ការសម្រេចកាមដោយខ្លួនឯង ពាក់ព័ន្ធនឹងការរំញោចអារម្មណ៍ផ្លូវភេទ ដោយការប្រើម្រាមដៃ ឬឧបករណ៍មួយចំនួន។ ទោះបីជាគ្នាយើងខ្លះ មានការខ្មាសអៀនមិនហ៊ានបើកចំហពីបញ្ហាមួយនេះ ប៉ុន្តែយើងគួរស្វែងយល់ឲ្យបានច្បាស់លាស់ពីការសម្រេចកាមប្រកបដោយសុវត្ថិភាព ក៏ដូចជាចាំបាច់ត្រូវហ៊ានពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីជៀសវាងប្រឈមនឹងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសុខភាពបន្តពូជ។
យ៉ាងណាមិញ បើស្រីៗយើងកើតមានអាការៈធ្លាក់ឈាម ក្រោយសម្រេចកាមដោយខ្លួនឯង នេះអាចបណ្ដាលមកពីមូលហេតុមួយចំនួនខាងក្រោម៖
[embed-health-tool-ovulation]
- ដាច់រលាត់ទ្វារមាស
- ការកកិត ជាពិសេសនៅពេលដែលទ្វារមាសស្ងួត
- ការធ្លាក់ឈាមចន្លោះពេលមករដូវ និងការឆ្លងមេរោគនៅក្នុងទ្វារមាស និងមាត់ស្បូន។
បើមានធ្លាក់ឈាមក្រោយសម្រេចកាមដោយខ្លួនឯង យើងគួរធ្វើយ៉ាងម៉េច?
ក្នុងករណីដែលយើងមានធ្លាក់ឈាមធ្ងន់ធ្ងរ ព្រមទាំងមានការឈឺចាប់ ឬមានក្លិនមិនល្អ យើងចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
គន្លឹះមួយចំនួន ក្នុងការសម្រេចកាមប្រកបដោយសុវត្ថិភាព
ដើម្បីបញ្ចៀសការធ្លាក់ឈាម និងការឆ្លងមេរោគផ្សេងៗ ស្រីៗយើងគួរអនុវត្តវិធានការពារមួយចំនួន ដែលរួមមាន៖
- លាងសម្អាតដៃ ឬឧបករណ៍ផ្សេងៗមុនពេលប្រើប្រាស់
- ប្រើប្រាស់ស្រោមអនាម័យ
- កាត់ក្រចក
- មិនត្រូវប្រើឧបករណ៍ណាដែលមុតស្រួច
- និងប្រើទឹករម្អិលរាល់ពេលសម្រេចកាមដោយខ្លួនឯង។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី