ការឡើងមុននៅវ័យជំទង់ គឺជាបញ្ហាស្បែកដែលកើតឡើងជាញឹកញាប់នៅពេលដែលយើងទើបពេញវ័យ ឬទើបមករដូវលើកដំបូង។ មុនកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន ហើយអាចលេចឡើងនៅលើខ្នង កផ្នែកខាងលើ ស្មា និងមុខ។ ដូច្នេះហើយ ដើម្បីបង្ការការឡើងមុនអំឡុងពេលពេញវ័យ យើងគប្បីបង្កើតទម្លាប់ថែទាំស្បែកឲ្យបានត្រឹមត្រូវ។
១. រក្សាជាតិទឹក
ក្មេងជំទង់ គប្បីញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ពីព្រោះទឹកមានសារសំខាន់ណាស់ សម្រាប់រាងកាយទាំងមូល ក៏ដូចជាសុខភាពស្បែក។ ការញ៉ាំទឹកក៏ជួយឲ្យស្បែករបស់យើងមើលទៅក្មេងជាងវ័យ មានសុខភាពល្អ និងជួយបណ្ដេញជាតិពុលផងដែរ។
២. លាងជម្រះគ្រឿងសម្អាងមុនចូលគេង
ពិតណាស់ រាល់គ្រឿងសម្អាងដែលនៅសេសសល់នៅលើផ្ទៃមុខពេញមួយយប់ អាចធ្វើឲ្យយើងស្ទះរន្ធញើស និងនាំឲ្យកើតមុនដោយមិនដឹងខ្លួន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. សម្អាតមុខជារៀងរាល់ថ្ងៃ
ជាមួយគ្នានេះដែរ ប្រសិនបើស្បែកមុខរបស់យើងឡើងប្រេង ឬកខ្វក់ ចូរលាងសម្អាតមុខម្ដង ឬពីរដងក្នុងមួយថ្ងៃ និងប្រើប្រាស់ប្រភេទហ្វូមលាងមុខដែលមិនមានជាតិកាត់។ ជាក់ស្ដែង ហ្វូមដែលមានជាតិកាត់ខ្លាំង អាចកម្ចាត់ប្រេងធម្មជាតិពីស្បែកមុខរបស់យើង និងអាចធ្វើឲ្យស្បែកផលិតប្រេងកាន់តែច្រើន ដែលជាហេតុនាំឲ្យកើតមុន។
៤. ជៀសវាងញេចមុន
ការញេច ឬកេះមុន សុទ្ធតែអាចបង្កជាការរលាកកាន់តែខ្លាំង និងអាចបណ្ដាលឲ្យបាក់តេរីចូលទៅក្នុងស្បែកដោយមិនដឹងខ្លួន ហើយទម្លាប់មួយនេះនឹងធ្វើយើងកើតមុនកាន់តែច្រើនឡើង។
៥. លាបក្រែមផ្ដល់សំណើម
ទោះបីជាមុខរបស់យើងមានជាតិប្រេងច្រើន យើងមិនគួររំលងក្រែមផ្ដល់សំណើមឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានស្បែកងាយកើតមុន គួរប្រើប្រាស់ប្រភេទក្រែមផ្ដល់សំណើមដែលគ្មានជាតិប្រេង និងមានសាច់ក្រែមស្រាល ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- មូលហេតុទាំងនេះហើយ បានមុខចេះតែឡើងមុន
- កើតមុនកន្លែងដដែលៗ អាចជាបញ្ហាសុខភាពមួយចំនួន
- វិធីសាស្ត្រងាយៗ ដោះស្រាយបញ្ហាមុនកើតដោយសារស្រ្តេស
- មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?
- ៤វិធី កម្ចាត់មុនដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព
- វិលមុខរឿងកើតមុន សាកប៉ុន្មានក្បាច់នេះ អាចបានផលច្រើន
[embed-health-tool-due-date]