ការរមាស់ទ្វារមាស គឺជារឿងធម្មតា ប៉ុន្តែប្រសិនបើស្រីៗគ្នាយើងមានអាការៈរមាស់មិនបាត់សោះ យើងគប្បីទៅជួបពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ នៅក្នុងករណីដែលយើងមានពងបែក ឬកន្ទួលរមាស់ វាអាចជាសញ្ញានៃជំងឺកាមរោគ ។ ចៃលើថ្ងាសក៏អាចបណ្ដាលឲ្យរមាស់ខ្លាំង ដែលចាំបាច់ត្រូវព្យាបាលដោយប្រើថ្នាំតាមវេជ្ជបញ្ជាផងដែរ។ ក្រៅពីការបង្ករោគ (ផ្សិត ឬបាក់តេរី) ឬជំងឺកាមរោគ កត្តាអាលែកហ្ស៊ី ឬបញ្ហាស្បែកក៏អាចជាហេតុនាំឲ្យកើតមានការរមាស់ទ្វារមាសនេះដែរ។ យ៉ាងណាមិញ ប្រសិនបើស្រីៗយើងចង់បំបាត់អាការៈរមាស់នៅត្រង់ទ្វារមាសម្ដងម្កាល វិធីសាស្ត្រទាំងនេះ គឺមានភាពងាយស្រួល និងមានប្រសិទ្ធភាពបំផុត។
១. ពិនិត្យមើលសាប៊ូ
ទ្វារមាស គឺជាតំបន់ដែលងាយរងគ្រោះ ហើយសាប៊ូមួយចំនួន ជាពិសេសប្រភេទសាប៊ូដែលមានក្លិនក្រអូប អាចធ្វើឲ្យយើងមានអាការៈរមាស់ទ្វារមាសកើតឡើង។ ដូច្នេះហើយ ការផ្លាស់ប្ដូរមកប្រើប្រភេទសាប៊ូដែលមិនបង្កជាអាលែកហ្ស៊ី គឺជាអ្វីដែលយើងត្រូវធ្វើជាចាំបាច់។
[embed-health-tool-ovulation]
២. ការប្រើសំឡីអនាម័យ
ស្រីៗយើងមួយចំនួន ប្រហែលជាធ្លាប់ជួបបញ្ហាប្រតិកម្មអាលែកហ្ស៊ីទៅនឹងសំឡីអនាម័យមិនខាន ដែលអាចបង្កជាការរមាស់ទ្វារមាសធ្ងន់ធ្ងរ។ កត្តានេះ គឺបណ្ដាលមកពីសំឡីអនាម័យទាំងនោះមានផ្ទុកក្លិនក្រអូប ដែលអាចធ្វើឲ្យស្បែកត្រង់តំបន់ពិសេសយើងរលាកបាន។ ប្រសិនបើយើងសង្កេតឃើញអំពីអាការៈរមាស់នៅអំឡុងពេលមករដូវ ចូរបញ្ឈប់ការប្រើប្រាស់សំឡីដែលយើងកំពុងប្រើប្រាស់ និងជ្រើសរើសប្រភេទសំឡីណាដែលមិនមានក្លិនក្រអូបជំនួសវិញ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣. ខោទ្រនាប់ធ្វើពីកប្បាស
ជាទូទៅ ខោទ្រនាប់ដែលធ្វើពីកប្បាសមានអត្ថប្រយោជន៍យ៉ាងខ្លាំង ប្រសិនបើយើងមានបញ្ហាមិនស្រួលនៅត្រង់តំបន់ពិសេស។ ខោទ្រនាប់ប្រភេទនេះ អាចធ្វើឲ្យមានខ្យល់ចេញចូល ដែលអាចកាត់បន្ថយបញ្ហារមាស់ស្បែកបានយ៉ាងពូកែស័ក្ដិសិទ្ធិ។ ការប្រើប្រាស់ខោទ្រនាប់ដែលធ្វើឡើងពីកប្បាស១០០% អាចការពារយើងពីការឆ្លងរោគផ្សិតបាន។
៤. ស្អំទឹកកក
ការស្អំទឹកកក ក៏រួមចំណែកកាត់បន្ថយការរមាស់របស់យើងបានផងដែរ។ ប៉ុន្តែស្រីៗយើងគួរប្រើប្រាស់កន្សែង ឬខោទ្រនាប់សម្រាប់ទ្រាប់ពីលើវា ដោយជៀសវាងការប៉ះពាល់ដោយផ្ទាល់ទៅនឹងស្បែកត្រង់ទ្វារមាស ពីព្រោះវាអាចធ្វើឲ្យស្បែករបស់យើងរលាកបាន។
៥. រក្សាអនាម័យឲ្យបានត្រឹមត្រូវ
ការថែរក្សាអនាម័យត្រឹមត្រូវអាចជួយការពារ និងកាត់បន្ថយអាការៈរមាស់ទ្វារមាសបានយ៉ាងអស្ចារ្យ។ ពិតណាស់ ទ្វារមាសគឺជាសរីរាង្គដែលអាចលាងសម្អាតដោយខ្លួនឯង ដោយយើងគ្រាន់តែលាងសម្អាតពីខាងក្រៅជាមួយនឹងទឹកក្ដៅឧណ្ហៗ គឺគ្រប់គ្រាន់ហើយ។ ចូរកុំប្រើប្រាស់ប្រភេទសាប៊ូ ជែល ឬទឹកលាងសម្អាតដែលមានក្លិនក្រអូប និងជៀសវាងប្រើប្រាស់ប្រភេទទឹកអនាម័យ ប្រសិនបើពុំមានការណែនាំពីគ្រូពេទ្យជំនាញទេនោះ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី