រាល់ការមករដូវយឺត ឬបាត់រដូវ មិនមែនសុទ្ធតែបញ្ជាក់ពីការមានផ្ទៃពោះទាំងស្រុងឡើយ។ ជាទូទៅ ស្រីៗយើងមានវដ្ដរដូវមិនដូចគ្នាទេ ហើយពេលខ្លះ ស្ថានភាពសុខភាពជាក់លាក់មួយចំនួន ក៏អាចបណ្តាលឲ្យយើងមករដូវយឺតយ៉ាវ ឬបាត់រដូវផងដែរ។ វដ្ដរដូវធម្មតារបស់ស្រីៗយើង អាចមានចន្លោះពី២១ថ្ងៃ ទៅ៤០ថ្ងៃ ប៉ុន្តែបើយើងមិនមករដូវក្នុងរយៈពេលនេះ នោះអាចបណ្តាលមកពីកត្តាខាងក្រោមនេះ។
១. ស្រ្តេស
ស្រ្តេសរ៉ាំរ៉ៃ ជាកត្តាចម្បងដែលនាំឲ្យយើងមករដូវយឺតយ៉ាវ។ ជាក់ស្តែង ស្រ្តេសអាចផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់គ្នាយើង រំខានដល់ដំណេក ក៏ដូចជាអាចប៉ះពាល់ដល់ផ្នែករបស់ខួរក្បាល (Hypothalamus) ដែលមានតួនាទីគ្រប់គ្រងវដ្ដរដូវថែមទៀតផង។
២. វិបត្តិក្នុងការញ៉ាំអាហារ
ទន្ទឹមនឹងនេះដែរ ការប្រែប្រួលទម្ងន់ក៏អាចប៉ះពាល់ដល់វដ្ដរដូវ។ អ្នកដែលមានវិបត្តិក្នុងការញ៉ាំអាហារ ឬពិបាកញ៉ាំអាហារ ងាយនឹងមករដូវមិនទៀងទាត់ណាស់។ បន្ថែមពីនេះ ប្រសិនបើយើងស្រកទម្ងន់ខ្លាំងជ្រុល ក៏អាចបណ្តាលឲ្យមករដូវយឺត ឬបញ្ឈប់ការមករដូវ ដោយសារតែមិនមានខ្លាញ់គ្រប់គ្រងក្នុងការធ្លាក់មេជីវិតញី។
[embed-health-tool-ovulation]
៣. ជំងឺគីសទឹកក្រពេញអូវែ
ចំណែកឯជំងឺគីសទឹកក្រពេញអូវែក៏ពាក់ព័ន្ធនឹងការមករដូវយឺតយ៉ាវ ឬមករដូវមិនទៀង។ ស្រីៗដែលប្រឈមនឹងជំងឺនេះ អាចមានអ័រម៉ូនភេទប្រុសច្រើនជ្រុល ព្រមទាំងអាចមានគីសនៅលើអូវែ។ ស្ថានភាពមួយនេះ អាចបណ្តាលឲ្យមានអតុល្យភាពអ័រម៉ូន ជាហេតុនាំឲ្យប៉ះពាល់ដល់ការធ្លាក់មេជីវិតញី។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៤. ប្រើថ្នាំពន្យារកំណើត
ជាមួយគ្នានេះ ការប្រើថ្នាំពន្យារកំណើតក៏អាចប៉ះពាល់ដល់វដ្ដរដូវ ពីព្រោះថ្នាំទាំងនេះផ្ទុកអ័រម៉ូន Oestrogen ឬ Progestin ដែលរារាំងអូវែមិនឲ្យបញ្ចេញពង ក៏ដូចជាពន្យារការធ្លាក់មេជីវិត។ រីឯបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងបញ្ហាក្រពេញទីរ៉ូអ៊ីត ក៏អាចប៉ះពាល់ដល់វដ្ដរដូវ។
ចំណុចសំខាន់
- ស្រ្តេស
- វិបត្តិក្នុងការញ៉ាំអាហារ
- ជំងឺគីសទឹកក្រពេញអូវែ
- ប្រើថ្នាំពន្យារកំណើត