ជំងឺជ្រុះសក់ អាចប៉ះពាល់ដល់ស្បែកក្បាល ឬរាងកាយទាំងមូលរបស់យើងផ្ទាល់ ដោយករណីខ្លះអាចជាសះស្បើយ និងខ្លះទៀតមិនអាចជាសះស្បើយជារៀងរហូត ហើយភាគច្រើនបញ្ហាជ្រុះសក់នេះ កើតឡើងជាញឹកញាប់លើបុរស ជាងស្រ្តី។
ជាក់ស្ដែង ការជ្រុះសក់ដោយសារតំណពូជ ព្រមជាមួយកត្តាអាយុ ជាមូលហេតុចម្បងមួយដែលអាចធ្វើឲ្យយើងជ្រុះសក់ដល់ទំពែក។ ខណៈពេល មនុស្សមួយចំនួន ជ្រើសរើសយកការមិនព្យាបាល ឬព្យាយាមបិទបាំងដោយម៉ូតសក់ ឬប្រើមួក អ្នកផ្សេងទៀត សម្រេចយកការព្យាបាលដើម្បីបង្ការបញ្ហាសក់ជ្រុះកាន់តែច្រើនឡើង ឬចង់បណ្ដុះសក់ថ្មី។ យ៉ាងណាមិញ ប្រសិនបើយើងជ្រើសរើសយកការព្យាបាលសក់ជ្រុះ គួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកពីមូលហេតុនៃសក់ជ្រុះ និងជម្រើសព្យាបាលឲ្យបានច្បាស់លាស់ជាមុនសិន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
រោគសញ្ញា
រោគសញ្ញានៃការជ្រុះសក់រួមមាន៖
- សក់ស្ដើងទៅៗ
- ជ្រុះសក់ និងរោមលើរាងកាយទាំងមូល
- ទំពែកដោយកន្លែងនៅលើស្បែកក្បាល
មូលហេតុបង្ក
ជាធម្មតា យើងជ្រុះសក់ប្រហែល៥០ ទៅ១០០សរសៃក្នុងមួយថ្ងៃ ហើយសក់ថ្មីក៏កំពុងលូតលាស់នៅពេលជាមួយគ្នាដែរ។ បញ្ហាសក់ជ្រុះកើតឡើងនៅពេលស្បែកក្បាលយើងមិនដុះសក់ថ្មី ដើម្បីជំនួសសក់ដែលជ្រុះជារៀងរាល់ថ្ងៃ។
អត្ថបទគួរអាន៖
- ម៉េចបានចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
- តិចនិកជ្រើសរើសផលិតផលឲ្យត្រូវនឹងសភាពស្បែក បង្ការបញ្ហាផ្សេងៗ
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង
- ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?
- ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មានមុខនេះ
បញ្ហាសក់ជ្រុះ អាចបង្កឡើងដោយកត្តាមួយ ឬច្រើនខាងក្រោមនេះ៖
តំណពូជ៖ ជ្រុះសក់ដោយសារតំណពូជកើតឡើង នៅពេលដែលយើងមានវ័យកាន់តែច្រើនទៅៗ។
ការប្រែប្រួលអ័រម៉ូន និងបញ្ហាសុខភាព៖ លក្ខខណ្ឌមួយចំនួន ក៏អាចនាំឲ្យសក់ជ្រុះបណ្ដោះអាសន្ន ឬជារៀងរហូត រួមទាំងការប្រែប្រួលអ័រម៉ូន ដោយសារមានផ្ទៃពោះ សម្រាលកូន អស់រដូវ និងបញ្ហាក្រពេញទីរ៉ូអ៊ីត។
ការប្រើប្រាស់ថ្នាំ និងអាហារបំប៉ន៖ ផលប៉ះពាល់នៃថ្នាំជាក់លាក់មួយចំនួន ដូចជាថ្នាំសម្រាប់ព្យាបាលជំងឺមហារីក បាក់ទឹកចិត្ត ជំងឺបេះដូង សម្ពាធឈាមខ្ពស់ ឬរលាកសន្លាក់ជាដើម។
ស្រ្តេស៖ នៅពេលដែលយើងប្រឈមនឹងការប៉ះទង្គិចខាងផ្លូវកាយ ឬផ្លូវចិត្ត យើងអាចនឹងជួបបញ្ហាសក់ស្ដើង ឬសក់ជ្រុះបណ្ដោះអាសន្ន។
កត្តាហានិភ័យ
កត្តាមួយចំនួន ដែលអាចបង្កើនហានិភ័យនៃការជ្រុះសក់ រួមមាន៖
- ប្រវត្តិគ្រួសារដែលជួបបញ្ហាទំពែក
- អាយុ
- ស្រកទម្ងន់ហួសហេតុ
- បញ្ហាសុខភាពជាក់លាក់ ដូចជាជំងឺទឹកនោមផ្អែម
- ស្រ្តេស
- អាហារូបត្ថម្ភមិនគ្រប់គ្រាន់។
[embed-health-tool-bmi]
ការបង្ការបញ្ហាសក់ជ្រុះ
បញ្ហាទំពែកភាគច្រើន ដែលបណ្ដាលមកពីហ្សែន មិនអាចបង្ការបានឡើយ។
ទោះជាយ៉ាងនេះក្ដី យើងអាចបញ្ចៀសប្រភេទសក់ជ្រុះដែលអាចបង្ការបាន តាមរយៈតិចនិកខាងក្រោមនេះ៖
- ជៀសវាងទាញកន្ត្រាក់សក់ខ្លាំងៗអំឡុងពេលសិតសក់ ជាពិសេសនៅពេលសក់សើម។ មួយវិញទៀត ចូរប្រើក្រាស់សិតសក់ដែលមានធ្មេញធំៗ។
- សាកសួរគ្រូពេទ្យ ថាតើថ្នាំ ឬអាហារបំប៉នដែលយើងកំពុងប្រើប្រាស់ អាចប៉ះពាល់ដល់ការជ្រុះសក់ ឬអត់។
- ការពារសក់ពីកម្ដៅថ្ងៃ និងប្រភពផ្សេងទៀតនៃកាំរស្មីUV
- បញ្ឈប់ការជក់បារី។
ចំណុចសំខាន់
- ប្រវត្តិគ្រួសារ
- អាយុ
- ស្រកទម្ងន់ហួសហេតុ
- បញ្ហាសុខភាពជាក់លាក់
- ស្រ្តេស
- អាហារូបត្ថម្ភមិនគ្រប់គ្រាន់។