backup og meta

យើងរួមគ្នាជំរុញ​ឱ្យមានសមភាព និងសិទ្ធិសេរីភាពចំពោះស្រ្តី ដើម្បីស្រ្តី!

យើងរួមគ្នាជំរុញ​ឱ្យមានសមភាព និងសិទ្ធិសេរីភាពចំពោះស្រ្តី ដើម្បីស្រ្តី!

ទិវា​នារី​អន្តរជាតិ ៨ ​មីនា ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​មាន​សិទ្ធិសេរីភាព និង​​តម្លៃ​ចំពោះ​ស្រ្តី​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក។

ពិត​ណាស់ បច្ចុប្បន្ន​នេះ មាន​ស្រ្តី​រាប់​លាន​នាក់​កំពុង​​​តែ​ប្រឈម​​នឹង​បញ្ហា​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ពី​គ្រូពេទ្យ​ជំនាញ ហើយ​នៅ​ទ្វីប​អាស៊ី​យើង ក៏​​កំពុង​ជួប​ប្រទះ​បញ្ហា​​​មរណភាព​ម្តាយ​អំឡុង​ពេល​សម្រាល កង្វះ​ការ​តាមដាន​សុខភាព និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​សម្រាប់​ស្រ្តី​ ដែល​នៅ​តែ​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ។ នៅ​ពេល​ដែល​យើង​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ បូម​រួម​ទាំង​កត្តា​សង្គម និង​កង្វះ​​ថវិកា​ផង​នោះ ធ្វើ​ឱ្យ​សុខភាព​ស្រ្តី​​យើង​កំពុង​តែ​​ទទួល​រង​​នូវ​ការ​ញាំញី​យ៉ាង​ដំណំ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

តើ​កត្តា​ប្រឈម​សំខាន់​ៗ​ដែល​ជះឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​សុខភាព​ស្រ្តី​មាន​អ្វី​ខ្លះ?

  • កង្វះ​ការប្រឹក្សា​យោបល់​​អំពី​សុខភាព​ផ្លូវ​ចិត្ត​អំឡុង​ពេល​​ចាប់ផ្តើម​មាន​​រដូវ
  • កង្វះ​ផលិតផល​រក្សា​អនាម័យ​ ដែល​អាច​បង្ក​ជា​ហានិភ័យ​សុខភាព
  • កង្វះ​ការ​តាមដាន​សុខភាព​
  • អត្រា​មរណភាព​ម្តាយ​អំឡុង​ពេល​សម្រាល​កូន​ខ្ពស់​
  • កង្វះ​ការ​គាំទ្រ​សុខភាព​ផ្លូវ​ចិត្ត​ក្រោយ​សម្រាល​កូន
  • កង្វះ​ការ​ថែទាំ​ និង​ចំណេះដឹង​នៅ​ពេល​ជិត​អស់​រដូវ

តើ​ស្រ្តី​ក្នុង​វ័យ​ជំទង់​ដល់​អាយុ​៣០​ឆ្នាំ គួរ​គិតគូរ​ពី​បញ្ហា​អ្វី​ខ្លះ?

  • ចាក់​វ៉ាក់សាំង​HPV ដើម្បី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន
  • ធ្វើ​តេស្ត​រក​ជំងឺ​មហារីក​មាត់​ស្បូន (Pap Smear) និង​រក​ជំងឺ​កាមរោគ​ សម្រាប់​ស្រ្តី​ដែល​មាន​ដៃគូ​រួម​ភេទ
  • ផ្តោត​លើ​សុខភាព​ផ្លូវ​ចិត្ត ដើម្បី​គាំទ្រ​ដល់​បម្រែបម្រួល​អ័រម៉ូន និង​គ្រប់គ្រង​ស្រ្តេស
  • ញ៉ាំ​របប​អាហារ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ដើម្បី​សុខភាព​ឆ្អឹង និង​តុល្យភាព​អ័រម៉ូន

ទិវាសិទ្ធិនារី

ចូល​ដល់​វ័យ​៣០​ឆ្នាំ ដល់​៤០​ឆ្នាំ ស្រី្ត​គួរ​ផ្តោត​លើ​ចំណុច​ទាំង​នេះ

  • ឆែក​សុខភាព​មុន​យក​កូន និង​តាមដាន​សុខភាព​ជា​ប្រចាំ ដើម្បី​ធានា​ថា កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​កូន​ប្រកប​ដោយ​សុវត្ថិភាព
  • ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ក្រោយ​សម្រាល​ ដើម្បី​កាត់បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល
  • ពិនិត្យ​សុដន់​​ជា​ទៀងទាត់ ដើម្បី​ជៀសវាង​ជំងឺ​មហារីក​សុដន់។

[embed-health-tool-ovulation]

ចុះ​ស្រ្តី​ចូល​ដល់​វ័យ​ ៤០​ឆ្នាំ ដល់​៥០​ឆ្នាំ គួរ​ពិនិត្យ​លើ​អ្វី​ខ្លះ?

  • ធ្វើ​តេស្ត​កំហាប់ឆ្អឹង ដើម្បី​បង្ការ​​ការ​បាក់​ឆ្អឹង
  • តាមដាន​សុខភាព​បេះដូង និង​កូលេស្តេរ៉ូល
  • ពិគ្រោះ​ពី​សុខភាព​អ័រម៉ូន ដើម្បី​គ្រប់គ្រង​អារម្មណ៍ បញ្ហា​ដំណេក និង​បម្រែ​បម្រួល​​ការ​ធ្វើ​មេតាប៉ូលីស និង​រោគសញ្ញា​ក្រោយ​អស់​រដូវ​ផ្សេង​ទៀត
  • ថែទាំ​សុខភាព​ផ្លូវ​ចិត្ត។

ពិត​ណាស់​ នៅ​ពេល​ដែល​យើង​រក​ឃើញ​​ជំងឺ​បាន​ទាន់​ពេលវេលា នោះ​យើង​នឹង​អាច​ទទួល​ការ​ព្យាបាល​ប្រកប​​ដោយ​ជោគជ័យ​ខ្ពស់​។ ហេតុ​នេះ​ហើយ​ ស្រ្តី​យើង​គួរ​គិតគូរ​ពី​ការ​តាមដាន​សុខភាព​ជា​ប្រចាំ ក៏​ដូចជា​ជ្រើសរើស​របប​អាហារ​សុខភាព និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ ដើម្បី​ធានា​ថា​ យើង​មាន​សុខភាព​ល្អ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

​​​​

ចំណុចសំខាន់

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Decentralisation Healthcare Privatisation and Women’s Health: The
Indonesia-Phillipines Comparison. ISE.AC.UK

https://www.lse.ac.uk/seac/events/2025/Decentralisation-Healthcare-Privatisation-and-Womens-Health-The-Indonesia-Philippines-Comparison

Advancing Research and Development for Women’s Health Diagnostics in the
Global South: Call for Collaborators from Africa, South and Southeast Asia.
FINDDX.ORG

https://www.finddx.org/wp-content/uploads/2024/10/20241021_cfp_women_health_FV_EN.pdf

Role of gender in health disparity: the South Asian context

https://pmc.ncbi.nlm.nih.gov/articles/PMC383384/#:~:text=Health%20care%20for%20women,women%20disproportionately%20in%20this%20region.&text=It%20remains%20unclear%20why%20South,daily%20living%20as%20they%20age.&text=They%20are%20also%20more%20vulnerable,widowed%2C%20and%20dependent%20on%20others.&text=The%20combination%20of%20perceived%20ill,numbers%20survive%20to%20old%20age

The Role of Gender in Health Disparity: The South Asian Context.
PMC.NCBI.NIM.NIH.GOV.

កំណែ​ប្រែបច្ចុប្បន្ន

07/03/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ

អត្ថបទពាក់ព័ន្ធ

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 6 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម