ស្រីៗគ្នាយើង ទើបដឹងថាមានកូនថ្មីថ្មោង ច្បាស់ជាពិបាកសម្រេចចិត្តបន្តិចពាក់ព័ន្ធរឿងសម្រាលកូន គួរសម្រាលដោយធម្មជាតិ ឬវះកាត់ទើបល្អ។ ពាក់ព័ន្ធការសម្រេចចិត្តនេះ គ្នាយើងធម្មតាតែងពិភាក្សាជាមួយប្តី ក្រុមគ្រួសារមិត្តភក្តិ មុនថ្ងៃសម្រាលចូលមកដល់។ ប៉ុន្តែត្រូវចាំថា ទោះយើងសម្រេចចិត្តយកវិធីសម្រាលណាក៏ដោយ គឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ហេតុនេះត្រូវចេះថ្លឹងថ្លែងឲ្យបានច្បាស់។ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ ទាំងការសម្រាលកូនដោយធម្មជាតិ និងវះកាត់ ឲ្យគ្នាយើងបានដឹង។