ការលាងសម្អាតមុខ មានលក្ខណៈខុសៗគ្នាអាស្រ័យទៅតាមប្រភេទស្បែក វ័យ ការបញ្ចេញសកម្មភាព និងពេលវេលា។ ពិតណាស់ ស្រីៗយើងតែងតែគិតថា ការលាងសម្អាតមុខត្រឹមតែ២ដងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ប៉ុន្តែការលាងសម្អាតមុខបែបនេះ អាចច្រើនជ្រុល និងតិចជ្រុលសម្រាប់ស្រីៗមួយចំនួនទៀត។
តើការលាងសម្អាតមុខបែបណាទើបស័ក្ដិសមជាមួយស្បែកមុខយើង?
១. ស្បែកស្ងួត ឬងាយប្រតិកម្ម
សម្រាប់អ្នកដែលមានស្បែកស្ងួត ឬងាយប្រតិកម្ម ការលាងសម្អាតមុខមួយថ្ងៃ២ដងអាចធ្វើឲ្យស្បែករលាក ឬក្រហាយ។ ដូច្នេះហើយ ស្រីៗយើងគប្បីលាងសម្អាតមុខនៅពេលព្រឹកជាមួយនឹងទឹកក្ដៅឧណ្ហៗ និងប្រើហ្វូមលាងមុខដែលមានជាតិប្រេងនៅពេលយប់ ដើម្បីកម្ចាត់រាល់ធូលីដី ឬកាកសំណល់ផ្សេងៗ ដោយមិនធ្វើឲ្យរលាកស្បែក។
២. ស្បែកប្រេង និងងាយកើតមុន
ប្រសិនបើស្បែករបស់យើងរលើបរលោង និងងាយកើតមុខជាប្រចាំនោះ យើងគួរតែលាងសម្អាតមុខឲ្យបានញឹកញាប់ ទើបជាការប្រសើរ។ យ៉ាងណាមិញ ការលាងសម្អាតមុខច្រើនជាង២ដងក្នុងមួយថ្ងៃ អាចបំផ្លាញស្បែករបស់យើងទៅវិញ ពីព្រោះថាវានឹងបង្កើនការផលិតជាតិខ្លាញ់ ព្រមទាំងនាំឲ្យកើតមុនកាន់តែច្រើន។ ដើម្បីជួយពន្យឺតដល់ការផលិតជាតិខ្លាញ់ គ្នាយើងគប្បីជ្រើសរើសប្រើហ្វូមលាងមុខដែលមានជាតិអាស៊ីដ និងមិនត្រូវលាងមុខច្រើនដងពេកឡើយ។
៣. ប្រើគ្រឿងសម្អាងក្រាស់ៗ
ផលិតផលគ្រឿងសម្អាងមួយចំនួន អាចប្រមូលផ្ដុំលើស្បែករបស់យើង និងបណ្ដាលឲ្យស្ទះរន្ធញើស ក៏ដូចជាស្នាមជ្រីវជ្រួញមុនវ័យ។ ហេតុនេះហើយ គ្នាយើងគប្បីលាងសម្អាតមុខឲ្យបានស្អាតល្អ និងត្រឹមត្រូវ ក្រោយពេលប្រើគ្រឿងសម្អាងរួច ដើម្បីឲ្យស្បែកភ្លឺស្រស់ថ្លា និងមើលទៅក្មេងជាងវ័យ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. ហាត់ប្រាណជាទៀងទាត់
ការបញ្ចេញសកម្មភាពរាងកាយ មានសារសំខាន់ណាស់សម្រាប់ការគ្រប់គ្រងទម្ងន់ និងជួយឲ្យយើងមានថាមពលពេញមួយថ្ងៃ។ យ៉ាងណាមិញ ការលាងសម្អាតមុខនៅមុនពេល និងក្រោយពេលហាត់ប្រាណជារឿងដែលមិនអាចខ្វះបានឡើយ។ ជាក់ស្ដែង ការលាងសម្អាតមុខ មុនពេលហាត់ប្រាណអាចជួយបញ្ចៀសការស្ទះរន្ធញើស នៅពេលដែលបាក់តេរីប៉ះពាល់ជាមួយញើស និងកោសិកាងាប់ៗនៅលើផ្ទៃមុខ។ ទន្ទឹមនឹងនេះ ការលាងសម្អាតស្បែកភ្លាមៗ ក្រោយហាត់ប្រាណ អាចកម្ចាត់បាក់តេរី ដែលបង្កជាការកើតមុនបានយ៉ាងមានប្រសិទ្ធភាព។
គួរអាន៖
- ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- រូបមន្តធម្មជាតិបង្កើនសម្រស់ ៤យ៉ាង ដោយប្រើទឹកដោះគោ
- អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?
- ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា
- រឿងគួរធ្វើ និងមិនគួរធ្វើ ក្នុងការលាបក្រែមការពារកម្ដៅថ្ងៃ
[embed-health-tool-due-date]