គីសទឹកក្រពេញអូវែមិនត្រឹមតែប៉ះពាល់ដល់រូបរាង និងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាសុខភាពមួយនេះក៏អាចជះឥទ្ធិពលអាក្រក់ដល់សរសៃសក់ និងស្បែករបស់យើងដូចគ្នា។ ពិតណាស់ ប្រសិនបើមិនរកវិធីដោះស្រាយឲ្យទាន់ពេលវេលាទេនោះ វានឹងអាចបណ្ដាលឲ្យយើងទំពែកតែម្ដង។
កត្តាបង្ក និងរោគសញ្ញានៃជំងឺគីសទឹកក្រពេញអូវែ
ស្ត្រីដែលកើតជំងឺនេះ ច្រើនតែមករដូវមិនទៀង ឬមានការមករដូវរយៈពេលយូរ ដោយសារតែមានកម្រិតអ័រម៉ូនបុរសច្រើនជ្រុល។ រោគសញ្ញាសំខាន់ៗនៃគីសទឹកក្រពេញអូវែ រួមមាន ការមករដូវមិនទៀងទាត់ ឬមិនមករដូវ មករដូវច្រើនជ្រុល ឬដុះរោមនៅលើមុខ និងដងខ្លួនច្រើនខុសធម្មតា កើតមុនទាំងនៅលើមុខ និងខ្លួន ឈឺអាងត្រគាក ពិបាកមានគភ៌ ហើយស្បែកឡើងក្រាស់ និងស្រអាប់ ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ហេតុអ្វីគីសទឹកក្រពេញអូវែប៉ះពាល់ដល់សក់?
អ័រម៉ូនបុរសត្រូវបានផលិតដោយធម្មជាតិនៅក្នុងអូវែ ក្រពេញអាដ្រេណាល់ (Adrenal) និងកោសិកាខ្លាញ់នៃរាងកាយរបស់ស្ត្រី។ ជាក់ស្ដែង អ័រម៉ូននេះមានតួនាទីសំខាន់ក្នុងការធ្វើឲ្យរោមក្លៀក និងរោមតំបន់ពិសេសដុះលូតលាស់។ ប៉ុន្តែ អំឡុងពេលមករដូវ អ័រម៉ូនបុរសទាំងនេះនឹងបំប្លែងទៅជាអ័រម៉ូនអឹស្ត្រូសែន។ យ៉ាងណាមិញ បើយើងកើតគីសទឹកក្នុងក្រពេញអូវែ នោះអូវែនឹងប្រែទៅជាដុំគីស ព្រមទាំងផលិតអ័រម៉ូនបុរសច្រើនជ្រុល ក៏ដូចជារារាំងការលូតលាស់នៃឫសសក់ និងបណ្ដាលឲ្យជ្រុះសក់។
[embed-health-tool-ovulation]
កំពូលអាហារ៤ប្រភេទ ប្រឆាំងនឹងបញ្ហាសក់ជ្រុះបណ្ដាលមកពីបញ្ហាគីសក្រពេញអូវែ
១. វីតាមីន
ពពួកវីតាមីនD វីតាមីនB12 និងជាតិដែកមានសារសំខាន់ណាស់ ដើម្បីជួយទ្រទ្រង់ការលូតលាស់នៃសរសៃសក់។ ដូចនេះហើយ យើងគួរតែញ៉ាំអាហារបំប៉នដែលផ្សំពីវីតាមីនទាំងនេះភ្លាមៗ ប្រសិនបើរាងកាយខ្វះវីតាមីន រហូតដល់កម្រិតវីតាមីនទាំងប៉ុន្មានមុខនេះ ត្រលប់មករកភាពប្រក្រតីវិញ។
២. បន្លែ
ជាមួយគ្នានេះដែរ យើងមិនគួររំលងការញ៉ាំបន្លែ និងប្រូតេអ៊ីនឡើយ។ បន្ថែមពីនេះ កុំភ្លេចកាបូអ៊ីដ្រាត ដែលមានដូចជាអង្ករសម្រូប និងOatmeal ក៏ជាអាហារដ៏ស័ក្ដិសមផងដែរ។
៣. អូមេហ្គា-៣
មួយវិញទៀត យើងគួរបន្ថែមអូមេហ្គា៣ទៅក្នុងរបបអាហារ ដែលមានដូចជាត្រីសាម៉ុន ត្រីធូណា គ្រាប់ជី និងប្រភេទប្រេងរុក្ខជាតិ (ប្រេងសណ្តែកសៀង។)
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
៤. ប្រូតេអ៊ីន
ប្រភពប្រូតេអ៊ីន ដែលរួមមានអាហារបានមកពីសាច់សត្វ ស៊ុត ទឹកដោះគោ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ សុទ្ធតែជាអាហារដែលមិនអាចខ្វះបាន ដើម្បីឲ្យរាងកាយមានសុខភាពល្អ ក៏ដូចជាជួយឲ្យសរសៃសក់រឹងមាំមិនងាយជ្រុះ។