backup og meta

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 26

    ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?

    ការពាក់ប្រេសពត់ធ្មេញគឺជាវិធីម្យ៉ាងដែលជួយតម្រង់ធ្មេញឲ្យរត់ត្រង់ជួរ រឹងមាំល្អ មិនតែប៉ុណ្ណោះក៏ជាផ្នែកមួយជួយលើកសម្រស់មាត់ធ្មេញមើល ទៅស្រស់ស្អាតផងដែរ។ ថ្វីដ្បិតតែការពាក់ប្រេសផ្ដល់អត្ថប្រយោជន៍ដល់យើងមែន តែវាក៏ជាមូលហេតុធ្វើឲ្យប៉ះពាល់ធ្មេញយើងវិញ ប្រសិនយើងមិនបានយល់ច្បាស់ពីវិធីសម្អាត។ ខាងក្រោមគឺជាបញ្ហាដែលងាយប្រឈម ក្រោយពេលពាក់ប្រេសធ្មេញ​បើ​យើង​អនុវត្ត​តាមការណែនាំ​មិន​បាន​ត្រឹម​ត្រូវ​។​

    ១.កើតជំងឺអញ្ជាញធ្មេញ

    ការពាក់ប្រេសពត់ធ្មេញអាចប្រឈមកើតជំងឺអញ្ចាញធ្មេញ ប្រសិនបើមិនបានដឹងពីវិធីសម្អាតធ្មេញឲ្យបានស្អាត។ ពពួកបាក់តេរីអាចតោងជាប់នឹងប្រេស ពេលយើងសម្អាតមិនបានស្អាតល្អបន្ទាប់​ពីញ៉ាំអាហារ។ បញ្ហា​នេះអាចធ្វើឲ្យអញ្ចាញធ្មេញ ហូរឈាម និងរលាកជាដើម។ ក្នុងករណីដែល​អញ្ចាញធ្មេញមានជំងឺ ហើយមិនបានព្យាលបាលឲ្យបានត្រឹមត្រូវទេនឹងនាំឲ្យប៉ះពាល់ដល់សុខភាពផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។

    ២.ពុកធ្មេញ

    ចំណុចនេះក៏ស្រដៀងនឹងផ្នែកខាងលើដែរ ប្រសិនបើការសម្អាតធ្មេញមិនបានល្អទេ ពពួកបាក់តេរីដែលតោងជាប់នឹងប្រេសអាចបង្កឲ្យធ្មេញពុកបាន។

    ៣.ធ្មេញលឿង

    ការពាក់ប្រេសពត់ធ្មេញធ្វើឲ្យយើងពិបាកក្នុងសម្អាតធ្មេញឲ្យសព្វកន្លែង ដូច្នេះកន្លែងដែលយើងមិនអាចរុញច្រាស់ទៅដល់ គឺមិនអាចសម្អាតបានល្អនោះទេ ហេតុនេះហើយធ្មេញរបស់យើងនឹងប្រឈមប្រែទៅជាពណ៌លឿងបាន។

    ៤.ក្លិនមាត់មិនល្អ

    ក្លិនមាត់អាចកើតមានជាទូទៅ ប្រសិនបើមិនបានសម្អាត ឬ អនាម័យមាត់ធ្មេញមិនបានល្អ។ ដូចគ្នាដែរចំពោះអ្នកពាក់ប្រេសពត់ធ្មេញ ដែលមានការលំបាកក្នុងការសម្អាតធ្មេញ គឺងាយនឹងមានក្លិនមាត់មិនល្អបើសម្អាតមិនបានត្រឹម​ត្រូវទេនោះ។

    ៥.ការរបូតប្រេស

    ការរបូតប្រេសពត់ធ្មេញអាចកើតឡើងបាន ពិសេសសម្រាប់អ្នកទើប​ពាក់ដំបូងៗ មិនសូវគ្រប់គ្រងការហូមចុកបានល្អ។ របបអាហារដែលគួរចៀសវាង មានពពួកអាហាររឹង អាហារស្អិត និង ពពួកអាហារស្វិតជាដើម។ បញ្ហាស្រដៀងគ្នាដែរ ដូចជាការសណ្ដកប្រេស ឬក៏វៀចប្រេសជាដើម។

    ៦.មានស្នាមសលើធ្មេញ

    ការពាក់ប្រេសពត់ធ្មេញ ក៏អាចប្រឈមកើតស្នាមសៗនៅលើធ្មេញបានដែរ ប្រសិនមិនបានសម្អាតឲ្យបានស្អាតល្អ។ ស្នាមសលើធ្មេញ គឺជាដំណាក់ដំបូងនៃការខូចខាត ផ្នែករឹងនៅខាងក្រៅធ្មេញរបស់យើង វាបង្កឡើងដោយសារពពួកបាក់តេរី ដែលតោងជាប់នឹងធ្មេញ ក្រោយពេលយើងញ៉ាំអាហារ ហើយសម្អាតមិនបានស្អាត។ ដូច្នេះគួរពិភាក្សាជាមួយគ្រូពេទ្យឲ្យច្បាស់លាស់អំពីវិធីនៃការសម្អាតធ្មេញឲ្យបានស្អាត​ពេល​យើង​ពត់​ធ្មេញ។

    ពុតធ្មេញ

    ចំណុចសំខាន់

    បញ្ហាដែលងាយប្រឈម ក្រោយពេលពាក់ប្រេសធ្មេញ​បើ​យើង​អនុវត្ត​តាមការណែនាំ​មិន​បាន​ត្រឹម​ត្រូវ​៖
    • កើត​ជំងឺ​អញ្ចាញ​ធ្មេញ
    • ពុក​ធ្មេញ
    • ធ្មេញ​លឿង
    • ក្លិន​មាត់​មិន​ល្អ
    • ការ​របូត​ប្រេស
    • មាន​ស្នាម​ស​លើ​ធ្មេញ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 26

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម