ការរួមភេទពេលស្រវឹង បទពិសោធន៍មនុស្សប្រុសភាគច្រើន យល់ថាធ្វើឲ្យខ្លួនមានអារម្មណ៍ផ្លូវភេទខ្លាំងជាងពេលធម្មតា ហើយពេលស្រវឹងអាចយរួមភេទបានយូមុនឈានដល់ចំណុចកំពូល និងអាចសម្រេចបំណងចុងក្រោយរបស់ដៃគូថែមទៀត។ រហូតមានពេលខ្លះមានការលើកឡើងថា គ្រឿងស្រវឹងជាថ្នាំសម្រើបទៀតផង។ តើទាំងនេះគឺជាការពិតដែរទេ?
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ឆ្លើយតបទៅនឹងការលើកឡើងនេះចង់បញ្ជាក់ថា គ្រឿងស្រវឹងមិនមែនជាមធ្យោបាយ ដោះស្រាយបញ្ហាក្ដីសុខលើគ្រែទាំងស្រុងនោះទេ។ ប្រសិនបើផឹកវាច្រើន លើសពីសមត្ថភាពរាងកាយទទួលយក នោះវានឹងបង្កការរំខានចំពោះយើងវិញ តួយ៉ាងពេលដែលផឹកស្រវឹងខ្លាំងនឹងមិនមានអារម្មណ៍សិចទៀតនោះទេ មានតែឈឺក្បាល វិលមុខ ក្អួត និង ងុយគេងគឺជាអាការៈមើលឃើញជាក់ស្ដែងភាគច្រើន។ ដូច្នេះ មកដឹងពីមូលហេតុសំខាន់ៗមួយចំនួនសិន មុនពេលឈានដល់ការសម្រេចចិត្ដជ្រើសរើសគ្រឿងស្រវឹងមកធ្វើជាអ្នកសម្របសម្រួលក្ដីសុខដៃគូស្នេហា៖
១.គ្រឿងស្រវឹងគឺជាអ្នកផ្ដាច់ទំនាក់ទំនងប្រព័ន្ធប្រសាទ
គ្រឿងស្រវឹងបង្កការរំខានដល់ប្រព័ន្ធប្រសាទ បាត់បង់ការគ្រប់គ្រង ការគិត ពោលគឺធ្វើឲ្យថយសមត្ថភាពខួរក្បាលស្ទើតែទាំងស្រុង។ ការប៉ះពាល់ប្រព័ន្ធប្រសាទជាក់ស្ដែងណាស់ ក៏ជះឥទ្ធិពលមិនល្អទៅដល់ក្ដីសុខពេលរួមភេទផងដែរ។ ការរួមភេទដែលល្អ ហើយរលូនគឺផ្ដោតសំខាន់រួមទៅលើប្រព័ន្ធស្មារតីដៃគូមានភាពល្អប្រសើរ អាចបែងចែកនិង វិនិឆ្ឆ័យបានច្បាស់ៗលើការសម្រេចក្ដីសុខ។ ការស្រវឹងស្រា អាចនឹងធ្វើឲ្យយើងបាត់បង់ការប្រុងប្រយ័ត្ន ការការពារ នឹងឈានដល់បង្កកំហុសក្រោយពេលស្រវឹង។
២.ជាតិអាល់កុលធ្វើឲ្យរាងកាយខ្សោះជាតិទឹក
ការផឹកគ្រឿងស្រវឹងអាចបង្កឲ្យខ្លួនប្រាណរបស់យើង ត្រូវខ្សោះជាតិទឹក។ បញ្ហានេះអាចធ្វើឲ្យរាងកាយរបស់យើងមិនអាចធ្វើសកម្មភាពបានល្អដូចធម្មតាបានទេ។ ខ្វះជាតិទឹកក្នុងរាងកាយ យើងតែងមានអារម្មណ៍ថា វិលមុខ អស់កម្លាំង ឈឺក្បាល ហើយការខ្វះជាតិទឹកនេះទៀតសោធ ក៏មិនអាចធ្វើឲ្យចរន្ដឈាមក្នុងរាងកាយរបស់យើងដឹកនាំយកអុកស៊ីសែនជួយបំពេញដល់ម្រូវការសាច់ដុំលិង្គបានពេញលេញលេញនោះដែរ។
៣.ជាតិអាល់កុលធ្វើឲ្យប្រដាប់ភេទមិនងាយឡើងរឹង
ការផឹកគ្រឿងស្រវឹងច្រើនជាប្រចាំ ក៏បង្កឲ្យជួបបញ្ហាធ្វើឲ្យលិង្គខ្សោយបាន។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍ស្រើបស្រាល ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន ឬថយចុះ វានឹងពិបាកធ្វើឲ្យលិង្គឡើងរឹង។ បន្ថែមពីនេះទៅទៀត ឥទ្ធិពលនៃគ្រឿងស្រវឹង ក៏បានធ្វើបុរសៗជាច្រើនជួបប្រទះនឹងបញ្ហាការឆាប់ចេញទឹកកាម ឬលិង្គមិនឡើងរឹងម្តងម្កាល ឬមួយទៀតក៏អាចឈានទៅដល់បញ្ហាងាប់លិង្គតែម្ដង។
៤. គ្រឿងស្រវឹងអាចបង្អាក់ដំណើរការរួមភេទដល់ចំណុចកំពូល
គ្រឿងស្រវឹងគឺជាឧបសគ្គដែលរារាំងដៃគូពិបាកឈានដល់ក្ដីសុខកំពូល ហើយភាគីខាងប្រុសក៏ពិបាកនឹងបញ្ចេញទឹកកាមនោះដែរ។ ចំណែកមនស្សស្រីវិញងាយនឹងជួបបញ្ហាស្ងួតទ្វារមាសក្នុងកំលុងពេលរួមភេទ។ កត្ដានេះអាចបង្កជារលាកបាន។ ការផឹកគ្រឿងស្រវឹងច្រើន មុនពេលរួមភេទ គឺមិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ វាបង្កគ្រោះថ្នាក់ច្រើនដល់សុខភាព និងការសម្រេចមិនបានច្បាស់លាស់ ក៏បង្កើតជាបញ្ហានៅពេលខាងមុខ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
ដោយឡែកអ្នកជំនាញក៏មិនបានហាមឃាត់មិនឲ្យញ៉ាំគ្រឿងស្រវឹងមុនពេលរួមភេទនោះដែរ ប៉ុន្ដែអាចញ៉ាំបានក្នុងបរិមាណតិចតួច។ ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតបរិមាណតិច ក៏ជាចំណុចល្អចំពោះសុខភាពផងដែរ។ គ្រឿងស្រវឹងក៏ធ្វើឲ្យយើងអាចកាត់បន្ថយស្ដ្រេស សម្រួលដល់សរសៃឈាមបេះដូង។ ការកំណត់បរិមាណច្បាស់លាស់ អ្នកជំនាញមិនបានកំណត់នោះទេ ព្រោះអាស្រ័យទៅលើលក្ខខណ្ឌសុខភាពជាក់ស្ដែង និងកម្រិតជាតិអាល់កុលក្នុងស្រា ឬស្រាបៀរទាំងនោះ។ ជាការក្រើនរំលឹក មិនអាចញ៉ាំច្រើននោះទេ ហើយក្នុងកំលុងពេលញ៉ាំ គួរតែមានញ៉ាំទឹកឲ្យបានច្រើនផងដែរ ក្នុងបរិមាណអាចលើសពីចំនួនស្រាដែលយើងបានញ៉ាំ។
[embed-health-tool-ovulation]