backup og meta

ប៉ាម៉ាក់មានកូនវ័យជំទង់កំពុងកើតមុន គួរណែនាំកូនវិធីទាំងនេះ

ប៉ាម៉ាក់មានកូនវ័យជំទង់កំពុងកើតមុន គួរណែនាំកូនវិធីទាំងនេះ

ក្មេង​ជំទង់​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​គេចមិនផុតពី​ការ​កើត​មុន​នោះទេ។ នេះជារឿងធម្មតា​ដែល​បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​នៃ​អ័រម៉ូន ហើយ​កើត​ជាពិសេស​លើ​ក្មេង​ប្រុសៗ។ បញ្ហាកើតមុននេះអាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែលក្មេងៗទាំងនោះ​ជិត​ឆ្លង​ផុត​វ័យ​ជំទង់។ សម្រាប់​ក្មេង​ជំទង់​ជាច្រើនការកើតមុន​​គឺ​ជា​ដំណាក់​កាល​ដ៏​លំបាក​មួយ​ជា​ពិសេស​នៅ​ក្នុង​មជ្ឈដ្ឋាន​សង្គម​ព្រោះ​ថា​មុន​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍សមីខ្លួន​ និង​អាច​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​បាន។

ការ​ព្យាបាល​មុន​ត្រូវ​បាន​ធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញឯកទេស​ខាងជំងឺ​សើ​ស្បែក។ ជា​ធម្មតា​ការ​ព្យាបាល​ផ្តោត​លើ​ការ​ជា​នៃ​ដំបៅ និង​ការពារ​ការ​កើត​មុន​បន្ថែម​ទៀត។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ជាច្រើន​ក្នុង​ការ​គ្រប់​គ្រង​ថែរក្សា​ស្បែក​ដើម្បី​កុំ​ឲ្យ​មាន​ការ​រីក​រាល​ដាល​នៃ​មុន​លើ​ក្មេង​ជំទង់។

អត្ថបទពាក់ព័ន្ធ៖ 

១- របៀបថែទាំប្រចាំថ្ងៃ

  • លាង​សម្អាត​មុខ​យើង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​នឹង​ផលិត​ផល​សម្អាត​ដែល​ត្រូវ​នឹង​ស្បែក​របស់​យើង។ សំរាប់​ប្អូនៗណាមាន​ស្បែក​ខ្លាញ់​គួរ​ជៀស​វាង​ប្រើ​ផលិត​ផល​សម្អាត​ណាដែលមើលទៅងាយនឹងប្រតិកម្មជាមួយស្បែក។ ត្រូវ​ចាំ​ថា​ត្រូវ​លាង​សម្អាត​មុខយើង​ថ្នម​ៗ ប៉ុន្តែ​ត្រូវ​លាង​ឲ្យ​បាន​ហ្មត់​ចត់​ព្រោះ​ថាមាន​សារៈសំខាន់​ក្នុង​ការ​ការពារ​កុំឲ្យ​កើត​មុន​សបន្ថែមទៀត។
  • ផ្តល់​សំណើម​ដល់​ស្បែក​យើង​ភ្លាម​ៗ​បន្ទាប់​ពី​បាន​លាង​សម្អាត​ព្រោះ​ថាអាច​ចិញ្ចឹម និង​ផ្តល់​ជាតិ​ទឹក​គ្រប់​គ្រាន់​ដល់​ស្បែកយើង​បាន។ ស្បែក​ដែល​មាន​សុខ​ភាព​ល្អ​អាច​ការពារ​ពី​ការ​វាយ​ប្រហារ​របស់​បាក់តេរី និង​ជួយ​ឲ្យ​មាន​ការ​ផលិត collagen បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ភាព​យារ​របស់​ស្បែក។
  • ព្យាបាល​ស្នាម​មុន​ក្រោយ​ពេល​ផ្តល់​សំណើម​អាច​ជួយ​ពន្លឿន​ដល់​ការ​វិវត្ត​នៃ​បាក់តេរី​នៅ​តំបន់​ដែល​ឆ្លង​មេរោគ ហើយ​ក៏​អាច​ការពារ​ការ​រាល​ដាល​មុន​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​ស្បែក​ផង​ដែរ។

២-វិធីព្យាបាលមុនមានប្រសិទ្ធភាព

  •  ប្រើ​ក្រណាត់​ក្តៅឧណ្ឌ​ៗដើម្បី​បន្ថយ​មុន​កប់ដែលអាច​បណ្តាល​ឲ្យ​មាន​ការ​រលាក។
  • លាប​ផលិតផល​ដែល​មាន​អាស៊ីត salicylic 2% នៅ​លើ​មុន។ អ្វី​ដែល​សំខាន់ ត្រូវ​ជៀស​វាង​ការ​យក​ដៃ​ផ្ទាល់​ទៅ​ប៉ះ​មុន​ព្រោះ​ថា​អាច​មាន​បាក់តេរី​ផ្សេង​ៗ​ជាប់​ដៃ ប្អូនៗ​គួរ​ប្រើ​សំឡី​កប្បាស​វិញ។ មិន​ត្រូវ​ច្របាច់ ឬ​អេះមុន​ឡើយ។
  •  ប្រើ​ផលិតផល​ផាត់​មុខ​ដែល​មាន​អាស៊ីត salicylic ដើម្បី​បិទ​បាំង​មុន។

អត្ថបទពាក់ព័ន្ធ៖

៣- ប្រើ Benzoyl Peroxide

Benzoyl peroxide គឺ​ជា​ផលិតផល​ចម្បង​ក្នុង​ការ​ព្យាបាល​សំរាប់​សម្លាប់​បាក់តេរី​ដែល​មាន​នៅ​ខាង​ក្នុង​រន្ធ​ញើស និង​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន។ តាម​រយៈ​ការ​ធ្វើ​បែប​នេះ​ការ​មាន​មុន​កប់ មុន​ក្បាល​ខ្មៅ មុន​ខ្សាច់ និង​ការ​រលាក​នឹង​អាច​ត្រូវ​បាន​កាត់​បន្ថយ​បាន។

៤- កាត់បន្ថយការកោររោម (សម្រាប់ក្មេងប្រុស)

ចំពោះ​ក្មេង​ប្រុស​គួរ​កាត់​បន្ថយ​ការ​កោរ​រោម​នៅ​ពេល​ដែល​មាន​ការ​កើត​មុន ប៉ុន្តែ​ប្រសិន​បើ​ចាំចាប់​ប្អូនៗ​ត្រូវ​កោរ​ថ្នម​ៗ​ដើម្បី​ការពារ​ការ​កាត់​ដាច់ និង​ការ​ឆ្លង​មេរោគ​បន្ថែម​ទៀត។ បាក់តេរី​អាច​ចូល​ទៅ​ក្នុង​មុខតាម​ការ​ដាច់​ដែល​មាន​នៅ​លើ​ស្បែកយើង ហើយ​អាច​ធ្វើ​ឲ្យ​មុន​លើ​មុខ​អ្នក​កាន់​តែ​ធ្ងន់​ធ្ងរ​បាន។

អត្ថបទពាក់ព័ន្ធ៖

៥- ប្រើផលិតផលមានគ្រឿងផ្សំធម្មជាតិ

នៅ​ពេល​ប្អូនៗ​កើត​មុន ​ត្រូវ​ប្រើ​ផលិតផល​ដែល​ធ្វើ​ពី​ទឹក​ជាមួយ​​ធាតុ​ផ្សំ​តាម​បែប​ធម្ម​ជាតិ។ ផលិតផលទាំងនេះអាច​ជួយ​ឲ្យ​ស្បែកយើងមាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ និង​មានសំណើម​ល្អ។ ជៀស​វាង​ការ​ប្រើ​ប្រាស់​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ខ្លាំង ផលិតផល​ប្រេង និង​ផលិតផល petroleum-based ដែល​អាច​ជួយ​ជំរុញ​ដល់​ការ​ផលិត​ជាតិ​ប្រេង​ និង​​ខ្លាញ់។

ផ្តល់​វីតាមីន​ដល់​ស្បែក

វីតាមីន​ត្រូវ​​អាច​ធ្វើ​ឲ្យសុខ​ភាព​របស់​ស្បែក​​មាន​ភាព​ប្រសើរ​ឡើង និង​អាច​កាត់​បន្ថយ​ការ​រលាក​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ជំរើស​នៃវីតាមីន​មួយ​ចំនួន​ដែលប្អូនៗ​អាច​យក​មក​គិតនៅ​ពេល​ដែល​មាន​ការ​កើត​មុន​៖

វីតាមីន​អា (A) ៖ មាន​នៅ​ក្នុង​ថ្លើម​សត្វ ខ្លាញ់​ត្រី ក៏​ដូច​ជា​មាន​ក្នុង​បន្លែ​បៃតង និង​លឿង។

វីតាមីន​សេ (C) ៖ មាន​នៅ​ក្នុង​ផ្លែ​ប៊ឺរី និង​បន្លែ​បៃតង។

វីតាមីន​អ៊ី (E) ៖ អាច​មាន​នៅ​ក្នុង​ផ្លែ​បឺរ បន្លែ​បៃតង​ខ្មៅ គ្រាប់​ធញ្ញជាតិ ស៊ុត​លឿង ត្រី និង​ផលិតផលពី​សណ្តែក។

អូមេហ្គា ៣៖ អាច​មាន​នៅ​ក្នុង​ត្រី​ទឹក​ប្រៃ ភ្នែក​ត្រី និង​គ្រាប់​ធញ្ញាជាតិ។

ក្មេងៗវ័យជំទង់​មិន​អាច​ជៀស​ផុត​ពី​ការ​កើត​មុន​ឡើយ​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​អ័រម៉ូន​ក្នុង​វ័យ​នោះ។ ជាមួយ​នឹង​ការ​ថែរក្សា និង​ការ​ព្យាបាល​ស្បែក​បាន​ត្រឹម​ត្រូវ​អាច​គ្រប់​គ្រង​នូវ​ការ​រាល​ដាល​របស់​មុន​បាន។ ការទប់ស្កាល់ការកើតមុន​អាច​ជួយ​យើង​ឲ្យ​មានជំនឿលើ​ខ្លួន​ឯង​ក្នុងសង្គម និង​ការពារ​សុខុមាល​ភាព​ទូទៅ។ ប្រសិន​បើ​​កូនៗ​យើន​ជួប​ប្រទះ​នឹង​រោគ​សញ្ញា​ណា​មួយ​ដែល​បាន​រៀប​រាប់​ខាង​លើ​ក្នុង​កម្រិត​ខ្លាំង ​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​បន្ទាន់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក។ ការ​ព្យាបាល​មុន​អាច​ធ្វើ​បាន​តាម​បែប​ធម្មជាតិ វេជ្ជសាស្ត្រ ឬ​ការ​វះកាត់​ឡាស៊ែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Top Tips for Teen Acne

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម