ចង់បានស្បែកមុខភ្លឺថ្លាក្មេងជាងវ័យ សាកល្បងរូបមន្តម៉ាសស្រ្តប៊ឺរីទាំង៣នេះ
ស្រ្តប៊ឺរីផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក ក៏ដូចជាពន្យារភាពចាស់។ បន្ថែមពីនេះ ផ្លែឈើមួយប្រភេទនេះក៏សម្បូរទៅដោយអាស៊ីដSalicylic ដែលអាចជួយព្យាបាលមុន និងជំរុញការផលិតខូឡាជែននៃស្បែកផងដែរ។ យ៉ាងណាមិញ គ្នាយើងខ្លះអាចមានប្រតិបត្តិអាលែកហ្ស៊ីជាមួយនឹងផ្លែស្ត្រប៊ឺរី ដែលអាចធ្វើឲ្យស្បែកឡើងកន្ទួល ឬរលាកស្បែក ហេតុនេះហើយ យើងគួរសាកលាបនៅលើស្បែកជាមុន មុនពេលប្រើប្រាស់រូបមន្តម៉ាសផ្លែឈើណាមួយ។

១. ស្ត្រប៊ឺរី និងក្រូចឆ្មារ
ម៉ាសប្រភេទនេះជួយឲ្យស្បែកសភ្លឺ និងកម្ចាត់បញ្ហាពណ៌ស្បែកមិនស្មើគ្នា។ ចូរលាយផ្លែស្រ្តប៊ឺរីចំនួនពីរបីផ្លែ និងទឹកក្រូចឆ្មារចំនួន១ស្លាបព្រាបាយ រួចលាបលើផ្ទៃមុខរយៈពេល១៥នាទី សឹមលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
២. ទឹកឃ្មុំ និងស្ត្រប៊ឺរី
កិនស្ត្រប៊ឺរីចំនួនពីរបីផ្លែដោយប្រើសម រហូតក្លាយជាល្បាយ រួចបន្ថែមទឹកឃ្មុំចំនួន១ស្លាបព្រាបាយ និងលាបលើផ្ទៃមុខរយៈពេល១៥នាទី បន្ទាប់មកលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ហៗ។ ទឹកឃ្មុំជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមានតួនាទីជាប្រឆាំងនឹងជាតិពុលនៃស្បែក និងការកើតមុន។

៣. ស្ត្រប៊ឺរី និងម្សៅកាកាវ
ចំណែករូបមន្តម៉ាសមុខដ៏ពេញនិយមមួយទៀត គឺល្បាយស្រ្តប៊ឺរីជាមួយនឹងម្សៅកាកាវ និងទឹកឃ្មុំមួយស្លាបព្រាបាយ។ ចូរលាបលើផ្ទៃមុខរយៈពេល១៥នាទី រួចលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ហៗ។ រូបមន្តមួយនេះ អាចជួយឲ្យស្បែកភ្លឺថ្លា និងទន់រលោង។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គ្នាយើងអាចលាបម៉ាសផ្លែឈើនេះ ម្តង ឬ២ដងក្នុងមួយសប្តាហ៍ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?