backup og meta

ដោះស្រាយ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​មុន​ពេល​មក​រដូវ​តាម​តិចនិក​ទាំង​នេះ

ដោះស្រាយ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​មុន​ពេល​មក​រដូវ​តាម​តិចនិក​ទាំង​នេះ

គ្នា​យើង​ណា​ខ្លះ​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​មុន​ពេល​មក​រដូវ? ពិត​ណាស់​ អាការៈ​ចុក​ពោះ ប្រែប្រួល​អារម្មណ៍ និង​ហើម​ពោះ​អាច​ជា​រោគសញ្ញា​មុន​មក​រដូវ។ យ៉ាង​ណា​មិញ ជំងឺ​គ្រុន​ផ្តាសាយ​ធំ​មុន​មក​រដូវ ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដូច​គ្នា។

​រោគសញ្ញា​មុន​ពេល​មក​រដូវ

ស្រី​ៗ​ខ្លះ​ អាច​មាន​រោគសញ្ញា​មុន​មក​រដូវ​ ​ស្រដៀង​នឹង​ជំងឺ​គ្រុន​​ផ្ដាសាយ​ធំ ប៉ុន្តែ​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ឡើយ។ រោគសញ្ញា​ទាំង​នេះ​ រួម​មាន​៖

  • ឈឺ​ក្បាល​
  • គ្រុន​ក្តៅ
  • ​ឈឺ​សាច់ដុំ
  • ឈឺ​ខ្នង
  • ចុក​ពោះ
  • ចង្អោរ
  • អស់​កម្លាំង
  • ទល់​លាមក

[embed-health-tool-ovulation]

គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​បណ្តាល​មក​ពី​អ្វី?

ការ​ប្រែប្រួល​អ័រម៉ូន​ ដែល​កើត​ឡើង​អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ ហើយ​រោគសញ្ញា​ទាំង​នេះ អាច​បន្ត​ដល់​រយៈពេល​២​សប្តាហ៍ និង​ជា​ទូទៅ​ចាប់ផ្តើម​បន្ទាប់​ពី​ធ្លាក់​មេ​ជីវិត​ញី។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

គន្លឹះ​ដោះស្រាយ​បញ្ហា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​

ពិត​ណាស់​ យើង​មិន​អាច​បញ្ចៀស​រោគសញ្ញា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ទាំង​ស្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​អាច​កាត់​បន្ថយ​​រោគសញ្ញា​បាន​ ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖

  • ​​​​​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច និង​ញឹកញាប់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យនៅ​ថេរ
  • បញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ ដូចជា​អង្ករ​សម្រូប និង​សណ្តែក​
  • កាត់បន្ថយ​អាហារ​ និង​ភេសជ្ជៈ​ជាក់លាក់​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រែប្រួល​អ័រម៉ូន ដូចជា​អំបិល​ កាហ្វេ​អ៊ីន​ និង​ជាតិ​អាល់កុល
  • បន្ថែម​​ជាតិ​កាល់ស្យូម​ ​រួម​មាន​ទឹក​ដោះ​គោ និង​ទឹក​ដោះ​គោ​ជូរ
  • ហាត់​ប្រាណ និង​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ ដើម្បី​ឲ្យ​ប្រព័ន្ធ​រាងកាយ​ដំណើរការ​ល្អ អំឡុង​ពេល​មក​រដូវ
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Influenza (flu)

https://www.mayoclinic.org/diseases-conditions/flu/symptoms-causes/syc-20351719

Flu (Influenza)

https://www.pennmedicine.org/for-patients-and-visitors/patient-information/conditions-treated-a-to-z/flu-influenza

The Flu (Influenza)

https://kidshealth.org/en/parents/flu.html

កំណែ​ប្រែបច្ចុប្បន្ន

28/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឧស្សាហ៍ឆ្លងមេរោគទ្វារមាសពេលមករដូវ? ដោះស្រាយតាមវិធីទាំងនេះ

ស្រីៗយើងពេលមករដូវ អាចប្រើទឹកអនាម័យបានដែរអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម