backup og meta

ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែ

ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែ

កុំ​គិត​ថា​រឿង​តូច​តាច​ពេល​អីអី​ម្ដង​ៗ​មិន​មាន​បញ្ហា ហើយ​ចេះ​តែ​មិនខ្វល់នោះ​ ប្រយ័ត្ន​ថ្ងៃ​ក្រោយ​បែក​គ្នា​ដោយ​សារ​តែ​រឿង​អស់​ហ្នឹង។ ខាង​ក្រោម​នេះ​​ជា​កំហុស​តូច​ៗ ដែល​ប្រុស​ៗ​គ្នា​ច្រើន​មើល​រំលង គិត​ថា​មិន​អី។ តោះ​មក​ស្វែង​យល់ និង​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា។

១- គិត​តែពីអារម្មណ៍ខ្លួនឯង

ស្រីៗ​ត្រូវ​ការ​ពេល​ ​​ដើម្បី​បង្កើត​​អារម្មណ៍សិច​ (ស្រើបស្រាល)​ ហើយ​ប្រុសៗ​ភាគ​ច្រើន​គិត​តែ​អារម្មណ៍​​ខ្លួន​ឯង ហើយ​អត់​ដឹង​ទេ​ថា ​ការ​ឱប ថើប ឬបបោស​អង្អែល​​អាច​ជួយ​ឲ្យ​ដៃគូកាន់​តែមាន​អារម្មណ៍ស្រើប​ស្រាល​។ ការ​បបោស​អង្អែល ក៏​ជួយ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​​សុវត្ថិភាព បង្កើន​ទំនុកចិត្ត​ និង​សេរីភាពក្នុងពេល​រួមភេទ។ បបោស​អង្អែល​ត្រឹម ៣០វិនាទី អាច​ជួយ​ឲ្យ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin) ចេញ​មក​ជួយ​បង្កើត​អារម្មណ៍​សិច​បាន​។

អត្ថបទពាក់ព័ន្ធ៖ 

២- គិតថាខ្លួនឯងដឹងរឿងគ្រប់យ៉ាង

ចង់​មិន​ចង់ ស្រីៗ​​ភាគច្រើនបង្ខំចិត្តលាក់​អារម្មណ៍​ខ្លួន​ឯង ដោយបង្ហាញ​ថា​ខ្លួន​បានដល់​​កំពូល​ពេល​រួមភេទ ​ដើម្បី​កុំ​ឲ្យ​ដៃគូ​អន់ចិត្ត។ ឯប្រុសៗ​វិញ បែរ​ជា​គិត​ថា​ខាងស្រី​ពេញ​ចិត្តហើយ​មើល​ទៅ ខណៈ​ដែល​ការពិតស្រីៗ​​​អាច​មិន​ស្កប់ស្កល់​។ បើ​ពិត​ជា​ស្រលាញ់​ដៃគូ​​មែន​ ហើយ​ចង់​នាង​ឈាន​ដល់​ឋានសួគ៌​ដែរ ប្រុសៗត្រូវ​សួរ​នាំ​​ពី​អ្វី​​អាច​ធ្វើ​ឲ្យ​ខាងស្រី​​មាន​សេចក្តី​សុខ​ពិតប្រាកដ។ សាកល្បង​ឲ្យ​នាងនិយាយ​ពីអ្វីដែល​​ចូលចិត្ត ឬ​មិន​ចូលចិត្ត​​ក្នុង​ពេល​ប្រតិបត្តិការ​ម្ដងៗ។ 

រួមភេទ

៣- មិនដែលសាកល្បងប្រើវិធីផ្សេងសោះ

ទោះ​បី​ជា​ក្បាច់​ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ​មាន​ប្រសិទ្ធ​ភាព​មែន តែ​ក៏​មិន​ប្រាកដ​ថា​ទៅ​ថ្ងៃ​ខាង​មុខ វា​នៅ​ប្រើ​ការ​បាន​ដដែល​ឬ​អត់​នោះទេ​។ កត្តា​សំខាន់​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ គឺ​អាស្រ័យ​តាម​ចិត្ដ​របស់​គាត់។ ដូច​នេះ​ចិត្ដ​របស់​មនុស្ស​ស្រី​​អាច​ប្រែ​ប្រួល​គ្រប់​ពេល​ បានន័យ​ថា​ពេល​នេះ​គាត់​ចូល​ចិត្ដ​របៀប​ហ្នឹង​មែន តែ​មិន​មែន​បាន​ន័យ​ថា​លើក​ក្រោយ​គាត់​ចង់​បាន​បែប​ហ្នឹង​ដដែល​​​ទៀត​ទេ។ ប្រុសៗ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ដ​ទុក​​ដាក់​សង្កេត​មើល​ថា តើ​ខាង​ស្រី​​ចូល​ចិត្ដ​សកម្មភាព​មួយ​ណា​ ដែល​យើង​​ធ្វើ​ដាក់​គាត់។ បើ​ដឹង​ថា​ដៃគូ​​ចូល​ចិត្ដ​បែប​ណា​ហើយ យើង​​អាចប្រើ​​វិធី​នោះ​មួយ​រយៈ​ទៀត​បាន តែ​ហាម​ឲ្យ​ហើយ ហាម​ប្រើ​តែ​ក្បាច់​មួយ​នេះ​មួយ​ជីវិត។

៤- គិតថាការរួមភេទគឺសំខាន់តែលើដងខ្លួនមួយមុខ

ប្រុសៗ​ត្រូវ​ចាំ​ថា មនុស្ស​ស្រី​ក៏​ចង់​ឲ្យ​ខាង​ប្រុស​ដាស់​អារម្មណ៍​ផ្លូវ​ចិត្ដ​របស់​ខ្លួន​ដូច​គ្នា។ មនុស្ស​ស្រី​ជា​ច្រើន គិត​ដល់​រឿង​សប្បាយ​ៗ ពេល​គាត់​កំពុង​រួម​ភេទ ដើម្បី​ដាស់​អារម្មណ៍​របស់​គាត់​មួយ​កម្រិត​ថែម​ទៀត។ បើ​ដឹង​ហើយ ប្រុស​ៗ​គ្នា​យើង​សាក​ល្បង​ជួយ​គាត់​មើល​ទៅ។ យើង​ក៏​អាច​ចូល​រួម​គិត​រវើ​រវាយ តាម​ការ​គិត​របស់​ដៃ​គូរ​ខាង​ស្រី ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ស្រើប​ស្រាល​ដូច​គ្នា មិនតែ​ប៉ុណ្ណោះ​ វិធី​មួយ​នេះ​ថែម​ទាំង​ជួយ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​ រវាង​អ្នក​ទាំង​ពីរ​កាន់​តែ​ផ្អែម​ល្ហែម​ជាង​មុន​​មួយ​​កម្រិត​​ថែម​ទៀត​។

៥- គិត​ថា​ពេល​រួមភេទ​គឺធ្វើ​ឲ្យ​ស្រីៗ​ស្រើបស្រាលហើយ

ជា​ការ​យល់​ច្រឡំ​របស់​ប្រុសៗ! ​ការ​ស្រើបស្រាល​របស់ស្រីៗភាគច្រើន​​មិន​មែន​កើតឡើងអំឡុង​ពេល​រួមភេទ​​​ទេ។ ក្បាច់​រួម​ភេទ​​ជា​ច្រើន​ មិន​អាច​រំញោច​ឲ្យ​ស្រីៗ​ដល់​​ចំណុច​ស្រើបស្រាល​​ និង​មិន​អាចផ្តល់​ក្តី​សុខ​ដូច​អ្វីនាង​ចង់​បាន​នោះ​ឡើយ។ បើ​ចង់​ឲ្យ​អារម្មណ៍​ស្រើប​ខ្លាំង ស្រីៗ​ត្រូវ​ការ​សកម្មភាព​បបោសអង្អែល​មុន​នឹង​ចាប់​ប្រតិបត្តិការ​មែនទែន។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា មនុស្ស​ស្រី​ងាយ​ដល់​កំពូល​ ពេល​រួម​ភេទ​តាម​មាត់។ ប្រដាប់​រំញ័រ ក៏​ជួយ​ដាស់​អារម្មណ៍​គាត់​បាន​កាន់​តែ​ខ្លាំង ដូច​នេះ​ប្រុសៗ​គួរ​តែ​ចេះ​ប្រើ​វត្ថុ​ជំនួយ​ទាំង​អស់​នោះ។ បើ​សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​ដៃ​គូរ​យើង​​ពេញ​ចិត្ដ យើង​គួរ​បន្ត​ជួយ​គាត់​ទៀត។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Sex Mistakes Men Make. http://www.webmd.com/men/guide/7-sex-mistakes-men-make#2. Accessed June 1, 2017.

កំណែ​ប្រែបច្ចុប្បន្ន

06/04/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើ​មាន​សញ្ញាទាំង៥នេះ អ្នក​មិនទាន់ក្លាយជាគូស្នេហ៍​ល្អ​នៅឡើយទេ

ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម