មាត់ធ្មេញកុមារ

មាត់​​ធ្មេញកុមារ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការថែទាំ​មាត់​​​​ធ្មេញ​របស់​កុមារ​ ​​ការការពារ​ និង​ការ​ព្យាបាល ប្រសិន​បើ​មាន​បញ្ហា

ចំណេះដឹងទូទៅ

មាត់ធ្មេញកុមារ

កូនមានក្លិនមាត់មិនល្អបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ក្លិន​មាត់​មិន​ល្អ បន្ទាប់​ពី​យើង​ភ្ញាក់​ពី​គេង​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ មិន​ថា​ក្មេង ឬ​​មនុស្ស​ពេញ​វ័យ​ឡើយ។ ប៉ុន្តែ​បើ​កូន​មាន​ក្លិន​មាត់​មិន​ល្អ ទោះ​ដុស​ធ្មេញ​រួច​ជា​ប្រចាំ ប៉ា​ម៉ាក់​គួរ​នាំ​ឲ្យ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ មូលហេតុ​អ្វី​បាន​ជា​កូន​មាន​ក្លិន​មាត់​មិន​ល្អ បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ អាច​បណ្តាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ៖​ កង្វះ​អនាម័យ​មាត់​ធ្មេញ ពុក​ធ្មេញ អាប់សែ​ធ្មេញ ដក​ដង្ហើម​តាម​មាត់​ ស្ងួត​មាត់ ​​ឆ្លង​មេរោគ ការ​ប្រើ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន អាហារ​ដែល​មាន​ក្លិន​ខ្លាំង​ដូចជា​ខ្ទឹម​ស ខ្ទឹម​បារាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះ​ដោះស្រាយ​ និង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ​ពិត​ណាស់​ ការ​ដុស​ធ្មេញ​ ប្រើ​អំបោះ​ទាក់​ធ្មេញ និង​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ចំពោះ​កុមារ។ ក្រៅ​ពី​នេះ ប៉ា​ម៉ាក់​ក៏​អាច​ជួយ​កាត់បន្ថយ​ក្លិន​មាត់​មិន​ល្អ​របស់​កូន​ តាម​វិធី​ទាំង​នេះ​ផង​ដែរ៖ ​ ប្តូរ​ច្រាស់​ដុស​ធ្មេញ​រៀង​រាល់​២ ទៅ​៣​ខែ​ម្តង សម្អាត​អណ្តាត​ឲ្យ​កូន ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់​ ដើម្បី​ជួយ​កម្ចាត់​កម្ទេចកំទី​នៅ​ធ្មេញ និង​បង្ការ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ប្រើ​ទឹក​ខ្ពុរ​មាត់​សម្រាប់​ក្មេង ញ៉ាំ​សាឡាត់ និង​ផ្លែឈើ​ស្រស់ ឲ្យ​កូន​ទំពា​ស្លឹក​ជី​រអង្កាម ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ដើម្បី​បង្ការ​​បញ្ហា​ស្ងួត​ច្រមុះ និង​មាត់​ កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ជាតិ​កាហ្វេអ៊ីន និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ […]

ស្វែងរក មាត់ធ្មេញកុមារ

មាត់ធ្មេញកុមារ

សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន

សុខភាព​មាត់​ធ្មេញ​របស់​​អូន​ៗ ជា​រឿង​សំខាន់​ ដែល​​ម៉ាក់​ៗ ប៉ាៗ ទាំង​ឡាយ​ គប្បី​យក​ចិត្ត​ទុក​ដាក់ នេះ​បើ​តាម​អ្នក​ជំនាញ​មាត់​ធ្មេញ​​ដ៏​ល្បី​ចក្រភព​អង់គ្លេស ព្រោះ​​ថា កាលណា​សុខភាព​មាត់​ធ្មេញ​ពួក​គេ​​ល្អ ការ​សិក្សា ទំនាក់​ទំនង​សង្គម ក៏​ដូច​ជា​​ភាព​ក្លាហាន​របស់​ពួក​គេ​ ក៏​កាន់​តែ​ប្រសើរ។ លោក​វេជ្ជបណ្ឌិត John Morris ​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ Birmingham ផង​ដែរ​នោះ បាន​លើក​ឡើង​ ដូច្នេះ​ក៏​ព្រោះ​តែ របាយការណ៍​​មួយ​ចេញ​ពី នាយកដ្ឋាន​សុខភាព​សាធារណៈ​ របស់​អង់គ្លេស បង្ហាញ​ថា ត្រឹម​តែ​១​ឆ្នាំ​សិក្សា កុមារ​ៗ ថ្នាក់​បឋម​សិក្សា ជាង​១០០០​នាក់ ត្រូវ​ទៅ​ដក​​ធ្មេញ​ពុក​​ផុយ ជា​រៀង​រាល់​ខែ។ មិន​តែ​ប៉ុណ្ណោះ ក្មេង​ជា​មធ្យម​ ១០៥​នាក់ ទៅ​ពេទ្យ​ធ្មេញ​រៀង​រាល់​ថ្ងៃ ក៏​ព្រោះ​តែ​បញ្ហា​សុខភាព​មាត់​ធ្មេញ​នេះ។ ជា​មួយ​បញ្ហា​​សំខាន់​មួយ​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន អំពាវ​នាវ ឲ្យ​ឪពុក​ម្តាយ ក៏​ដូច​ជា​ លោក​គ្រូ​ អ្នក​គ្រូ​ ដែល​បង្រៀន​សិស្ស គប្បី​​ណែ​នាំ ឬ​បង្រៀន​ក្មេង​ៗ ឲ្យ​ចេះ​ថែ​រក្សា​ មាត់​ធ្មេញ​តាំង​ពី​វ័យ​កុមារ​ទៅ ព្រោះ​ពួក​គេ គឺ​ជា​គំរូ​ និង​ជា​ចំណែក​សំខាន់​ដល់​ក្មេង​ៗ។ ហើយ​ការ​បង្រៀន​នោះ គឺ​​​ណែ​នាំ​បាន តាម​រយៈ​ការ​សាក​សួរ​​នាំ ពី​ពេទ្យ​ជំនាញ ក៏​ដូច​ជា​ គន្លឹះ​​​មួយ​ចំនួន​ […]


មាត់ធ្មេញកុមារ

តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ

សុខ​ភាព​មាត់​ធ្មេញ ​ជា​ការសំខាន់ មិន​ថា​សម្រាប់កូន​តូចៗ ឬ​មនុស្ស​ពេញ​វ័យ​ទេ បើ​មិន​ថែ​ទាំ​ឲ្យ​បាន​ល្អ អាច​នឹង​បង្ក​ជា​រោគ​ពុក​ធ្មេញ ចុង​ក្រោយ​ត្រូវ​ចំណាយច្រើន​ដើម្បី​ព្យាបាល ហើយ​អាចត្រូវ​ពាក់​ធ្មេញ​ក្លែង​ក្លាយ។ អ៊ីចឹងហើយ ប៉ាម៉ាក់​ត្រូវ​បង្រៀន​កូច​​តូចៗ​ពី​វិធី​ដុសធ្មេញ​ត្រឹម​ត្រូវ​ឲ្យ​ហើយ។ ១- ពេល​វេលា​ចាប់​ផ្ដើម​ដុស​សម្អាត​ធ្មេញ ជា​ធម្មតា ​អូន​តូចៗចាប់​ផ្ដើម​ដុះ​ធ្មេញ​ដំបូង​អំឡុង​អាយុ ៦ ខែ​ក្រោយ​សម្រាល ហេតុ​នេះ​ពេល​មាន​ធ្មេញ​ដុះ​មក​ហើយ ក៏​ជា​ពេល​ល្អ​គួរ​ចាប់​ផ្ដើម​សម្អាត​ធ្មេញ​អូនៗ ដោយ​ប្រើ​កំណាត់​ទទឹក​ជូត​សម្អាត ​ឬ​កូន​ច្រាស​ដុស​ធ្មេញ​ផ្ដិត​មក​ជា​មួយ​ទឹក​ដុស​ថ្មមៗ។ គួរសម្អាត​ធ្មេញ​ឲ្យ​អូនៗ ២ ដង​/ថ្ងៃ ពេល​ព្រឹក និង​ពេល​យប់មុន​ចូល​គេង ហើយ​ចាំ​ថា​ ត្រូវ​សម្អាត​គ្រប់​ផ្ទៃ​ធ្មេញ​ទាំង​អស់។ សម្រាប់​ប្រភេទ​ច្រាស​ដុស​ធ្មេញ ក៏​សំខាន់​សម្រាប់កូនតូចៗ​ដែរ ដោយ​ត្រូវ​មាន​ក្បាល​ច្រាស​តូច ​និង​មាន​សរសៃ​ទន់ ហើយ​សម្រាប់​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​វិញ ​គួរ​ចង​ចាំ​ដូច​ខាង​ក្រោម៖ – កូន​ក្មេងអាយុ ០-៨ ខែ​សម្អាត​ដោយ​ទឹក​​ប៉ុណ្ណោះ ​ហាម​ប្រើ​ថ្នាំ​ដុស​ធ្មេញ – ចាប់​ពី​ ១៨ ​ខែ ដល់ ៦​ ឆ្នាំ ប្រើ​ថ្នាំ​ដុស​ធ្មេញ​សម្រាប់​ក្មេងដែល​មាន​ជាតិ​ភ្លុយអរ​ទាប – ចាប់​ពី​អាយុ ៦ ឆ្នាំ​ឡើង​ទៅ ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ​ភ្លុយអរ​ធម្មតា។ បើ​កូន​តូចៗមិន​ស្ដាប់​បង្គាប់ ​នៅ​ពេល​បង្រៀន​ដុស​សម្អាត​ធ្មេញ យើង​អាច​ប្រើ​វិធី​សាស្ត្រ​ខាង​ក្រោម​៖ – ឲ្យ​អូនៗ​អង្គុយ​លើ​ភ្លៅ បែរ​មុខ​ផ្ទុយ​ពី​យើង – ទប់​ចង្កា​អូន​តូចៗ​ដោយ​ដៃ​ម្ខាង ហើយ​ក្បាល​មក​ប៉ះ​ខ្លួន​យើង – ដុស​សម្អាត​គ្រប់​ផ្ទៃ​ធ្មេញ រួម​ជាមួយ​អញ្ចាញ​ធ្មេញ ក្នុង​ចលនា​ជា​រង្វង់​តូចៗ – ក្រោយ​ដុស​ធ្មេញ​រួច […]


មាត់ធ្មេញកុមារ

ចង់ឲ្យអូនៗធ្មេញ​រឹងមាំ​ល្អពេលធំឡើង មិនពិបាកទេ

ដូច​ដឹង​ស្រាប់​ហើយ សម័យ​នេះ​ធ្វើ​ព្យាបាល​ធ្មេញ ដាក់​ធ្មេញ ថែទាំ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ ត្រូវ​ចាយ​លុយ​ច្រើន​ណាស់ ហើយ​ខាត​ពេល​ច្រើនទៀត។ សម្រាប់​យើង​ អាច​នឹង​ហួស​ពេល ប៉ុន្តែ​កូនៗ​យើង​មាន​ទាន់​ហួស​ពេល​ឯណា។ គួរ​តែ​សាក​ល្បង​វិធី​សាស្ត្រ​ថែទាំ​ធ្មេញ​របស់ "Hello គ្រូពេទ្យ" លមើល៍ ប្រហែល​អាច​ជួយ​បាន ហើយជួយ​ឲ្យ​កូនមាន​ធ្មេញ​រឹងមាំ​ល្អ។ ១- គួរចាប់ផ្ដើមពេលណា? តាម​ធម្មជាតិ ការ​លូតលាស់​របស់​ធ្មេញ​ ចាប់​ផ្តើម​តាំង​ពី​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ អំឡុង​ត្រីមាស​ទី ២ ក្រោយ​ពពោះ។ ទោះ​ជា​ពេល​សម្រាល​រួច យើង​នៅ​មិន​ទាន់​ឃើញ​អូនៗ​មាន​ធ្មេញ​ក៏​ពិត​មែន ប៉ុន្តែ​ជា​ធម្មតា​ អូនៗ​អាច​មាន​ធ្មេញ ២០ រួច​ទៅ​ហើយ ដោយ​កប់​ក្រោម​អញ្ចាញ និង​បន្ត​លូតលាស់​រហូត ហេតុ​នេះ​ការ​ថែ​ទាំ​ធ្មេញ​គួរ​ធ្វើ​ឡើង នៅ​ពេល​ពន្លក​ធ្មេញ​ដំបូង​​លាន​ចេញ​មក​ក្រៅ ដោយប្រើ​វិធី​ថែ​ទាំ​ដូចជា៖ - មុន​ពេល​ធ្មេញ​ដុះ​ចេញ​មក​ក្រៅ ត្រូវ​សម្អាត​អញ្ចាញ​ធ្មេញ និង​ក្រអូម​មាត់​បេប៊ី ចៀសវាង​បង្ក​រោគ​របស់​បាក់តេរី គួរប្រើ​កូន​កន្សែង​ទន់ៗ។ - ពេល​មាន​ពន្លក​ធ្មេញ ត្រូវ​ជ្រើស​ច្រាស​ណា​ដែល​មាន​សរសៃ​ទន់ និង​ថ្នាំ​ដុះ​ធ្មេញ ទៅ​តាម​អាយុ​អូនៗ។ - អាច​ប្រើ​ខ្សែ​រូស​ធ្មេញ​បាន ក្នុង​ករណី​ចាំ​បាច់ - ចាប់​ពី​អាយុ ៣ ឆ្នាំឡើងទៅ ​អាច​ប្រើ​ថ្នាំ​ដុះ​ធ្មេញ​បាន ដោយ​ដាក់​ចំណុះ​ប៉ុន​គ្រាប់​សណ្ដែក - អូនៗអាយុ​ក្រោម ៦ឆ្នាំ ត្រូវ​មាន​មនុស្ស​ធំ ​ចាំ​តាម​មើល​ពេល​ដុស​ធ្មេញ​ម្ដងៗ ខ្លាចលេប មិន​ខ្ជាក់​ថ្នាំចេញ ព្រោះ​ថ្នាំ​ដុស​ធ្មេញ​ក្មេង​បច្ចុប្បន្ន​មាន​ក្លិន​ក្រអូប […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ