គ្រោះថ្នាក់ណាស់! គ្នាយើងទាំងប្រុសទាំងស្រី ដែលឧស្សាហ៍មានដៃគូរួមភេទច្រើន ពេលប្រទះរោគសញ្ញាទាំង ១០នេះ ឆាប់ទៅរកគ្រូពេទ្យពិនិត្យសុខភាពភ្លាម ព្រោះយើងអាចនឹងឆ្លងជំងឺអេដស៍ដោយមិនដឹងខ្លួន។
មេរោគហ៊ីវ ភាគច្រើនឆ្លងតាមរយៈ ទឹកកាមបុរស ការធ្លាក់សរបស់ស្រ្ដី និងឈាម។ យោងទៅតាមមជ្ឈមណ្ឌលបង្ក្រាបនិងបង្ការជំងឺអេដស៍ ម្នាក់ក្នុងចំនោមអ្នកផ្ទុកមេរោគហ៊ីវប្រាំបីនាក់ មិនបានដឹងថាខ្លួនបានឆ្លងមេរោគនេះទេ។ ត្រូវដឹងថា មេរោគហ៊ីវ មិនអាចព្យាបាលបានមែន ប៉ុន្ដែយើងអាចប្រើឪសថសម្រាប់បង្ការមេរោគ បញ្ឈប់ការកកើតថែមទៀត និងបន្តអាយុជីវិត ដោយធ្វើការពិនិត្យរកមេរោគហ៊ីវ និងឆាប់ទៅទទួលការព្យាបាលឲ្យលឿនបំផុត។ “Hello គ្រូពេទ្យ” នឹងប្រាប់រោគសញ្ញាទាំង១០ សម្រាប់អ្នកផ្ទុកមេរោគហ៊ីវតែងជួបប្រទះនៅដំណាក់កាលដំបូង។
១– ក្អួតចង្អោរ
អការៈនេះ តែងជួបប្រទះញឹកញាប់ជាងគេ ពីព្រោះមេរោគហ៊ីវអាចធ្វើឲ្យប្រព័ន្ធភាពសាំចុះខ្សោយ ដោយទៅសម្លាប់កោសិកាឈាមស ដែលជួយប្រឆាំងនឹងជំងឺ ព្រមទាំងធ្វើឲ្យរាងកាយយើងងាយឆ្លងជំងឺផ្សេងៗយ៉ាងងាយ។
បើសិនយើងមានអាការៈចង់ក្អួត មានន័យថារាងកាយអាចទទួលរងផលប៉ះពាល់ពីវីរុសហ៊ីវរួចទៅហើយ។ ថ្វីត្បិតការចង្អោរនិងក្អួត អាចបណ្តាលមកពីមូលហេតុជាច្រើន តែត្រូវកត់សម្គាល់ខ្លួនយើងនិងឆាប់ទៅពិនិត្យជាមួយគ្រូពេទ្យនៅពេលយើងធ្លាប់រួមភេទ ឬធ្វើអ្វីមួយប្រថុយប្រថានអាចនឹងឆ្លងមេរោគ។
២– គ្រុនក្ដៅ
គ្រុនក្ដៅរយៈពេលយូរ ក៏ត្រូវចាត់ទុកចូលជារោគសញ្ញានៃមេរោគហ៊ីវ រួមមានជាមួយ ចង្អោរ និងក្អួត ព្រោះនៅពេលគ្រុនក្ដៅ មានន័យថាវីរុសកំពុងតែប្រឆាំងទៅនឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ នៅដំណាក់កាលដំបូងនៃមេរោគហ៊ីវ គ្រុនក្ដៅឧស្សាហ៍កើតឡើង និងមានរយៈពេលយូរជាងគ្រុនក្តៅធម្មតា ម្តងៗមានចន្លោះពី ២ ទៅ ៤សប្ដាហ៍។
៣– បែកញើសពេលយប់
មេរោគហ៊ីវ អាចធ្វើឲ្យយើងបែកញើសនៅពេលយប់ ព្រមទាំងមានគ្រុនក្ដៅ រោគសញ្ញានេះ អាចធ្ងន់ធ្ងរ រហូតដល់សើមខោអាវ ភួយព្រមទាំងកម្រាលពូក ធ្វើឲ្យយើងភ្ញាក់ពីដំណេកបាន។ បើជួបរោគសញ្ញាទាំងអស់នេះ សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាបន្ទាន់។
៤– រាក
ដោយសារតែ វីរុសហ៊ីវធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហេតុនេះប្រព័ន្ធរំលាយអាហាររបស់អ្នក ត្រូវបានរងគ្រោះដោយសារពពួក វីរុស ផ្សិត ឬបាក់តេរីបង្ករោគ។
៥– ឈឺក្បាលខ្លាំង
នៅឆ្នាំ២០០០ របាយការណ៍សិក្សាទស្សនាវដ្ដីវាស់ស្ទង់ការឈឺចាប់បង្ហាញថា ក្នុងចំនោមអ្នកផ្ទុកមេរោគហ៊ីវ ១៣៦នាក់ មានរហូតដល់៤៦ភាគរយឈឺក្បាលខ្លាំង ១៦ភាគរយឈឺមួយចំហៀងក្បាល និងនៅសេសសល់ជួបប្រទះការឈឺក្បាលប្រភេទផ្សេងៗទៀត។ ទោះជាដំណាក់កាលណាក៏ដោយនៃការឆ្លង ប្រភេទនៃការឈឺក្បាលខ្លាំងមានរយៈពេលយូរ ព្រមទាំងអស់កំលាំងល្ហិតល្ហ។
៦– រលាកបំពង់ក
ការរលាកបំពង់ក អាចមានលក្ខណៈស្រដៀងទៅនឹងរោគសញ្ញាគ្រុនផ្ដាសាយ មនុស្សភាគច្រើនមិនសូវខ្វល់ខ្វាយនោះទេ ទោះយ៉ាងណាករណីរលាកបំពង់ក នឹងកើតឡើងស្របពេលជាមួយគ្រុនក្ដៅ ព្រមទាំងមានការបែកញើសនាពេលយប់ នៅដំណាក់កាលដំបូងក្រោយឆ្លងមេរោគហ៊ីវ។
៧– ឈឺសាច់ដុំឬក៏ឈឺសន្លាក់
នៅឆ្នាំ២០០២ របាយការណ៍ទស្សនាវដ្ដីបណ្ឌិតសភានៃក្រុមគ្រូពេទ្យឯកទេសវះកាត់ឆ្អឹងអាមេរិក បង្ហាញថា បញ្ហាការឈឺសាច់ដុំភាគច្រើន ជារោគសញ្ញដំបូងនៃការឆ្លងមេរោគហ៊ីវ ឬក៏អាចនិយាយបានថា ការឈឺសាច់ដុំ និងឈឺសន្លាក់អាចជាបណ្ដុំរោគសញ្ញានៃជម្ងឺផ្សេងៗ។ ក្រៅពីនេះបើយើងធ្លាប់ធ្វើអ្វីមួយប្រថុយប្រថានហើយងាយនឹងបង្ករោគ នោះការឈឺសាច់ដុំនេះអាចបង្ហាញប្រាប់ថាយើងមានឆ្លងមេរោគហ៊ីវហើយ។
៨– ហើមកូនកណ្ដុរ
ក្រពេញទឹករងៃនៅក្នុងខ្លួនយើងមានទីតាំងស្ថិតនៅ ក្រលៀន ក្លៀក និងនៅក ជាប់ថ្ពាល់ផ្នែកខាងក្រោមនៃឆ្អឹងថ្គាម ទាំងអស់នេះជាផ្នែករបស់ប្រព័ន្ធភាពស៊ាំ។ មេរោគហ៊ីវ បានធ្វើឲ្យក្រពេញទឹករងៃរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានលក្ខណៈហើម និងឈឺចាប់ ជាពិសេសវាអាចបន្តរហូតដល់២សប្ដាហ៍។ បើមានសញ្ញាទាំងនេះសូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាល។
៩– អស់កម្លាំង
ទោះបីជាការអស់កំលាំងបញ្ជាក់ប្រាប់ពីការឆ្លងជម្ងឹផ្សេងៗ តែក៏អាចមកពីការឆ្លងមេរោគហ៊ីវ យើងត្រូវកត់សម្គាល់ខ្លួនឯងដោយយកចិត្តទុកដាក់បំផុត។ ជាពិសេសនៅពេលធ្លាប់ធ្វើអ្វីមួយ ប្រថុយប្រថានដូចជារួមភេទមិនប្រើស្រោម រឺប៉ះពាល់ឈាមអ្នកដទៃងាយនឹងបង្ករោគ បើមានសភាពអស់កំលាំងបូកបញ្ចូលផងនោះ អាចជារោគសញ្ញានៃការឆ្លងមេរោគហ៊ីវ។
[embed-health-tool-bmi]
១០– ជម្ងឺរលាកស្បែក Seborrheic
ជំងឺរលាកស្បែក Seborrheic គឺជារោគសញ្ញានៃការឆ្លងមេរោគហ៊ីវ មិនអាចជៀសផុតពីមានកន្ទួលក្រហម រមាស់ របកស្បែក និងរលាកស្បែក មានកើតនៅស្បែកក្បាល មុខ ដើមទ្រូង ក្រលៀន និងខ្នងផ្នែកខាងលើ។ សកម្មភាពក្នុងជីវិតប្រចាំថ្ងៃ ដូចជាប្រើកន្សែងជូតខ្លួនរួម ឬអោបគ្នា មិនអាចចម្លងមេរោគហ៊ីវពីម្នាក់ទៅម្នាក់បានទេ យើងអាចឆ្លងមេរោគនេះតាមរយៈការធ្វើអ្វីមួយប្រថុយប្រថានហើយងាយនឹងបង្ករោគតែប៉ុណ្ណោះ ហេតុនេះអ្នកគួរតែប្រុងប្រយ័ត្ននៅពេលរួមភេទ និងចែករំលែកម្ជុលចាក់ថ្នាំ ឬចាក់សាក់ ដើម្បីការពារជីវិតយើងពីជំងឺកាចសាហាវមួយនេះ៕
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន