បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បានព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឱ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាចធ្វើឱ្យបបូរមាត់យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព?
យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖
១. ស្ករ និងទឹកឃ្មុំ
ស្ករសគឺជាស្ក្រាប់ធម្មជាតិដ៏ល្អ ហើយទឹកឃ្មុំអាចជួយឱ្យស្បែកបបូរមាត់យើងមានសំណើម។ យើងអាចលាយស្ករសជាមួយទឹកឃ្មុំ បន្ទាប់មកលាបឱ្យសព្វលើបបូរមាត់ ហើយម៉ាស្សាបបូរមាត់ជាចលនារង្វង់។ ទុកចោល ១០ នាទី រួចលាងទឹកចេញ។
២. ត្រសក់
ត្រសក់មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកខ្មៅ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យបបូរមាត់យើងមានពណ៌ផ្កាឈូក។ យើងអាចត្រដុសចំណិតត្រសក់ថ្នមៗនៅលើបបូរមាត់ជាចលនារង្វង់ ទុកចោល ១៥ នាទី រួចលាងទឹកចេញ។
[embed-health-tool-ovulation]
៣. ប្រទាលកន្ទុយក្រពើ
យើងក៏អាចម៉ាស្សាបបូរមាត់ជាមួយប្រទាលកន្ទុយក្រពើថ្នមៗជាចលនារង្វង់ បន្ទាប់មកទុកឱ្យស្ងួត រួចលាងទឹកចេញដើម្បីឱ្យបបូរមាត់យើងទន់ ព្រោះប្រទាលកន្ទុយក្រពើអាចជួយបន្ថែមសំណើមដល់បបូរមាត់យើង។
៤. ក្រូចឆ្មារ និងស្ករ
យើងអាចខាត់បបូរមាត់ម្តងក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់ចេញដោយប្រើស្ករស និងក្រូចឆ្មារដោយដាក់ស្ករសលើចំណិតក្រូចឆ្មារ ឬលាយស្ករសកន្លះស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារមួយស្លាបព្រាបាយ បន្ទាប់មកត្រដុសលើបបូរមាត់ថ្នមៗជាចលនារង្វង់ប្រហែលមួយទៅពីរនាទីរហូតដល់ស្កររលាយអស់ រួចលាងទឹកចេញ។
លើសពីនេះទៅទៀត ក្រូចឆ្មារមានប្រសិទ្ធិភាពក្នុងការជួយឱ្យស្បែកភ្លឺថ្លាដែលអាចជួយកាត់បន្ថយអាការៈខ្មៅបបូរមាត់។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៥. ក្រមួនធម្មជាតិ
យើងអាចប្រើក្រមួនធម្មជាតិដូចជា ប្រេងដូង ឬក្រមួនឃ្មុំមកលាបមាត់ដើម្បីរក្សាសំណើម ធ្វើឱ្យបបូរមាត់យើងរលោង និងមានសុខភាពល្អ។
៦. ផ្លែឈើស្រស់
យើងអាចប្រើផ្លែឈើស្រស់ដូចជា ស្ត្របឺរី ឆឺរី ទទឹម ឬរាសបឺរីមកលាបបបូរមាត់ដើម្បីធ្វើឱ្យបបូរមាត់យើងមានពណ៌ផ្កាឈូកដោយយកសំឡីជ្រលក់ទឹកផ្លែឈើដែលយើងចូលចិត្ត រួចលាបលើបបូរមាត់ ទុកចោល ១៥ នាទី រួចលាងទឹកចេញ។ យើងគួរធ្វើបែបនេះមួយថ្ងៃរំលងមួយថ្ងៃ។
៧. ក្រូចឆ្មារ និងទឹកឃ្មុំ
យើងអាចលាយទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ រួចលាបលើបបូរមាត់ ទុកចោល ៥ នាទី រួចលាងសម្អាតចេញដើម្បីឱ្យបបូរមាត់ទន់ មានសំណើម និងមានពណ៌ភ្លឺថ្លាជាងមុន។
៨. ច្រាស់ដុសធ្មេញ
យើងអាចយកច្រាសដុសធ្មេញស្អាតដែលមានសរសៃច្រាស់ទន់ ជ្រលក់ទឹកឱ្យសើមមកម៉ាស្សាបបូរមាត់ថ្នមៗជាចលនារង្វង់ដើម្បីជំរុញចលនាឈាមរត់ដែលជួយធ្វើបបូរមាត់យើងមានពណ៌ផ្កាឈូក និងទន់ព្រោះការម៉ាស្សាបែបនេះក៏ជួយជម្រុះកោសិកាស្បែកងាប់ៗចេញពីបបូរមាត់ដែរ។
លើសពីនេះទៅទៀត ដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកយើងគួរញុំាទឹក និងគេងឱ្យបានគ្រប់គ្រាន់ ញុំាបន្លែផ្លែឈើស្រស់ឱ្យបានច្រើន កាត់បន្ថយស្រ្តេស ចៀសវាងជក់បារី ឬប្រើក្រែមលាបបបូរមាត់ដែលមានសារធាតុគីមី។
អត្ថបទគួរអាន៖
- កុំទុកឲ្យមាត់ស្ងួត ប្រយ័ត្នប៉ះពាល់សុខភាពមាត់យូរអង្វែង
- ស្ងួតមាត់ក្រោយភ្ញាក់ពីគេង តាមពិតមកពីមូលហេតុទាំងនេះ
- ប្រើក្រែមលាបមាត់ជួយឲ្យស្អាតហើយ តែត្រូវដឹងប៉ះពាល់អីខ្លះផង!
- ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!
- ម៉េចបានកូនទើបកើតប្រេះបូរមាត់? គួរដោះស្រាយបែបណា?
ចំណុចសំខាន់
- ស្ករ និងទឹកឃ្មុំ
- ត្រសក់
- ប្រទាលកន្ទុយក្រពើ
- ក្រូចឆ្មារ និងស្ករ
- ក្រមួនធម្មជាតិ
- ផ្លែឈើស្រស់
- ក្រូចឆ្មារ និងទឹកឃ្មុំ
- ច្រាស់ដុសធ្មេញ