ទិវាមាតាពិភពលោក កំពុងតែខិតជិតមកដល់ហើយ ដែលមានន័យថា អ្នកទំនងជាកំពុងតែគិតថា បានអ្វីធ្វើជាកាដូដើម្បីជូនម្តាយជាស្រឡាញ់របស់អ្នកជាមិនខាន។ ប៉ុន្តែ មិនថា ជាកាដូអ្វីក៏ដោយ វាតែងតែជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណជានិច្ចចំពោះមនុស្សដែលបានបង្ហាញពីក្តីស្រឡាញ់ចំពោះអ្នកដោយឥតលក្ខខណ្ឌពេញមួយជីវិតរបស់គាត់។ ទោះជាយ៉ាងណា បើអ្នកចង់ឲ្យម្តាយរបស់អ្នកនៅតែមានសុខភាពល្អជានិច្ចធ្វើជាកាដូនៅទិវាមាតាពិភពលោក ដែលត្រូវនឹងថ្ងៃទី១២ ខែឧសភា ខាងមុខនេះ អ្នកអាចទិញកាដូដ៏មានអត្ថន័យដូចខាងក្រោមនេះ៖
១. កញ្ចប់ពិនិត្យសុខភាព
ពិតណាស់ គ្មានអ្វីមានតម្លៃជាងសុខភាពឡើយ ហេតុនេះ ការទិញកញ្ចប់ពិនិត្យសុខភាពទូទៅសម្រាប់អ្នកម្តាយជាទីស្រឡាញ់របស់អ្នក គឺជាការដូដ៏ថ្លៃថ្លា ដែលអាចជួយឲ្យគាត់មានសុខភាពល្អក្នុងរយៈវែង។ នៅពេលដែលម្តាយរបស់អ្នកមានវ័យកាន់តែចាស់ ការពិនិត្យសុខភាពជាទៀងទាត់ ពិតជាសំខាន់ណាស់ ព្រោះអាចរកឃើញជំងឺទាន់ពេលវេលា និងទទួលបានការព្យាបាលដែលមានប្រសិទ្ធិភាព។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
២. កញ្ចប់ធានារ៉ាប់រងលើសុខភាព
ក្រៅពីការពិនិត្យសុខភាព ការយកចិត្តទុកដាក់លើការចំណាយថ្លៃព្យាបាល ដែលអាចកើតឡើងបន្ទាប់ពីការពិនិត្យសុខភាព ក៏ជារឿងចាំបាច់ផងដែរ។ ការមានគម្រោងលើកញ្ចប់ធានារ៉ាប់រងសុខភាពដ៏ល្អ នឹងជួយបន្ធូរបន្ថយបន្ទុកលើថ្លៃចំណាយការព្យាបាលផ្សេងៗ។
ការព្រួយបារម្ភថា ពួកគាត់អាចជាមនុស្សចាស់ដែលគ្មានប្រយោជន៍ ឬជាបន្ទុករបស់កូនៗលើការចំណាយបន្ថែមផ្សេងៗ គឺជាកង្វល់ជាទូទៅរបស់ឪពុកម្តាយរបស់យើង។ ហេតុនេះ ការជ្រើសរើសកញ្ចប់ពិនិត្យសុខភាព ឬធានារ៉ាប់រងលើសុខភាពដ៏ល្អមួយសម្រាប់ម្តាយជាទីស្រឡាញ់របស់យើង គឺជាកាដូដ៏មានតម្លៃសម្រាប់ពួកគាត់ និងស័ក្កសមនឹងតម្រូវ និងការចង់បានរបស់ពួកគេ។
៣. ឧបករណ៍ហាត់ប្រាណនៅផ្ទះ
កត្តាមួយក្នុងចំណោមកត្តាដ៏ធំបំផុតដែលនាំឲ្យមានបញ្ហាសុខភាពក្នុងចំណោមមនុស្សចាស់ គឺការខ្វះធ្វើលំហាត់ប្រាណ។ ក្រៅពីការពិនិត្យសុខភាពជាទៀងទាត់ ការធ្វើលំហាត់ប្រាណ គឺជាវិធីដ៏សំខាន់ដើម្បីថែទាំសុខភាពឲ្យនៅតែល្អ។ ហេតុនេះ ប្រសិនបើម្តាយរបស់អ្នក មិនមានពេលចេញក្រៅច្រើន ដោយបារម្ភពីកត្តាផ្សេងៗ អ្នកអាចទិញឧបករណ៍ហាត់ប្រាណដើម្បីជូនគាត់ហាត់នៅផ្ទះបាន។ ម៉ាស៊ីនរត់ ដើរ កង់ហាត់ប្រាណ ឬម៉ាស៊ីនម៉ាស្សាជាដើម គឺជាកាដូដ៏ស័ក្តិសមសម្រាប់អ្នកម្តាយរបស់យើង ក្នុងហាត់ប្រាណនៅផ្ទះ ដើម្បីជួយឲ្យគាត់មានភាពរឹងមាំ និងមានសុខភាពល្អ។
៤. កញ្ចប់ទេសចរណ៍
ការទិញកញ្ចប់ទេសចរណ៍សម្រាប់ពួកគេទៅដើរលេងនៅក្រៅប្រទេស ក៏ជាកាដូដ៏ល្អសម្រាប់អ្នកម្តាយផងដែរ ដែលអាចជួយឲ្យគាត់ទទួលបានបទពិសោធន៍ថ្មី និងជួយឲ្យសុខភាពផ្លូវចិត្តរបស់ពួកគាត់កាន់តែប្រសើរ។
៥. ចំណាយពេលនៅជាមួយគាត់នៅថ្ងៃពិសេសៗ
ពិតណាស់ មនុស្សចាស់អាចនឹងមានភាពឯកោច្រើន ដោយសារតែភាគច្រើនៃយើង មិនសូវមានពេលឲ្យគាត់ ហេតុនេះ ក្នុងនាមជាកូន យើងគួរតែចំណាយពេលឲ្យមានប្រយោជន៍ជាមួយនឹងម្តាយរបស់យើង នៅថ្ងៃពិសេសៗ ដូចជា ទិវាមាតាពិភពលោក ជាដើម។
ការចម្អិនម្អូបដែលគាត់ចូលចិត្ត ឬជូនគាត់នៅញ៉ាំអីនៅក្រៅ មិនត្រឹមតែជាកាយវិការដ៏សមស្របប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបង្ហាញពីការដឹងគុណមួយផងដែរ ហើយការធ្វើបែបនេះ នឹងធ្វើឲ្យម្តាយរបស់អ្នកមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយភាពតានតឹងនានា។ ក្រៅពីនេះ ការចំណាយពេលជជែកលេងជាមួយនឹងគាត់ ដូចជា រំឭកពីការថែទាំ និងរឿវរ៉ាវល្អៗដែលគាត់ធ្វើចំពោះយើង ក៏ជាកាដូមួយផងដែរ ព្រោះថា ការធ្វើបែបនេះ មិនត្រឹមតែជួយឲ្យគាត់មានអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបង្ហាញពីការស្រឡាញ់ និងដឹងគុណផងដែរ។
[embed-health-tool-bmi]
៦. ណែនាំវេបសាយ ឬបណ្តាញសង្គមផ្នែកសុខភាព
ពិតណាស់ ការណែនាំបណ្តាញសង្គម ឬគេហទំព័រដែលមានមាតិកាសុខភាពល្អៗ ដូចជា Hello គ្រូពេទ្យ ក៏ជាកាដូមួយផងដែរ ព្រោះថា ការធ្វើបែបនេះ មិនត្រឹមតែបង្ហាញពីការគិតគូដល់សុខភាពរបស់ម្តាយយើងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយឲ្យគាត់គិតដល់សុខភាពជាទូទៅរបស់គាត់ទៀតផង។ ការអាន និងមើលមាតិកាសុខភាពល្អៗ ពិសេសមាតិកាដែលផ្តោតលើសុខភាពមនុស្សចាស់ នឹងជួយឲ្យម្តាយរបស់អ្នកអាចតាមដានសុខភាពខ្លួនឯង កត់សម្គាល់ពីរោគសញ្ញាផ្សេងៗ និងអនុវត្តន៍គន្លឹះសំខាន់ៗមួយចំនួនដើម្បីជួយឲ្យគាត់មានសុខភាពរឹងមាំក្នុងរយៈវែង៕
អត្ថបទគួរអាន៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- ប្រយ័ត្នផងស្រីៗ! បើខ្លាចកើតមហារីកស្បូន ត្រូវចេះបង្ការ
កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក
១. កញ្ចប់ពិនិត្យសុខភាព
២. កញ្ចប់ធានារ៉ាប់រងលើសុខភាព
៣. ឧបករណ៍ហាត់ប្រាណនៅផ្ទះ
៤. កញ្ចប់ទេសចរណ៍
៣. ឧបករណ៍ហាត់ប្រាណនៅផ្ទះ
៤. កញ្ចប់ទេសចរណ៍
៥. ចំណាយពេលនៅជាមួយគាត់នៅថ្ងៃពិសេសៗ
៦. ណែនាំវេបសាយ ឬបណ្តាញសង្គមផ្នែកសុខភាព