backup og meta

កុំប្រហែសឲ្យសោះ! អាកាស​ធាតុ​​អត់ស្រួល​ក៏​​ឡើង​​មុន​ដែរ​

កុំប្រហែសឲ្យសោះ! អាកាស​ធាតុ​​អត់ស្រួល​ក៏​​ឡើង​​មុន​ដែរ​ 

មាន​កត្តាជាច្រើន​បង្ក​ឲ្យ​កើត​​មាន​​​បញ្ហា​មុន​មាន​ច្រើន ​ដូច​ជា​ ប្រែ​ប្រួល​អ័រម៉ូន ប្រវត្តិ​គ្រួសារ ​និង​ ស្រ្តេស។ ប៉ុន្តែ​តើ​គ្នា​យើង​ធ្លាប់​ដឹងអត់?​ អាកាស​ធាតុ​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​បញ្ហា​មុន​នៅ​ស្បែក? ចង់ដឹង​អាកាសធាតុ​បែប​ម៉េចនាំ​ឲ្យ​កើត​មុន? តោះ! ស្វែងយល់​ទាំង​អស់​គ្នា។

– អាកាសធាតុសើម

នៅ​អំឡុង​រដូវ​ភ្លៀង ឬ​អាកាស​ធាតុ​ត្រូពិក យើង​​អាច​កើត​មុន ​ហើយ​វា​ធ្ងន់​ធ្ងរ​ថែម​ទៀត​ដោយ​សារ​តែ​បរិយាកាស​សើម។ ​កុំ​ច្រឡំ​ថា សំណើម​ ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​អាច​ថែរក្សា​សុខភាព​ស្បែក​បាន​ល្អឲ្យ​សោះ។ ​អាកាសធាតុ​សើម​អាច​ធ្វើ​ឲ្យ​​បែកញើស ​​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់ ផលិត​ខ្លាញ់​ច្រើន​លើស​លុប។ ញើស​លាយ​ជាមួយ​កោសិកា​ងាប់ៗ ​ក៏​ដូច​ជា​មេរោគ​នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស នាំ​ឲ្យ​ឡើង​មុន​ និងជា​សះ​ស្បើយ​យឺត។ ដូច្នេះ ​វា​ជា​រឿង​សំខាន់​ ត្រូវ​សម្អាត​មុខ​ជាមួយ​សាប៊ូ​ ឬ​ទឹក​ក្តៅ​អ៊ុន​ៗ​បន្ទាប់​ពី​បែក​ញើស ហើយ​ត្រូវ​ប្រើ​សាប៊ូ​ឲ្យ​បាន​ច្បាស់​លាស់​សម្រាប់​លាង​មុខ ​និង​រាង​កាយ។

– អាកាសធាតុស្ងួត

អាកាស​ធាតុ​ស្ងួត​ ម្តង​ក្តៅ​ម្តង​ត្រជាក់​ អាច​ធ្វើ​ឲ្យ​ស្បែក​ខូច។ នៅ​ពេល​អាកាស​ធាតុ​ស្ងួត​មកដល់ ស្បែក​​នឹង​ប្រែ​ជា​ស្ងួត​​ហើយ​ក្រពេញ​ខ្លាញ់​នឹង​បញ្ចេញ​ខ្លាញ់​ច្រើន​ជាង​ធម្មតា​ដើម្បី​ការពារ​ ថែ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម។ នៅ​ពេល​ស្បែក​ស្ងួត​ ស្រទាប់​ស្បែក​​លើ​គេ​នឹង​ងាប់ ហើយ​លាយ​ជា​មួយ​ខ្លាញ់​នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ជា​ហេតុ​នាំ​ឲ្យ​ឡើង​មុន​​ដដែល​ៗ។ ដូច្នេះ​​ គួរ​តែ​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម​ និង​រក្សា​តុល្យភាព​​ខ្លាញ់ ​និង​ទឹក។ នៅ​ពេល​ស្បែក​​មាន​សំណើម​គ្រប់​គ្រាន់ កោសិកា​ងាប់​ៗ​ និង​ខ្លាញ់ប្រាកដ​ជា​​ថយ​ចុះ។

កើតមុន

[embed-health-tool-ovulation]

– អាកាសធាតុក្តៅ

ចំពោះ​អាកាសធាតុ​ក្តៅ គ្នា​យើង​​នឹង​បែក​ញើស​ច្រើន នាំ​​ឲ្យ​កើត​មុន​ ហើយ​វា​ធ្វើ​ឲ្យ​ស្បែក​ងាយ​ខូច​ខាត។ ​​ត្រូវ​សម្អាត​ស្បែក​ឲ្យ​ទៀង​ទាត់​ដើម្បី​ជម្រះ​ជាតិ​ខ្លាញ់​ និង​ញើស។ ​​អាច​ប្រើ​ក្រែម​ ឬ​ឡេ​មាន​អាស៊ីដ​សាលី​សា​លិច (Salicylic Acid) ​និង Benzoyl Peroxide ជួយ​​​មិន​ឲ្យ​កើត​មុន​នៅ​រដូវ​ក្តៅ។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skin Care in Hot Weather. http://www.livestrong.com/article/78746-skin-care-hot-weather/. Accessed January 2, 2017.

Acne and the Climate. http://www.livestrong.com/article/72773-acne-climate/. Accessed January 2, 2017.

What Men Should Know About Acne. http://www.webmd.com/men/guide/acne-men. Accessed January 2, 2017.

Questions and Answers about Acne. https://www.niams.nih.gov/health_info/Acne/. Accessed January 2, 2017.

 

កំណែ​ប្រែបច្ចុប្បន្ន

22/09/2023

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Sep 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម