backup og meta

ស្រីៗមានបញ្ហាគេងមិនលក់ដោយសារអ័រម៉ូន? នេះជាតិចនិកដោះស្រាយ

ស្រីៗមានបញ្ហាគេងមិនលក់ដោយសារអ័រម៉ូន?  នេះជាតិចនិកដោះស្រាយ

បញ្ហា​អ័រម៉ូន​កើត​ឡើង​ញឹកញាប់​បំផុត​លើ​ស្ត្រី​ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​ឡើង​ទៅ។ ពិត​ណាស់​ កត្តា​ជា​ច្រើន​រួមចំណែក​​ប៉ះពាល់​ដល់​អ័រម៉ូន​អង់ដូគ្រីន​ចំពោះ​ស្ត្រី ដូចជា​ស្រ្តេស​រ៉ាំរ៉ៃ គេង​មិន​គ្រប់គ្រាន់​ កង្វះ​អាហារូបត្ថម្ភ​ល្អ ការ​ពពោះ និង​ការ​អស់​រដូវ ជា​ដើម​។

ជា​ទូទៅ ការ​គេង​មិន​លក់​ និង​ការ​ប្រែប្រួល​អ័រម៉ូន​មាន​ទំនាក់ទំនង​សាំញ៉ាំ និង​​មាន​ឥទ្ធិពល​លើ​គ្នា​​ទៅ​វិញ​ទៅ​មក​។ ដូច្នេះ​ហើយ​ យើង​គួរ​ព្យាបាល​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ ទើប​ទទួល​បាន​លទ្ធផល​ល្អ។

​អ័រម៉ូន​ដែល​ប៉ះពាល់​ដល់​ការ​គេង​

អ័រម៉ូន​ជា​ច្រើន​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការ​គេង​ ដូចជា​៖

  • អ័រម៉ូន​Melatonin
  • អ័រម៉ូន​Progesterone​
  • អ័រម៉ូន​Estrogen
  • អ័រម៉ូន​Testosterone​
  • អ័រម៉ូន​Cortisol ជាដើម។

[embed-health-tool-ovulation]

​ការ​អស់​រដូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​គេងបាត់ដង្ហើម​

​អំឡុង​ពេល​ និង​ក្រោយ​ពេល​អស់​រដូវ អ័រម៉ូនEstrogen និង​ Progesterone​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នេះ​អាច​ជា​ហេតុផល​មួយ​ នាំ​ឲ្យ​កើត​បញ្ហា​គេង​បាត់​ដង្ហើម​។ បញ្ហា​គេង​បាត់​ដង្ហើម​នេះ​ ក៏​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​យើង​កើត​​ជំងឺ​បាក់​ទឹក​ចិត្ត ការ​ប្រែប្រួល​អារម្មណ៍​ និង​ចុះ​ខ្សោយ​ការចង់ចាំ​ជា​ដើម។

គេងមិនលក់

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

​​គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់

ដើម្បី​ទទួល​បាន​សុខភាព​រឹងមាំ​យូរ​អង្វែង យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​​បញ្ហា​ដំណេក​ និង​សុខភាព​អ័រម៉ូន​អង់ដូគ្រីន​។ ទាំង​នេះ​ជា​គន្លឹះ​ងាយ​ៗ ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល។

  • ញ៉ាំ​អាហារូបត្ថម្ភ​ល្អ​ៗ
  • ​ចេញ​ក្រៅ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ
  • បញ្ចេញ​សកម្មភាព​រាងកាយ​ក្នុង​កម្រិត​មធ្យម
  • បើក​​ពន្លឺ​សម​ល្មម​អំឡុង​ពេល​គេង
  • កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​អំឡុង​​ម៉ោង​គេង
  • ធ្វើ​សកម្មភាព​​សម្រាក​អារម្មណ៍​ ដូចជា​ធ្វើ​សមាធិ ឬ​ត្រាំ​ទឹក
  • ​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម
  • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​មួយ​ចំនួន​ដូចជា​ តែ កាហ្វេ ភេសជ្ជៈ​​​​​មាន​ជាតិ​កាហ្វេអ៊ីន នៅ​​កៀក​នឹង​ម៉ោង​គេង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Women At Higher Risk Of Hormonal Sleep Disruption: 7 Tips To Help You Sleep Better

https://www.thehealthsite.com/diseases-conditions/women-at-higher-risk-of-hormonal-sleep-disruption-7-tips-to-help-you-sleep-better-895901/

Menopause and Sleep

https://www.sleepfoundation.org/women-sleep/menopause-and-sleep

Sleep tips: 6 steps to better sleep

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/sleep/art-20048379

កំណែ​ប្រែបច្ចុប្បន្ន

03/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

មូលហេតុ ៤ នេះ អាចជាដើមចមបណ្ដាលឲ្យគេងមិនលក់ញឹកញាប់

ស្រីៗដល់វ័យអស់រដូវអាចជួបបញ្ហាគេងមិនលក់ ដោះស្រាយតាមវិធីនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 03, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម