ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគជាជម្រើសងាយស្រួលដែលអាចការពារយើងពីការឆ្លងនិងចម្លងជំងឺ ប៉ុន្តែភាគច្រើនយើងតែងសង្កេតឃើញថា ក្រោយពេលលាងដៃញឹកញាប់ជាមួយទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគ ស្បែកដៃរបស់យើងប្រែជាស្ងួត ហើយអ្នកខ្លះអាចមានប្រតិកម្មស្បែកទៀតផង។ អីចឹងដើម្បីកុំឱ្យមានបញ្ហាស្បែក យើងគួរជ្រើសរើសទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគបែបម៉េច?
ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានសុវតិ្ថភាពចំពោះស្បែកដៃគួរតែ
១. មានភាពណឺត (Neutral pH)
ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានភាពណឺតមានកម្រិត PH ស្មើ ៧។ កម្រិត PH ជារង្វាស់ពីលេខ ០ ដល់លេខ ១៤ ដែលបញ្ជាក់ពីជាតិអាស៊ីដឬបាសមានក្នុងផលិតផលណាមួយ។ បើកម្រិត PH ធំជាង ៧ មានន័យថា ផលិតផលនោះមានជាតិបាស ហើយកម្រិត PH កាន់តែធំ ជាតិបាសកាន់តែខ្លាំង។ ផ្ទុយមកវិញបើកម្រិត PH តូចជាង ៧ មានន័យថា ផលិតផលនោះមានជាតិអាស៊ីដ ហើយកម្រិត PH កាន់តែតូច ជាតិអាស៊ីដកាន់តែខ្លាំង។
ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានភាពណឺតមិនមានជាតិកាត់ខ្លាំងទេ មានន័យថាអាចកម្ចាត់មេរោគបានល្អតែមិនធ្វើឱ្យស្បែកដៃស្ងួតឬរលាក។
២. គ្មាន Alkali
Alkali ជាសារធាតុដែលយើងប្រើផ្សំជាមួយទឹកដើម្បីផលិតជាសាប៊ូ។ បើទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានផ្ទុក Alkali មានន័យថាមានកម្រិត PH ធំជាង ៧ ក៏មានន័យថាមានផ្ទុកជាតិបាសដែរ។ ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានជាតិបាស មានជាតិកាត់ខ្លាំង អាចបណ្តាលឱ្យស្បែកដៃរបស់យើងស្ងួតនិងរលាក។
៣. បានធ្វើតេស្តលើស្បែក (Dermatologically tested)
ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលបានធ្វើតេស្តលើស្បែកមានន័យថាត្រូវបានប្រើសាកល្បងលើស្បែកដើម្បីមើលថា ស្បែកមានប្រតិកម្មជាមួយធាតុផ្សំណាមួយនៅក្នុងផលិតផលដែរឬទេ? ម្យ៉ាងទៀតមានន័យថា ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានសុវត្ថិភាពក្នុងការប្រើប្រាស់និងមិនបង្កគ្រោះថ្នាក់ឬបង្កប្រតិកម្មដល់ស្បែកទេ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៤. គ្មានក្លិនក្រអូប
ក្លិនក្រអូបជាធាតុផ្សំធ្វើឱ្យទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានក្លិនក្រអូប ប៉ុន្តែសារធាតុក្លិនក្រអូបអាចបណ្តាលឱ្យស្បែកយើងមានប្រតិកម្មឬរលាក ជាពិសេសអ្នកដែលមានស្បែកងាយប្រតិកម្ម។ ម្យ៉ាងទៀតអ្នកមានជំងឺត្រអកនៅប្រអប់ដៃ ជំងឺរលាកស្បែករុំារ៉ៃ (psoriasis) ឬមានបញ្ហាស្បែកផ្សែងទៀតក៏គួរចៀសវាងទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានក្លិនក្រអូបដែរ។
[embed-health-tool-bmi]
៥. គ្មាន Phenoxyethanol
សារធាតុ Phenoxyethanol មាននាទីការពារទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគពីការដុះផ្សិតនិងខូចដើម្បីឱ្យផលិតផលអាចរក្សាទុកបានយូរ។ យ៉ាងណាមិញ សារធាតុនេះអាចបណ្តាលឱ្យស្បែកយើងរលាកនិងមានប្រតិកម្ម ជាពិសេសអ្នកមានស្បែកងាយប្រតិកម្មឬមានជំងឺត្រអក។
ដើម្បីចៀសវាងទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលអាចមានផលប៉ះពាល់ដល់ស្បែកដៃ យើងគួរមើលធាតុផ្សំនៅក្នុងទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគឱ្យបានច្បាស់ មុននឹងជ្រើសរើសទិញមកប្រើ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?
ចំណុចសំខាន់
- មានភាពណឺត (Neutral pH)
- គ្មាន Alkali
- បានធ្វើតេស្តលើស្បែក (Dermatologically tested)
- គ្មានក្លិនក្រអូប
- គ្មាន Phenoxyethanol