ការកើតដុំសាច់ក្នុងស្បូន គឺជំងឺមួយដែលស្រ្តីគ្រប់វ័យមិនចង់ជួបប្រទះ ទោះវាជាដុំសាច់ស្លូត ឬកាចក្តី។ មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ឲ្យដឹងថា ស្រ្តីដែលត្រូវបានគេសង្កេតឃើញថាមានភាគរយខ្ពស់ក្នុងការកើតជំងឺដុំសាច់ស្បូនគឺ ស្រ្តីធាត់ខ្លាំង ជក់បារី ស្រ្តីគ្មានកូន ស្រ្តីអាយុលើសពី៤០ គ្រួសារមានប្រវត្តិកើតជំងឺដុំសាច់ស្បូន ឬលើសកម្រិតអ័រម៉ូន ជាដើម។
ដោយឡែក ការព្យាបាលជំងឺដុំសាច់ស្បូន គឺអាស្រ័យទៅលើរោគសញ្ញា ទំហំ និងទីតាំងនៃដុំសាច់នេះ ហើយគេបានបែងចែកវាជា ៣ករណី៖
ទី១. ករណីដុំសាច់តូច គ្មានរោគសញ្ញា និងការរំខាន – ត្រូវតាមដានជាប្រចាំ រហូតដល់ស្រ្តីអស់រដូវ ដុំសាច់នឹងរួមស្វិតទៅវិញឯង ដោយមិនចាំបាច់វះកាត់ ឬប្រើថ្នាំនោះទេ។
ទី២. ករណីដុំសាច់ធំ មានការឈឺចាប់ និងមានផលរំខានតិចតួច – ដំបូង ត្រូវព្យាបាលដោយប្រើថ្នាំដើម្បីកុំឲ្យមានការឈឺចាប់ និងធ្វើឲ្យដុំសាច់រួមតូច ហើយបន្តការតាមដានរហូតស្រ្តីអស់រដូវ។ ក្នុងករណីដែលព្យាបាលដោយថ្នាំមិនជោគជ័យ ការវះកាត់យកដុំសាច់ ឬស្បូនចេញ គឺជាជម្រើសចុងក្រោយ។
ទី៣. ករណីដែលដុំសាច់មានការឈឺចាប់ខ្លាំង ផលរំខានខ្លាំង ឬធ្លាក់ឈាម – កាលណាឈានដល់ដំណាក់កាលនេះ វាជាសញ្ញាប្រឈមមុខគ្រោះថ្នាក់ដល់ជីវិតស្រ្តីខ្លាំង គេត្រូវធ្វើការវះកាត់យកដុំសាច់ ឬស្បូនចេញជាបន្ទាន់ ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យស្រ្តីក្នុងវ័យបន្តពូជ ឬវ័យជិតអស់រដូវ ចាំបាច់ត្រូវទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យឯកទេសផ្នែករោគស្រ្តី ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ទោះគ្មានរោគសញ្ញា ឬផលរំខានអ្វីក៏ដោយ។
គួរអាន៖
- រោគសញ្ញាជំងឺដុំសាច់ស្បូន ស្រីៗត្រូវដឹង និងប្រយ័ត្នប្រយែង
- ស្រីៗកុំទាន់អូសរំលង! មហារីកមាត់ស្បូនគ្រោះថ្នាក់ណាស់ គួរការពារយ៉ាងម៉េច?
- មាត់ស្បូនមិនប្រក្រតី គួរភ័យដែរអត់?
- នេះអាចមូលហេតុស្រីៗរៀបការរាប់ឆ្នាំ តែគ្មានកូន
- មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន
- ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួនស្រីៗគួរដឹង
[embed-health-tool-ovulation]