backup og meta

ស្រីៗដល់វ័យអស់រដូវអាចជួបបញ្ហាគេងមិនលក់ ដោះស្រាយតាមវិធីនេះ

ស្រីៗដល់វ័យអស់រដូវអាចជួបបញ្ហាគេងមិនលក់ ដោះស្រាយតាមវិធីនេះ

វ័យ​អស់​រដូវ​ ជា​ដំណាក់កាល​​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​Estrogen និង​Progesterone ហើយ​ជា​ទូទៅ ​ស្ត្រី​យើង​​តែងតែ​អស់​រដូវ​នៅ​វ័យ​ជិត​ឈាន​ដល់​៥០​ឆ្នាំ ឬ​​លើស​ ៥០​ឆ្នាំ​តិច​តួច​​។​ នៅ​ពេល​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​នេះ​​ អាច​​បង្ក​ឲ្យ​មាន​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​​ការ​ឡើង​កម្ដៅ​ខ្លួន​​ភ្លាម​ៗ អម​ជាមួយ​នឹង​អាការៈ​បែក​ញើស ដែល​ជា​ហេតុ​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​គេង។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

យោង​តាម​សមាគម​ដំណេក​ថ្នាក់​ជាតិ​ (National Sleep Foundation) របស់​អាមេរិក ប្រមាណ​៦១%​នៃ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ មាន​បញ្ហា​ក្នុង​ការ​គេង ដែល​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត ដូចជា​ងងុយ​គេង​នៅ​ពេល​ថ្ងៃ ការ​ចងចាំ​ចុះ​ខ្សោយ​ ស្រ្តេស ឆាប់​​ចាស់​មុន​វ័យ​ ឬ​ស្នាម​ខ្មៅ​ក្រោម​ភ្នែក ជា​ដើម។​​

​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​នេះដោយ​របៀប​ណា​?

ដើម្បី​ជួយ​ឲ្យ​​គេង​លក់​ស្រួល​ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ​ជំនួយ​ យើង​គួរ​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​៖

វ័យអស់រដូវ២

  • ស្លៀក​ពាក់​សំលៀកបំពាក់​រលុង​ៗ ដែល​ធ្វើ​ពី​កប្បាស​
  • ​រក្សា​ភាព​ត្រជាក់​នៅ​ក្នុង​បន្ទប់​គេង និង​​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​
  • ជៀសវាង​អាហារ​​ដែល​នាំ​ឲ្យ​បែក​ញើស (ដូចជា​អាហារ​ហឹរ) មុន​ពេល​ចូល​គេង

    និង ចូល​គេង​ឲ្យ​​ទៀង​ម៉ោង

  • ជៀសវាង​មើល​ទូរទស្សន៍ ញ៉ាំ​អាហារ ឬ​អាន​សៀវភៅ​នៅ​លើ​គ្រែ​គេង។ យើង​អាច​ធ្វើ​សកម្មភាព​ទាំង​នេះ​នៅ​ទីតាំង​ផ្សេង​ រហូត​ដល់​យើង​ងងុយ​គេង​​
  • ហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ុន្តែ​ជៀសវាង​ហាត់​ប្រាណ​មុន​ពេល​គេង​
  • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ជាតិ​អាកុល​ និង​ជាតិ​នីកូទីន​ច្រើន​ជ្រុល
  • ជៀសវាង​គេង​ថ្ងៃ ដែល​អាច​​រំខាន​​ដំណេក​នៅ​ពេល​យប់
  • ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​អាច​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​គ្មាន​ផល​រំខាន
  • នោម​ មុន​ពេល​ចូល​គេង។

អត្ថបទគួរអាន៖

ចំណុចសំខាន់

នៅ​ពេល​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​ទាំង​២​ប្រភេទ​នេះ​​ ​អាច​​បង្ក​ឲ្យ​មាន​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​​ការ​ឡើង​កម្ដៅ​ខ្លួន​​ភ្លាម​ៗ អម​ជាមួយ​នឹង​អាការៈ​បែក​ញើស ដែល​ជា​ហេតុ​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​គេង។ យើង​អាច​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​ដែល​ទាក់ទង​នឹង​ការ​អស់​រដូវ​ ដោយ៖
  • ស្លៀក​ពាក់​សំលៀកបំពាក់​រលុង​ៗ ដែល​ធ្វើ​ពី​កប្បាស
  • ​រក្សា​ភាព​ត្រជាក់​នៅ​ក្នុង​បន្ទប់​គេង និង​​ឲ្យ​មាន​ខ្យល់​ចេញ​ចូល
  • ​ជៀសវាង​អាហារ​ជាក់លាក់​ដែល​នាំ​ឲ្យ​បែក​ញើស (ដូចជា​អាហារ​ហឹរ) មុន​ពេល​ចូល​គេង
  • ចូល​គេង​ឲ្យ​​ទៀង​ម៉ោង
  • ជៀសវាង​មើល​ទូរទស្សន៍ ញ៉ាំ​អាហារ ឬ​អាន​សៀវភៅ​នៅ​លើ​គ្រែ​គេង
  • ហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ុន្តែ​ជៀសវាង​ហាត់​ប្រាណ​មុន​ពេល​គេង
  • ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ជាតិ​អាកុល​ និង​ជាតិ​នីកូទីន​ច្រើន​ជ្រុល
  • ជៀសវាង​គេង​ថ្ងៃ ដែល​អាច​​រំខាន​​ដំណេក​នៅ​ពេល​យប់
  • ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​អាច​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​គ្មាន​ផល​រំខាន
  • នោម​ មុន​ពេល​ចូល​គេង។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sleep Problems and Menopause: What Can I Do?​​​​​​​

https://www.nia.nih.gov/health/sleep-problems-and-menopause-what-can-i-do

Sleep and Menopause

https://www.webmd.com/menopause/guide/sleep-disorders-sleep-menopause

Sleep Disturbance and the Menopause

https://www.menopause.org.au/hp/information-sheets/sleep-disturbance-and-the-menopause2

4 Menopause-Related Sleep Problems and How to Beat Them

https://www.everydayhealth.com/menopause/menopause-sleep-related-problems/

Sleep and Menopause

https://www.news-medical.net/health/Sleep-and-Menopause.aspx

កំណែ​ប្រែបច្ចុប្បន្ន

29/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗ​ពេល​ដល់វ័យ​អស់រដូវ ចំណង់ផ្លូវភេទប្រែ​ប្រួល​បែបណា?​

ដល់វ័យអស់រដូវសុខភាពចុះខ្សោយ ទាំងនេះជាអាហារគួរញ៉ាំ និងចៀសវាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម