backup og meta

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

    រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

    ម៉ាសបិទ​មុខ​ធម្មជាតិ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ សម្រាប់​ស្រី​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់ស្អាត ប៉ុន្តែ​​ចំណាយ​តិច​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ពិត​ណាស់​ ក្រៅ​ពី​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ទឹក​ដោះ​គោ​ជូរ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ជួយ​ឲ្យ​សម្រស់​យើង​កាន់​តែ​ទាក់ទាញ​ទ្វេ​ដង អ៊ីចឹង​ហើយ​ គ្នា​យើង​កុំ​ភ្លេច​សាក​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ជូរ​ទាំង​អស់​គ្នា​ណា៎!

    តើ​ម៉ាស​​ទឹក​ដោះ​គោ​ជូរ​មាន​គុណប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​ស្បែក?

    ១. ជម្រុះ​កោសិកា​ចាស់​នៃ​ស្បែក

    ទឹក​ដោះ​គោ​ជូរ​ផ្ទុក​នូវ​ពពួក​ Lactic acid ដែល​អាច​ជួយ​សម្អាត​ ជម្រុះ​កោសិកា​ចាស់​ៗ ក៏​ដូចជា​ជួយ​បង្កើន​កោសិកា​ថ្មី​ៗ​នៃ​ស្បែក។ ជាង​នេះ​ទៅ​ទៀត​ ​Lactic acid​ ក៏​មិន​បង្ក​ការ​រលាក​ផង​ដែរ​ នៅ​​ពេល​ដែល​យើង​ជម្រុះ​កោសិកា​ចាស់​ៗ។

    ២. ពន្យារ​ភាព​ចាស់

    គ្នា​យើង​ដឹង​អត់​ថា ​ការ​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជា​ទៀងទាត់​ អាច​ជួយ​ពន្យារ​ភាព​ចាស់​យ៉ាង​ស័ក្តិសិទ្ធ​​ ពីព្រោះ​ទឹក​ដោះ​គោ​ជូរ ផ្ទុក​ bioactive peptide ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ។

    ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​កាត់បន្ថយ​ការ​កើត​មុន

    សារធាតុ ​lactic acid នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើត​នៃ​អង់ស៊ីម ​tyrosinase ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ស័ង្កសី​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​កើត​មុន​ផង​ដែរ។

    ម៉ាស​ទឹក​ដោះ​គោ​ជូរដែល​ស្រី​ៗយើង​មិន​គួរ​រំលង

    ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ដោះ​គោ​ជូរ

    • ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង
    • ផ្លែ​បឺរ​កន្លះ​ផ្លែ
    • ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​បាយ

    វិធី​ធ្វើ​៖

    លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ ដោយ​កូរ​ឲ្យ​សព្វ​ល្អ សឹម​លាប​លើ​ផ្ទៃ​មុខ និង​ក។ ទុក​រយៈពេល​ពី​២០ ទៅ​២៥​នាទី រួច​លាង​ទឹក​ចេញ។

    ២. ម៉ាស​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ

    • ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង
    • ទឹក​ឃ្មុំ​២​ស្លាបព្រា​បាយ

    ​វិធី​ធ្វើ​៖

    កូរ​ឲ្យ​សព្វ​បញ្ចូល​គ្នា រួច​លាប​លើ​ផ្ទៃ​មុខ និង​ក​ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី រួច​​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។

    ៣. ម៉ាស​រមៀត និង​ទឹក​ដោះ​គោ​ជូរ

    • ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង
    • ម្សៅ​រមៀត​១​ស្លាបព្រា​បាយ

    វិធី​ធ្វើ​៖

    កូរ​ឲ្យ​សព្វ​បញ្ចូល​គ្នា រួច​លាប​លើ​​ផ្ទៃ​មុខ និង​ក​ ដោយ​ទុក​ចោល​រយៈពេល​២០ ទៅ​៣០​​នាទី សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។

    ចំណុចសំខាន់

    ម៉ាសបិទមុខផ្សំពីទឹកដោះគោជូរផ្តល់គុណប្រយោជន៍ជាច្រើនដល់ស្បែក រួមមាន៖
    • ជម្រុះកោសិកាចាស់នៃស្បែក
    • ពន្យារភាពចាស់
    • ជួយឲ្យស្បែកភ្លឺថ្លា និងកាត់បន្ថយការកើត​មុន
    សម្រាប់ស្រីៗយើងដែលចង់បានស្បែកស្អាត កុំរំលងរូបមន្តធម្មជាតិមួយនេះឲ្យសោះណា៎!
     

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម