សក់ គឺជាផ្នែកមួយនៃសម្រស់របស់ស្ត្រី ហើយបើយើងស្រឡាញ់សក់ ចង់បានសក់ស្អាត រស់រវើក ភ្លឺរលោង សុភាពនារីយើងមិនគួរកុំរំលងវីតាមីនទាំងបួនខាងក្រោមនេះឡើយ។
១– វីតាមីន A
គ្រប់កោសិកាទាំងអស់របស់រាងកាយត្រូវការវីតាមីនA ដើម្បីលូតលាស់ ក្នុងនោះរួមទាំងសក់ផងដែរ ហើយវីតាមីននេះក៏ជួយដល់ការផលិតជាតិប្រេងលើស្បែកក្បាល។ ប្រេងធម្មជាតិនេះ មាននាទីរក្សាសក់ឲ្យមានសំណើម ភ្លឺថ្លា និងមានសុខភាពល្អ។ បន្ថែមវីតាមីន A ទៅលើអាហារប្រចាំថ្ងៃ ដូចជា ការ៉ុត ដំឡូងជ្វា ល្ពៅ ទឹកដោះគោ យ៉ាអួ និងស៊ុត តាមកម្រិតសមស្រប អាចជួយឲ្យសក់កាន់តែលូតលាស់បានល្អ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២– វីតាមីន B
ក្រុមវីតាមីន B ជួយដល់ការលូតលាស់សក់ ដោយសារមានការជំរុញកោសិកាឈាមក្រហម ដើម្បីនាំអុកស៊ីហ្សែន និងសារធាតុមួយចំនួន ទៅចិញ្ចឹមស្បែកក្បាល និងឫសសក់។ បាយអូទីន (Biotin) ជាប្រភេទវីតាមីន B សម្រាប់ការព្យាបាលសក់ជ្រុះ។ ប៉ុន្តែព្យាយាមបន្ថែមបន្លែបៃតងឲ្យបានច្រើនក្នុងរបបអាហារ ចំណែកសាច់ និងផលិតផលទឹកដោះគោ ក៏ជាប្រភពសម្បូរវីតាមីន B12 ។
៣– វីតាមីន C
វីតាមីនC ជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ប្រសើរ ជួយការពារសក់មិនឲ្យខូច ដោយសារការបង្កមកពីរ៉ាឌីកាល់សេរី។ លើសពីនេះ ពេលញ៉ាំវីតាមីនសេ C វាជួយបង្កើតប្រូតេអ៊ីនម៉្យាង ហៅថាកូឡាជែន រឹតបន្តឹងជាលិកាសក់ និងពង្រឹងរចនាសម្ព័ន្ធសក់កូឡាជែន ដែលវីតាមីនប្រភេទនេះ សម្បូរនៅក្នុង ម្ទេស ទំពាំងបាយជូរ ផ្លែស្ត្របឺររី និងផ្លែក្រូចផ្សេង។
៤– វីតាមីន E
វីតាមីន E អាចជួយបង្កើនដំណើរការលូតលាស់សក់។ អ្នកស្រាវជ្រាវមួយក្រុម រកឃើញថារយៈពេល ៨ខែ គ្នាយើងមានបញ្ហាជ្រុះសក់ សក់កើនឡើងវិញ បន្ទាប់ពីទទួលបានថ្នាំវីតាមីន E។
វីតាមីន E សម្បូរក្នុងផ្លែឈើស្រស់ៗ ដូចជាផ្លែប៊ើរ គ្រាប់ផ្កាឈូករ័ត្ន ស្ពៃពួយលេង និងគ្រាប់ អាល់ម៉ុន ជាដើម។ ព្យាយាមបំប៉នវីតាមីនក្នុងរាងកាយ ដោយប្រើប្រភពធម្មជាតិ ព្រោះមានតម្លៃថោកមានរសជាតិសម្បូរបែប។
ក្រៅពីវីតាមីនទាំងបួននេះ យើងក៏គួរចេះថែទាំសក់ពេលកក់សក់ និងពេលគេងផងដែរ។ នេះមានន័យថាយើងមិនគួរចូលគេងទាំងសក់សើម ឬពេលកក់សក់មិនគួរកក់សក់ញីខ្លាំងៗ ឬប្រញាប់ពេកនោះទេ។ ការធ្វើដូចនេះអាចធ្វើឲ្យសក់យើងបាក់ ឬឆាប់ខូចបាន៕
អត្ថបទពាក់ព័ន្ធ៖
- ស្ថានភាពស្បែក ៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួលថែទាំ
- ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាងដល់ស្បែក
- វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង
- ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹងប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
[embed-health-tool-due-date]