ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?
វ័យកាន់តែច្រើន បញ្ហាចៀសបំផុតមួយគឺខួរក្បាលឧស្សាហ៍ភ្លេចភ្លាំង។ ភ្លេចមុខភ្លេចក្រោយមិនលុះដូចជា មិនដឹងច្រឡំដៃទុកសោរនៅឯណារកមិនឃើញជាដើម ដោយសារតែខួរក្បាលយើងចុះខ្សោយ។ យើងគួរធ្វើបែបម៉េចដើម្បីបង្កើនការចងចាំឡើងវិញ? របៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាលរបស់យើង ដូច្នេះយើងត្រូវ៖ ១. កាត់បន្ថយជាតិស្ករ និងអាហារកែច្នៃ យើងគួរចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចកំប៉ុង នំ បង្អែម។ល។ និងអាហារកែច្នៃដូចជា សាច់ក្រក សាច់កំប៉ុង ប្រហិត ព្រោះអាហារទាំងនេះអាចធ្វើឱ្យខួរក្បាលយើងរលាកដែលប៉ះពាក់ដល់មុខងារខួរក្បាល និងការចងចាំរបស់យើង។ ២. ញុំាខ្លាញ់ល្អ យើងគួរញុំាខ្លាញ់ល្អ (អូមេហ្កា ៣) ដែលមានក្នុងអាហារដូចជា ប្រេងដូង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ស៊ុត ផ្លែប័រ ត្រីសាល់ម៉ុន ត្រីធូណាជាដើម ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយឱ្យជាលិកាខួរក្បាលដុះលូតលាស់ ជំរុញចលនាឈាមរត់ និងកាត់បន្ថយការរលាកក្នុងខួរក្បាល ។ ៣. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត យើងត្រូវពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត ព្រោះក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងដំណើរការមេតាបូលីស (ដំណើរការបំប្លែងអាហារទៅជាថាមពល)។ ប្រសិនបើការបំប្លែងអាហាររបស់យើងលឿនពេក យើងអាចច្របូកច្របល់ ហើយប្រសិនបើការបំប្លែងអាហារយឺតពេក យើងអាចអសកម្ម និងបាក់ទឹកចិត្ត។ ការមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចបណ្តាលឱ្យយើងមានបញ្ហាក្នុងការចងចាំដូចជា ភ្លេចភ្លាំង និងពិបាកក្នុងការផ្តោតអារម្មណ៍។ ៤. កាត់បន្ថយស្ត្រេស ការមានភាពតានតឹងយូរអង្វែងប៉ះពាល់ដល់រាងកាយ និងមុខងារខួរក្បាលរបស់យើង។ យើងអាចកាត់បន្ថយស្រ្តេសតាមរយៈការដកដង្ហើមវែងៗ តាំងសមាធិ ហាត់យូហ្កា ស្តាប់តន្រ្តី ឬសម្រាកលំហែជាដើម។ ៥. គេងឱ្យបានគ្រប់គ្រាន់ តាមការសិក្សាបានបង្ហាញថា […]