backup og meta

វិធីនេះ បុរសៗអាចសាកល្បងបានប្រសិនមានបញ្ហាឆាប់ចេញទឹកកាម

វិធីនេះ បុរសៗអាចសាកល្បងបានប្រសិនមានបញ្ហាឆាប់ចេញទឹកកាម

ការឆាប់ចេញទឹកកាមលឿនពេក គឺជាឧបសគ្គដ៏ធំរបស់ដៃគូ ជាពិសេសភាគីខាងបុរសៗតែម្ដង ក្នុងកំលុងពេលដ៏មានក្ដីសុខបំផុត ក៏ត្រូវកាត់ផ្ដាច់ភ្លាមៗក្នុងរយៈពេលត្រឹមតែ ៤០វិនាទី ទៅ ២នាទីជាងបន្ដិចប៉ុណ្ណោះ។ តើប្រុសៗ​យើង​ចង់បែប​នេះ​ដែរទេ? ចម្លើយ គឺមិនចង់ទទួលបានបែបនេះទេ ប្រើពេលវេលាបានកាន់តែយូរកាន់តែជាតម្រូវការរបស់ប្រុសៗ​។ ដូច្នេះយើងក៏មានវិធីសាស្ដ្រមួយចំនួនចង់បង្ហាញ សម្រាប់ជាជំនួយ ក៏អាចសាកល្បងបាន។

១.ជំនួយពីដៃគូ

ក្នុងចំណុចនេះមិនទាន់ដល់នាទីដែលចាប់ផ្ដើមប្រតិបត្ដិការណ៍ទេ ប៉ុន្ដែជានាទីមុនពេលចាប់ផ្ដើម ដែលយើងជាបុរសត្រូវតែពិភាគ្សាជាមួយដៃគូជាមុនសិន បង្ហាញពីអារម្មណ៍ពិតដែលចង់ ឲ្យដំណើរ​ការ​លើ​គ្រែនេះមានភាពរលូនហើយមានរយៈពេលយូ។ បើដៃគូរបស់យើងយល់ព្រម យើងនឹងប្រាប់គាត់ពីរបៀបផ្សេងៗដែលយើងនឹងប្រើ ក្នុងកំលុងពេល​រួម​ភេទនោះដើម្បីជាការយល់ពីគ្នា។ នេះបើយោងតាមការលើកឡើងរបស់ អ្នកស្រី Vanessa Marin អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ដ និង សុខភាពផ្លូវភេទ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

២.ប្រើស្រោម

ការប្រើស្រោមក៏ជាវិធីសាស្ដ្រមួយក្នុងចំណោមវិធីសាស្ដ្រពន្យារការចេញទឹកកាម​លឿន​ដែរ​​ ព្រោះការប្រើស្រោមអាចបញ្ជៀសប្រុសៗពីការប្រតិកម្មអាលែកហ្ស៊ីរហ័ស។ ស្រោមអាចការពារ រុំព័ន្ធជុំវិញលិង្គ ជាលទ្ធផលបុរសៗដែលមានជំងឺ​អាលែកហ្ស៊ីស្បែកប្រតិកម្មរហ័ស គឺអាចជួយបានមួយកម្រិត។ ការសិក្សាបានបង្ហាញថា បុរសៗដែលមានជំងឺ​អាលែកហ្ស៊ីស្បែក និងជំងឺសើរស្បែក ក៏ងាយនឹងបង្កឲ្យរួមភេទឆាប់ចេញទឹកកាមបានដែរ។

៣.បន្ថយល្បឿន

ការសម្រុកលឿនៗពេក ក៏ជាកត្ដាជម្រុញឲ្យឆាប់ចេញទឹកបានដែរ ព្រោះកាលដែល យើងខំសម្រុក​ពេក ក៏នឹងធ្វើឲ្យយើងបាត់បង់ការគ្រងអារម្មណ៍។ ក្នុងចំណុចនេះ​អ្នកស្រី Vanessa Marin បានបញ្ជាក់ថា ការរួមភេទដោយសកម្មភាពយឺតៗ ហើយដកដង្ហើមមួយៗ ក្នុងកំលុងពេលចាប់ផ្ដើម​មិនត្រឹមតែធ្វើឲ្យមានរយៈពេលយូរនោះទេ ហើយដៃគូខាងស្រីក៏អាចនឹងឈានដល់ចំណុច​​កំពូលផង​ដែរ។

៤.ប្ដូរក្បាច់

ការប្ដូរក្បាច់ឲ្យបានញឹកញាប់ក៏ជារឿងល្អសម្រាប់ដៃគូ ព្រោះការប្ដូរក្បាច់មានន័យថាគឺការពន្យា​ពេល នៃចង្វាក់​រួមភេទ ហើយក៏ជាពេលដែលយើងអាចសម្រួលការដកដង្ហើមបានដែរ។ អ្នកស្រី Vanessa Marin បានបញ្ជាក់ថា នេះក៏ជាការកាត់ផ្ដាច់ចង្វាក់ផង​ដែរ។ ការផ្ដាច់ចង្វាក់នេះ យើងក៏អាចធ្វើបានមួយវិធីទៀត ដូចជាការផ្អាកសកម្មភាពបន្ដិច ឬក៏ដកលិង្គចេញសិន ហើយចាំបន្ដទៅមុខទៀត។

អត្ថបទគួរអាន៖

៥.សម្រេចកាមដោយខ្លួនឯង

ការសម្រេចកាមដោយខ្លួនឯងមុនពេលរួមភេទជាមួយដៃគូ ក៏ជាវិធីសាស្ដ្រមួយជួយឲ្យយើងជាបុរសមិន​ងាយ​ចេញទឹកបានដែរ។ បុរសៗអាចអនុវត្ដវិធីនេះបាន ព្រោះថាក្រោយពេលដែល ទឹកចេញម្ដងហើយ គឺអាចប្រើពេលយូទៀត ទើបចេញម្ដងទៀត។ ការសាកល្បងវិធីនេះ ត្រូវច្បាស់លាស់ពេលវេលា ពោលក្រោយពីសម្រេចកាមរួចភ្លាម ប្រញាប់ប្រតិបត្ដិការណ៍ភ្លាម បើចង់បានពេលយូរ។ ប៉ុន្ដែការធ្វើបែបនេះ ភាគច្រើន អាចនឹងប៉ះពាល់ដល់អារម្មណ៍ខាងប្រុស ដែលអាចធ្លាក់ចុះ​ចំណង់ផ្លូវភេទមួយកម្រិត។

៦.រំខានអារម្មណ៍ខ្លួនឯង

ការរំខានអារម្មណ៍ខ្លួនឯង ក្នុងចំណុចនេះ អាចនឹងប៉ះពាល់ក្ដីសុខផ្លូវចិត្ដបន្ដិចខាងបុរស។ ប៉ុន្ដែដើម្បីបំពេញតម្រូវ​​ការក្ដីសុខមនុស្សដែលខ្លួនស្រលាញ់ ការធ្វើបែបនេះក៏ជាវិធីសាស្ដ្រល្អផងដែរ។ ការរំខានខ្លួនឯងពេលនេះ ចង់មាន​ន័យ​ថា យើងជាបុរសត្រូវបោះបង់ការផ្ដោតអារម្មណ៍ទៅលើដៃគូរបស់យើង ដោយគិតទៅរឿងអ្វីផ្សេងៗ ដូចជាការញ៉ាំបាយពេលល្ងាច​ ឬធ្វើអ្វីផ្សេងដែលមិនទាក់​ទងនឹងអារម្មណ៍ផ្លូវភេទពេលនោះ។ ការធ្វើបែបនេះអាចនឹងជួយយើង ពន្យា​រពេលចេញទឹកកាមបាន ខណៈដែលអារម្មណ៍របស់យើងមិនបានផ្ដោតទៅលើដៃគូ។ ប៉ុន្ដែត្រូវចាំថា នៅតែ​បន្ដ​រក្សាសកម្មភាពជាមួយដៃគូដដែល ជៀសវាងធ្វើឲ្យភាគី​ខាង​ស្រីដឹងខ្លួនថា យើងកំពុងគិតរឿងផ្សេងពីគាត់ ព្រោះស្រីៗ​ងាយនឹងអស់អារម្មណ៍ខ្លាំងណាស់ពេលដឹងថា ខ្លួនយើងនៅជាមួយគាត់ តែអារម្មណ៍នៅក្រៅ។

៧.ធ្វើYogaជាប្រចាំ

ប្រុសៗអាចធ្វើYoga ជាប្រចាំ ព្រោះ Yoga បាន​ផ្ដោត​សំខាន់ លើការធ្វើចលនា ការពង្រឹង នៃឥរិយាបថតាមផ្នែកផ្សេងៗ នៃរាងកាយ ដូចជាឥរិយាបថ ហាត់​ផ្នែក​ត្រគាក ចង្កេះ ស្មា ដៃ សម្រួលសរសៃរតាមសន្លាក់​​ឆ្អឹង និងប្រព័ន្ធដង្ហើម ជាដើម។ មិនត្រឹមតែ​ប៉ុណ្ណោះ​​​​​​ការហាត់ Yoga ក៏បាន​ជួយទៅដល់ផ្នែកស្មារតីផងដែរ ព្រោះថា Yoga គឺមានភាព​ស្ងប់​ស្ងាត់ ក្នុងអារម្មណ៍​​អាចជួយឲ្យយើង​អាច​ជៀស​ផុតបានពី ជំងឺស្ដ្រេស ជំងឺបាក់ទឹកចិត្ដ ពោល អាចជួយឲ្យផ្នែក​សុខភាព​ផ្លូវចិត្ដរឹងមាំ។ ដូច្នេះ ការហាត់ Yoga បានជារៀងរាល់ថ្ងៃ នឹង​ជួយ​បង្កើន​​សមត្ថភាពផ្លូវភេទ​បានល្អ។

សុខភាពផ្លូវភេទ

ជារូមអ្នកស្រី Vanessa Marin ក៏បានបញ្ជាក់ថា មានវិធីផ្សេងៗមួយចំនួនទៀត ដែលអាចអនុវត្ដបាន តាមបទពិសោធន៍ និងអាស្រ័យទៅលើចំណង់របស់ពួកគេ។ វិធីសាស្ដ្រអាចជា ការប្រើប្រាស់ថ្នាំជួយពន្យារពេលចេញទឹកជាដើម​ ប៉ុន្ដែចូរចងចាំថា ប្រសិនបើគ្រប់វិធីដែលយើងប្រើហើយ នៅតែមិនមានប្រសិទ្ធភាព គួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យ ផ្នែកសុខភាពផ្លូវភេទ ដើម្បីកាន់តែច្បាស់ថា យើង​កំពុងតែមានជំងឺផ្លូវភេទឬក៏អត់។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sexual Dysfunction in Men and Women, https://familydoctor.org/condition/sexual-dysfunction/

Sexual Dysfunction in Males ,https://my.clevelandclinic.org/health/diseases/9122-sexual-dysfunction-in-males

How long should sex last?https://www.plannedparenthood.org/learn/ask-experts/how-long-does-the-typical-first-time-last-i-am-worried-it-was-too-quick

Premature ejaculation: Overview, https://www.ncbi.nlm.nih.gov/books/NBK547548/

How Sex Changes for Men After 50, https://www.aarp.org/relationships/love-sex/info-10-2010/how_sex_changes_for_men_after_50.html

កំណែ​ប្រែបច្ចុប្បន្ន

16/05/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ឈឺក្បាលពេលពពោះ សាកតិចនិកធម្មជាតិសិន មុនលេបថ្នាំបំបាត់ការឈឺចាប់

ចូលចិត្តធ្វើសកម្មភាពបែបនេះ បញ្ជាក់ថាញៀនសិចមែនទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម