ការធ្លាក់ទឹករម្អិលទ្វារមាស អាចបណ្តាលមកពីកត្តាផ្សេងៗ ហើយករណីដែលគ្នាយើងធ្លាក់ទឹករម្អិលទ្វារមាសមានពណ៌លឿងមុនមករដូវ អាចកើតឡើងជាទូទៅ និងមិនបង្កជាបញ្ហាអ្វីឡើយ។ ប៉ុន្តែ ការធ្លាក់ទឹករម្អិលប្រភេទនេះ ក៏អាចជាសញ្ញានៃការមានផ្ទៃពោះថ្មីថ្មោង និងការឆ្លងមេរោគដូចគ្នា។
១. ធ្លាក់ទឹករម្អិលមានពណ៌លឿងរាវ
ពិតណាស់ ការធ្លាក់ទឹករម្អិលទ្វារមាស មានការប្រែប្រួលទៅតាមវដ្ដរដូវរបស់យើង និងអាចកើនឡើងអំឡុងពេលធ្លាក់មេជីវិតញី នៅចន្លោះថ្ងៃទី១៥ ទៅថ្ងៃទី១៦មុនពេលមករដូវ ដោយមានសភាពថ្លា និងអន្ធិលៗ។
ចំណែកឯការធ្លាក់ទឹករម្អិលដែលមានពណ៌លឿងរាវ អាចបញ្ជាក់ថាយើងកំពុងតែជិតដល់ពេលមករដូវ។ សញ្ញាផ្សេងទៀត ដែលបង្ហាញថាយើងជិតមករដូវ មានដូចជា៖
- ហើមពោះ
- ឈឺសុដន់
- ប្រែប្រួលអារម្មណ៍
- សក់ឡើងប្រេង
- ចំណង់ផ្លូវភេទថយចុះ។
២. ធ្លាក់ទឹករម្អិលទ្វារមាសមានពណ៌លឿងខាប់
ទន្ទឹមនឹងនេះដែរ ការធ្លាក់ទឹករម្អិលទ្វារមាសដែលមានពណ៌លឿងខាប់ដូចឈីស អាចជាសញ្ញានៃការឆ្លងមេរោគផ្សិត ហើយរោគសញ្ញាផ្សេងទៀតនៃការឆ្លងមេរោគផ្សិតនេះដែរ អាចរួមមាន៖
- រមាស់ និងឈឺនៅបរិវេណទ្វារមាស
- ឈឺចាប់អំឡុងពេលរួមភេទ
- នោមឈឺ
ប្រសិនបើស្រីៗយើងមានរោគសញ្ញាណាមួយទាំងនេះ គួរទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលភ្លាមៗ។
[embed-health-tool-ovulation]
៣. ធ្លាក់ទឹករម្អិលទ្វារមាសដែលមានពណ៌លឿង និងមានធុំក្លិន
ជាធម្មតា ការធ្លាក់ទឹករម្អិលទ្វារមាសមិនមានក្លិនខ្លាំងឡើយ។ ប៉ុន្តែ ប្រសិនបើយើងសង្កេតឃើញថា ទឹករម្អិលទ្វារមាសមានក្លិនឆ្អាប ឬក្លិនមិនល្អ នោះអាចជាសញ្ញានៃជំងឺកាមរោគ និងមានសញ្ញាផ្សេងទៀត៖
- ទឹករម្អិលទ្វារមាសមានពណ៌លឿង ឬបៃតង មានសភាពថ្លា ឬពណ៌ស
ទោះជាយ៉ាងនេះក្តី មិនមែនជំងឺកាមរោគទាំងអស់ សុទ្ធតែមានធ្លាក់ទឹករម្អិល ឬ មានក្លិនមិនល្អឡើយ។ រោគសញ្ញានៃជំងឺកាមរោគមួយចំនួនទៀត ដូចជាបាក់តេរីទ្វារមាស ឬជំងឺរលាកអាងត្រគាក មានរោគសញ្ញាដូចជា៖
- រមាស់ ក្រហាយ ឬឈឺចាប់នៅបរិវេណទ្វារមាស
- នោមឈឺ
- ឈឺចាប់នៅពេលរួមភេទ
- ធ្លាក់ឈាមចន្លោះពេលមករដូវ
- ឈឺចាប់នៅបរិវេណពោះផ្នែកខាងក្រោម
- គ្រុនក្តៅ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី