យើងរួមគ្នាជំរុញឱ្យមានសមភាព និងសិទ្ធិសេរីភាពចំពោះស្រ្តី ដើម្បីស្រ្តី!
ទិវានារីអន្តរជាតិ ៨ មីនា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញឱ្យមានសិទ្ធិសេរីភាព និងតម្លៃចំពោះស្រ្តីទាំងអស់នៅទូទាំងពិភពលោក។ ពិតណាស់ បច្ចុប្បន្ននេះ មានស្រ្តីរាប់លាននាក់កំពុងតែប្រឈមនឹងបញ្ហាក្នុងការទទួលបានសេវាថែទាំសុខភាពពីគ្រូពេទ្យជំនាញ ហើយនៅទ្វីបអាស៊ីយើង ក៏កំពុងជួបប្រទះបញ្ហាមរណភាពម្តាយអំឡុងពេលសម្រាល កង្វះការតាមដានសុខភាព និងបញ្ហាសុខភាពផ្លូវចិត្តសម្រាប់ស្រ្តី ដែលនៅតែជាក្តីកង្វល់ដ៏ធំមួយ។ នៅពេលដែលយើងមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ បូមរួមទាំងកត្តាសង្គម និងកង្វះថវិកាផងនោះ ធ្វើឱ្យសុខភាពស្រ្តីយើងកំពុងតែទទួលរងនូវការញាំញីយ៉ាងដំណំ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! តើកត្តាប្រឈមសំខាន់ៗដែលជះឥទ្ធិពលដ៏ខ្លាំងក្លាចំពោះសុខភាពស្រ្តីមានអ្វីខ្លះ? កង្វះការប្រឹក្សាយោបល់អំពីសុខភាពផ្លូវចិត្តអំឡុងពេលចាប់ផ្តើមមានរដូវ កង្វះផលិតផលរក្សាអនាម័យ ដែលអាចបង្កជាហានិភ័យសុខភាព កង្វះការតាមដានសុខភាព អត្រាមរណភាពម្តាយអំឡុងពេលសម្រាលកូនខ្ពស់ កង្វះការគាំទ្រសុខភាពផ្លូវចិត្តក្រោយសម្រាលកូន កង្វះការថែទាំ និងចំណេះដឹងនៅពេលជិតអស់រដូវ។ តើស្រ្តីក្នុងវ័យជំទង់ដល់អាយុ៣០ឆ្នាំ គួរគិតគូរពីបញ្ហាអ្វីខ្លះ? ចាក់វ៉ាក់សាំងHPV ដើម្បីបង្ការជំងឺមហារីកមាត់ស្បូន ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន (Pap Smear) និងរកជំងឺកាមរោគ សម្រាប់ស្រ្តីដែលមានដៃគូរួមភេទ ផ្តោតលើសុខភាពផ្លូវចិត្ត ដើម្បីគាំទ្រដល់បម្រែបម្រួលអ័រម៉ូន និងគ្រប់គ្រងស្រ្តេស ញ៉ាំរបបអាហារសម្បូរដោយសារធាតុចិញ្ចឹម ដើម្បីសុខភាពឆ្អឹង និងតុល្យភាពអ័រម៉ូន ចូលដល់វ័យ៣០ឆ្នាំ ដល់៤០ឆ្នាំ ស្រី្តគួរផ្តោតលើចំណុចទាំងនេះ ឆែកសុខភាពមុនយកកូន និងតាមដានសុខភាពជាប្រចាំ ដើម្បីធានាថា កូនក្នុងផ្ទៃមានសុខភាពល្អ និងសម្រាលកូនប្រកបដោយសុវត្ថិភាព ថែទាំសុខភាពផ្លូវចិត្តក្រោយសម្រាល ដើម្បីកាត់បន្ថយជំងឺបាក់ទឹកចិត្តក្រោយសម្រាល ពិនិត្យសុដន់ជាទៀងទាត់ ដើម្បីជៀសវាងជំងឺមហារីកសុដន់។ [embed-health-tool-ovulation] ចុះស្រ្តីចូលដល់វ័យ […]