ទឹកសំខាន់ណាស់សម្រាប់រាងកាយ ពិសេសការរំលាយអាហារ របត់ឈាម ស្រូបជីវជាតិចំណីដែលញ៉ាំ និងការបញ្ចេញចោល។ ដឹងអត់ថា ទឹកល្អសម្រាប់ស្បែកខ្លាំងប៉ុនណា?
ទឹកសំខាន់ណាស់សម្រាប់រាងកាយ ពិសេសការរំលាយអាហារ របត់ឈាម ស្រូបជីវជាតិចំណីដែលញ៉ាំ និងការបញ្ចេញចោល។ ដឹងអត់ថា ទឹកល្អសម្រាប់ស្បែកខ្លាំងប៉ុនណា?

ស្បែកដូចសរីរាង្គដទៃទៀតដែរ ផ្សំឡើងដោយកោសិកា។ កោសិកាស្បែក ដូចកោសិកាដទៃទៀតដែរ ផ្គុំឡើងដោយទឹក។ រាល់សរីរាង្គទាំងអស់ត្រូវការទឹក ដើម្បីបំពេញមុខងារបានល្អ។ បើរាងកាយស្រូបយកជាតិទឹកមិនគ្រប់គ្រាន់ ឈាមនឹងទាញទឹកពីកោសិកាស្បែកទៅប្រើ ធ្វើឲ្យស្បែកប្រែជាស្ងួត តឹង និងបែកស្រកា។
ស្បែកស្ងួតមិនសូវមានលក្ខណៈបត់បែនបាន ឬយឺតរលាស់ បង្កជាជ្រីវជ្រួញ។ បើរាងកាយខ្សោះជាតិទឹករយៈពេលយូរនោះ ស្បែក មើលទៅកាន់តែចាស់ទៅៗ អ៊ីចឹងគួរញ៉ាំទឹកឲ្យច្រើន។ ទឹកញ៉ាំចូល មិនមែនមានន័យថា ស្បែកទទួលបានទេ ព្រោះវានឹងចូលក្នុងសរីរាង្គដទៃទៀត ដែលបឺតយកជាតិទឹក មុនវាទៅដល់ស្បែក ហើយអ្វីដែលគួរធ្វើ ត្រូវញ៉ាំទឹកឲ្យច្រើន។

ងូតទឹក ហើយគួរលាបឡេជំនួយស្បែក ព្រោះក្រោយងូតទឹក ស្បែកងាយស្រូបផលិតផលថែរក្សាខ្លួនបានល្អ។ ជ្រើសរើសផលិតផលដែលមានផ្ទុកជាតិអាស៊ីដ ហ៊ីយ៉ាលូរ៉ូនិក (hyaluronic acid) ពេលប្រើផលិតផលផ្តល់សំណើម (ឡេ)។ ប្រភេទខ្លះនៃផលិតផលនេះ រួមមាន Skinceuticals Hydrating B5 Gel។
អត្ថបទគួរអាន៖
ចន្លោះពី ៦-៨ កែវ (ក្នុងមួយកែវ ប្រហែល ២៤០ មិល្លីលីត្រ) ក្នុងមួយថ្ងៃ ទើបគ្រប់សម្រាប់តម្រូវការរាងកាយបាន។ បរិមាណប៉ុណ្ណេះ អាចជួយបន្សាបជាតិពុលក្នុងរាងកាយ និងស្បែកបានយ៉ាងល្អ។ ដើម្បីដឹងថាតើ រាងកាយស្រូបទឹកគ្រប់អត់ អាចសម្គាល់មើលពណ៌ទឹកនោម៖
– ថ្លា៖ មានន័យថា យើងញ៉ាំទឹកច្រើនពេក ហើយកុំព្យាយាមឲ្យលើសកម្រិត ព្រោះធ្វើឲ្យតម្រងនោមធ្វើការច្រើនលើសកម្រិត។
– លឿងស្លេក៖ ជាសញ្ញាមានសុខភាពល្អ និងមានជាតិទឹកគ្រប់គ្រាន់។
– លឿងចាស់៖ រាងកាយយើងត្រូវការបរិមាណទឹកបន្ថែមទៀត។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
The Benefits of Drinking Water for Your Skin. http://www.uwhealth.org/madison-plastic-surgery/the-benefits-of-drinking-water-for-your-skin/26334. Accessed June 5, 2017
Advantages of Drinking Water and Skin Benefits. http://www.livestrong.com/article/495609-advantages-of-drinking-water-and-skin-benefits/. Accessed June 5, 2017
Seven Skin benefits of drinking water
https://fundraise.wateraid.org.au/blog/seven-skin-benefits-of-drinking-water
កំណែប្រែបច្ចុប្បន្ន
12/04/2023
អត្ថបទដោយ Meng Vatana
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ