ការឈឺចាប់នៅពេលរួមភេទគឺជាសញ្ញាមួយបង្ហាញថា សុខភាពបន្ដពូជមានអ្វីមួយមិនប្រក្រតីហើយ សំខាន់អាការៈនេះអាចកើតមាននៅកំលុងរួមភេទ ឬអាចក្រោយពេលរួមភេទបន្ដិចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការចុកចាប់នេះអាចមានរយៈពេលខ្លី ឬវែង អាស្រ័យលើស្ថានភាពសុខភាពជាក់ស្ដែង។ មានមូលហេតុមួយចំនួន ដែលអាចបង្កឲ្យមានបញ្ហានេះ។
១.ឡើងរឹងសាច់ដុំទ្វារមាស
ការឡើងរឹងសាច់ដុំទ្វារមាស គឺជាអាការៈមួយស្ដែងឡើងដោយសារសាច់ដុំទ្វារមាសមានការប្រែប្រួលទៅជារួមតួច ហើយរឹងខុសប្រក្រតី ដែលជាមូលហេតុបង្កឲ្យមានការឈឺចាប់ខ្លាំងរាល់ពេលរួមភេទម្ដងៗ។ នៅពេលមានការរួមភេទ នោះសាច់ដុំនឹងប្រែទៅជារួមតូច រឹងដោយស្វ័យប្រវត្ដិ។ អាការៈនេះមិនត្រូវបានគេចាត់ទុកថាជាជំងឺធ្ងន់ធ្ងរនោះទេ ព្រោះវាកើតឡើងមានសភាពស្មុគស្មាញ ទាក់ទងនឹងផ្នែកអារម្មណ៍ច្រើន ពិសេសអារម្មណ៍ភ័យខ្លាច អៀនខ្មាស ឬ មិនស្រណុកចិត្ដពេលរួមភេទម្ដងៗ។
២.បញ្ហាទំហំលិង្គ
ប្រសិនបើការរួមភេទមួយដែលប្រដាប់ភេទដៃគូមិនសមាមាត្រគ្នា ពោលទំហំលិង្គបុរសមានលក្ខណៈធំ ហើយវែងពេកក៏អាចធ្វើឲ្យខាងស្រីមានការឈឺចាប់បាន ពិសេសនៅពេលដែលការរួមភេទបណ្ដាលឲ្យប៉ះដល់មាត់ស្បូន គឺធ្វើឲ្យឈឺចាប់ខ្លាំង។ បញ្ហានេះស្ដ្រីត្រូវប្រុងប្រយ័ត្ន ដែលអាចបង្កជាការលាកបាន ប្រសិនបើនៅតែបន្តការរួមភេទទាំងឈឺចាប់បែបនោះ។
៣.ឆ្លងជំងឺកាមរោគ
ស្ដ្រីៗដែលមានជំងឺកាមរោគមួយចំនួន ក៏អាចបង្កការឈឺចាប់ពេលរួមភេទ។ តួយ៉ាងពេលមានជំងឺប្រមេះទឹកបាយ ឬប្រមេះទឹកថ្លាជាដើម។ ជំងឺទាំងពីរអាចបណ្ដាលឲ្យប្រែប្រួលកម្រិត pH ហើយក៏ងាយកកើតពពួកបាក់តេរី និង មេរោគផ្សិតទៀតផង។ វិធីល្អបំផុតសម្រាបស្ដ្រីដែលមានបញ្ហានេះ គឺត្រូវទៅជួបមួយគ្រួពេទ្យដើម្បីព្យាបាលឲ្យទាន់ពេលវេលា ព្រោះជំងឺនេះអាចវិវត្ដទៅជាធ្ងន់ធ្ងប៉ះពាល់ដល់ការបង្កកំណើត។
៤.ទ្វារមាសស្ងួត
ពេលទ្វារមាសមានសភាពស្ងួត ក៏មិនអាចផ្ដល់ភាពសុខស្រួលដល់ការរួមភេទបានដែរ មិនតែប៉ុណ្ណោះក៏អាចបង្កការឈឺចាប់ និងការរលាក។ ដូច្នេះខណៈដែលដៃគូជួបបញ្ហាបែបនេះគឺត្រូវប្រើប្រាស់ទឹករំអិលជំនួយឲ្យបានលឿនបំផុត ដើម្បីកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយការរលាក។ ស្ដ្រីអាចប្រឈមការស្ងួតទ្វារមាស ក្រោយសម្រាលកូន មានបញ្ហាស្ដ្រេស គិតច្រើន គេងមិនគ្រប់គ្រាន់ និងឆ្លងជំងឺកាមរោគជាដើម។
៥.កើតជំងឺផ្សិត
ប្រសិនបើស្ដ្រីកើតជំងឺផ្សិតក្នុងប្រដាប់ភេទ នោះក៏ជាមូលហេតុមួយបណ្ដាលមានការឈឺចាប់ក្នុងអំឡុងពេលរួមភេទបានដែរ។ ស្រីៗភាគច្រើនកើតផ្សិតក្នុងទ្វារមាស បណ្ដាលមកពីផ្សិតឈ្មោះថា Candida albicans ។ ជំងឺនេះអាចបង្ករោគសញ្ញា ដូចជាមានការរមាស់ត្រង់បរិវេណប្រដាប់ភេទ មានកំណកសៗធ្លាក់មកជាមួយទឹកនោម និង ឈឺចាប់ពេលរួមភេទតែម្ដង។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?
[embed-health-tool-ovulation]