ការរួមភេទអាចជារឿងគ្រោះថ្នាក់មួយបន្ទាប់ពីអ្នកធ្លាប់មានបញ្ហាគាំងបេះដូង។ ទោះយ៉ាងណាក្ដីរឿងរឿងរួមភេទនេះ គឺជារឿងសំខាន់ក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ដែលគ្នាយើងមិនអាចមិនរួមភេទពេញមួយជីវិតបានរហូតនោះទេ។ រឿងដែលល្អគឺថា មនុស្សជាច្រើននៅអាចបន្តរួមភេទបានធម្មតា ទោះបីជាធ្លាប់គាំងបេះដូងក្ដី។
១- តើពេលណាអាចរួមភេទបានវិញក្រោយពីគាំងបេះដូង?
ចម្លើយគឺអាស្រ័យលើបុគ្គលម្នាក់ៗ។ ប្រសិនបើគ្នាយើងមានសុខភាពធម្មតាវិញ នោះបានន័យថាយើងអាចចាប់ផ្ដើមរួមភេទបានវិញហើយ។ ប្រសិនបើយើងអាចធ្វើសកម្មភាពតិចតួច ដូចជាដើរតិចៗ ឬដើរឡើងជណ្ដើរបាន ដោយមិនបានបញ្ហាអ្វី នោះបានន័យថាអាចមានសមត្ថិភាពគ្រប់គ្រាន់ក្នុងការរួមភេទវិញហើយដែរ។ គ្នាយើងអាចពិភាក្សាជាមួយគ្រូពេទ្យបាន ប្រសិនបើមិនទាន់ទុកចិត្ដលើដងខ្លួននៅឡើយ។ គ្រូពេទ្យអាចធ្វើការពិនិត្យ Electrocardiogram ដើម្បីពិនិត្យមើលសុខភាពបេះដូងរបស់យើង។ ប្រសិនបើយើងមានវះកាត់ជួសជុលសរសៃឈាមបេះដូង យើងត្រូវរងចាំរហូតដល់មុខរបួសជាសះស្បើយសិន។
អត្ថបទពាក់ព័ន្ធ៖
- ចៃលើស្បែកម្យ៉ាងងាយឆ្លងពីម្នាក់ទៅម្នាក់ពេលរួមភេទ ឬនៅស្និទ្ធស្នាលនឹងគ្នា
- ស្រីៗច្រើនធ្វើកំហុសទាំងនេះដោយមិនដឹងខ្លួន ទាក់ទងនឹងរឿងលើគ្រែ
- ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
២- តើយើងអាចគាំងបេះដូងលើកទីពីរក្នុងពេលកំពុងរួមភេទដែរឬទេ?
ភាគរយដែលយើងអាចគាំងបេះដូងក្នុងពេលកំពុងរួមភេទ គឺមានកម្រិតទាបណាស់។ មានមនុស្សតិចជាងម្នាក់ក្នុងចំណោម មនុស្ស១០០នាក់ គាំងបេះដូងដោយសារការរួមភេទ។ ដូចនេះយើងមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកនោះទេ។
តិចនិចរួមភេទក្រោយកើតជំងឺគាំងបេះដូង
ប្រសិនបើយើងនៅមានការភ័យខ្លាច យើងអាចធ្វើសកម្មភាពបែបថ្មមៗ មានដូចជាការថើប ឬក៏បបោសអង្អែល។ ពេលយើងសម្រេចចិត្ដថា និងប្រឡូកក្នុងការរួមភេទឡើងវិញ យើងគួរតែ៖
- ត្រូវប្រាប់ពីអារម្មណ៍ និងការគិតឲ្យដៃគូបានដឹង ព្រោះដៃគូក៏អាចមានការខ្វល់ខ្វាយដូចគ្នាដែរ។
- ជ្រើសរើសពេលវេលា និងទីកន្លែងសមស្រប ដែលមិនមានអ្វីមករំខាន។
- មិនត្រូវរួមភេទក្រោយពេលទើបហូបអាហារបាន៣ម៉ោង ធ្វើដូចនេះដើម្បីការពារកុំឲ្យមានបញ្ហាក្រពះធ្វើទុក្ខ។
- ត្រូវយកចិត្ដទុក្ខដាក់ចំពោះក្ដីកង្វល់យើង ក៏ដូចជាដៃគូ ដែលបញ្ហានេះវាអាចប៉ះពាល់ដល់អារម្មណ៍ស្រើបស្រាល និងសកម្មភាពផ្លូវភេទរបស់យើង។ ដូចនេះយើងគួរតែមានការប្រុងប្រយ័ត្នឲ្យបានច្រើន។
- ប្រសិនបើយើងមានអារម្មណ៍មិនសូវស្រួល ឬចុកក្នុងទ្រូង គួរផ្អាក និងសម្រាកមួយភ្លែតសិន។ ប្រសិនបើបញ្ហាទាំងនោះមិនបាត់ទៅវិញ ទោះបីជាបានសម្រាក ឬបានប្រើថ្នាំ nitroglycerin ហើយក្ដី យើងគប្បីទៅជួបគ្រូពេទ្យ ដើម្បីរកដំណោះស្រាយ។
៣- បញ្ហាផ្លូវភេទបន្ទាប់ពីគាំងបេះដូង
ជំងឺគាំងបេះដូង អាចបន្សល់នូវបម្រែបម្រួលលើរាងកាយ ដែលអាចជាបញ្ហាធ្វើឲ្យយើងពិបាកក្នុងការរួមភេទ។ មានមនុស្សមួយចំនួនជួបបញ្ហាបាត់បង់ចំណង់ផ្លូវភេទ ក្រោយមានបញ្ហាគាំងបេះដូង។ មនុស្សប្រុសអាចមានបញ្ហាលិង្គមិនឡើងរឹង ចំណែកមនុស្សស្រីវិញ អាចជួបបញ្ហាទ្វារមាសប្រែជាស្ងួត។ ប្រសិនបើយើងជួបបញ្ហាទាំងអស់នេះ គួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីរកវិធីព្យាបាល។ ការប្រឹក្សាយោបល់ ក៏ដូចជាការប្រើប្រាស់ថ្នាំពេទ្យ អាចជួយឲ្យជីវិតផ្លូវភេទរបស់យើងត្រឡប់មករកភាពប្រក្រតីឡើងវិញ។ មិនត្រូវប្រើប្រាស់ផលិតផលជំនួយផ្លូវភេទ ដោយមិនមានការពិភាក្សាជាមួយគ្រូពេទ្យជាដាច់ខាត។ ថ្នាំព្យាបាលបញ្ហាផ្លូវភេទមួយចំនួន អាចមានអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើប្រាស់ (ដូចជា ថ្នាំ nitroglycerin ជាដើម) ដែលវាអាចបណ្ដាលឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការប្រឹក្សាយោបល់ គឺជារឿងសំខាន់ ដែលវាអាចផ្ដល់អត្ថប្រយោជន៍ដល់យើង ក៏ដូចជាដំបូន្មាន ដើម្បីជួយកាត់បន្ថយអារម្មណ៍តានតឹង និងភាពភ័យខ្លាចក្នុងការរួមភេទ។
[embed-health-tool-ovulation]