backup og meta

សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ

សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ

ការ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ត្រឹមត្រូវ​ និង​ស័ក្ដិសម​ទៅ​តាម​រូបរាង​កាយ​របស់​យើង​មាន​សារសំខាន់​ណាស់​ ពីព្រោះ​​វា​​មិន​ត្រឹម​តែ​អាច​ជួយ​ទ្រ​​ និង​បិទបាំង​ដើម​ទ្រូង​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ពាក់​​ទៀត​ផង​។

បន្ថែម​ពី​នេះ អាវ​ទ្រនាប់​ត្រឹមត្រូវ អាច​​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង បង្កើន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង ក៏​ដូចជា​ជួយ​ពង្រឹង​ឥរិយាបថ​របស់​យើង​។ ដូច្នេះ​ហើយ​​ ដើម្បី​ដឹង​ថា​យើង​ជ្រើសរើស​អាវ​ទ្រនាប់​បាន​ត្រឹមត្រូវ​ឬ​អត់​នោះ​ អាច​សង្កេត​មើល​សញ្ញា​ទាំង​ប៉ុន្មាន​នេះ​។

សញ្ញា​ទាំង​៤ បញ្ជាក់​ថា​យើង​ពាក់​អាវ​ទ្រនាប់​មិន​ត្រឹមត្រូវ

១. ​ខ្សែ​អាវ​ទ្រនាប់​ធ្លាក់​ចុះ

ប្រសិនបើ​យើង​សារ៉េ​ខ្សែ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​ធ្លាក់​ចុះ​នោះ​បាន​ន័យ​ថា​ទំហំ​អាវ​ធំ​ពេក​សម្រាប់​រាងកាយ​របស់​យើង​។ ផ្ទុយ​ទៅ​វិញ អាវ​ទ្រនាប់​ដែល​សម​ល្មម​ អាច​ឲ្យ​យើង​សូក​ម្រាម​ដៃ​ពីរនៅ​ចន្លោះ​ស្មា និង​ខ្សែ​អាវ​បាន​យ៉ាង​ងាយ​ស្រួល។

២. សុដន់​ចេញ​ក្រៅ​អាវ​ទ្រនាប់​

ប្រសិនបើ​សុដន់​ហៀរ​ចេញ​ពី​អាវ​ទ្រនាប់​ផ្នែក​ខាង​លើ​ ចំហៀង​ ឬ​ខាង​ក្រោម​ប៉ុង​អាវ​ទ្រនាប់​ នោះ​យើង​គួរ​តែ​ជ្រើស​យក​ទំហំ​ធំ​ជាង​មុន ដើម្បី​អាច​ជួយ​ទ្រ​ទម្ងន់​សុដន់​បាន​ប្រសើរ​ជាង​មុន។

៣. អាវ​ទ្រនាប់​រុល​ឡើង​លើ​

ពិត​ណាស់​ នៅ​ពេល​ដែល​ប៉ុង​រុល​ឡើង​លើ​ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​នៅ​មិន​សុខ​ឡើយ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​​នៅ​​ខាង​ក្រៅ​តែ​ម្ដង​។ ដូចនេះ​ ស្រី​ៗ​យើង​គួរ​តែ​​​បន្តឹង​ខ្សែ​ ឬ​ផ្លាស់ប្ដូរ​អាវ​ទ្រនាប់​នេះ​ចេញ​។

៤. បន្សល់​ស្នាម​នៅ​លើ​ស្មា

ទន្ទឹម​នឹង​នេះ​ដែរ​ ខ្សែ​អាវ​ទ្រនាប់​​ដែល​បន្សល់​ស្នាម​នៅ​លើ​ស្មា​មិន​ត្រឹម​តែ​បង្ក​ជា​ការ​រំខាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ និង​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​​សារ៉េ​ខ្សែ​អាវ​​ឡើង​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កម្លាំង​ទ្រ​របស់​អាវ​ទ្រនាប់​គួរ​តែ​ស្ថិត​នៅ​លើ​ខ្សែ​កៅស៊ូ​ខាង​ក្រោម​ប៉ុង​​ មិន​មែន​នៅ​លើ​ដៃ​អាវ​ទ្រនាប់​ឡើយ។

អាវទ្រនាប់

ចំណុចសំខាន់

ការ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ត្រឹមត្រូវ​ និង​ស័ក្ដិសម​ទៅ​តាម​រូបរាង​កាយ​របស់​យើង​មាន​សារសំខាន់​ណាស់​ ពីព្រោះ​​វា​​មិន​ត្រឹម​តែ​អាច​ជួយ​ទ្រ​​ និង​បិទបាំង​ដើម​ទ្រូង​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ពាក់​​ទៀត​ផង​។ យ៉ាង​ណា​មិញ បើ​យើង​ជ្រើសរើស​អាវ​ទ្រនាប់​មិន​ត្រឹមត្រូវ​ទេ​នោះ យើង​អាច​សង្កេត​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូចជា ខ្សែ​អាវ​ទ្រនាប់​ធ្លាក់​ចុះ សុដន់​ចេញ​ក្រៅ​អាវ​ ​អាវ​ទ្រនាប់​រុល​ឡើង​លើ​ និង​បន្សល់​ស្នាម​នៅ​លើ​ស្មា។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​10 Signs You’re Wearing The Wrong Bra (And What To Do About It!)

https://www.womensweekly.com.sg/gallery/beauty-and-health/10-signs-youre-wearing-wrong-bra/

​Fitted to perfection- 10 Benefits of Wearing A Well-Fitting Bra

https://www.clovia.com/blog/fitted-to-perfection-10-benefits-of-wearing-a-well-fitting-bra/

Women’s Health: Signs You’re Wearing the Wrong Bra

https://www.onhealth.com/content/1/health_signs_youre_wearing_the_wrong_bra_womens

កំណែ​ប្រែបច្ចុប្បន្ន

14/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សាបង្ហាញថា ការរត់អាចធ្វើឲ្យប្រុសៗគាំងបេះដូង តែល្អចំពោះស្រីៗ

ពេលមានអាការៈក្ដៅខ្លួន អាចរួមភេទបានដែរទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម