ជាំភ្នែកជាអាការៈមួយស្ដែងឡើងដោយសារការជាំឈាមក្នុងសរសៃឈាម ដែលព័ទ្ធជុំវិញបរិវេណភ្នែកក្រោយពីប៉ះទង្គិចនឹងអ្វីមួយ។ អាការៈធ្ងន់ធ្ងរអាចបណ្ដាលឲ្យហើមនៅត្រង់កន្លែងជាំ ដូច្នេះត្រូវទៅជួបជាមួយគ្រូពេទ្យ ប៉ុន្ដែបើស្រាលវិញអាចអនុវត្ដវិធីព្យាបាលដោយខ្លួនឯងនៅផ្ទះ។
ជាំភ្នែកជាអាការៈមួយស្ដែងឡើងដោយសារការជាំឈាមក្នុងសរសៃឈាម ដែលព័ទ្ធជុំវិញបរិវេណភ្នែកក្រោយពីប៉ះទង្គិចនឹងអ្វីមួយ។ អាការៈធ្ងន់ធ្ងរអាចបណ្ដាលឲ្យហើមនៅត្រង់កន្លែងជាំ ដូច្នេះត្រូវទៅជួបជាមួយគ្រូពេទ្យ ប៉ុន្ដែបើស្រាលវិញអាចអនុវត្ដវិធីព្យាបាលដោយខ្លួនឯងនៅផ្ទះ។

ស្អំទឹកកកគឺជាវិធីព្យាបាលងាយៗ យើងអាចចំណាយពេលស្អំចន្លោះពី ២៤ ទៅ ៤៨ម៉ោង ក្នុងអំឡុងពេលមានរបួសដើម្បីកាត់បន្ថយការៈជាំឈាមក្រោមស្បែក។ យើងអាចស្អំកន្លែងរបួស ម្ដងចន្លោះពី ១០ ទៅ ២០នាទី ស្អំ២ដងក្នុងមួយថ្ងៃនឹងជួយឲ្យរបួសឆាប់ជាសះស្បើយ។
ការស្អំកម្ដៅមានលក្ខណៈខុសគ្នាបន្ដិចបន្ដួចនឹងការស្អំទឹកកក ពោលយើងអាចអនុវត្ដវិធីនេះ ចន្លោះពី ១២ម៉ោង ទៅ២៤ម៉ោង ក្នុងកំលុងមានរបួស។ ស្អំកម្ដៅយើងអាចស្អំជាមួយនឹងកន្សែងជ្រលក់ទឹកក្ដៅពូតឲ្យស្ងួតបន្ដិច ស្អំនៅកន្លែងមានរបួស ចន្លោះពី ៥ ទៅ ១០នាទី អនុវត្ដវីធីនេះឲ្យបាន២ដងក្នុងមួយថ្ងៃនឹងជួយឲ្យឆាប់ជាសះស្បើយដូចគ្នា។
វីធីម៉ាស្សាថ្មមៗ អាចធ្វើបាននៅពេលដែលអ្នករបួសមានអារម្មណ៍រមាស់បន្ដិចៗ ឬហើមនៅត្រង់បរិវេណដែលមានស្នាមជាំ។ ព្រោះការម៉ាស្សា អាចជួយជំរុញឲ្យចរន្ដឈាមដំណើរការបានស្រួល និងកាត់បន្ថយអាការៈហើមបានលឿន។ ប៉ុន្ដែប្រសិនបើអ្នករបួសមានការឈឺចាប់ខ្លាំង វិធីនេះមិនបាច់អនុវត្ដនោះទេ ដោយប្ដូរមកការស្អំទឹកកកវិញ ជួយកាត់បន្ថយការឈឺចាប់។
វីតាមីន C ក៏មានចំណែកក្នុងការព្យាបាលជាំភ្នែកបានផងដែរ។ ព្រោះវីតាមីនប្រភេទនេះ មានតួនាទីជួយបង្កើតខូលឡាជែនជំនួយកោសិកាស្បែក និង ជួយឲ្យចរន្ដឈាមដើរបានល្អ។ យើងអាចញ៉ាំអាហារដែលសម្បូរជាតិវីតាមីន C ជាប្រចាំនឹងជួយឲ្យជំរុញការព្យាបាលបានជាសះស្បើយរហ័ស។

បញ្ហាជាំភ្នែកអាចចំណាយពេលព្យាបាល តិចឬច្រើន អាស្រ័យលើស្ថានភាពរបួសជាក់ស្ដែង ប៉ុន្ដែជាមធ្យមអាចលើសពី ១សប្ដាហ៍ និងតិចជាង ៣សប្ដាហ៍។ ក្នុងករណីដែលជាំភ្នែកនៅតែបន្ដលើសពី ៣សប្ដាហ៍ត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What to Do for a Black Eye https://www.optometrists.org/childrens-vision/guide-to-pediatric-eye-conditions/a-guide-to-eye-infections/children-and-eye-emergencies/what-to-do-for-a-black-eye/#:~:text=Vitamin%20C%20is%20another%20natural,and%20further%20strengthen%20blood%20vessels.
How To Get Rid of a Black Eye https://health.clevelandclinic.org/how-to-get-rid-of-a-black-eye/
What is a black eye? https://www.healthdirect.gov.au/black-eye
Black eye https://www.mayoclinic.org/first-aid/first-aid-black-eye/basics/art-20056675#:~:text=A%20black%20eye%20is%20bruising,thin%20bones%20around%20the%20eye.
Black eye https://www.nhs.uk/conditions/black-eye/
កំណែប្រែបច្ចុប្បន្ន
01/02/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ