ជាតិដែកជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រតេអ៊ីននៅក្នុងកោសិកាឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកាក្នុងរាងកាយ និងមាយអូក្លូប៊ីន (myoglobin) ដែលជាប្រតេអ៊ីនចែកចាយអុកស៊ីសែនទៅឱ្យសាច់ដុំ។ ជាងនេះទៅទៀត រាងកាយយើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដែរ។ បរិមាណជាតិដែករាងកាយត្រូវការប្រចាំថ្ងៃគឺអាស្រ័យលើអាយុនិង ភេទ ក្នុងនោះស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកច្រើនជាងបុរសដែលមានវ័យដំណាលគ្នា។
- ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ