ទ្វារមាសរបស់ស្រីៗយើងងាយឆ្លងមេរោគ និងបាក់តេរីផ្សេងៗ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវថែទាំតំបន់ពិសេសនេះឲ្យបានដិតដល់។ ជាក់ស្ដែង កង្វះអនាម័យទ្វារមាស អាចបង្កឲ្យកើតមានការរលាកទ្វារមាស ហើយមូលហេតុចម្បងនៃការរលាកទ្វារមាសនេះ គឺបណ្ដាលមកពីការប្រែប្រួលតុល្យភាពនៃបាក់តេរីទ្វារមាស ឬការបង្ករោគ។ ជាមួយគ្នានេះដែរ កម្រិតអ័រម៉ូនEstrogenធ្លាក់ចុះ ក្រោយដល់វ័យអស់រដូវ និងបញ្ហាស្បែកមួយចំនួន ក៏អាចជាឫសគល់នៃការបង្ករោគនៅទ្វារមាស ឬការរលាកទ្វារមាសដូចគ្នា។
រោគសញ្ញាមិនប្រក្រតីទាំង៧នៃការបង្ករោគនៅទ្វារមាស
ការបង្ករោគនៅទ្វារមាស ឬការរលាកទ្វារមាសមានសញ្ញាព្រមានមួយចំនួន ដូចខាងក្រោមនេះ៖
- បរិវេណទ្វារមាសមានក្លិនមិនល្អ
- ធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី
- រមាស់
- ឈឺចាប់នៅពេលរួមភេទ
- ធ្លាក់ឈាមតាមទ្វារមាស
- ធ្លាក់សមានសភាពខាប់
- ក្រហាយនៅពេលនោម
[embed-health-tool-ovulation]
គន្លឹះបញ្ចៀសការបង្ករោគនៅទ្វារមាស
ពិតណាស់ បែបបទរស់នៅប្រចាំថ្ងៃ មានឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពទ្វារមាស ហើយដើម្បីថែទាំទ្វារមាសឲ្យបានល្អ ស្រីៗយើងអាចអនុវត្តន៍តាមវិធីសាស្ត្រខាងក្រោមនេះ៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
- ប្រើទឹកក្ដៅឧណ្ហៗ ដើម្បីលាងសម្អាតប្រដាប់ភេទ
- ជៀសវាងប្រើសាប៊ូ នៅបរិវេណទ្វារមាស
- ស្លៀកសំលៀកបំពាក់ដែលធ្វើពីកប្បាស
- បញ្ចូលបន្លែទៅក្នុងរបបអាហារ
- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន
- កាត់បន្ថយការញ៉ាំអាហារហឹរ
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងពពួកផ្លែឈើដែលសម្បូរទៅដោយជាតិទឹក
- បញ្ចូលទឹកដោះគោជូរទៅក្នុងរបបអាហារ។
ចំណុចសំខាន់
រោគសញ្ញាមិនប្រក្រតីទាំង៧នៃការបង្ករោគនៅទ្វារមាស
ការបង្ករោគនៅទ្វារមាស ឬការរលាកទ្វារមាសមានសញ្ញាព្រមានមួយចំនួន ដូចខាងក្រោមនេះ៖
- បរិវេណទ្វារមាសមានក្លិនមិនល្អ
- ធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី
- រមាស់
- ឈឺចាប់នៅពេលរួមភេទ
- ធ្លាក់ឈាមតាមទ្វារមាស
- ធ្លាក់សមានសភាពខាប់
- ក្រហាយនៅពេលនោម
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី