backup og meta

រូបមន្តជួយឲ្យជើងរលោង សម្រាប់ស្រីៗកោររោមញឹក មានរន្ធរោមធំ

រូបមន្តជួយឲ្យជើងរលោង សម្រាប់ស្រីៗកោររោមញឹក មានរន្ធរោមធំ

គ្នា​យើង​ស្រីៗ​ដែល​សម្គាល់​ឃើញ​ស្នាម​អុជ​ខ្មៅ​តូចៗ​នៅ​លើ​ជើង​ក្រោយ​កោររោម​​រួច​ទេ? មាន​គ្នា​យើង​មួយ​ចំនួន​រអ៊ូ​នឹង​បញ្ហា​ជើង​ឡើង​កន្ទួល រន្ធ​រោម​ធំ មើល​ទៅ​ដូច​មុន​ក្បាល​ខ្មៅ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ​ដូច​នឹង​សម្បក​ផ្លែ​ស្រ្តបឺរី ឬ Strawberry leg ។ ពេល​ជើង​រលោង ទោះខោ​ខ្លី​​ក៏​ហ៊ាន​ស្លៀក​ដែរ តែ​បើ​ជើង​មិន​ស្អាត ទោះ​ខ្លី​ត្រឹម​ជង្គង់​ក៏​មិន​ចង់​ស្លៀក អ៊ីចឹង​មាន​តែ​កម្ចាត់​បញ្ហា​នេះ​ជាមួយ​រូបមន្ត​ងាយៗ បង្កើន​ទំនុក​ចិត្ត​ស្លៀក​ខ្លី​មក​វិញ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. ប្ដូរ​ឡាម​កោរ​ញឹក​ញាប់

ការ​កោរ​រោម​ជើង​ដោយ​ប្រើ​ឡាម​ចាស់ មិន​សូវ​មុត អាច​ធ្វើ​ឲ្យ​ជើង​ងាយ​កើត Strawberry leg ណាស់។ យក​ល្អ គ្នា​យើង​គួរ​តែ​ផ្លាស់​ប្ដូរ​ឡាម​កោរ​ឲ្យ​បាន​ញឹក​ញាប់​បន្តិច (ដើម្បី​ជើង​រលោង​ស្អាត ទ្រាំ​ចំណាយ​លើ​ឡាម​ថ្មី​ច្រើន​បន្តិច) ព្រោះ​ការ​ប្រើ​ឡាម​ថ្មី​អាច​ជួយ​ការពារ​បញ្ហា​ស្បែក​ជើង​ដូច​សម្បក​ស្ត្របឺរី​បាន។

២. ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម

វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​កោរ​រោម នៅ​ពេល​រោម និង​ស្បែក​យើង​ទន់​អំឡុង​ពេល​ងូត​ទឹក។ ការ​ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​បាន​ទៀត​ផង។ មុន​នឹង​ចាប់​ផ្ដើម​កោរ​រោម​ជើង គ្នា​យើង​គួរ​សម្អាត​ខ្លួន​ជា​មួយ​សាប៊ូ ដើម្បី​ជម្រះ​បាក់តេរី និង​ភាព​កខ្វក់​ឲ្យ​អស់​សិន សឹម​លាប​គ្រីម​កោរ​រោម ហើយ​ចាំ​កោរ​តែ​ម្ដង។ សម្រាប់​អ្នក​មាន​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម គួរ​ជ្រើស​រើស​ផលិត​ផល​ដែល​បញ្ជាក់​ថា សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម និង​គួរ​ចៀស​វាង​ផលិត​ផល​មាន​ជាតិ​ពណ៌ ឬ​បន្ថែម​ក្លិន​ក្រអូប។

អត្ថបទពាក់ព័ន្ធ៖

៣. ខាត់​ស្បែក​ទៀង​ទាត់

ស្រី​ៗ​គ្នា​យើង​គួរ​តែ​ខាត់​ស្បែក​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ងាប់ ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស និង​ឫស​រោម​រីក​ធំ។ យើង​គួរ​ខាត់​សម្អាត​ស្បែក​ជាមួយ scrub ថ្នមៗ ដោយ​ដៃ​ផ្ទាល់ ឬ​អាច​ប្រើ​ជា​កំណាត់​ទន់ៗ មក​ដុស​ខាត់​ស្បែក បន្ទាប់​មក​សឹម​លាប​ឡេ​ផ្ដល់​សំណើម។ ការ​ធ្វើ​បែប​នេះ​ឲ្យ​បាន​ទៀង​ទាត់ យើង​នឹង​ទទួល​បាន​ជើង​រលោង​ទៅ​តាម​ពេល។

[embed-health-tool-ovulation]

៤. ផ្ដល់​សំណើម​ស្បែក​ជា​ប្រចាំ

លើស​ពី​តិចនិក​អស់​ខាង​លើ យើង​គួរ​តែ​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ការពារ​ស្បែក​ស្ងួត និង​រលាកស្បែក។ លាប​គ្រីម​ផ្ដល់​សំណើម​ភ្លាមៗ ក្រោយ​ងូត​ទឹក​រួច ជា​ពិសេស​ចំពោះ​អ្នក​ដែល​ទើប​តែ​កោររោម​រួច។

យ៉ាង​ណា​មិញ បើ​ជើង​របស់​គ្នា​យើង​ទាម​ទារ​ឲ្យ​កោររោម​ញឹក​ញាប់ យក​ល្អ​គួរ​តែ​សម្រេច​ចិត្ត​ជម្រុះ​រោម​ដោយ​ប្រើ​ឡាស៊ែ​វិញ ព្រោះ​វា​អនុវត្ត​ឡើង​ដោយ​អ្នក​ជំនាញ ហើយ​យើង​មិន​សូវ​ចំណាយ​ពេលច្រើន ដែល​ជា​ធម្ម​តា​ ក៏​យ៉ាង​ហោច​ណាស់ ១៥នាទី/ថ្ងៃ ក្នុង​បន្ទប់​ទឹក​កោរ​រោម​រាល់​ថ្ងៃ​ដែរ។

ចំណុចសំខាន់

ឧស្សាហ៍កោររោមជើង ងាយជួបបញ្ហា Strawberry Leg ប៉ុន្តែអាចដោះស្រាយបានដោយការ
  • ប្ដូរ​ឡាម​កោរ​ញឹក​ញាប់
  • ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម
  • ខាត់​ស្បែក​ទៀង​ទាត់
  • ផ្ដល់​សំណើម​ស្បែក​ជា​ប្រចាំ ៕

ជើង​រលោង

គួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Are Strawberry Legs? https://www.verywellhealth.com/strawberry-legs-5113031

How to Get Rid of “Strawberry Legs,” According to Derms https://www.byrdie.com/strawberry-legs-4788277

Strawberry Legs: Where Do They Come From and How to Get Rid of Them https://blackdoctor.org/strawberry-legs-treatments/

Can’t Bare Your Strawberry Legs? Causes, Prevention and Treatments https://www.zwivel.com/blog/strawberry-legs/

កំណែ​ប្រែបច្ចុប្បន្ន

21/06/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង

ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម