ជំងឺកាមរោគ

ជំងឺ​កាមរោគ​៖ ក្នុង​ផ្នែក​នេះ បង​ប្អូន​អាច​ស្វែង​យល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​មាន​ទៅ​ជា​ជំងឺកាមរោគផ្សេងៗ និងផលវិបាក ការ​ការពារ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺកាមរោគ

រមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគ

ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមួយ​ចំនួន​ដែល​យើង​គួរ​ដឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំងឺប្រមេះទឹកថ្លា ប្រមេះទឹកថ្លាជាជំងឺកាមរោគអាចកើតលើបុរស និង ស្ដ្រី។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងនៃជំងឺនេះ ធ្វើឲ្យដៃគូសងខាងមិនអាចមានលទ្ធភាពបង្កកំណើតបាន ប្រសិនធ្វេសប្រហែលមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ រោគសញ្ញានៃជំងឺនេះអាចស្ដែងចេញ ដោយការរមាស់ត្រង់បរិវេណប្រដាប់ភេទ នោមផ្សា ឈឺចាប់ពេលរួមភេទ ទឹកនោមមានលោយជាមួយខ្ទុះ ហើយប្រសិនបើធ្ងន់ធ្ងរអាចមានការក្ដៅខ្លួន ហៀរសម្បោរ និង ចុកក្នុងពោះ។ ២.ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ទ្រីកូម៉ូនីញ៉ាស៊ីស(Trichomoniasis)ជាជំងឺកាមរោគដែលឆ្លងដោយសារវត្តមានរបស់ប៉ារ៉ាស៊ីតមានឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណាលីស។ វាអាចកើតឡើងញឹកញាប់ ហើយភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។ រោគសញ្ញានៃជំងឺកាមរោគមួយប្រភេទនេះ ក៏ផ្ដើមចេញជាការរមាស់ និង ក្រហាយ ត្រង់ទ្វារមាស បន្ទាប់ពីនោះក៏មាន ធ្លាក់រម្អិល ឬធ្លាក់ស ធ្លាក់ឈាម នោមញឹក នោមក្រហាយ និងឈឺចាប់ពេលរួមភេទ។ រោគសញ្ញាលើបុរសវិញ គឺមានការរមាស់ត្រង់ចុងលិង្គ ឬក្នុងលិង្គ ពិបាកនោម និងបញ្ចេញទឹកកាម។ ៣.ជំងឺពងបែកលើប្រដាប់ភេទ ពងបែកលើប្រដាប់ភេទគឺជាជំងឺកាមរោគស្ដែងឡើងដោយការពងបែកលើប្រដាប់ភេទ បង្កមកពីពពួកមេរោគដែលបានឆ្លងពីការរួមភេទជាមួយដៃគូមិនបានការពារ។ វាអាចកើតលើ​ទាំងបុរសនិងស្ដ្រី ជាមួយនឹងរោគសញ្ញាដូចជា ការរមាស់ឆិបៗ ឡើងកន្ទួលក្រហម ពងបែកលើប្រដាប់ភេទបណ្ដាលឲ្យក្រហាយ។ គួរប្រុងប្រយ័ត្នសម្រាប់ស្ដ្រីមានផ្ទៃពោះ ការកើតជំងឺនេះត្រូវទាមទារការមើលថែឲ្យបានខ្ដិត​ដល់​ និងគួរទៅជួបគ្រូពេទ្យព្រោះជំងឺនេះអាចឆ្លងដល់ទារកក្នុងផ្ទៃ និងពិបាកក្នុងការសម្រាល។ ៤.ជំងឺដុះសាច់លើប្រដាប់ភេទ ដុះសាច់លើប្រដាប់ភេទ (Genital Warts) គឺជាជំងឺកាមរោគ ដែលបណ្ដាលមកពីការរួមភេទជាមួយដៃគូមានជំងឺនេះហើយមិនបានការពារ។ […]

ស្វែងរក ជំងឺកាមរោគ

ជំងឺកាមរោគ

បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ

ក្រោយ​ប្រតិបត្តិការ​រឿង​ក្តៅ​​សាច់​ហើយ ទាំង​ស្ត្រី​ទាំង​​បុរស​ចាំបាច់​ត្រូវ​លាង​សម្អាត​ប្រដាប់​​ភេទ បន្ថែម​ពី​នោះ​យើង​ក៏​ត្រូវ​នោម​ភ្លាមៗ​ដែរ។ ហេតុអី​គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​នោម​បន្ទាប់ពី​រួមភេទ​​ហើយ? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​ប្រតិបត្តិការ​ហើយ ទាំង​បុរស​ទាំង​ស្ត្រី​មិន​ត្រូវ​រំលង​នោះ​ទេ ព្រោះ​វា​គឺ​ជា​រឿង​អនាម័យ ចំណែក​ឯ​ការ​នោម​វិញ​នោះ​កាន់​តែ​ចាំបាច់​ទៀត ដោយសារ​តែ​វា​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នៅ​បំពង់​បង្ហួរ​នោម ប្លោក​នោម និង​តម្រង​នោម។ បើ​ចំពោះ​មនុស្ស​ស្រី​វិញ ដោយសារ​តែ​បង្ហួនោម​នៅ​ជិត​ប្លោក​នោម ដូច្នេះ​បាក់តែរី ងាយ​នឹង​ជ្រៀត​ចូល​ក្នុង​ប្លោកនោម ហើយ​ទៅ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកម៉ូត្រ បើ​សិ​នជា​មិន​បាន​នោម​ក្រោយ​រួមភេទ​រួច​ទេ មេរោគ និង​បាក់តេរី​ផ្សេងៗ​ក្នុង​ប្រដាប់​ភេទ និង​រន្ធ​គូថ​អាច​នឹង​ចូល និង​ប្រមូលផ្ដុំ​ក្នុង​បង្ហួរនោម ដូច្នេះ​ធ្វើ​ឱ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​បង្ក​រោគ​នៅ​ប្លោកនោម​។ ទោះបី​ជា​បង្ហួរ​នោមប្រុសៗ​វែង​ជាង​ស្រីៗ​ក៏​ដោយ ក៏​ត្រូវ​តែ​នោម​ចេញ​ដែរ  ព្រោះ​មេរោគ​អាច​ឆ្លង​កាត់​ទៅ​ដល់​ទី​នោះ។ អត្ថបទពាក់ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ៤ ចំណុចគួរចៀសវាង ពេលស្រីៗធ្វើអនាម័យកន្លែងសម្ងាត់ តើ​ការ​លាង​​សម្អាត​ប្រដាប់​ភេទ និង​ការ​បញ្ចេញ​ទឹក​នោម ក្រោយ​រួមភេទ​ហើយ​ភ្លាម អាច​បង្ការ​ពី​ការ​មាន​ផ្ទៃពោះ​បាន​ទេ? ចម្លើយ មិន​បាន​​នោះ​ទេ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា អំឡុង​រួមភេទ ទឹកកាម​បុរស​បាន​បាញ់​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី​ទៅ​ហើយ រង់ចាំ​ការ​ជួប​គ្នា​ដើម្បី​បង្ក​កំណើត​ប៉ុណ្ណោះ ប្រសិន​បើ​រួមភេទ​ចំ​ពេល​មេ​ជីវិត​ញី​ធ្លាក់​មក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ជំងឺកាមរោគ

ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!

បើ​និយាយ​រឿង​សម្រេច​កាម​ខ្លួន​ឯង ប្រុសៗជំនាញ​​ជាង​ស្រីៗ តែ​បើ​និយាយ​រឿង​ប្រើ​ឧបករណ៍​សិច​សម្រេច​កាម​វិញ ប្រុសៗ​មិន​ចូល​ចិត្ត​ទេ ភាគ​ច្រើន មាន​តែ​​ស្រីៗ​អ្នក​ប្រើ។ មិនថា​ប្រុស​ មិន​ថា​ស្រីទេ ប្រើ​ឧបករណ៍​សិច​សម្រេច​កាម គ្មាន​អ្វី​ខុស​នោះ​ដែរ គ្រាន់​តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច​ ព្រោះ​វាយ​ងាយ​ធ្វើ​ឲ្យ​យើង​ឆ្លង​កាមរោគ​បាន។ ដើម្បី​សុវត្ថិភាព​ពេល​ប្រើ​ឧបករណ៍​សិច គួរអនុវត្ត​តាម​​តិចនិក​​ក្នុង​អត្ថបទ​នេះ​ទៅ។ ១- សម្អាតឧបករណ៍ទាំង​នោះ​ឲ្យ​បានស្អាត​ល្អ​ មូលហេតុ​អ្វី​ចាំបាច់​ត្រូវ​សម្អាត? – ដើម្បី​ចៀស​ផុត​ពី​ជំងឺកាម​រោគ​ផ្សេង​ៗ ដូច​ជា​ ជំងឺ​រើម ឆ្លង​មេរោគ​នៅ​ទ្វារមាស (Bacterial Vaginosis និង​ពពួកមេរោគស្វាយ ​ប្រមេះ​ (Chlamydia)។ ​ស្រីៗ​រួម​ភេទ​ជា​មួយ​ស្រីៗ​គ្នា​ឯង ហើយ​ប្រើ​ឧបករណ៍​សិច​​រួម​គ្នា គឺ​ប្រឈម​ខ្ពស់​ជា​មួយ​ការ​ឆ្លង​មេរោគ​នៅ​ទ្វារមាស ជា​ពិសេស​ បើ​មាន​ភាគី​​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ Bacterial vaginosis នេះ។ – សម្អាត​ឧបរកណ៍​សិច​ទាំង​នោះ ក៏​ដើម្បី​ការ​ពារ​ជំងឺឆ្លង​តាម​ចរន្ដ​ឈាម ដូច​ជា ​ជំងឺរលាក​ថ្លើម​ប្រភេទ B ​ប្រភេទ C និង​ជំងឺអេដស៍។ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ពេល​ប្រើ​ឧបករណ៍​សិច ដែល​​ស៊ក​ចូល​ក្នុង​ប្រដាប់​ភេទ ​ពិសេស​បើ​យើង​​មាន​ដាច់​រលាត់ ឬ​មាន​ឈឺ​ចាប់​នៅ​ជុំ​វិញ​ទ្វារ​មាស រន្ធ​គូទ ឬ​នៅ​លិង្គ​ ហើយ​មាន​ចេញ​ឈាម ដោយ​សារឧបករណ៍​នោះ យើងនឹង​កាន់​តែ​​ប្រឈម​មុខ​ខ្ពស់​ឆ្លង​​មេរោគ។ សម្អាតនៅពេលណា? – ត្រូវសម្អាត​នៅ​មុន​ និង​ក្រោយ​ពេល​ប្រើ​ប្រាស់​រួច – នៅ​ពេល​ប្រើ​ឧបករណ៍នៅ​លើ​តំបន់ខុស​ៗ​គ្នា​តាម​ដង​ខ្លួន ដូច​ជា ​តាម​មាត់ […]


ជំងឺកាមរោគ

តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ

យើង​តែងតែ​ឮ​ញឹក​ញាប់​ថា កាម​រោគ​ជា​ជំងឺ​ម្យ៉ាង​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ជាមួយ​ដៃគូ​ដែល​មាន​ផ្ទុក​ជំងឺ​កាម​រោគ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ។ តែ​តាម​ពិត​ទៅ ក្រៅ​ពី​ឆ្លង​តាម​រយៈ​ការ​រួមភេទ ជំងឺ​កាមរោគ​ក៏​អាច​ឆ្លង​តាម​របៀប​ផ្សេងៗ​ទៀត​ដែរ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ​១- ឆ្លងតាម​ការ​រួមភេទ  គ្រប់​ជំងឺ​កាមរោគ​ទាំង​អស់ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួមភេទ​ដោយ​ដាក់​បញ្ចូល​លិង្គ​តាម​ទ្វារមាស ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ ឬ​ប្រើស្រោម​អនាម័យ​ដែរ តែ​មិន​បាន​ត្រឹម​ត្រូវ។ ឯការរួមភេទតាមវិធីផ្សេងទៀត ដូចជា តាម​រន្ធគូទ និង​ការ​ប្រើ​មាត់ ក៏​ឆ្លង​ជំងឺ​កាមរោគ​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង ២- ឆ្លង​ពី​ម្តាយ​ទៅ​កូន ស្រីៗ​ពពោះ បើ​មាន​ជំងឺ​កាម​រោគ​អាច​ចម្លង​ជំងឺ​កាមរោគ​នោះ​ទៅកូន នៅ​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល តាម​រយៈ​ឈាម ទឹក​រងៃ ​ទឹក​រម្អិល និង​តាម​រយៈ​ការ​បំបៅ​ដោះ​កូន។ ៣- ឆ្លង​តាម​ឈាម ការ​ចាក់​បញ្ចូល​ឈាម​ដែល​មិន​ត្រូវ​បាន​ធ្វើ​តេស្តពិនិត្យមេរោគ អាច​ជា​មូលហេតុ​នាំ​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ ពិសេស​ជំងឺ​អេដស៍ ជំងឺ​ថ្លើម​ប្រភេទ បេ សេ ស្វាយ និង​ជំងឺ​ស្វាយ។ ៤- ឆ្លង​តាម​ម្ជុល សឺរ៉ាំង ឬសាក់ ប្រើ​ម្ជុល សឺរ៉ាំង​រួម​គ្នា និង​សាក់​រូប អាច​ឆ្លង​ជំងឺ​កាមរោគ​បាន ប្រសិន​បើ​យក​វត្ថុ​ទាំង​នោះ​ទៅ​ប្រើ​លើ​មនុស្ស​ម្នាក់​ទៀត ដោយ​មិន​បាន​ស្ងោរ​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។ គួរ​ប្រើ​ម្ជុល​ថ្មី ឬ​ឧបករណ៍​ដែល​បាន​រម្ងាប់​មេរោគ រាល់​ពេល​ចាក់​បញ្ចូល ចោះ​ទម្លុះ​ស្បែក កោរ ឬ​ចាក់​សាក់។ ក្នុង​ករណី​មាន​សំណួរ […]


ជំងឺកាមរោគ

ប្រុសៗឧស្សាហ៍កើតជំងឺ ៤ មុខនេះ នៅកន្លែងសម្ងាត់បំផុត

ប្រមេះ ស្វាយ សិរមាន់ រលាក​ក្បាល​លិង្គ ជំងឺ ៤ មុខ ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ និង​កង្វះ​អនាម័យ​នេះ ប្រុសៗ​ឧស្សាហ៍​កើត​ញឹក​ញាប់​ជាង​គេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​ពី​លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត។ ១- ជំងឺ​ប្រមេះ ប្រមេះ ជា​ជំងឺ​កាម​រោគ​បង្ក​ដោយ​បាក់តេរី មាន ២ ប្រភេទ គឺ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹក​ថ្លា ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រាម​អនាម័យ តាម​ទ្វារ​មាស មាត់ និង​រន្ធ​គូទ។ ឯ​រោគ​សញ្ញា​វិញ​មាន ​ចេញ​សារ​ធាតុ​រាវ ឬ​ទឹក​រងៃ ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ ឈឺចាប់​ពេល​នោម ឈឺ​ពង​ស្វាស។ អត្ថបទពាក់ព័ន្ធ៖កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់? ២- ជំងឺ​ស្វាយ ស្វាយ ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​បាក់តេរី អាច​កើត​នៅ​លើ​ស្បែក មាត់ អវយវៈ​ភេទ និង​ប្រព័ន្ធ​ប្រសាទ។ ករណី​កម្រ​ខ្លះ ជំងឺ​ស្វាយ អាច​​ឆ្លង​តាម​រយៈ​ការ​ដាច់​​ស្បែក បន្ទាប់​ពី​ប៉ះ​ដំបៅ​អ្នក​ជំងឺ។ ជំងឺ​នេះ​នឹង​វិវត្ត​ជា ៣ ដំណាក់កាល ប្រសិន​បើ​យើង​មិន​ព្យាបាល។ ចំណែក​ឯ​រោគ​សញ្ញា​វិញ​មាន គ្រុន​ក្ដៅ ឈឺ​ក្បាល ឈឺ​សន្លាក់ មិន​ឃ្លាន​អាហារ កន្ទួល​រមាស់ (កន្ទួល​ក្រហម​តូច​ៗ​នៅ​លើ​លិង្គ […]


ជំងឺកាមរោគ

ប្រុសៗរួមភេទតាមរន្ធគូទជួបបញ្ហាធំ និងងាយ​ឆ្លង​ជំងឺ​​ទាំងនេះ

ដោយ​សារ​កត្តា​បរិស្ថាន ស្ថានភាព​ផ្លូវចិត្ត និងកត្តា​មួយ​ចំនួន​ទៀត ​ធ្វើ​ឲ្យប្រុសៗ​មួយ​ចំនួន​​ងាក​ទៅ​ស្រលាញ់​ភេទដូច​គ្នា ប្រុស​ស្រលាញ់​ប្រុស ស្រីស្រលាញ់​ស្រី។ ចំពោះ​ស្រីៗរួម​ភេទ​ជា​មួយ​ស្រីដូចគ្នា កុំ​ទាន់​និយាយ ថ្ងៃនេះ “Hello គ្រូពេទ្យ” ផ្តោត​សំខាន់​ជំងឺ​ងាយ​ឆ្លង​សម្រាប់​ប្រុសៗរួមភេទ​ដូច​គ្នា​ប៉ុណ្ណោះ។ ១- ជំងឺ​អេដស៍  ដោយ​សារ​តែ​កោសិកា​នៅ​តាមរន្ធគូទ និង​ចុង​ពោះ​វៀន​ធំ ​មាន​លក្ខណៈ​ងាយ​ស្រួល​ដាច់​រហែក និង​ដោយសារនៅ​ពេល​បាញ់​ទឹក​កាម​ ​សារធាតុ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ការពារ​បញ្ចេញ​មក​ ផងនោះ ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​រវាង​ប្រុស​ៗ​គ្នា​ឯង ​ជា​ការ​រួម​ភេទ​មាន​គ្រោះ​ថ្នាក់​បំផុត ដោយ​សារ​តែ​​អាច​ប្រឈម​​ខ្ពស់ ឆ្លង​មេរោគ​អេដស៍ និង​ឆ្លង​រោគ​ផ្សេង​ៗទៀត។ ២- ជំងឺ​កាម​រោគ  ​រួម​ភេទ​តាម​រន្ធ​គូទ​រវាង​មនុស្ស​ប្រុស ​អាច​ធ្វើ​ឲ្យ​ប្រឈម​មុខ​ខ្ពស់ កើត​មហារីក​រន្ធគូទ ឆ្លង​មេរោគ HPV មេរោគ​រលាក​ថ្លើម​ប្រភេទ B ប្រភេទ C ឆ្លង​ពពួក​មេរោគប្រមេះទឹកបាយ ប្រមេះ​ទឹក​ថ្លា ជំងឺ Giardia lamblia (ឆ្លងរោគ​បង្ក​ឲ្យ​រាករូស) ពពួក​មេរោគ​ឱកាស​និយម (HIV) មេរោគ Cryptosporidium ជំងឺរើម (Herpes simplex virus) និង​មេរោគ​ជា​ច្រើន​ផ្សេង​ទៀត។ ពាក្យ​ថា “Fisting” សំដៅ​លើ​ការ​យក​ដៃ​លូក​ចូល​ក្នុង​រន្ធគូទ ហើយ​ការ​ធ្វើ​បែប​នេះ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ជាង​ការ​រួម​ភេទ​តាម​រន្ធ​គូទ​ទៅ​ទៀត។ នៅ​ពេល​មាន​ការ​ដាច់​រហែក​នៅ​តំបន់​រន្ធ​គូទ ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ជឹប​របស់​រន្ធ​គូទ​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ ជា​លទ្ធផល​​នឹង​អាច​ឆ្លង​មេរោគ​ផ្សេង​ៗ ​មាន​រលាក​នៅ​តំបន់​នោះ ក៏​ជា​មូល​ហេតុ​អាច​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ​កាម​រោគ​នៅ​ថ្ងៃ​ខាង​មុខ​បាន។ ៣- […]


ជំងឺកាមរោគ

អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?

ជំងឺស្វាយ នរណាក៏ធ្លាប់​ឮ​ដែរ គ្រាន់តែ​ថា​មិនដឹង​ជំងឺស្វាយហ្នឹងម៉េចខ្លះ ឆ្លងតាម​ណា រោគសញ្ញាម៉េច ព្យាបាលតាមណា? បើ​ទុកចោល អាច​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា? “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ជំងឺ​ស្វាយ​ឲ្យប្រុសៗ​ក្បាល​ខូច​បាន​ដឹង ក្រែង​លោ​ចេះ​ការពារ​ខ្លះ។ ១- អ្វី​ទៅ​ជា​ជំងឺ​ស្វាយ? ជំងឺ​ស្វាយ បង្ក​ដោយ​បាក់​តេរី Treponema Pallidum បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ជា​ច្រើន​ទៅ​ថ្ងៃ​ក្រោយ ដូច​ជា​ រលាក​សន្លាក់ ប៉ះ​ពាល់​ខួរ​ក្បាល ឬ​ខ្វាក់​ភ្នែក។ [embed-health-tool-due-date] ២- មូលហេតុ​ឆ្លង​ជំងឺស្វាយ មាន​អី​ខ្ល? ករណី​ចម្បង​នាំ​ឲ្យ​ឆ្លង​ជំងឺ​ស្វាយ គឺ​ដោយ​សារ​ប៉ះ​ពាល់​ដំបៅ​អ្នក​​មាន​ជំងឺ​នេះ។ ដំបៅ​ទាំង​នោះ​មាន​នៅ​ផ្នែក​ខាង​ក្រៅ​លិង្គ ទ្វារ​មាស និង​រន្ធ​គូទ។ ពេល​ខ្លះ ដំបៅ​អាច​មាន​លើ​បបូរមាត់ និង​ក្នុង​មាត់​តែ​ម្តង ហើយ​ករណី​ឆ្លង​ភាគ​ច្រើន គឺ​តាមរយៈ​ការ​រួម​ភេទ​គ្រប់​ទម្រង់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣- រោគ​សញ្ញា​ជំងឺ​ស្វាយ រោគ​សញ្ញា​ជំងឺ​ស្វាយ ត្រូវ​បែង​ចែក​ជា​ដំណាក់​កាល៖ – ដំណាក់​កាល​ទី១៖ ក្រោយ​ឆ្លង​មេរោគ ២-៤ សប្តាហ៍ នឹង​មាន​លេច​ឡើង​ដំបៅ​តូច​មួយ​នៅ​លើ​ប្រដាប់​ភេទ ឬ​កន្លែង​ណា​មួយ​ដែល​ឆ្លង​មេរោគ ហើយ​រោគ​សញ្ញា​នឹង​បាត់ទៅ​វិញដោយយ​ឯក​ឯង។ – ដំណាក់​កាល​ទី២៖ ក្រោយ​ឆ្លង​មេរោគ ៦-១២ សប្តាហ៍ រោគ​សញ្ញា​នឹង​លេច​ឡើង​ ដូច​ជា គ្រុន​ក្តៅ ឈឺក្បាល ឈឺ​សន្លាក់ បាត់​បង់​ចំណង់​អាហារ ឡើង​កន្ទួល​រមាស់ […]


ជំងឺកាមរោគ

ជំងឺចៃម្យ៉ាង អាច​ឆ្លង​ពេល​រួមភេទ ធ្វើ​ឲ្យ​ស្បែករមាស់​ខ្លាំង​

ធ្លាប់​សុខៗ​រមាស់​ស្បែក​ខ្លាំង ពិសេស​នៅ​លើ​ថ្ងាស​កន្លែង​ពិសេស​សម្ងាត់​អត់? បើ​ធ្លាប់ ​ច្បាស់​មាន​ឆ្លង​ចៃម្យ៉ាង​ហើយ តែមិន​មែន​ដូច​ចៃ​លើ​ក្បាល​ទេ កុំ​ច្រឡំ។ ជំងឺ​ស្បែក​នេះ ហៅ​ថា Scabies គឺ​កើត​ឡើង​ដោយ​សារ​ចៃ​ម្យ៉ាង​តូច​ខ្លាំង ធម្មតា​យើង​មើល​អត់​ឃើញ​ទេ ណា​មួយ​ងាយ​ឆ្លង​តាម​ការ​រួម​ភេទ​ទៀត​ផង។ “Hello គ្រូពេទ្យ” នឹងប្រាប់​រោគ​សញ្ញា ​វិធី​បង្ការ​ជំងឺ​ចៃ​នេះ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ទៅ​ជា​ជំងឺ​ចៃលើស្បែក Scabies? Scabies សំដៅ​លើ​បញ្ហា​ស្បែក​ម្យ៉ាង ដែល​នៅ​លើ​ស្បែក​យើង​មាន​សភាព​រមាស់​ខ្លាំង ហើយ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ប៉ារ៉ាស៊ីត​តូច​មួយ ឈ្មោះ​ថា Sarcoptes scabies បាន​ទម្លាក់​ពង​លើ​ស្បែក​យើង និង​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ស្បែក​ខាងលើ នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហាយ​បាន។ ដោយ​សារ​តែ​ចៃ​ទាំង​នោះ​មាន​ទំហំ​តូច​ពេក ធម្មតា​មិន​ងាយ​មើល​វា​ឃើញ​ដោយ​ភ្នែក​ទទេ​ឡើយ។ ២- ជំងឺ​ចៃ​លើ​ស្បែក​ឆ្លង​តាម​វិធី​ណា? ចៃ​ប្រភេទ​នេះ អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ស្បែក​ជាមួយ​ស្បែក​នរណា​ម្នាក់​មាន​ផ្ទុក​វា ជា​ទូទៅ​វា​កើត​ឡើង​នៅ​ពេល​យើង​រួម​ភេទ និង​រស់​នៅ​ស្និទ្ធ​ស្នាល​ជាមួយ​ដៃ​គូ មាន​ផ្ទុក​ពពួក​ចៃ​នេះ​រយៈ​ពេល​យូរ។ ទោះ​បី ​យើង​ភាគ​ច្រើន​ឆ្លង​ចៃ​ នៅ​ពេល​រួម​ភេទ​ក្ដី តែ​វា​ក៏​អាច​ឆ្លង​ដោយ​កត្តា​ផ្សេង​ទៀត​បាន​ដូច​គ្នា។ ចៃ​នេះ អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ហើយ​គេ​បាន​រក​ឃើញ​មាន​វត្តមាន​របស់​វា​នៅ​តាម​កន្លែង​មាន​​មនុស្ស​ច្រើន ជា​ពិសេស​កន្លែង​មើល​ថែ​ទាំ​ចាស់ៗ ពន្ធនាគារ និង​កន្លែង​ថែ​ទាំក្មេង​ ជា​ដើម។ ប្រើ​ប្រាស់​របស់​រួមគ្នា ដូច​ជា ខោ​អាវ កន្សែង ឬ​គេង​គ្រែ​ជាមួយ​គ្នា​ យើង​កើត​រោគ​ចៃ​នេះ សុទ្ធ​តែ​អាច​ឆ្លង​បាន​គ្រប់​ពេល។ យ៉ាង​ណា បើ​គ្រាន់​តែ​ប៉ះ​សាច់​គ្នា​មួយ​ភ្លែត […]


ជំងឺកាមរោគ

រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម

រលាក​ថ្លើម មាន​មូល​ហេតុ​បង្ក​ច្រើន​យើង​នឹក​ស្មាន​មិន​ដល់ ហើយ​មួយ​ក្នុង​ករណី​ឆ្លង​ជំងឺ​ថ្លើម គឺ​ការ​រួម​ភេទ​តែម្តង។ ហេតុ​នេះ គ្នា​យើង​មិន​ថា​ប្រុស​មិន​ថា​ស្រី គួរ​ចេះ​ការ​ពារ​ខ្លួន​ផង ព្រោះ​សូម្បី​តែ​ប្រើ​ស្រោម ក៏​អាច​ឆ្លង​ដែរ។ ១- រលាក​ថ្លើម​ឆ្លង​តាម​ការ​រួមភេទ គ្រប់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម មិន​ថា​ A B ឬ C សុទ្ធ​តែ​ឆ្លង​តាម​ការ​រួម​ភេទ ដោយ​គ្រាន់​តែ​ផ្អែក​លើ​កត្តា​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ ដូច​ជា៖ – រលាក​ថ្លើម​ប្រភេទ A៖ ឆ្លង​តាម​ការ​ប៉ះពាល់​លាមក​ចូល​មាត់ ឆ្លង​ផ្ទាល់​មក​យើង​តាម​រយៈ​លាមក​ជាប់​នឹង​រន្ធ​គូទ ពេល​មាន​ការ​ប៉ះ​ពាល់​ចូល​ដល់​ក្នុង​មាត់​យើង។ ករណី​នេះ បើ​យើង​រួម​ភេទ ដោយ​ប្រើ​មាត់ ឬ​រួម​ភេទ​តាម​រន្ធ​គូទ អាច​មាន​ហានិភ័យ​ឆ្លង​មេរោគ​ពី​ដៃ​គូ​យើង​តែ​ម្តង។ – រលាក​ថ្លើម​ប្រភេទ B៖ រលាក​ថ្លើម​ប្រភេទ​នេះ ងាយ​ឆ្លង​បំផុត​តាម​ការ​រួមភេទ ដូចជា ទឹក​រំអិល​ចេញ​ពី​ប្រដាប់​ភេទ​ស្រី្ត ទឹក​មាត់ និង​ទឹក​កាម។ រួមភេទ​តាម​មាត់ និង​រុន្ធ​គូទ ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​បំផុត។ យ៉ាង​ណា រលាក​ថ្លើម​ប្រភេទ​ B មិន​ឆ្លង​តាម​ការ​កាន់​ដៃ​ ឬ​អោប​ថើប​ធម្មតា​នោះ​ទេ។ នៅ​មិន​ទាន់​ច្បាស់​ថា តើ​វីរុស​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ទឹកមាត់​អ្នក​ជំងឺ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​ក្នុង​ទឹក​មាត់​គ្នា​យើង​កើត​រលាក​ថ្លើម​ប្រភេទ B គឺ​មាន​មេរោគ ដូច​នេះ​អាច​ប្រឈម​ឆ្លង​ជំងឺ​ដោយ​ការ​ថើប​លក្ខណៈ​ស៊ី​ជម្រៅ។ – រលាក​ថ្លើម​ប្រភេទ C៖ ឆ្លង​តាម​ការ​ប៉ះពាល់​ឈាម​ ដំបៅ​នៅ​ប្រដាប់​ភេទ ឬ​ឈាម​រដូវ។ […]


ជំងឺកាមរោគ

ហ្ស៊ីកាក៏ឆ្លងតាមការរួមភេទដែរ មិនបាច់​ចាំ​តែ​មូស​ខាំ​ទេ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ជំងឺហ្ស៊ីកា ​មិន​ខាន ហើយ​ក៏ដឹង​ថា​វា​ឆ្លង​តាម​រយៈ​មូស​ខាំ​ទៀត​ផង។ ប៉ុន្តែ​កុំ​ទាន់​ច្រឡំ ហ្ស៊ីកា​ដែល​​អាច​បង្ក​ឲ្យ​ប៉ះ​ពាល់​ការ​វិវត្ត​ខួរ​ក្បាល​របស់​កូន​ក្នុង​ផ្ទៃនោះ ក៏​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធី​ទប់​ស្កាត់​ករណី​ឆ្លង​តាម​ការ​រួម​ភេទ​ឲ្យ​​យើង​ដឹង។ ១- អ្វី​ទៅ​ជា​ជំងឺ​ហ្ស៊ីកា? ហ្ស៊ីកា ជា​ជំងឺ​ឆ្លង​មួយ​ប្រភេទ បង្ក​ដោយ​មេរោគ​ឈ្មោះ​ហ្ស៊ីកា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ដែល​មាន​ផ្ទុក​មេរោគ និង​អាច​ចម្លង​តាម​ការ​រួម​ភេទ។ ជំងឺ​នេះ មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់ ឬ​បង្ក​ឲ្យ​មាន​អាការៈ​ជំងឺ​ធ្ងន់​ធ្ងរ​ចំពោះ​មនុស្ស​ធម្មតា​ឡើយ ប៉ុន្តែ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ ហ្ស៊ី​កា អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​ការ​វិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​ការ​វិវត្ត​ផ្នែក​ខួរ​ក្បាល​របស់​គភ៌​ មាន​សភាព​យឺត​យ៉ាវ ឬ​មិន​លូត​លាស់​តែ​ម្តង ហើយ​ម៉ាក់ៗ​ប្រឈម​ករណី​រលូត ឬ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា។ ២- ហ្ស៊ីកា​អាច​ឆ្លង​តាម​ការ​រួមភេទ មេរោគ “ហ្ស៊ីកា” អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន តាម​រយៈ​ការរួម​ភេទ តាម​ទ្វារ​មាស រន្ធ​គូទ និង​មាត់។ លើស​ពីនេះ ​បើ​យើង​ប្រើ​ឧបករណ៍​សិច​ជាមួយ​ដៃ​គូ ករណី​ចម្លង​មេរោគ​ហ្ស៊ីកា មាន​កាន់​តែ​ខ្ពស់។ ទោះ​បី​ជា​យើង​ជា​ដៃ​គូ​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ក្តី យើង​នៅ​តែ​អាច​ឆ្លង​មេរោគ​ហ្ស៊ីកា​បាន ហើយ​មេរោគ​ហ្ស៊ីកា​អាច​រស់​នៅ​ក្នុង​ទឹក​កាម បាន​យូរ​ជាង​រស់​នៅ​តាម​កន្លែង​ផ្សេងៗ​ក្នុង​រាង​កាយ។ មាន​ន័យ​ថា ករណី​ដៃ​គូយើង ឬ​យើង​ខ្លួន​ឯង​បាន​ឆ្លង​មេរោគ​នេះ​ ក្នុង​រយៈ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ឱកាស​ចម្លង​ទៅ​គ្នា​បាន។ ៣- វិធី​ការពារ​ឆ្លង​មេរោគ​ហ្ស៊ី​កា ​ពេល​រួមភេទ មិន​ខុស​គ្នា​ពី​មេរោគ​អេដស៍ និង​ជំងឺ​កាម​រោគ​ផ្សេងៗ យើង​អាច​ប្រើ​ស្រោម​អនាម័យ​ដើម្បី​ការ​ពារ​មេរោគ​ហ្ស៊ីកា​បាន​ដូច​គ្នា។ គួរ​​ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ជា​ពិសេស​រៀង​រាល់​ពេល​រួម​ភេទ ទោះ​បី​ជា​រួម​ភេទ​តាម​វិធី​ណា​ក្តី។ អត្ថបទ​ពាក់​ព័ន្ធ៖ គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ចិញ្ចឹមសត្វ […]


ជំងឺកាមរោគ

ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់

កន្លែង​​សម្ងាត់​របស់​ស្រីៗ ​មាន​ចំណុច​ត្រូវ​ខ្វល់ និង​បារម្ភ​ច្រើន​។ ស្រីៗ​មួយ​ចំនួនយក​ចិត្ត​ទុកដាក់ថែទាំ ​សម្អាតប្រដាប់​ភេទ បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត អត់​សូវ​ខ្វល់​ទេ។ ទម្លាប់​មិន​ល្អ​អត់​សូវ​ចាប់​អារម្មណ៍​ខ្លះ​ បណ្ដាល​ឲ្យទ្វារ​មាស​រមាស់​បាន។ “Hello គ្រូពេទ្យ” នឹង​លើក​ចំណុច​ទាំង​នោះ​មក​ប្រាប់។ ១- ទឹកអនាម័យ ភាគ​ច្រើន​អត់​ដឹង​ទេ​ថា ប្រដាប់​ភេទ​ខ្លួនមាន​សមត្ថភាព​ដ៏​អស្ចារ្យ ក្នុង​ការ​លាង​សម្អាត​ផ្នែក​ខាង​ក្នុង​ដោយ​ខ្លួន​ឯង។ រឿង​សំខាន់​មួយ​ទៀត​ គឺ​ការ​ប្រើ​ទឹកអនាម័យមក​លាង​សម្អាតទ្វារមាស អាច​សម្លាប់​បាក់តេរី​ល្អ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រដាប់​ភេទ ច្រើន​ជាងអត់​ប្រើ។ ផ្នែក​​​ខាង​​​ក្នុង​​​នៃ​​​ទ្វារ​​​មាស​​​ ​​​មាន​​​ផ្ទុក​​​ប្រភេទ​​​បាក់តេរី​​​ល្អដែល​​​ជួយ​​​ឲ្យ​​​កម្រិត pH ​​​នៅ​​​ទី​​​នោះ​​​មាន​​​តុល្យភាព ​​ជួយ​​​​​​ប្រឆាំងការ​​​ឆ្លង​​​របស់​​​ពពួក​បាក់តេរី​​​មិន​​​ល្អ​​​ផ្សេងៗ​​​ដែល​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​ជំងឺ​​​ផ្សិត។ ដូច្នេះ​ ទឹក​អនាម័យ​លាង​សម្អាតមួយ​ចំនួន ​អាច​​​ធ្វើ​​​ឲ្យ​​​តុល្យភាព​​​កម្រិត pH នៅ​ទ្វារ​​​មាស​​​ប្រែ​​​ប្រួល បាត់​​​បង់​​​ទឹក​​​រំអិល​​​ធម្មជាតិ រំខាន​​​​​​ពពួក​​​បាក់តេរី​​​ល្អៗ បណ្ដាល​​​ឲ្យ​​​ស្បែក​​​ទ្វារ​​​មាស​​​រលាក ឬ​វិវត្តទៅ​ជា​រមាស់។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- របស់ប្រើផ្ទាល់នឹងទ្វារមាស ផលិត​​​ផល​​​អនាម័យ​​​ស្ត្រី​ច្រើន​ណាស់​មាន​លើ​ទីផ្សារ មិន​​​ថា​​​ក្នុង​​​ទម្រង់​​​ជា​​​ស្ព្រាយបាញ់ ក្រែម សាប៊ូ​ដុំ សាប៊ូ​ម្សៅ សាប៊ូ​ទឹក ប្រេង ក្រមួន ​ក្រដាស ឬក៏​​​​​​សម្លី​​អនាម័យ សុទ្ធ​​​តែ​​​អាច​​​បង្ក​​​ឲ្យ​​​ទ្វារ​​​មាស​រមាស់ បើ​របស់​ទាំង​អស់​នោះបំផ្លាញ​បាក់តេរី​ល្អ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ៣- ចំណីចំណុក អ្នក​ចូលចិត្ត​ញ៉ាំ​ផ្អែមៗ ឧទាហរណ៍​ញ៉ាំ​កាហ្វេ​ស្ករ ១០០ ឬ​លើស​នេះ ដូច​ធ្វើ​បាប​ប្រដាប់​ភេទខ្លួន​អ៊ីចឹង។ ជាតិ​ស្ករ​ពី​ចំណីចំណុក ឬ​កាហ្វេ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ