backup og meta

ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ បើសង្កេតឃើញសញ្ញាព្រមានទាំងនេះអំឡុងពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 18, 2022

    ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ បើសង្កេតឃើញសញ្ញាព្រមានទាំងនេះអំឡុងពេលពពោះ

    អំឡុង​ពេល​ពពោះ ក៏​ជា​ពេល​ដែល​ម៉ាក់​ៗ​ត្រូវ​ចេះ​ថែទាំ ប្រយ័ត្នប្រយែង​គ្រប់​សកម្មភាព និង​ចេះ​សង្កេត​បញ្ហា​ផ្សេង​ៗ​កើត​ឡើង​មិន​ប្រក្រតី​លើ​ខ្លួនឯង និង​កូន​ក្នុង​ពោះ។ ក្នុង​នោះ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា សញ្ញា​ព្រមាន​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ អាច​បង្ក​គ្រោះថ្នាក់​ទាំង​យើង និង​កូន​ក្នុង​ផ្ទៃ។

    ១- នោម​ញឹក ឬ​ពិបាក​នោម

    ជា​ទូទៅ​ស្ត្រី​ពពោះ​តែងតែ​នោម​ញឹកញាប់ ជាពិសេស​នៅ​ត្រីមាស​ទី​៣​ តែម្ដង។ ប៉ុន្តែ​បើ​ការ​នោម​ញឹក​ហើយ​នោះ មាន​សភាព​ក្រហាយ និង​ឈឺចាប់ មិនមែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​វា​ជា​សញ្ញា​បង្ក​រោគ​នៅ​ប្លោកនោម ដែល​កើត​ឡើង​ភាគ​ច្រើន​លើ​ស្ត្រី ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ២- ឈឺក្បាល

    អាការៈ​ឈឺក្បាល​មិន​បាត់​សោះ​អំឡុង​ពេល​ពពោះ​នេះ អាច​ជា​រោគ​សញ្ញា​ជំងឺ​ត្រៀម​ក្រឡា​ភ្លើង ដែល​វា​ច្រើន​តែ​កើតឡើង​ក្រោយ​ពី​ពពោះ​បាន ២០ សប្ដាហ៍។

    ៣- ស្រវាំងភ្នែក

    ប្រសិនបើ​យើង​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​បញ្ហា​ក្នុង​ការ​សម្លឹង​មើល​អ្វី​មួយ ឬ​ចេះ​តែ​ស្រវាំង​ភ្នែក ក៏​ជា​សញ្ញា​ជំងឺ​ត្រៀម​ក្រឡា​ភ្លើង​ដែរ។

    បញ្ហាពពោះពេលរដូវក្តៅ

    ៤- ស្រេក​តែ​ទឹក

    មូលហេតុ​បណ្ដាល​ឲ្យ​ស្រ្តី​ពពោះ​ស្រេក​ទឹក​មិន​ឈប់ អាច​មកពី​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ មាន​មេរោគ​ផ្សិត​លូតលាស់​ក្នុង​មាត់ មាន​បញ្ហា​ក្នុង​ការ​គេង ឬ​គេង​មិន​លក់។

    អត្ថបទគួរអាន៖

    ៥- កម្ដៅ​ខ្លួន​លើស​ពី ៣៩ អង្សាសេ

    អំឡុង​ពេល​ត្រីមាស​ទី​១ ស្ត្រី​មាន​ផ្ទៃពោះ​តែង​មាន​អាការៈ​ក្ដៅខ្លួន ព្រោះ​តែ​ប្រែប្រួល​អ័រម៉ូន ដោយសារ​ការ​ធ្វើ​មេតា​បូលីស​មាន​ការ​កើន​ឡើង​ខ្លាំង ទើប​ធ្វើឲ្យ​កម្ដៅ​ក្នុង​ខ្លួន​ចេះ​តែ​កើន​ឡើង ដូច្នេះ​ហើយ​ម៉ាក់​ៗ​តែងតែ​មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លួន​ជានិច្ច។ ប៉ុន្តែ​បើ​កម្ដៅ​លើស​ពី ៣៩ អង្សាសេ​ហើយ​នោះប៉ះពាល់​ដល់​សុខភាព​កូន​បាន។ ព្រោះ​ការ​លូតលាស់ និង​ធំធាត់​របស់​គភ៌​ក្នុង​ផ្ទៃ ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​រាងកាយ​ម៉ាក់​ដែល​អាច​ថែរក្សា​សីតុណ្ហភាព​ឲ្យ​នៅ​សុខភាព​ល្អ​បាន។

    ៦- ហើមដៃជើង ឬមុខភ្លាមៗ

    ប្រសិនបើប្រអប់ដៃ​ជើង និងមុខស្រាប់តែហើមភ្លាមៗនៅត្រីមាសទី២ ឬទី៣ វាប្រហែលជាអាការៈនៃការកើនឡើងជាតិទឹកក្នុងខ្លួនច្រើនហើយ។ ផ្ទុយទៅវិញ បើអាការៈហើមជើង ដៃ និងមុខមិនបាត់ក្នុងរយៈពេល១២ម៉ោងទេនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានលឿន ដើម្បីបញ្ចៀសពីបញ្ហាជំងឺបម្រុងក្រឡាភ្លើង ដែលជាផលវិបាកនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម