សុខភាពរាងកាយ

សុខភាពរាងកាយ – ក្រៅ​ពី​សុខភាព​ផ្លូវ​ចិត្ត​ សុខភាព​រាងកាយ​រឹត​តែ​សំខាន់​សម្រាប់​ចាស់ៗ​ក្នុង​ផ្ទះ ដើម្បី​ពួក​គាត់​ គិតល្អ គិតវិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពរាងកាយ

គន្លឹះ​ទាំង​៤​ បញ្ចៀស​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ ​នៅ​វ័យ​ចំណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​កត្តា​ថ្នាំ​ ភាព​អសកម្ម បែបបទ​នៃ​ការ​រស់នៅ​ ឬ​​​របប​អាហារ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​បញ្ហា​រំលាយ​អាហារ​ ជា​ពិសេស​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​។ ពិត​ណាស់ ​ទម្លាប់​ញ៉ាំ​អាហារ​របស់​​យើង​អាច​​នឹង​ផ្លាស់ប្ដូរ ហើយ​ការ​​ញ៉ាំ​របប​អាហារ​ដែល​គ្មាន​តុល្យភាព ​​នឹង​ធ្វើ​ឲ្យ​យើង​ជួប​​​បញ្ហា​កង្វះ​ជាតិ​ដែក​ វីតាមីន​B12 និង​វីតាមីន​ដទៃ​ទៀត​ ដែល​ជា​លទ្ធផល​ យើង​អាច​នឹង​មាន​បញ្ហាប្រព័ន្ធ​រំលាយ​អាហារ​។ យ៉ាង​ណា​មិញ យើង​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង​៥​នេះ ដើម្បី​​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ១. របប​អាហារ​សុខភាព​ បញ្ចូល​អាហារ​ជាតិ​សរសៃ​ រួម​ទាំង​​បន្លែ​ឆៅ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល កាត់បន្ថយ​ការ​ញ៉ាំ​​ប្រៃ​ ជៀសវាង​​ញ៉ាំ​នំប៉័ង ​ដំឡូង​បារាំងបំពង​ញឹកញាប់​ ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ីន​ និង​គ្មាន​​ជាតិ​អាកុល​ ញ៉ាំ​វីតាមីន​ចម្រុះ​​ក្នុង​អាហារ​ដូចជា​សណ្ដែក​ ត្រី និង​​សាច់​ដែល​គ្មាន​ខ្លាញ់ ២. ជៀសវាង​ញ៉ាំ​អាហារ​​ធ្វើ​ឲ្យ​ក្រហាយ​ទ្រូង​ ឬ​ចាល់​អាស៊ីដ ​ជាមួយ​គ្នា​នេះ​ដែរ ពពួក​គ្រឿង​ស្រវឹង ជា​ពិសេស​ស្រា​ក្រហម​ អាហារ​ហឹរ ​​ម្រេច​ខ្មៅ សូកូឡា ឬ​​ផ្លែ​ក្រូច​​អាច​ធ្វើ​ឲ្យ​បញ្ហា​ក្រពះ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​។ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ ឬ​ជៀសវាង​ញ៉ាំ​អាហារ​ទាំង​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ៣. បញ្ចូល​ពពួក​អាហារ​មាន​Probiotic ​​Probiotic ជា​ពពួក​បាក់តេរី​ល្អ ដែល​អាច​ផ្ដល់​គុណប្រយោជន៍​ដល់​រាងកាយ​ និង​សុខភាព​ខួរ​ក្បាល​។ លើស​ពី​នេះ វា​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ កាត់​បន្ថយ​​ជំងឺ​បាក់ទឹកចិត្ត និង​ជួយ​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​ប្រសើរ​ឡើង​។ ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយ​Probiotic​មាន​​ដូចជា​ ទឹក​ដោះ​គោ​ជូរ​ គីម​ឈី និង​អាហារ​ជ្រក់​។ ៤. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ការ​ធ្វើ​លំហាត់​ប្រាណ​​ ក៏​ដូចជា​បញ្ចេញ​សកម្មភាព​រាងកាយ​​ឲ្យ​បាន​ច្រើន​មាន​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ហើយ​វា​ក៏​អាច​បញ្ចៀស​បញ្ហា​ទល់​លាមក​ផង​ដែរ​។ ហេតុ​នេះ​ហើយ យើង​គប្បី​​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍។

ស្វែងរក សុខភាពរាងកាយ

សុខភាពរាងកាយ

របបអាហារសម្បូរប្រូតេអ៊ីន កាឡូរីទាប ល្អសម្រាប់មនុស្សចាស់

ការ​សិក្សា​រក​ឃើញ​ថា​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​មាន​កាឡូរី​ទាប​ជួយ​មនុស្ស​វ័យ​ចំណាស់​ដែល​ធាត់​ឲ្យ​ស្រក​គីឡូ តែ​នៅ​​អាច​រក្សា​ម៉ាស់​សាច់ដុំ​ និង​បង្កើន​កំហាប់​ឆ្អឹង​បាន​ល្អ​។ មនុស្ស​វ័យ​ចំណាស់​តែ​ង​តែ​បាត់​បង់​កំហាប់​ឆ្អឹង និង​ម៉ាស់​សាច់​ដុំ​នៅ​​ពេល​អ្នក​ទាំង​នោះ​ព្យាយាម​សម្រក​ទម្ងន់។ ការ​បាត់​បង់​កំហាប់​ឆ្អឹង និង​ម៉ាស់​សាច់​ដុំ​នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការ​ធ្វើ​ចលនា​ និង​អាច​ថែមទាំង​បង្កើន​ហានិភ័យ​នៃ​ការ​មាន​របួស​ផ្សេងៗ​ផង​។ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Wake Forest នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា​របប​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​កាឡូរី​ទាប អាច​ជួយ​មនុស្ស​វ័យ​ចំណាស់​រួច​ផុត​ពី​បញ្ហា​ទាំង​នេះ។ អាហារ​សម្បូរ​ប្រូតេអ៊ីន កាឡូរី​ទាប​ ការ​សិក្សា​បាន​ធ្វើ​ឡើងលើ​​មនុស្ស​វ័យ​ចំណាស់​ចំនួន​៩៦​នាក់ និង​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​កាឡូរី​ទាប មិន​ត្រឹម​តែ​អា​ច​ស្រក​គីឡូ​ទេ តែ​ថែមទាំង​បាន​បង្កើន​សុខ​ភាព​ឆ្អឹង​ទៀត​​ផង​។ ក្រៅពី​នេះ​នៅ​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ​។ មនុស្ស​វ័យ​ចំណាស់ និង​សារធាតុ​ចិញ្ចឹម​ មនុស្ស​វ័យ​ចំណាស់​មាន​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្បាស់​លាស់ ហើយ​ក៏​​អាច​​ត្រូ​វ​ផ្លាស់​ប្ដូរ​របប​អាហារ​នៅ​វ័យ​កាន់តែ​ច្រើន​ថែម​ទៀត​។ ម៉ាស់​សាច់ដុំ​អាច​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​មនុស្ស​យើង ហើយ​ការ​ដុត​កាឡូរី ក៏​មិន​អាច​ធ្វើ​ទៅ​បាន​តាម​កម្រិត​ដែល​ធ្លាប់​មាន​កាលពី​ក្មេង​ដែរ​។ អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​មាន​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់​​ អាហារ​សមុទ្រ ស៊ុត និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ទាប​។ ដូច​គ្នា​ដែរ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ក៏​ត្រូវ​មាន​ចំនួន​ជាក់​លាក់​ដែរ ព្រោះ​ថា​មនុស្ស​ខ្លះ​ញ៉ាំ​អាហារ​លើស​ពី​តម្រូវ​ការ​។


សុខភាពរាងកាយ

ប្រុសៗវ័យចំណាស់ដឹងតិចនិកនេះ ទើបជីវិតលើគ្រែល្អប្រសើរ

វ័យ​កាន់តែ​ចាស់ រឿង​លើ​គ្រែ​មិន​អាច​នៅ​ខ្លាំង​ដូច​កាល​យើង​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​នោះ​ទេ​ ប៉ុន្តែ​យើង​នៅ​តែ​អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​នេះ​មាន​ក្ដី​សុខ​បាន​ដដែល​បើ​យើង​ដឹង​តិចនិក​​មួយ​ចំនួន​នោះ​។ រឿង​លើ​គ្រែ​មិន​មែន​សម្រាប់​តែ​ក្មេងៗ​ទេ អ្នក​ខ្លះ​អាច​បន្ត​រួម​ភេទ​បាន​ដល់​អាយុ​៨០​ឆ្នាំ ឬ​លើស​នេះ​ក៏​មាន​ដែរ​។​ ១. ​តើ​វ័យ​កាន់តែ​ចាស់ ប្រុសៗ​ប្រែប្រួល​បែប​ណា​រឿង​លើ​គ្រែ​?​​ ប្រុសៗ​យើង​វ័យ​កាន់តែ​ច្រើន ការ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​ការ​ប្រែ​ប្រួល​លើ​សមត្ថ​ភាព​ផ្លូវ​ភេទ​ជា​រឿង​ធម្មតា​។ ការ​ប្រែ​ប្រួល​នេះ​រួម​មាន​៖ ត្រូវ​ការ​ពេល​ច្រើនជាង​មុន​ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង និង​ដល់​ចំណុច​កំពូល​ រយៈ​ពេល​ដល់​ចំណុច​កំពូល​ខ្លី​ជាង​មុន​ កម្លាំង​បាញ់​ទឹក​កាម​ខ្សោយ​ជាង​មុន និង​មាន​ទឹក​កាម​តិច​ជាង​មុន​ ត្រូវ​ការ​ពេល​យូរ​ជាង​មុន ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង​ជាថ្មី ក្រោយ​បញ្ចេញ​ទឹក​កាម​ម្ដង​ហើយ​។​​ បើ​យើង​ស្ថិត​ក្នុង​វ័យ​ចំណាស់ យើង​អាច​មាន​អារម្មណ៍​ថប់បារម្ភ​ចំពោះ​ការ​ប្រែ​ប្រួល​នេះ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​ប្រែ​ប្រួល​នេះ​មិន​អាច​បញ្ឈប់​យើង​ពី​ការ​ទទួល​បាន​ក្ដី​សុខ​រឿង​លើ​គ្រែ​នេះ​ទេ​។ យើង​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែ​ប្រួល​នេះ និង​រក្សា​សុខភាព​រាង​កាយ​ឲ្យ​នៅ​រឹងមាំ​ល្អ។ យើង​ក៏​អាច​ប្ដូរ​ពេល​វេលា​រួម​ភេទ ទៅ​តាម​ពេល​ណា​ដែល​យើង​គិត​ថា​មាន​កម្លាំង និង​លិង្គ​របស់​យើង​ក៏​ឡើង​រឹង​ដែរ ហើយ​ក៏​ត្រូវ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ឲ្យ​បាន​ច្រើន ដើម្បី​នាំឲ្យ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ដែរ​។ ២. តិច​និក​ខ្លះៗ​ជួយ​ប្រុសៗ​វ័យ​ចំណាស់​រឿង​លើ​គ្រែ​ ពិត​ណាស់​ថា​ពេល​យើង​ចាស់​ទៅ​​សកម្មភាព​លើ​គ្រែ មិន​ថា​យើង ឬ​ដៃគូ​ទេ​អាច​ប្រែ​ប្រួល​ខុស​កាល​យើង​នៅ​ក្មេង។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​គ្នា​យើង​ប្រុសៗ​កុំ​មើល​រំលង​។ ជជែក​ជា​មួយ​ដៃគូ៖ ពិត​ណាស់​ថា​វា​ជា​ការ​ពិបាក​មួយ​ពេល​លើក​និយាយ​ពី​រឿង​សិច តែ​ថា​ការ​និយាយ​ដោយ​ចំហ​ជាមួយ​ដៃ​គូ​ពី​តម្រូវ​ការ និង​កង្វល់​ផ្សេងៗ​ទាក់​ទង​នឹង​រឿង​លើ​គ្រែ នឹង​ធ្វើ​ឲ្យ​យើង​និង​ដៃគូ​អាច​ទទួល​បាន​ការពិត និង​បន្ត​រីក​រាយ​ជាមួយ​រឿង​លើ​គ្រែ​នេះ​បាន​។​ និយម​ន័យ​សិច៖ការ​រួម​ភេទ​តែ​មួយ​មុខ​មិន​​មែន​មានន័យ​ថា​អាច​បំពេញ​ជីវិត​លើ​គ្រែ​យើង​នោះ​ទេ។ ការ​ឱប ថើម បបោសអង្អែល សុទ្ធ​តែ​អាច​ជួយ​ឲ្យ​យើង និង​ដៃ​គូ​មាន​អារម្មណ៍​ល្អ​ទាក់​ទង​នឹង​រឿង​លើ​គ្រែ​នេះ​ដែរ​។ ដោយ​សារ​តែ​យើង និង​ដៃគូ​មាន​វ័យ​កាន់តែ​ចាស់ សមត្ថភាព និង​តម្រូវ​ការ​សិច​ក៏​ខុស​ពី​មុន​ដែរ។ ដូច​នេះ​មាន​តែ​រក​វិធី​ផ្សេង​ដែល​យើង​គិត​ថា​សម​នឹង​ខ្លួន​ឯង​ទេ ទើប​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ និង​មាន​អារម្មណ៍​ស្រើប​ស្រាល​នឹង​រឿង​លើ​គ្រែ​នេះ​បាន​។​ ផ្លាស់ប្ដូរ​ពេល​រួម​ភេទ៖ ពេល​វេលា​រួម​ភេទ យើង​អាច​ផ្លាស់​ប្ដូរ​បាន […]


សុខភាពរាងកាយ

មនុស្សវ័យចំណាស់មានចង្វាក់បេះដូងខ្សោយ តើគួរឲ្យបារម្ភទេ?

ជាធម្មតា​ចង្វាក់​បេះ​ដូង​របស់​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ​លោត​ចន្លោះពី​៦០​ទៅ​៨០​ដង​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​សមាគម​សុខភាព​បេះ​ដូង​អាមេរិក​។ ដោយ​ឡែក​នៅ​ពេល​ចង្វាក់​បេះ​ដូង​លោក​ទាប​ជាង​៦០​ក្នុង​មួយ​នាទី នោះ​លក្ខខណ្ឌ​នេះ​ហៅ​ថា​ចង្វាក់​បេះដូង​ដើរ​យឺត ។ ​សម្រាប់​មនុស្ស​ពេញ​កម្លាំង ចង្វាក់​បេះ​ដូង​ទាប​អាច​មិន​ជា​បញ្ហា​ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ បញ្ហាចង្វាក់​បេះដូង​ដើរ​យឺតគឺជា​លក្ខខណ្ឌ​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ច្រើន​យ៉ាង និង​អាច​ទាម​ទារ​ឲ្យ​មានការ​វះកាត់​ដាក់ថ្មបេះដូង​ផង​។​ ១. មូលហេតុ​ អាយុ​កាន់​តែ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ចុះ​ខ្សោយ​ដែរ ដែល​ការ​ណ៍​នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​យឺត​។ មូល​ហេតុ​ផ្សេង​ទៀត​អាច​ទាក់ទង​ទៅ​នឹង​វ័យ​ចំណាស់​ដែរ រួម​មាន​ផល​រំខាន​កើត​ក្រោយ​ជំងឺ​គាំង​បេះ​ដូង ការ​ផលិត​អរម៉ូនទីរ៉ូអ៊ីតទាប សម្ពាធ​ឈាម​ខ្ពស់ ឆ្លង​រោគ​បេះ​ដូង និង​ជំងឺ​រលាក​ផ្សេងៗ​ទៀត។ ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ចង្វាក់​​បេះ​ដូង​ខ្សោយ​ដែរ។ ដូច​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ខ្សោយ​។ ២. រោគ​សញ្ញា​ រោគ​សញ្ញា​ទាក់ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​យឺត មាន​ដូច​ជា​អស់កម្លាំង ធេងធោង ពិបាក​ចងចាំ មានបញ្ហា​ដំណេក និង​សន្លប់ជា​ដើម​។ អ្វី​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​ខួរ​ក្បាល​ទទួល​លំហូរ​ឈាម​មិន​បាន​គ្រប់គ្រាន់​។ រោគ​សញ្ញា​ផ្សេង​ទៀត​ ដែល​អាច​មក​អម​ជាមួយ​ដែរ​នោះ​គឺ​ជីពចរ​ខ្សោយ បើ​បញ្ហា​ចង្វាក់​បេះ​ដូងដើរ​យឺត​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​បេះ​ដូង ឬ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​លុយ​ពុស​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ៣. ហានិភ័យ​ ចង្វាក់​បេះ​ដូង​ដើរ​យឺត​អាច​ថា​មិន​បង្កគ្រោះ​ថា្នក់​ចំពោះ​មនុស្ស​ពេញ​កម្លាំងទេ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឲ្យ​មែនទែន​។ ការ​មាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត មិន​បាន​ព្យាបាល​​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​អាច​គំរាម​កំហែង​អាយុជីវិត​ទៀត​ផង ដោយ​សារ​តែ​អាច​សន្លប់ ខ្សោយ​បេះដូង និង​គាំង​បេះដូង​ជា​ដើម។​ ផល​វិបាក​កើត​មាន​ធ្ងន់​ធ្ងរ​កម្រិត​ណាមួយ​នោះ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ចង្វាក់បេះដូង​ដើរ​យឺត ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង និង​ជាលិកា​បេះដូង​។ ជា​ការណែនាំ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ជួប​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​ញឹក​ញាប់ […]


សុខភាពរាងកាយ

តិចនិក ៤យ៉ាង​ ជួយមនុស្សវ័យចំណាស់ឲ្យមានរាងកាយមាំមួន

មិ​ន​ថា​យើង​ស្ថិត​ក្នុង​វ័យ​ណា​នោះ​ទេ ជា​ការ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ថែ​ទាំ​រាង​កាយ​ឲ្យ​នៅ​មាំមួន​ និង​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​។​ ប្រសិន​បើ​យើង​មាន​វ័យ​ដល់​៦៥​ឆ្នាំ ឬលើស​ពី​នេះ គ្រាន់តែ​កើត​ផ្ដាសាយ​ធម្មតា ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ​ដែរ​។ ផល​វិបាក​ទាំង​នោះ​អាច​មាន​ដូច​ជា ជំងឺ​ផ្លូវ​ដង្ហើម រលាក​ទង​សួត ឆ្លង​រោគ​នៅ​ត្រចៀក ឬ​ឆ្លង​រោគ​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ​ជា​ដើម​។ មួយ​វិញ​ទៀត បើ​សិន​ជា​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ហឺត ឬ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​កាន់តែ​អាក្រក់​។ ខាង​ក្រោម​នេះ​ជា​តិច​និក​​មួយ​ចំនួន​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ក្នុង​ការ​ថែទាំ​រាង​កាយ​ឲ្យ​នៅ​មាំមួន និង​បង្ការ​ជំងឺ​ផ្សេងៗ​។​​​​ ​១. ហាត់​ប្រាណ​ ការ​ធ្វើ​សកម្មភាព​រាងកាយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ បើ​យើង​ធ្វើ​ចលនា ឬហាត់​ប្រាណ​បាន​កាន់​តែ​ច្រើន រាង​កាយ​របស់​យើង​នឹង​អាច​តតាំង​ ការ​រលាក និងការ​ឆ្លង​រោគ​បាន​កាន់តែ​ប្រ​សើរ​។ សកម្មភាព​​រាង​កាយ ឬ​ការ​ហាត់​ប្រាណ​មិន​ចាំ​បាច់​តែ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ទើប​ គ្នា​យើង​គិត​ថា​មាន​បាន​ផល​ល្អ​ចំពោះ​រាង​កាយ​នោះ​ទេ គ្រាន់​តែ​យើង​ធ្វើ​សកម្មភាព​ឬ​ហាត់ប្រាណ​បែប​ស្រាលៗ​ក៏​មាន​ប្រយោជន៍​ដូច​គ្នា។​ យើង​អាច​ធ្វើ​សកម្មភាព ឬហាត់​ប្រាណ​ដូចជា​ដើរ រត់ត្រឹកៗ​ ឬ​ជិះ​កង់​ប្រហែល​២០​ទៅ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ក៏​បាន​។​​​​ ២. ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព របប​អាហារ​សម្បូរ​ទៅ​ដោយ​ បន្លែ ផ្លែ​ឈើ និង​សាច់​គោ សាច់ជ្រូក ជា​ដើម ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការ​ពារ​រាង​កាយ​យើង​ពី​វីរុស និង​បាក់តេរី​បង្ក​ជំងឺ​ផ្សេង​ៗ​ដែរ​។​ បន្លែ និង​ផ្លែ​ ឈើ ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ជួយ​ការ​ពារ​កោសិកា​ពី​ការ​ខូច​ខាត និង​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ។ គ្នា​យើង​ក្នុង​វ័យ​ចំណាស់​ គួរ​តែ​កម្រិត​ការ​ញ៉ាំអាហារ​មាន​ជាតិ​ស្ករ និង​ខ្លាញ់ ដែល​អាហារ​ទាំង​នេះ​ធ្វើ​ឲ្យ​មានការ​រលាក​ក្នុង​រាង​កាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​ចុះ​ខ្សោយ​។ ដូច​គ្នា​ដែរ យើង​ជា​មនុស្ស​វ័យ​ចំណាស់ ក៏​គួ​រ​កម្រិត​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ផង​ដែរ។ ​​៣. […]


សុខភាពរាងកាយ

ជៀសវាង​កំហុស​ទាំង​នេះ​ ដើម្បីស្បែកមុខនៅក្មេង​​ជាង​វ័យ

យើង​ទាំង​អស់​​គ្នា​ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ​ និង​សុខភាព​ល្អ​។​ ប៉ុន្តែ​ មាន​មនុស្ស​ជា​ច្រើន​​កំពុង​តែ​​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​ស្បែក​ និង​រាងកាយ​របស់​យើង​ទ្រុឌទ្រោម​ដោយ​មិន​ដឹង​ខ្លួន។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​មុខ​របស់​យើង​ចាស់​ជាង​វ័យ​ទេ​នោះ​ ចូរ​ចាប់ផ្ដើម​កែ​ប្រែ​ទម្លាប់​អាក្រក់​ខាង​ក្រោម​នេះ​។​​​​​ ​១. គេង​មិន​គ្រប់គ្រាន់ ប្រសិនបើ​យើង​​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ ស្បែក​​របស់​យើង​នឹង​ចាប់ផ្ដើម​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ និង​​យារ​ធ្លាក់​មុន​វ័យ​ជាក់​ជា​​មិន​ខាន​ ពីព្រោះ​​រាងកាយ​​បញ្ចេញ​អ័រម៉ូន​Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស​ច្រើន​ ហើយ​វា​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​កូឡា​ជែន​ដែល​ជាភ្នាក់ងារ​ជួយ​​ធ្វើ​ឲ្យ​ស្បែក​​ទន់​ល្មើយ​ និង​យឺត​​ល្អ​។​ ចូរ​ចាប់ផ្ដើម​ទម្លាប់​​គេង​​​​ឲ្យ​បាន​ទៀងទាត់​ម៉ោងពេល​​ ក៏​ដូចជា​ជៀសវាង​​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​កំណត់​​ ​ឬ​កាហ្វេអ៊ីន​ និង​លេង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​មុន​ពេល​គេង។ ២. ជក់​បារី​ ​ការ​ជក់​បារី​មិន​ត្រឹម​តែ​បង្កើន​ឱកាស​កើត​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ​ និង​យារ​ធ្លាក់​នៅ​វ័យ​ក្មេង​ផង​ដែរ​។​ ជាក់ស្ដែង​ ការ​ជក់​បារី​​ធ្វើ​ឲ្យ​លំហូរ​ឈាម​ដែល​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា​អុកស៊ីសែន​ នៅ​លើ​ស្បែក​​របស់​យើង​ថយ​ចុះ​ ​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​កូឡាជែន​យឺត​យ៉ាវ​។ ៣. នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ច្រើន​ពេក​ ថ្វី​ត្បិត​តែ​ពន្លឺ​ព្រះអាទិត្យ​អាច​​ផ្ដល់​អត្ថប្រយោជន៍​ដល់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក​ វា​ក៏​អាច​បំផ្លាញ​កូឡាជែន​នៃ​ស្បែក​របស់​យើង​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ជាតិ​ប្រូតេអ៊ីន​ ដែល​ហៅ​ថា​ អេឡាទីន​ (Elastin) ច្រើន​ជ្រុល​ថែម​ទៀត​ផង​​។​ យើង​អាច​សម្គាល់​ឃើញ​ថា​ស្បែក​នឹង​​ចាប់ផ្ដើម​​ក្រាស់​ និង​មាន​អារម្មណ៍​ឡើង​គ្រើម​ ព្រម​ទាំង​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។​ នៅ​ក្នុង​ករណី​ដែល​យើង​ចាំបាច់​ត្រូវ​ប៉ះពាល់​​ផ្ទាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ ចូរ​ពាក់​មួក​ ខោអាវ​ដៃ​វែង​ និង​វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ ព្រម​ទាំង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន ​SPF៣០​ ឬ​ខ្ពស់​ជាង​នេះ​។ ៤.​ ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ​ ​​ការ​ញ៉ាំ​​អាហារ​ត្រឹមមិន​ត្រូវ​ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​​​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​ ដែល​ជា​កត្តា​ជំរុញ​​ឲ្យ​ថាមពល​នៃ​យុវវ័យ​របស់​យើង​បាត់បង់។​ ចូរ​ញ៉ាំ​របប​អាហារ​ដែល​ជំនួយ​ដល់​បេះដូង​ ដែល​មាន​ដូចជា​បន្លែ​ ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ […]


សុខភាពរាងកាយ

មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន ទៅ​ដល់​ដំណើរការ​រាង​កាយ និង​ទ្រទ្រង់​ដល់​សុខភាព​យើង។ គ្នា​យើង​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​យើង​មាន​តែ​បន្លែ ផ្លែឈើ សាច់​ធម្មជាតិ​យើង ដែល​ញ៉ាំ​ហើយ​មិន​ប៉ះពាល់ ប៉ុន្តែ​ដោយ​សារ​តែ​ឥឡូវ សម្បូរ​ដោយ​អាហារ​ប្លែក ឆ្ងាញ់ៗ​ច្រើន​មុខ យើង​ចេះ​ឃ្លាន​ញ៉ាំ​មិន​គិត​ដល់​សុខភាព។ មិន​ត្រឹម​តែ​សុខភាព​ទេ បើ​យើង​ញ៉ាំ​អាហារ​ប៉ុន្មាន​ខាង​ក្រោម​នេះ​ច្រើន សុខភាព​ក៏​មិន​ល្អ មុខ​វិញ​ក៏​ឆាប់​ចាស់​ជាង​អាយុ​យើង​ទៀត។ ១. អាហារ​មាន​ជាតិ​ស្ករ និង​ប្រៃ​ខ្ពស់ ជាតិ​ស្ករ​ធ្វើ​ឲ្យ​យើង​ងាយ​ឡើង​គីឡូ បង្កើត​ស្នាម​ជ្រួញ ធ្វើ​ឲ្យ​ស្បែក​យើង​យារ​ធ្លាក់ និង​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ទូទៅ​យើង។ ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ច្រើន​ពេក​នោះ អាច​ទៅ​បំផ្លាញ​ប្រូតេអ៊ីន និង​សារធាតុ លីពីត (lipids) នៅ​ក្នុង​រាង​កាយ​របស់​យើង ធ្វើ​ឲ្យ​ការ​ផលិត ​collagen​ មិន​ល្អ និង​កាន់​តែ​ជួយ​ឲ្យ​ស្នាម​ជ្រីវ​ជ្រួញ​កើត​ឡើង។ អាហារ​​ដូច ​pepperoni pizza នំ​ដំឡូង​កញ្ចប់ cheese ជាដើម មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្ពស់ ជា​ហេតុ​បណ្ដាល​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ហើម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​បណ្ដាល​ឲ្យ​ជាលិកា​រួញ បង្កើត​បញ្ហា​ស្បែក​ជ្រួញ​កើត​ឡើង។ ២. ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន កាហ្វេអ៊ីន ច្រោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​យើង ធ្វើ​ឲ្យ​រាងកាយ​យើង​ឆាប់​ខ្សោះ​ជាតិ​ទឹក និង​គ្មាន​សំណើម។ ដូច​នេះ​ហើយ វា​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត និង​ពុក​ផុយ។ ៣. សាច់​កែ​ច្នៃ ពពួក​សាច់​កែ​ច្នៃ​ដូច ប្រហិត ឬ​សាច់​ក្រក សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ ​sulfites […]


សុខភាពរាងកាយ

បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន?

ភ្នែក​ជា​អវយវៈ​ដ៏​សំខាន់ តាំង​ពី​ក្មេង​ដល់​ចាស់។ សុខភាព​ភ្នែក​ល្អ ជា​រឿង​អាទិភាព និង​ចាំបាច់​បំផុត សម្រាប់​គ្រប់គ្នា​គួរ​យក​ចិត្ត​ទុកដាក់។ អាយុ​កាន់​តែ​ច្រើន ការ​វិវត្តន៍​សព្វ​បែប​យ៉ាង​ចំពោះ​រាងកាយ គ្រប់​កន្លែង ក៏​កាន់​តែ​ចាស់ ឬ​កាន់​តែ​ទ្រុឌទ្រោម។ ប៉ុន្តែ​ការ​ប្រែប្រួល​មួយ​ខ្លះ ជះឥទ្ធិពល​មិន​ល្អ ក៏​យើង​មិន​ត្រូវ​បណ្ដោយ​ដែរ។ តើ​ពេល​ចាស់​ទៅ ឬ​បញ្ហា​ភ្នែក ដែល​កើត​ឡើង​ខ្ពស់​បំផុត សម្រាប់​មនុស្ស​ចាស់ មាន​អី​ខ្លះ? ១- #ភ្នែកស្ងួត បញ្ហា​នេះ​អ្នក​ណា​ក៏​ឧស្សាហ៍​កើត​ដែរ មិន​ថា​ក្មេង​ មិន​ថា​ចាស់ ប៉ុន្តែ​ចំពោះ​មនុស្ស​ចាស់ អាច​មាន​បញ្ហា​ច្បាស់​ការ​ជាង។ បើ​ចាស់ៗ ភ្នែក​ស្ងួត ​គឺ​កើត​ឡើង​ពេល​ក្រពេញ​ទឹកភ្នែក​មិន​អាច​ផលិត​ទឹក​ភ្នែក​បាន​ត្រឹមត្រូវ​ (ទឹកភ្នែក​មិន​គ្រប់ ឬ គុណភាព​ទឹក​ភ្នែក​មិន​ល្អ)។ ហេតុនេះ ​ភ្នែក​មិន​បាន​ផ្គត់ផ្គង់​ដោយ​ជាតិ​ទឹក​គ្រប់គ្រាន់​ទេ។ ភ្នែក​ឡើង​ក្រហម អាច​ក្រហាយ​ និង​រមាស់ ជា​អាការៈ អ្នក​មាន​បញ្ហា​ភ្នែក​ស្ងួត (ថ្វី​បើ​កម្រ) ប៉ុន្តែ​បញ្ហា​នេះ អាច​ឈាន​ដល់​ងងឹត​ភ្នែក​បាន។ ការ​រត់​រក​ជំនួយ ក្នុង​ករណី​ដឹង​ថា មាន​បញ្ហា​ក្ដៅ​ក្រហាយ (ភ្នែកស្ងួត) ដូច​ជា​ថ្នាំ​បន្តក់​ភ្នែក​ដើម្បី​រក្សា​ភ្នែក​ឲ្យ​មាន​សំណើម ឬ​នៅ​ប្រទេស​ជឿន​លឿន​គេ​ប្រើ ម៉ាស៊ីន​ផ្ដល់​សំណើម​ភ្នែក (ដើម្បី​រក្សា​សីតុណ្ហភាព និង​បង្ការ​បញ្ហា​ភ្នែកស្ងួត)។ បើ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ វេជ្ជបណ្ឌិត​អាច​ព្យាបាល​ដោយ ចេញ​វេជ្ជបញ្ជា​ឱសថ​ខ្លាំងៗ​ ឬ​ឈាន​ដល់​វះកាត់។ ២- #ភ្នែកឡើងបាយ ជំងឺ​ភ្នែក​ឡើង​បាយ ជា​កករ​ល្អក់​ដែល​ ហើយ​បង្ក​ការ​ពិបាក​មើល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ