យើងនឹងមានអារម្មណ៍ថាដូចជាពោះវៀនកំពុងមានចលនាខ្លាំង ដោយសារវាមានសរសៃប្រសាទដូចទៅនឹងសរសៃប្រសាទដែលភ្ញោចឲ្យស្បូនកន្រ្តាក់ដែរ។ អំឡុងពេលសម្រាលកូនតាមទ្វារមាស ម៉ាក់ៗនឹងជួបហានិភ័យដែលធ្វើឲ្យស្បែក និងជាលិកាជុំវិញទ្វារមាសរលាក ឬរហែក បង្កការឈឺចាប់កាន់តែខ្លាំង និងការឈឺចាប់ខ្លះទៀត កើតមានរវាងទ្វារមាស និងរន្ធគូទក្រោយពេលសម្រាលផងដែរ។
៣- អាថ៌កំបាំងទី ៣ – ការដកដង្ហើមចូលជួយបានច្រើន
យើងអាចគិតថាអត់សំខាន់ ប៉ុន្តែការដកដង្ហើមពិតជាអាចជួយក្នុងការសម្រាលកូនពិតមែន។ ការអនុវត្តដកដង្ហើមមុនពេលសម្រាល អាចជួយឲ្យស្បូនឆាប់កន្ត្រាក់ និងអាចជួយឲ្យយើងមានភាពស្ងប់ស្ងាត់ នៅពេលឈឺពោះ។ ត្រូវយកចិត្តទុកដាក់លើការដកដង្ហើមប្រចាំថ្ងៃដែលអាចជួយឲ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់បាន។ ការធ្វើយ៉ូហ្កា ក៏ជាជម្រើសដ៏ល្អមួយក្នុងការត្រៀមខ្លួនសម្រាលដែរ។ ព្យាយាមដកដង្ហើមដោយមាត់ និងបើកបំពង់កឲ្យធំដើម្បីឲ្យរាងកាយ និងផ្លូវចិត្តទទួលបានអត្ថប្រយោជន៍ក្នុងពេលសម្រាល។
អត្ថបទពាក់ព័ន្ធ៖
- មុនសម្រាលកូន ១ ខែ ម៉ាក់ៗគួររៀបចំរបស់អស់ទាំងនេះត្រៀម
- កូនកើតភ្លាម ហេតុអីគ្រូពេទ្យតែងដាក់នៅលើទ្រូងម៉ាក់ ចុះបើដាក់លើទ្រូងប៉ាបានអត់?