្បត្ដិ​សម្រាប់​​សុខភាពផ្លូវភេទទៀត​ផង។ ព្រោះថា ផ្លែឈើមួយប្រភេទនេះ​សមានផ្ទុកនូវ អាស៊ីតអាមីណូ Citrulline ដែលជួយជំរុញ និងបង្កើនអារម្មណ៍របស់ដៃគូ ដូច្នេះវាជាអាហារសម្រន់ដ៏ល្អមួយដើម្បីទទួលទានមុន និង ក្រោយពេលរួមភេទ។ ម្យ៉ាងវិញទៀត បើយោងតាមការសិក្សាថ្មីៗរបស់ក្រុមអ្នក ស្រាវជ្រាវជនជាតិអ៊ីតាលី បានលើកឡើងថា អាស៊ីតអាមីណូ citrulline នៅក្នុងផ្លែឪឡឹកធ្វើអោយ លំហូរឈាមដំណើរការ បានល្អ ប្រសើរឡើង ហើយក៏អាចជួយកាត់បន្ថយ ហានិភ័យបញ្ហា អសមត្ថភាពលិង្គផងដែរ។

អត្ថបទគួរអាន៖

៣. ផ្លែចេក

ផ្លែចេក អាចផ្ដល់អត្ថប្រយោជន៍ខ្លាំង ទៅលើភាគីដៃគូខាងបុរស ព្រោះផ្លែឈើមួយប្រភេទនេះ មាន​ផ្ទុកទៅដោយ សារធាតុអាហារបំប៉នច្រើន ដូចជាប្រភេទ ប៉ូតាស្យូមជាដើម ព្រោះថា ប៉ូតាស្យូម ជួយ​ជំរុញការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន អរម៉ូនភេទបុរស និង បង្កើនចំណង់ផ្លូវភេទ។ មួយវិញទៀត ក៏មាន សារធាតុ Tryptophan ក៏ត្រូវបានគេរកឃើញមាននៅក្នុងផ្លែចេកដែរ​ ដែល​វាជួយបង្កើនទៅដល់អ័រម៉ូន Serotonin ដែលជាប្រភេទ អរម៉ូន ជួយបង្កើនអារម្មណ៍ និង បង្កើន​ចំណង់ផ្លូវភេទរបស់​បុរស។​

៤. ផ្លែប៉ោម

ផ្លែឈើមួយប្រភេទនេះ អាចផ្ដល់អត្ថប្រយោជន៍ខ្ពស់ទៅដល់ដៃគូផ្លូវភេទ ជាពិសេសភាគីខាងស្រី។ ព្រោះថា ផ្លែប៉ោម មាន​ផ្ទុកនូវ សមាសធាតុ polyphenols និង សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាស្រាក្រហម និងសូកូឡា ដែលអាចជំរុញលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ និង ទ្វារមាស បង្កើនភាពស្រើបស្រាល។ មួយវិញទៀត ផ្លែប៉ោមក៏មាន​ផ្ទុកនូវ សារធាតុ phloridzin មានទំនាក់ទំនងជាមួយ អ័រម៉ូន អេស្ត្រូឌីយ៉ូល ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍​ ប្រព័ន្ធ​បន្តពូជរបស់ស្ត្រី រួមមាន ស្បូន បំពង់ស្បូន ទ្វារមាស និងថែមទាំង ជួយរក្សាជាតិរំអិល ដល់ប្រព័ន្ធបន្ដពូជស្រ្ដីទៀតផង។ ដូច្នេះផ្លែប៉ោមគួតែជា អាហារ​សម្រន់សំខាន់បំផុត ដែលអ្នកគួរតែ​នឹកឃើញ​ ក្រោយពេលរួមភេទ។

កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

៥. ដំឡូងជ្វា

ដំឡូងជ្វា ក៏ជាជម្រើសដ៏ល្អផងដែរក្នុងកំលុងពេលក្រោយរួមភេទ។ ព្រោះដំឡូងជ្វា ជាប្រភេទអាហារដែល​ងាយ​នឹងឆាប់រលាយពីប្រព័ន្ធរំលាយអាហារ ហើយក៏សម្បូរទៅដោយ​ជាតិ​ប៉ូតា​ស្យូម ដែលជា​សារធាតុរ៉ែ គេស្គាល់ថា អាចទប់ទល់ នឹង ជំងឺ​លើសឈាម ដែលអាចស្ថិតក្នុងស្ថានភាព​ វិវត្ត​ទៅរក​ហា​និភ័យ​ខ្ពស់​ អាចឈានទៅដល់ការខ្សោយ លិង្គ ឬ អសមត្ថភាពលិង្គ។ មិនត្រឹមតែប៉ុណ្ណោះ ដំឡូងជ្វាក៏សម្បូរទៅដោយ​សារធាតុ Beta-carotene ដែលផ្តល់ឱ្យរាងកាយ​នូវវីតាមីន A ដ៏ច្រើន ដែលអាចជួយបង្កើននូវទឹករំអិលនៅ ​មាត់​ស្បូន​ឲ្យយ​កាន់​តែ​ប្រសើរឡើង។

ចំណុចសំខាន់

ដៃគូជាច្រើន រមែងតែងតែយកចិត្ដទុកដាក់ គិតគូរជាចាំបាច់ នៅមុនពេលរួមភេទ ដោយភ្លេចគិត​ ពីលទ្ធផលពេល​ក្រោយ​រួមភេទទៅហើយ យ៉ាងណាមិញដូចជា ការត្រៀមលក្ខណៈនូវប្រភេទចំណីអាហារ​សម្រាប់​បំប៉ន​ថាមពេលជាដើម។  ខាងក្រោមជាប្រភេទអាហារដែល អាច​ជួយផ្ដល់ថាមពល ដល់រាងកាយក្រោយពី ប្រតិបត្ដិការជាមួយដៃគូ មានដូចជា៖
  • ផ្លែប៊ែ ដែលមាន វីតាមីន E
  • ផ្លែឪឡឹកមានផ្ទុកនូវ អាស៊ីតអាមីណូ citrulline
  • ផ្លែចេកមានផ្ទុកនូវ ប៉ូតាស្យូម
  • ផ្លែប៉ោម មានផ្ទុកសមាសធាតុ Phloridzin
  • ដំឡូងជ្វា មានផ្ទុកនូវ វីតាមីន A

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Food for Your Libido: A Valentine’s Diet to Boost Your Sex Drive, https://www.pennmedicine.org/updates/blogs/health-and-wellness/2017/february/food-for-libido 

5 best foods to eat after s*x, https://www.pulse.com.gh/lifestyle/beauty-health/5-best-foods-to-eat-after-sx/3nvylgt#:~:text=Apple%20is%20preferably%20the%20best,day%20improves%20the%20sex%20life

Are Potatoes Healthy?, https://health.clevelandclinic.org/are-potatoes-healthy/
Effects of Sex-Specific Density and Sex Ratio Determined Experimentally for Colorado Potato, https://journals.plos.org/plosone/article?id=10.1371/journal.pone.0060381

8 Great Natural Fruit And Veggie Aphrodisiacs, https://fruitsandveggies.org/stories/8-great-natural-fruit-and-veggie-aphrodisiacs/

 

កំណែ​ប្រែបច្ចុប្បន្ន

29/03/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កុំចេះតែប្រើថ្នាំជំនួយផ្លូវភេទផ្តេសផ្តាស បើស្ថិតក្នុងល័ក្ខខ័ណ្ឌទាំងនេះ

សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 29, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម