ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​ជិត ឬ ៦ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុ​អ្វី​ម៉ាក់​ប៉ា​ត្រូវ​ឆ្លៀត​តាមដាន​ការ​សិក្សា​កូន​ជា​ប្រចាំ ទោះ​រវល់​ក៏​ដោយ?

ក្នុង​នាម​ជា​ម៉ាក់​ប៉ា យើង​ត្រូវ​មើល​ថែ​ទាំ​កូន​គ្រប់​ជ្រុង​ជ្រោយ តាំង​ពី​ការ​ហូប​ចុក ការ​ស្លៀក​ពាក់ គ្រប់​សព្វ​គ្រប់​បែប​យ៉ាង រហូត​ដល់​អាយុ​កូន​ចូល​រៀន ទើប​ម៉ាក់​ប៉ា​មាន​ពេល​ទំនេរ​ខ្លះ។ យ៉ាង​ណា​មិញ នៅ​ពេលកូន​ចូល​រៀន ក៏​មាន​ន័យ​ថា ម៉ាក់​ប៉ា​ត្រូវ​ចំណាយ​ពេល​តាមដាន​ការ​សិក្សា​កូន​ដែរ ទោះ​ខ្លួន​ឯង​រវល់​ប៉ុនណា​ក៏​ដោយ។ ការ​ស្រាវជ្រាវ​ពី National Coalition for Parent Involvement in Education បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​មាន​ម៉ាក់​ប៉ា​ជួយ​ជ្រោមជ្រែង​ ឬតាមដាន​ការ​សិក្សាកូន ភាគ​ច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់ ចូល​រៀន​សាលា​ទៀង​ទាត់ មាន​ជំនាញ​សង្គម​ខ្លាំង បង្ហាញ​អាកប្បកិរិយា​សមរម្យ និង​ងាយ​សម្រប​ខ្លួន​បាន​ល្អ​នៅ​ក្នុង​សាលា។ ទាក់​ទង​នឹង​លទ្ធផល​ការ​សិក្សា​របស់​កូន​ល្អ ឋានៈ​គ្រួសារ ឬ​ចំណូល​ដែល​គ្រួសារ​រក​បាន​មិន​ជួយ​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជួយ​ដល់​កូន​នោះ​គឺ​ការ​ចូល​រួម តាម​ដាន​ការ​សិក្សា​​កូន​ជា​ឈ្នាន់​មួយ​ជួយ​កូន​ឲ្យ​មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដដែល​ខាង​លើ។ ដូច​គ្នា​នេះ​ដែរ លោក​ស្រី កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា មិន​ថា​ម៉ាក់​ប៉ា​មមាញឹក​នឹង​ការងារ​ប៉ុនណា​ទេ គួរ​តែ​តាម​ដាន​ការ​សិក្សា​កូន​ឲ្យ​ជាប់​ដូច​ជា ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ឆែក​សៀវភៅ​របស់​កូន។ល។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដឹង​ថា​កូន​រៀន​ពូកែ​ខាង​អី និង​មាន​ចន្លោះ​ខ្វះ​ខាត​ផ្នែក​ណា​ខ្លះ ហើយ​យើង​អាច​សុំ​ជំនួយ​ពី​គ្រូ​បង្រៀន​កូន​ឲ្យ​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដែល​កូន​មាន​ជំនួស​យើង​ជា​ម៉ាក់​ប៉ា។ វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ ដ្បិត​តែ​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​កូន​ពី​ម៉ាក់​ប៉ា​សំខាន់ ប៉ុន្តែ​ម៉ាក់​ប៉ា​ក៏​គួរ​តែ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​តាម​ដាន​ការ​សិក្សា​កូន​ដោយ​ភាព​វិជ្ជមាន ដោយ​មិន​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​រៀន​បាន​លេខ​ល្អ​រាល់​ខែ ឬ​វាយ​កូន ឬ​ប្រៀប​ធៀប​កូន​ខ្លួន​ឯង​នឹង​កូន​អ្នក​ដទៃ​ដែរ។ អត្ថបទគួរអាន៖ ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ […]

ស្វែងរក ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់អាយុ ៦ឆ្នាំ

ម៉ាក់ប៉ាធ្វើ ៥ វិធីនេះអាចជួយកូនមានជំនាញទំនាក់ទំនងកាន់តែល្អ

ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ​អាច​ជួយ​ឲ្យ​ក្មេង​មាន​ទំនាក់ទំនង​ល្អ និង​ចេះ​ដោះស្រាយ​បញ្ហា​បាន​ទៀត​ នៅ​ពេល​ពួកគេ​ធំឡើង។ ជំនាញ​ក្នុង​សង្គម​នេះ ​គឺប៉ាម៉ាក់​អាច​បង្រៀន​​កូន​បាន និង​អាច​បង្រៀន​តាម​ប៉ុន្មាន​វិធី​នេះ។ ១. ចែករំលែក ការ​ចែករំលែក​ចំណី​អាហារ ឬ​ប្រដាប់​លេងដល់​ក្មេង​ដទៃ ​អាច​ជួយ​កូន​យើង​​ឲ្យ​ចេះ​បង្កើត​មិត្ត និង​រក្សា​ទំនាក់ទំនង​របស់​ពួកគេ។ ក្មេង​តែង​ចែករំលែក​ចំណី​អាហារ ឬ​ប្រដាប់​លេង​ដល់​ក្មេង​ដទៃ​នៅពេល​ដែល​ចំណី​អាហារ ឬ​ប្រដាប់​លេង​ទាំង​នោះ​មាន​ចំនួន​ច្រើន។ ក្មេង​អាយុ​ចន្លោះ៣-៦​ឆ្នាំ​តែង​មិន​ចង់​ចែករំលែក​ប៉ុន្មាន​ទេ ឬ​បើ​ទោះជា​ពួកគេ​ចែក​រំលែក​ប្រដាប់​លេង​របស់​ពួកគេ​​ក៏​មកពី​គេ​លែង​ចាប់អារម្មណ៍​ទៅ​លើ​ប្រដាប់​លេង​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​អាយុ​ ៧-៩​ឆ្នាំ​ក្មេង​ភាគច្រើន​តែង​ស្ម័គ្រចិត្ត​ចែក​រំលែក​ទៅ​ក្មេង​ដទៃ​ទៀត។ ម៉ាក់ប៉ា​អាច​នឹង​មិន​ចង់​បង្ខំ​កូន​ឲ្យ​ចែករំលែក​ប្រដាប់​លេង ឬចំណីអាហារ​ជាមួយ​នឹង​ក្មេង​ដទៃ ដូចនេះ​​ពេល​​កូន​ចែករំលែក​អ្វី​មួយ​ដល់​ក្មេង​ដទៃយក​ល្អ​គួរ​សរសើរ​កូន ប្រាប់​កូន​ពី​អារម្មណ៍​របស់​ក្មេង​ដទៃ​​ ថា​ពួកគេ​សប្បាយ​ចិត្ត និងនេះ​ជា​រឿង​ល្អ​ក្នុង​ការ​ចែករំលែក។ ២. លេង​ជាមួយ​ក្មេង​ដទៃ ការ​លេង​ជាមួយ​ក្មេង​ដទៃ​អាច​បង្រៀន​កូន​យើង​​ឲ្យ​ចេះ​គោរពគ្នា​​ នៅ​ពេល​មាន​ការ​ស្នើសុំ​អ្វី​មួយ ហើយ​ក្មេងៗ​ក៏​បាន​ចូលរួម​ចំណែក និង​ផ្តល់​ជំនួយគ្នា​​ផង​ដែរ។ ជំនាញ​ក្នុង​ការ​សហការ​នេះ​សំខាន់​សម្រាប់​ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ក្មេង​ត្រូវ​មាន​ការ​សហការ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​របស់​គេ​នៅ​ពេល​ចូល​រៀន ហើយ​ពេល​ធំ​ពេញ​វ័យ ជំនាញ​នេះ​អាច​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ធ្វើ​ការ​ជា​ក្រុម​ដែរ។ ម៉ាក់ប៉ា​គួរ​និយាយ​ប្រាប់​កូន​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម និង​លទ្ធផល​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម​​។ ម៉្យាងទៀត​គួរ​បង្កើត​ឱកាស​ក្នុង​គ្រួសារ​សម្រាប់​ការ​សកម្មភាព​រួម​គ្នាផ្សេងៗ។ ៣. ការស្ដាប់ ការ​ស្តាប់​មិន​មែន​នៅ​ស្ងៀម​តែ​ម៉្យាង​ទេ ប៉ុន្តែ​ការ​ស្តាប់​មាន​ន័យ​ថា​យើង​​ត្រូវ​ព្យាយាម​យល់​នូវ​អ្វី​ដែលអ្នក​ណាមួយ​កំពុង​​និយាយ។ ក្នុង​ន័យ​នេះ ការ​ស្តាប់​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អដែរ។ ពេល​រៀន​កូន​ត្រូវការ​ស្តាប់​អ្វី​ដែល​គ្រូ​បង្រៀនដើម្បី​ធ្វើ​ការ​គិត​ និង​ស្វែងយល់​។ ពេល​ធំ​ឡើង​ កូន​នឹង​ចេះ​ស្តាប់​ថ្នាក់លើ ឬ​មិត្តភក្ដិ​ពេល​កំពុង​សន្ទនា​ពី​អ្វី​មួយ។ ម៉ាក់ប៉ា​អាច​ជួយ​កូន​អភិវឌ្ឍ​ជំនាញ​នៃ​ការ​ស្តាប់​របស់​កូន​បាន​ដោយ​អាន​សៀវភៅ​ឲ្យ​កូនស្តាប់ រួចឈប់​ និង​សួរ​កូនឲ្យ​និយាយ​ពី​អ្វី​ដែល​ម៉ាក់ប៉ា​បាន​អាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បំពេញ​នៅ​កន្លែង​ដែល​កូន​​រំលង និង​ជំរុញ​ឲ្យ​កូន​​បន្ត​ស្តាប់​ទៀត។ ម៉្យាងទៀត យើង​គួរ​បង្រៀន​កូន​​កុំ​ឲ្យ​កាត់​សម្ដី​ពេល​អ្នក​ដទៃ​កំពុង​និយាយដែរ​។ ៤. មើល​ភ្នែក​ពេល​កំពុង​និយាយ​ជាមួយ​នឹង​អ្នក​ដទៃ ការ​មើល​ភ្នែក​ភាគី​ម្ខាង​ទៀត​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ដែរ។ ក្មេង​មួយ​ចំនួន​អាច​នឹង​ពិបាក​ក្នុង​ការ​មើល​ភ្នែក​អ្នក​ដទៃ​ដែល​គេ​កំពុង​និយាយ​ជាមួយ។ នេះ​អាច​មក​ពី​ក្មេង​អៀន​ប្រៀន​ច្រើន ឬ​មក​ពី​ក្មេង​ចង់​មើល​ទៅ​ក្រោម​។ ប្រសិនជា​ក្មេង​ពិបាក​ក្នុង​ការ​មើល​ភ្នែក​អ្នកដទៃ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ការសរសើរកូនល្អ តែបើម៉ាក់ប៉ាធ្វើជ្រុលពេក ផ្ដល់ផលមិនល្អដល់កូន និងខ្លួនវិញ

ចំពោះ​ក្មេង​តូចៗក៏​ត្រូវ​ការ​ឮពាក្យ​សរសើរ​បាន​ច្រើន ដើម្បី​ឲ្យ​អា​អូន​មាន​ផ្នត់​គំនិត​វិជ្ជមាន និង​ជួយ​ឲ្យ​លូតលាស់​បានល្អ។ ប៉ុន្តែ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា ការ​សរសើរ​កូន​ហួសហេតុពេក ក៏​វា​មិន​ជា​ល្អ​ប៉ុន្មាន​សម្រាប់​អា​អូន​ដែរ។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​សរសើរ​កូន គឺ​ជា​រឿង​ល្អ​ដែល​យើង​ត្រូវ​ធ្វើ​ជាមួយ​កូន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ពាក្យ​សម្តី​សរសើរ​ទៅ​កាន់​កូន ដើម្បី​ចៀសវាង​កុំ​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ដែល​ញៀន​ទៅ​នឹង​ការ​សរសើរ។ ១.នៅ​ពេល​អា​អូន​អាយុ​ក្រោម​៥​ឆ្នាំ យើង​អាច​សរសើរ​ទៅ​លើ​លក្ខណៈ​សម្បត្តិ​ល្អ​របស់​អា​អូន​ដូច​ជា កូន​ឆ្លាត កូន​ស្អាត កូន​ពូកែ កូន​ល្អ។ល។ ២.នៅ​ពេល​កូន​មាន​អាយុ​លើស​៥​ឆ្នាំ យើង​ត្រូវ​សរសើរ​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង សេចក្ដី​ព្យាយាម​នៃ​ដំណើរ​ការ​នៃ​ការ​ធ្វើ​កិច្ចការ​របស់​គេ។ លោក​ស្រី​បន្ត​ថា ម៉ាក់​ប៉ា​គ្រប់​រូប​តែង​ចង់​ឃើញ​កូន​ខ្លួន​ជោគជ័យ​លើស​គេ ជា​មនុស្ស​ពូកែ រៀន​បាន​លេខ១​រាល់​ខែ ប៉ុន្តែ​ពេល​កូន​ធ្វើ​មិន​បាន​ដូច​ការ​គិត បែរ​ជា​ស្ដី​បន្ទោស​ប្រៀប​បាន​នឹង​ការ​បំបាក់​ទឹក​ចិត្ត​របស់​កូន​ទៅ​វិញ​ទេ។ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​ជា​ជាង​លទ្ធផល។ បើ​កូន​រៀន​មិន​បាន​លេខ១ តែ​កូន​បាន​ខិតខំ​រៀន​ហើយ យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​សរសើរ និង​លើក​ទឹក​ចិត្ត​កូន​ទើប​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​តែង​តែ​និយាយ​សរសើរ​គ្រប់​ពេល​វេលា ថ្នាក់​ថ្នម​កូន​គ្រប់​ពេល វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ​ចំពោះ​អា​អូន និង​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ពិបាក​ដូច​ជា៖ - មាន​អំនួត​ហួស - ក្លាយ​ជា​ក្មេង​ទម្រើស - ទារ​អី ត្រូវ​តែ​បាន​ - បាត់បង់​ការ​ប្រកួត​ប្រជែង។ លើស​ពី​នេះ ការ​សរសើរ​ក៏​មាន​គ្រោះ​ថ្នាក់​ដែរ ប្រសិន​បើ​ម៉ាក់​ប៉ា​មិន​ដឹង​ពេល​ណា​គួរ​សរសើរ ពេល​ណា​គួរ​អត់ ព្រោះ​ការ​រស់​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ សម្បូរ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង។ បើ​កូន​ទទួល​បាន​ការ​សរសើរ​ច្រើន​ពេក រហូត​ក្លាយ​ជា​ក្មេង​ទន់​ជ្រាយ ឬ​មាន​អំនួត​ខ្លាំង​ពេក​នោះ នៅ​ពេល​ដែល​ជួប​ឧបសគ្គ​អ្វី​មួយ ហើយ​ដោះ​ស្រាយ​មិន​ដូច​តាម​ការ​គិត ច្បាស់​ជា​មាន​បញ្ហា​ដែល​ពួក​កូនៗ​ទទួល​យក​មិន​បាន។


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យ​កូន​ចេះផ្ចង់អារម្មណ៍ធ្វើអ្វីមួយ ប៉ាម៉ាក់កុំរំលងតិចនិកនេះឲ្យ​សោះ

ប៉ាម៉ាក់គ្រប់រូបទំនង​ជា​ខ្វាយខ្វល់ច្រើន ដោយសារតែកូនៗមិនសូវផ្ដោតអារម្មណ៍​ពេល​ធ្វើ ឬ​លេង​អ្វី​មួយ​។ ដូចនេះ ក្នុងអត្ថបទខាងក្រោម​ Hello គ្រូពេទ្យ នឹងប្រាប់អំពីវិធីឲ្យប៉ាម៉ាក់ជួយឲ្យកូនៗអាចផ្ដោតអារម្មណ៍បានល្អ​ពេលធ្វើ​អ្វី​មួយ​។ ១– បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ពេលធ្វើកិច្ចការអ្វីមួយ យើងច្បាស់ជាដឹងខ្លួនឯងហើយថា ដើម្បីផ្ដោតអារម្មណ៍ និងធ្វើកិច្ចការណាមួយបានល្អ លុះត្រាតែយើងចាប់អារម្មណ៍ជាមួយការងារមួយនោះ។ ក្មេងៗក៏ដូចយើងដែរ។ ដូចនេះប៉ាម៉ាក់ត្រូវចេះបង្កើតបរិយាកាសឲ្យកូនៗចាប់អារម្មណ៍ ដូច​ជា​ប៉ាម៉ាក់​បង្ហាញ​អារម្មណ៍​ចឹង​ដឹង ចង់ឮ ឬចង់ឃើញ​ស្នាដៃអ្វីមួយ​ដែល​កូន​បាន​ធ្វើ ឬកំពុងធ្វើជា​ដើម​។ ឧទាហរណ៍​ថា​ពេល​កូន​កំពុង​​ផាត់​ពណ៌​លើរូបភាព យើង​អាច​និយាយថា “មិនដឹងថាពេលណាទើបផាត់ពណ៌ហើយទេ ហើយពេលផាត់ហើយតើរូបនេះនឹងស្អាតយ៉ាងម៉េចទៅ”។ ការនិយាយបែបនេះអាច​ធ្វើ​ឲ្យកូន​កាន់តែចាប់អារម្មណ៍លើ​ការ​ផាត់រូប​ជាងមុន​ ដោយ​គេ​ជឿ​ថា​ស្នាដៃ​របស់​គេ កំពុង​ទទួលបានការ​គាំទ្រ​។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ សញ្ញាទាំង ៦ នេះបង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះមានអារម្មណ៍ស្រឡាញ់ម៉ាក់ប៉ាហើយ ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ? ២– បង្កើនការផ្ចង់អារម្មណ៍របស់កូន ដើម្បីឲ្យកូន​អាចផ្ដោតអារម្មណ៍បានល្អ គឺមិនមែនជារឿងដែលយើងអាចធ្វើបានក្នុងរយៈពេលត្រឹមប៉ុន្មានសប្ដាហ៍នោះទេ។ រឿងនេះ​តម្រូវឲ្យមានការចូលរួមរបស់ប៉ាម៉ាក់ជាមួយកូនៗ។ ប៉ាម៉ាក់អាចបង្កើត “វិធី​ហ្វឹកហាត់ដើម្បីផ្ចង់អារម្មណ៍” សម្រាប់កូនៗ។ ការធ្វើបែបនេះអាចជួយឲ្យក្មេងៗ បង្កើនការផ្តោតអារម្មណ៍របស់គេបាន។ ក្នុងវិធី​ដែលយើង​បង្កើតបាន​នោះ គឺ​អាចមានរយៈពេលពី ៥ នាទី ទៅ ១០ ទៅ ១៥ ទៅ ៣០ នាទី ឬអាចលើសពីនេះ។ ប៉ាម៉ាក់អាចឲ្យកូនលេងហ្គេមដែលជួយដល់ការផ្ចង់អារម្មណ៍មានដូចជាផ្គុំរូបភាព សាងសង់ផ្ទះជ័រ ឬផាត់ពណ៌ជាដើម។ ពេលយើង​កំណត់ពេលឲ្យកូនៗអាចបញ្ចប់ហ្គេម​ក្នុងរយៈពេល ៥ នាទី គឺតម្រូវឲ្យកូន​អាចសម្រេចវាត្រឹមរយៈពេល […]


ការលូតលាស់អាយុ ៦ឆ្នាំ

​កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព?​

ម៉ាក់ប៉ា​តែង​បដិសេធ​នឹង​កូន​ពេល​កូន​ចង់​ធ្វើ​អ្វី​មួយ ហើយ​ការឮ​ម៉ាក់ប៉ា​និយាយ​ថា​ "ទេ" យូរៗ​ម្ដង​គឺជា​ការ​ល្អ​សម្រាប់​ក្មេង។ ការ​បដិសេធ​ក្មេង​អាច​ជួយ​កំណត់​ព្រំដែន​ច្បាស់លាស់ ហើយការ​​ប្រើ​សម្រាប់​ស្ថានការណ៍​ដែល​សក្ដិសម​បង្ហាញ​ថា​ម៉ាក់ប៉ា​យក​ចិត្ត​ទុកដាក់​​លើ​កូន។ ប៉ុន្តែ​តើ​ម៉ាក់ប៉ា​អាច​ធ្វើ​យ៉ាង​ណា​ក្នុង​ការ​បដិសេធ​កូន​ឲ្យ​មាន​ប្រសិទ្ធភាព? ១. ឲ្យ​ចម្លើយ​ដល់​កូន​ច្បាស់ៗ ការ​ដែល​ម៉ាក់ប៉ា​ឲ្យ​ចម្លើយ​កូន​មិន​ច្បាស់​ដូចជា​ "ចាំ​មើល​សិន" ឬ​ "ប្រហែល" អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិនសប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ពួកគេ​នឹង​ទទូច​អង្វរ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​ប្ដូរ​ចម្លើយ។ ដូចនេះ​ហើយ​ពេល​ម៉ាក់ប៉ា​និយាយថា "ទេ" គួរ​និយាយ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បង្ហាញ​ដល់​ពួកគេ​ថា​យើង​ពិត​ជា​មាន​ន័យ​បែប​នេះ​មែន។ យ៉ាង​ណា​មិញ នៅពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​ឲ្យ​ចម្លើយ​ "ប្រហែល"​តាម​ស្ថានការណ៍​។ ក្នុង​ករណី​នេះ ម៉ាក់ប៉ា​គួរ​ពន្យល់​កូន​ឲ្យ​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ឲ្យ​ចម្លើយ​មិន​ច្បាស់​បែប​នេះ។ ២. ផ្តល់​ការ​ពន្យល់​ខ្លីៗ ការ​ពន្យល់​ខ្លីៗ​ថា​ហេតុអ្វី​បាន​ជា​យើង​បដិសេធ​ ដែល​ការ​ពន្យល់​នេះ​អាច​ធ្វើ​ឲ្យ​ការ​បដិសេធ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ក្នុង​ការ​រៀនសូត្រ​​របស់​កូន។ ប្រសិន​ជា​ម៉ាក់ប៉ា​បដិសេធ​កូន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ កូន​អាច​គិត​ថា​ម៉ាក់ប៉ា​ចិត្ត​អាក្រក់​។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​គួរ​ប្រាប់​មូលហេតុ​ឲ្យ​ច្បាស់​ក្រោយ​ពី​បដិសេធ​កូន ​ព្រោះ​នៅ​ពេល​កូន​យល់​ពី​មូលហេតុ​នេះ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ទេ។ ៣. មិន​ត្រូវ​ប្ដូរ​ចម្លើយ មិន​ថា​កូន​ទទូច​អង្វរ ឬ​យំ​យ៉ាង​ណា​ទេ កុំ​ចុះចាញ់​ព្រោះ​ការ​ប្តូរ​ចម្លើយ​ទៅ​យល់​ព្រម​តាម​ពួកគេ​អាច​ធ្វើ​ឲ្យ​កូន​គិត​ថា​ម៉ាក់ប៉ា​មិន​បាន​ប្រាកដ​នឹង​អ្វី​ដែល​បាន​និយាយ​ទេ។ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​ឮ​កូន​តវ៉ា​ថា​ក្មេង​ដទៃ​អាច​ធ្វើ​រឿង​បែប​នេះ​បាន យក​ល្អ​ម៉ាក់ប៉ា​មិន​គួរ​ប្តូរ​ចម្លើយ​ទៅ​យល់ព្រមទេ ប៉ុន្តែ​គួរ​រម្លឹក​ដល់​កូន​ថា​នេះ​ជា​ច្បាប់​របស់​យើង និង​បញ្ចប់​ការ​សន្ទនា​នេះ​ដើម្បី​ចៀសវាង​ជម្លោះ។ ៤. ដោះស្រាយ​អារម្មណ៍​ឲ្យ​បាន​ល្អ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មិន​បដិសេធ​កូន​ព្រោះ​មិន​ចង់​ឲ្យ​កូន​គិត​ថា​ខ្លួន​ចិត្ត​អាក្រក់ ខណៈ​ម៉ាក់ប៉ា​មួយ​ចំនួន​ទៀត​អាច​នឹង​មាន​អារម្មណ៍​ខុស​នៅ​ពេល​ដែល​កូន​មិន​សប្បាយចិត្ត។ ប៉ុន្តែ​យក​ល្អ​ម៉ាក់ប៉ា​គួរ​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ពេល​ដែល​បដិសេធ​កូន​ដើម្បី​ដោះស្រាយ​ជាមួយ​អារម្មណ៍​ទាំងនេះ។ ម៉ាក់ប៉ា​អាច​រម្លឹក​ខ្លួន​ឯង​ថានេះ​មិន​មែន​ជា​​បញ្ហា​ទេ​នៅ​ពេល​កូន​មាន​អារម្មណ៍​មិន​ល្អ និង​មិន​សប្បាយ​ចិត្ត។ តាមពិតទៅ ការ​បដិសេធ​សំណើ​របស់​កូន​ គឺ​ផ្តល់​ឱកាស​ដល់​ពួកគេ​ក្នុង​ការ​រៀនដោះស្រាយ​ជាមួយ​អារម្មណ៍​របស់​ពួកគេ​បាន​ល្អ។ ៥. ប្រាកដ​ថា​មិន​បដិសេធ​កូន​គ្រប់ពេល ការ​បដិសេធ​កូន​គ្រប់ពេល​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន។ ក្មេង​ត្រូវ​ការ​ឱកាស​ក្នុង​ការ​សិក្សា និង​រៀន​ពី​អ្វីៗ​ថ្មី ដូចនេះ​ហើយ​ការ​អនុញ្ញាត​ឲ្យ​កូន​ធ្វើ​រឿង​ដែល​ល្អ​សម្រាប់​ពួកគេ​អាច​ជួយ​ដល់​ការ​លូតលាស់​របស់​ពួកគេ។ នៅ​ពេល​ម៉ាក់ប៉ា​បដិសេធ​កូន​គ្រប់ពេល គួរ​សួរ​ខ្លួនឯង​ថា​មក​ពី​មូលហេតុ​អ្វី។ ការ​បដិសេធ​ពេល​ខ្លះ​អាច​មក​ពី​ម៉ាក់ប៉ា​មិន​ចង់​ឲ្យ​ធ្វើ ប៉ុន្តែ​យក​ល្អ​មិន​គួរ​តឹងតែង​ពេក​​រហូត​ក្លាយ​ជា​ទម្លាប់​ទេ។


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាៗមានកូនប្រុស ហាមធ្វើរឿងទាំងនេះបើមិនចង់ឲ្យកូនខ្លាច ឬអារម្មណ៍មិនល្អ

ម៉ាក់ប៉ា​សុទ្ធតែ​ចង់​ឲ្យ​កូន​ល្អ ប៉ុន្តែ​ប៉ាៗ​មួយ​ចំនួន​អាច​នឹង​ប្រើ​វិធី​អប់រំ​កូន​ខុស​ ជាពិសេស​កូន​ប្រុស​ ដែល​នេះ​អាច​បំផ្លាញ​ទំនាក់ទំនង​បាន ហើយ​ប៉ាៗ​ខ្លះតែង​មើល​រំលង​ចំណុច​នេះ។ ការ​អប់រំ​កូន​មួយ​ចំនួន​ដែល​ប៉ាៗ​ប្រើអាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កូន​ប្រុស​បាន។​ ១. គ្រប់គ្រង​ការ​លេង​របស់​កូន ប៉ា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​កូន​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ព្រោះ​ប៉ា​តែង​ប្រើ​ពាក្យ​ខុស​ពី​ម៉ាក់​ប្រើ​ពេល​និយាយ​ជាមួយ​នឹង​កូន​ប្រុស។ ប៉ុន្តែ​នៅ​ពេល​ដែល​ប៉ា​គ្រប់គ្រង​លើ​ការ​លេង​របស់​កូន​ខ្លាំង​ពេក​ កូន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ។ ប៉ា​គួរ​តាម​ចិត្ត​របស់​កូន​ពេល​កូន​លេង​ដោយ​គ្រាន់​តែ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ចាំបាច់ប៉ុណ្ណោះ។ ២. មិន​លេង​ជាមួយ​កូន ប៉ាៗ​តែង​មាន​ការ​រវល់​ខ្លាំង​ជាមួយ​នឹង​ការងារ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ល្អ​សម្រាប់​កូន​ទេ។ វត្តមាន​របស់​ប៉ា​ជួយ​ពង្រឹង​ទំនុកចិត្ត​ដល់​កូន ជួយ​កូនប្រុស​​ឆ្លង​កាត់​បញ្ហា​ក្នុង​វ័យ​កុមារភាព និង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ផង​ដែរ។ ៣. មិន​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​ ម៉ាក់ប៉ា​មួយ​ចំនួន​នឹង​បង្រៀន​កូន​ប្រុស​ឲ្យ​លាក់​អារម្មណ៍​របស់​ពួកគេ។ ការ​ឲ្យ​កូនប្រុស​លាក់​មិន​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​អាច​នឹង​ក្លាយ​ជា​បញ្ហា​នៅ​ពេល​អនាគត​ ដោយ​កូន​អាច​នឹង​មិន​ដឹង​ពី​​វិធី​ដោះស្រាយ​បញ្ហា​អារម្មណ៍​របស់​ខ្លួន​ ​ដែល​នេះ​បង្ក​ជា​ស្ត្រេស និង​អាការៈ​ថប់​បារម្ភ​រួមទាំង​សមត្ថភាព​ក្នុង​ការ​រក្សា​មិត្តភាព​ឲ្យ​បាន​យូរ​អង្វែង។ ៤. អប់រំ​កូន​ដោយ​មិន​បង្ហាញ​ការ​ស្រលាញ់ កូន​ប្រុស​ត្រូវការ​ការ​អប់រំ និង​ការ​ណែនាំ ប៉ុន្តែ​មិន​មែន​ក្នុង​ទម្រង់​ការ​ដាក់​ពិន័យ​ទេ។ ប៉ាៗ​​គួរ​កំណត់​ច្បាប់ និង​ការ​រឹតត្បិត​សម្រាប់​​កូន​រួមទាំង​រម្លឹកកូន​​ថា​រាល់​សកម្មភាព​របស់​ពួកគេ​អាច​សុទ្ធតែ​មាន​ផល​វិបាក។ យ៉ាងណាមិញ​ការ​រម្លឹក​កូន​ដោយ​មិន​បង្ហាញ​ក្តី​ស្រលាញ់​ដូច​ជា​​ការ​ស្រែក​គំហក​កូនគ្រប់ពេល អាច​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​កូន​បាន​។ ៥. មិន​គោរព​ប្រពន្ធ​ ប្រសិនជា​កូន​ប្រុស​ឃើញ​ប៉ា​របស់​គេ​តែង​ខឹង និង​មិន​បង្ហាញ​ការ​គោរព​ដល់​ម៉ាក់​របស់​គេ នោះ​ប៉ា​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ទំនាក់ទំនង​របស់​កូន​ពេល​អនាគត​ទេ។ ប៉ា​គួរ​បង្ហាញ​ការ​ស្រលាញ់​ដល់​ប្រពន្ធ​ដែល​នេះ​ជួយ​ដល់​កូន​ប្រុស​ក្នុង​ការ​ប្រព្រឹត្ត​របស់​ពួកគេ​ទៅ​លើ​បង ឬប្អូនស្រី ម៉ាក់ និង​ស្ត្រី​គ្រប់រូប​ដែរ។


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ

ម៉ាក់ប៉ា​មួយ​ចំនួន​តែង​ស្រែក​ឲ្យ​កូន​ពេល​ធ្វើ​អ្វី​មួយ​ខុស​ដោយ​គិត​ថា​នេះ​អាច​ជួយ​ឲ្យ​កូន​ដឹង​ថា​ខ្លួនបាន​បង្កកំហុសអ្វីមួយ​។ តាមពិត​ទៅ​ការ​ស្រែក​គឺជា​ការ​បង្ហាញ​កំហឹង​ដែល​អាច​ធ្វើ​ឲ្យ​កូន​មាន​ភាព​ភ័យ​ខ្លាច និង​ពិបាក​ក្នុង​ការ​ប្រដៅ។ ចំណែក​ឯ​ការ​និយាយ​ជា​មួយ​​កូន​​ដោយ​អារម្មណ៍​ត្រជាក់​​គឺ​មាន​ប្រសិទ្ធភាព​ជាង​ស្រែក​ដាក់​កូន។ ម៉ាក់ប៉ា​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​​ដើម្បី​​បញ្ឈប់​​ការ​​ស្រែក​ដាក់​​កូន​។ ១. ធ្វើចិត្តឲ្យត្រជាក់ នៅ​ពេល​ដឹង​ខ្លួន​ថា​កំពុង​ខឹង និង​អាច​ដំឡើង​សំឡេង​ស្រែក​ដាក់​កូន​ ម៉ាក់ប៉ា​អាច​ដក​ខ្លួន​ចេញ​ពី​ស្ថានការណ៍​នោះ​មួយ​សន្ទុះ​ដើម្បី​រំងាប់​អារម្មណ៍​សិន។ ម៉ាក់ប៉ា​អាច​បិទ​ភ្នែក និង​ដក​ដង្ហើម​វែងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ចិត្ត​ត្រជាក់​បាន។ អត្ថបទពាក់ព័ន្ធ៖  វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បម្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ២. និយាយ​អំពី​អារម្មណ៍​ កំហឹង​គឺជា​អារម្មណ៍​មួយ​ដែល​ម៉ាក់ប៉ា​អាច​រៀន​ពី​វា​បាន​ប្រសិន​ជា​ចេះ​គ្រប់គ្រង​កំហឹង​បាន​ត្រឹមត្រូវ។ ការ​យល់​ពី​អារម្មណ៍​ផ្សេងៗ​ដូច​ជា​​សប្បាយចិត្ត ពិបាកចិត្ត រំភើប កំហឹង និង​ច្រណែន​គឺ​អាច​ជួយ​បង្រៀន​កូន​ឲ្យ​ដឹង​ថា​អារម្មណ៍​ទាំង​នេះ​ជា​ផ្នែក​​មួយ​នៃ​មនុស្ស​។ ការ​និយាយ​អំពី​អារម្មណ៍​របស់​យើង​ទៅ​កាន់​កូន​​ជួយ​ជំរុញ​កូន​ឲ្យ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ​ប្រាប់​យើង​វិញ​ដូចគ្នា។ នេះ​អាច​ជួយ​ដល់​ពួកគេ​ក្នុង​ការ​រៀន​ពី​ការ​គោរព​អ្នក​ដទៃ និង​បង្កើត​ទំនាក់ទំនង​ល្អ​នៅ​ពេល​អនាគត។ ៣. លើក​ឡើង​អំពី​អាកប្បកិរិយា​មិន​ល្អ កូន​ក្មេង​តែង​ប្រព្រឹត្ត​ខុស​ជា​ញឹកញាប់ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​លូតលាស់។ ដូចនេះ​នៅ​ពេល​កូន​ធ្វើ​ខុស ម៉ាក់ប៉ា​មិន​គួរ​ស្រែក​ទៅ​ឲ្យ​កូន​ ឬ​ដាក់​ពិន័យ​កូន​ភ្លាមៗ​​ទេ។ ម៉ាក់ប៉ា​គួរ​លើក​ឡើង​ពី​អាកប្បកិរិយា​មិន​ល្អ​នេះ​មក​និយាយ​ជាមួយ​កូន និង​បង្រៀន​ពួកគេ​ថា​អាកប្បកិរិយា​នេះ​គឺ​មិន​សមរម្យ។ ៤. និយាយ​ដោយ​សំឡេង​ធម្មតា ការ​ណែនាំ​កូន​ក្មេងដែល​មាន​ប្រសិទ្ធភាព​គឺ​ប្រើ​សំឡេង​ម៉ឺងម៉ាត់ ប៉ុន្តែ​ជា​សំឡេង​ធម្មតា​មិន​ខ្លាំង។ នៅ​ពេល​ម៉ាក់ប៉ា​និយាយ​ជាមួយ​កូន​ដោយ​ចិត្ត​ត្រជាក់ កូន​តែង​ស្ដាប់ និង​ធ្វើ​តាម។ ម៉្យាងទៀត នៅ​ពេល​និយាយ​ជាមួយកូន ​ម៉ាក់ប៉ា​គួរ​រក្សា​កម្រិត​ភ្នែក​ឲ្យ​ស្មើ​នឹង​កូន​ចៀស​ជាង​នៅ​ខ្ពស់​ជាង ឬ​នៅ​ឆ្ងាយ​ពី​កូន។ នៅ​​ពេល​នោះ​ដែរ​ កុំ​ភ្លេច​លើក​ឡើង​ពី​អាកប្បកិរិយា​ដែល​ត្រូវ​កែ​តម្រូវ​ផង​​។ ៥. បង្កើន​ទំនាក់ទំនង​ជាមួយ​កូន​ ម៉ាក់ប៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូន​តែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ណែនាំ ឬ​ប្រដៅ​កូន។ ពេល​កូន​នៅ​តូច ពួកគេ​តែង​ចង់​នៅ​ជិត​ម៉ាក់ប៉ា ដូចនេះ​ម៉ាក់ប៉ា​គួរ​ប្រើ​ឱកាស​នេះ​ជា​ប្រយោជន៍​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង។ កូន​កាន់តែ​ស្និទ្ធស្នាល​​នឹង​ម៉ាក់ប៉ា​ កូន​នឹង​មាន​ការ​គោរព​ទៅ​លើ​ម៉ាក់ប៉ា និង​មិន​សូវ​ព្រហើន។


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់គួរដឹង! វិធី ៥ យ៉ាង ជួយបើកផ្លូវឲ្យ​អូនៗ​ធំឡើងជាមនុស្សឆ្លាត និង​ពូកែ

ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ហើយ​ក៏​មិន​មាន​សាលា​ណា​ដែលអះអាង​ថា​អាច​បង្រៀន​អំពី​វិធី​​ចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ​គ្មានទាស់នោះដែរ។ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​កូន​ដោយ​ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​ដើម្បី​បង្កើត​ជា​ឱកាស​ដល់​កូន។ ១. និយាយ​ភាសា​កូនក្មេង​ជាមួយ​កូន សំឡេង និង​កាយវិការ​ដែល​ក្មេង​បង្កើត​ឡើង​អាច​នឹង​មិន​មាន​អ្វី​ពិសេស ប៉ុន្តែ​នេះ​ជា​វិធី​ប្រាស្រ័យ​ទាក់ទង​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ អំឡុង​ពេល​​លូតលាស់​ដំបូង​របស់​ក្មេង អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ម៉ាក់​ប៉ា​គួរ​និយាយ​ភាសា​កូន​ក្មេង​ជាមួយ​កូន និង​​ធ្វើ​​ដូច​សន្ទនា​ធម្មតា។ ម៉្យាងទៀត ម៉ាក់ប៉ា​គួរ​ឆ្លើយតប​ទៅ​នឹង​សំឡេង​ និង​សកម្មភាព​ផ្សេងៗ​របស់​កូន។ ការ​និយាយ​ជាមួយ​កូន​អាច​កំណត់​ចំនួន​ពាក្យ​ដែល​កូន​ដឹង​ពេល​ពួកគេ​អាយុ​២​ឆ្នាំ និង​កម្រិត​នៃ​ការ​អាន​នៅ​ពេល​ក្រោយ​ដែរ។ ដូចនេះ​ម៉ាក់ប៉ា​មិន​​គួរ​មើល​រំលង​ពេល​កូន​និយាយ​កកែកករទេ​។ ២. អាន​ឲ្យ​កូន​ស្តាប់ ទារក​អាច​នឹង​មិន​ទាន់​ចេះ​និយាយ ឬ​អាន​ទេ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រៀន​ពី​អ្វី​ជា​ច្រើន​បាន។ ទោះបី​នៅ​អាយុ​៣​ខែ ពួកគេ​ក៏​អាច​បែង​ចែក​នូវ​សំឡេង​នៃ​ភាសា​ផ្សេងៗ​បាន។ រាល់ពេល​ដែល​ម៉ាក់ប៉ា​អាន​ឲ្យ​កូន​ស្តាប់ គឺ​ដូចជា​ម៉ាក់ប៉ា​បង្រៀន​ភាសា​ដល់​កូន។ ក្រៅ​ពី​អាន ម៉ាក់ប៉ា​គួរ​បង្ហាញ​រូបភាព​ក្នុង​សៀវភៅ និង​សួរ​សំណួរ​ធម្មតា​អំពី​សាច់រឿង និង​តួអង្គ​បាន។ ការ​អាន​ឲ្យ​កូន​ស្តាប់​​មិន​ត្រឹម​តែ​បង្រៀន​ពាក្យ​ថ្មីៗ​ដល់​កូន​ទេ នៅ​អាច​ជំរុញ​ឲ្យ​កូន​ស្រលាញ់​ការ​អាន​ទៀត​ផង។ ៣. ប្រើប្រាស់​សកម្មភាព​ប្រចាំ​ថ្ងៃ​បង្រៀន​កូន សម្រាប់​ក្មេង មិន​ថា​ពេល​ងូតទឹក ពេល​បោកគក់ ឬ​ពេល​ចម្អិន​អាហារទេ​ សុទ្ធតែ​ជា​ឱកាស​ក្នុង​ការរៀន។ ម៉ាក់ប៉ា​អាច​រៀបចំ​ពី​អ្វី​ដែល​កំពុង​ធ្វើ​ដើម្បី​ជំរុញ​ការ​រៀន​ភាសា​របស់​កូន។ ការ​រាប់ និង​បែងចែក​សម្លៀកបំពាក់​អាច​បង្រៀន​លេខ​ដល់​កូន រីឯ​ការ​ធ្វើ​ទឹកមុខ​ផ្សេងៗ​គឺ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​បង្រៀន​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍ (EQ) ដល់​កូន។ ៤. ការ​លេង​ នៅ​ពេល​ក្មេង​លេង ពួកគេ​បង្កើត​ជំនាញ​ជីវិត​សំខាន់​​ផ្សេងៗ។ ការ​លេង​ជាមួយ​នឹង​ក្មេង​ដទៃ ពួកគេ​រៀន​ពី​ការ​បត់បែន និងការ​​ចែករំលែក។ ចំណែកឯ​ការ​លេង​បែប​ស្រមើស្រមៃ​អាច​ជំរុញ​ដល់​គំនិត​ច្នៃ​ប្រឌិត និងភាសា​ដោយ​ក្មេងៗ​រៀន​បង្ហាញ​គំនិត​របស់​ពួកគេ​តាម​ពាក្យ​សម្ដី។ ម៉្យាងទៀត នៅ​ពេល​ក្មេងៗ​ស្រមើស្រមៃ​ពី​អ្វី​ថ្មី ពួកគេ​រៀន​អំពី​ការ​ដោះស្រាយ​បញ្ហា និង​បង្កើត​ជម្រើស​​ថ្មីៗ​។ ដូចនេះ​ការ​លេង​គឺ​ជា​ឱកាស​រៀន​ដ៏​ល្អ​សម្រាប់​កូន ហើយ​ម៉ាក់ប៉ា​គួរ​ចៀសវាង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ច្រើន​នៅ​មុខ​កូន​ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់។ ៥. ធ្វើ​ជា​គំរូ​ដល់​កូន ម៉ាក់ប៉ា​ដឹង​ហើយ​ថា​ក្មេង​ងាយ​នឹង​ចាប់​បាន​អ្វី​ថ្មីៗ​នៅ​ពេល​ពួកគេ​ឃើញ។ មុន​នឹង​ក្មេង​ចេះ​និយាយ ពួកគេ​អាច​ដឹង​ពី​អារម្មណ៍​តាម​រយៈ​ទឹកមុខ […]


ការលូតលាស់អាយុ ៦ឆ្នាំ

របៀ​បចិញ្ចឹមកូន ៧ យ៉ាងអាចប៉ះពាល់អនាគតកូន

ប៉ាម៉ាក់​ដែល​មាន​ទំនួល​ខុសត្រូវ​នឹង​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​រីករាយ និង​ជោគជ័យ​នៅ​ពេល​ធំ​ឡើង។ ប៉ុន្តែ​​កំហុស​ក្នុង​ការ​ចិញ្ចឹម​កូន​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ជីវិត​ក្មេង​នៅ​ពេល​ធំ​ឡើង។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​កំហុស​ទាំង​នោះ​។ ១. មិន​បង្ហាញ​ការ​ស្រលាញ់​ដល់​កូន ពេល​អូនៗ​នៅ​ក្មេង ប៉ាម៉ាក់​គឺជា​មនុស្ស​សំខាន់​បំផុត​សម្រាប់​ពួក​គេ​។ បើ​ក្មេង​មិន​មាន​អារម្មណ៍​បាន​ទទួល​​ការ​ស្រលាញ់​របស់​ប៉ាម៉ាក់ ក្មេង​អាច​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង និង​មិន​ស្រលាញ់​ខ្លួនឯង។ ផ្ទុយ​ទៅ​វិញ ប្រសិន​ជា​ប៉ាម៉ាក់​ផ្តល់​ក្ដី​ស្រលាញ់​ច្រើន​ជ្រុល​​ដល់​កូន​អាច​ធ្វើឲ្យ​ការ​យក​ចិត្ត​ទុក​ដាក់​ក្លាយ​ទៅ​ជា​ការ​គ្រប់គ្រង​កូន​វិញ​ដែល​នេះ​កូន​អាច​នឹង​មិន​សប្បាយ​ចិត្ត​ដូចគ្នា។ ២. ព្យាយាម​គ្រប់គ្រង​អ្វីៗ​គ្រប់យ៉ាង ពេល​ខ្លះ​ប៉ាម៉ាក់​ភ្លេច​ថា​កូនៗ​បាន​ធំ​ដឹង​ក្ដី​ ហើយ​ប៉ាម៉ាក់​នៅ​តែ​បន្ត​ធ្វើ​គ្រប់​យ៉ាង​សម្រាប់​កូន។ ក្មេង​ទាំង​នេះ​គឺ​មិន​មាន​ការ​លូតលាស់​ផ្នែក​សតិ​អារម្មណ៍​ទេ ហើយ​ទំនាក់ទំនង​របស់​ពួកគេ​អាច​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​​។ ពួកគេ​នឹង​យក​តែ​ចិត្ត​ខ្លួន​ឯង និង​មិន​អាច​បង្កើត​ទំនាក់ទំនង​​ល្អ​ជាមួយ​អ្នក​ផ្សេង​បាន​ព្រោះ​ពួកគេ​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​ខ្វល់​តែ​ពី​ខ្លួន​ឯង​ដែល​នេះ​តែង​បង្ក​​ឲ្យ​មាន​ជម្លោះ។ ៣. ធ្វើ​ការ​សម្រេចចិត្ត​ជំនួស​កូន នៅ​ពេល​ប៉ាម៉ាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​កូន ​គឺ​ស្មើ​នឹង​​មិន​ឲ្យ​ឱកាស​កូន​ក្នុង​ការរៀន​​ឯករាជ្យដោយ​​ខ្លួន​ឯង។ ក្មេង​គ្រប់​រូប​គួរ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត ព្រោះ​អសមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ ហើយ​តែង​ត្រូវការ​ជំនួយ​ពី​អ្នក​ដទៃ។ នេះ​អាច​មាន​ការ​លំបាក​ក្នុង​ការ​រស់នៅ​​ដោយសារ​ពួកគេ​មិន​ដឹង​ថាខ្លួន​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ។ អត្ថបទពាក់ព័ន្ធ៖  ធ្លាប់ឮគេនិយាយច្រើន​អំពី IQ ចុះ EQ វិញជាអ្វីដែរ? រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់ អាយុ ១៣ សប្តាហ៍៖ ចង់ឲ្យកូនមាន IQ ខ្ពស់ ម៉ាក់ប៉ាគួរធ្វើម៉េច? រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់ ៤. ប៉ា​ម៉ាក់​ឈ្លោះ​គ្នា​មុខ​កូន បើ​ប៉ាម៉ាក់​ឈ្លោះ​គ្នា​មិន​ឈប់​ ក្មេង​អាច​គិត​ថា​នេះ​ជា​កំហុស​របស់​ពួកគេ។ នៅ​ពេល​ធំ​ឡើង​ពួកគេ​អាច​ព្យាយាម​គេចវេស​ពី​ជម្លោះ ឬ​ទៅ​ធ្វើ​បាប​អ្នក​ដទៃជាដើម​។ សម្រាប់កូន​​​ស្រី​ៗ​វិញ​អាច​នឹង​ព្យាយាម​បង្ហាញ​ថា​ពួកគេ​ខ្លាំង​ជាង​មនុស្ស​ប្រុស រីឯ​ប្រុសអាច​​ប្រព្រឹត្ត​ខ្លួន​តាម​​​ប៉ា​របស់​គេ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


ការលូតលាស់អាយុ ៦ឆ្នាំ

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

បរិបទ​នៃ​ការ​ចិញ្ចឹម​បីបាច់​កូន​នា​ពេល​បច្ចុប្បន្ន​មិន​ដូច​ជំនាន់​មុន​នោះ​ទេ ម្តាយ​ឪពុក​ចាំបាច់​ត្រូវ​ចេះ​បត់​បែន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ពិភព​លោក នោះ​ទើប​កូន​យើង​ក្លាយ​ជា​ក្មេង​ឆ្លាត រឹងមាំ អាច​ប្រកួត​ប្រជែង និង​ចាប់​យក​ឱកាស​នា​ពេល​អនាគត​បាន។ អ្វី​ទៅ​ជា​អ្វី​បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន? ធ្វើ​បែប​ណា​ទើប​កូន​មាន​គ្រឹះ​រឹងមាំ ប្រាជ្ញា​ឆ្លាត​វៀង​វៃ រាងកាយ​រឹងប៉ឹង អាច​ជម្នះ​​រាល់​ឧបសគ្គ​នានា​បាន? បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន​នា​ពេល​បច្ចុប្បន្ន​នេះ សំដៅ​លើ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​មាន​ភាព​រឹងមាំ​ទាំង​ផ្លូវកាយ-​ចិត្ត មាន​បញ្ញា​ស្មារតី​ឆ្លាត​តាំង​ពីតូច​ទៅ ពោល​គឺ​ចិញ្ចឹម​កូន​ឲ្យ​គេ​ចេះ​បត់​បែន ​មាន​ភាព​រឹងប៉ឹង ដើម្បី​ជម្នះ​ឧបសគ្គ និង​ជោគជ័យ​ក្នុង​ជីវិត។ ដើម្បី​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​នោះ ទាមទារ​ឲ្យ​ឪពុក​ម្តាយ​ព្យាយាម លះបង់​ច្រើន និង​ត្រូវ​ប្រកាន់​នូវ​វិធីសាស្ត្រ​ចំនួន៥ ដូចខាងក្រោម៖ ១. ឲ្យ​កូន​រៀន​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ការ​បណ្តោយ​ឲ្យ​កូន​ឆ្លង​កាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​នៅ​ពិភព​ខាង​ក្រៅ ហើយ​ប្រឈម​មុខ​នឹង​​ឧបសគ្គ​ដោយ​ខ្លួនឯង ដោយ​ប៉ាម៉ាក់​កុំ​ការពារ​កូន​ជ្រុល​ហួសហេតុ​ពេក អាច​ជួយ​ឲ្យ​កូន​មាន​ភាព​ឯករាជ្យ និង​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង។  ២. បង្រៀន​កូន​ឲ្យ​មាន​ភាព​រឹងប៉ឹង​មិន​ព្រម​ចុះ​ចាញ់ គ្រប់​បទ​ពិសោធន៍​លំបាក ប៉ាម៉ាក់​ត្រូវ​ឲ្យ​កូន​រៀន​ប្រឈម​នឹង​ភាព​ទន់​ខ្សោយ និង​ត្រូវ​ផ្តល់​ជំនឿ​ចិត្ត​លើ​កូន​ម្តង​ហើយ​ម្តង​ទៀត​ថា កូន​ពិត​ជា​អាច​ធ្វើ​បាន។ ៣. ជំរុញ​ភាព​ក្លាហាន​កូន ពេល​កូន​ប្រឈម​មុខ​ភាព​ភ័យ​ខ្លាច ប៉ា​ម៉ាក់​ត្រូវ​លើក​ទឹក​ចិត្ត​កូន និង​ជំរុញ​ឲ្យ​កូន​មាន​ភាព​ក្លាហាន ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​កូន​ចង់​បាន។ ៤. ឲ្យ​កូន​រៀន​បត់​បែន​តាម​កាលៈទេសៈ បណ្តោយ​ឲ្យ​កូន​យើង​មាន​ឱកាស​ប្រើ​ជីវិត​ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​ខ្លះ តាម​រយៈ​នេះ​ពួកគេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ ហើយ​ចេះ​បត់​បែន​តាម​កាលៈទេសៈ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ។ ៥. បង្រៀន​ឲ្យ​កូន​មាន​ភាព​វាង​វៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ចំណេះ​ដឹង​មិន​មែន​បាន​ពី​​ការ​រៀន​ក្នុង​សាលា​ទាំង​ស្រុង​ទេ តែ​ក៏​បាន​ពី​​បទ​ពិសោធន៍​ផ្ទាល់​នៅ​ខាង​ក្រៅ​ផង​ដែរ។ បទ​ពិសោធន៍​ខាង​ក្រៅ និង​ការ​ប្រឈម​មុខ​ឧបសគ្គ នឹង​ជួយ​បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត។ ​តើ​យើង​ត្រូវ​សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ពេល​ណា? ដោយ​របៀប​ណា? សំណួរ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ឆ្លើយ​ថា​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ រហូត​ដល់​កូន​កើត​មក ដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មាន​រាង​កាយ​រឹងមាំ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង

នៅបរទេសប៉ាម៉ាក់ជាច្រើនមានទម្លាប់ពិសេសមួយ គឺតែងអានសៀវភៅរឿងនិទាន ឬសៀវភៅអប់រំផ្សេងៗឲ្យកូនៗស្តាប់មុខចូលគេង។ ចុះប៉ាម៉ាក់ដឹងថាហេតុអីអត់? ការចំណាយពេលអានរឿងនិទានឲ្យកូន​ស្ដាប់​ មិនត្រឹមជួយឲ្យកូនគេងលក់សុបិនល្អទេ ថែមទាំងលាក់ទុកនូវភាពអស្ចារ្យជាច្រើនសម្រាប់អនាគតកូនយើង។ ខាងក្រោមនេះ ជាគុណប្រយោជន៍អស្ចារ្យដែល​ប៉ាម៉ាក់ត្រូវដឹង។ ១- សៀវភៅរឿងជួយអភិវឌ្ឍភាពច្នៃប្រឌិត និងការស្រមើស្រមៃ សៀវភៅរឿង អាចបើផ្លូវឆ្ពោះទៅរកពិភពពិតរបស់ក្មេងៗ ដែលជាកន្លែងអូនៗអាចទទួលបានបទពិសោធពិតប្រាកដ។ ក្នុងជីវិតពិតយើង តើប៉ាម៉ាក់គិតថា អាចជួយកូនយើងធ្វើដំណើរទៅកាន់មហាសមុទ្រទៅមើលដើមឈើវេទមន្ត ផ្សងព្រេងលើ​កោះអាថ៌កំបាំង ឬធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតបានប៉ុន្មានដង? គ្នាយើងត្រូវចាំថា កូនយើងចាំបាច់ត្រូវធំដឹងក្តីក្នុងនាមជាមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត និងភាពស្រមើស្រមៃ ដើម្បីអាច​ធ្វើឲ្យអូនៗទទួលបានជោគជ័យក្នុងពិភពលោកពិតប្រាកដនេះ។ ការអានសៀវភៅរឿងឲ្យអូនៗស្តាប់មុនចូលគេង ជាវិធីសាស្ត្រល្អបំផុត​ដើម្បីជួយជំរុញការគិត ភាពច្នៃប្រឌិតរបស់អូនៗខ្ពស់ទៅរកភាពអស្ចារ្យ។ ក្មេងជា​ធម្មតា​តែងចាប់អារម្មណ៍អ្វីដែលពួកគេបានឮចេញពីសៀវភៅរឿងព្រេង និងតួអង្គក្នុងរឿងនោះជាដើម នាំឲ្យទម្លាប់​អាន​ឲ្យកូនស្តាប់ នឹងអាចបំផុសភាពក្លាហានសម្រាប់អូនៗទៅថ្ងៃមុខ។ ២- ក្មេងមានប៉ាម៉ាក់ឧស្សាហ៍អានសៀវភៅឲ្យស្តាប់ធំឡើងនឹងក្លាយជាមនុស្សចូលចិត្តអាន វិធីល្អបំផុតដើម្បីប្រាកដថា កូនយើងនឹងរីករាយជាមួយសេរីភាពនៃការអាននៅថ្ងៃណាមួយ ប៉ាម៉ាក់​ត្រូវតែបង្កើតទម្លាប់អានសៀវភៅ​សម្រាប់អូនៗចាប់តាំងពីពេលអូនៗនៅតូច។ អាកប្បកិរិយារបស់ប៉ាម៉ាក់​ជាគំរូល្អបំផុតសម្រាប់អូនៗ ក៏ជាអ្វីអូនៗចង់ធ្វើតាមបំផុត ហើយបើ​សិនជាអូនៗ​មិនធ្លាប់ឃើញប៉ាម៉ាក់​របស់ខ្លួនអានសៀវភៅឲ្យខ្លួនស្តាប់ ឬអានខ្លួនឯងទេនោះមានន័យថា ការអានសៀវភៅមិនអាចជាអ្វីដែលអូនៗចាប់អារម្មណ៍​ខ្លាំងនោះឡើយ។ ការអាន គឺជាជំនាញដ៏សំខាន់មួយដែលនឹងជួយអូនៗអាចវិវត្តបានយ៉ាងលឿន ឆ្លងផុតការសិក្សាក្នុងវ័យកុមារងាយបំផុត ឆ្ពោះទៅរកការសិក្សាវ័យជំទង់។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម ៣- ក្មេងមានប៉ាម៉ាក់អានសៀវភៅឲ្យស្តាប់ ធំឡើងអាចក្លាយជាមនុស្សចូលចិត្តការតាក់តែងនិពន្ធ រៀនសូត្រពីជំនាញសរសេរ និពន្ធប្រកបដោយភាពច្នៃប្រឌិត ជាជំនាញមួយ​ផ្នែកចេញពីការស្តាប់រឿងនិទានល្អៗនេះឯង។ ពេលអូនៗស្លុងអារម្មណ៍ខ្លាំង និងស្រមើស្រមៃទៅក្នុងសាច់រឿងនាអំឡុងប៉ុន្មានឆ្នាំដំបូង នឹងធ្វើឲ្យពួកគេកាន់តែទំនង​ជា​អាច​ក្លាយខ្លួន​ជាអ្នកនិពន្ធប្រកបដោយភាពច្នៃប្រឌិតពេលឈានដល់វ័យសិក្សា។ ការតាក់តែងនិពន្ធដោយភាពច្នៃប្រឌិត មិនមែនជារឿងងាយស្រួលនោះឡើយ ដោយទាមទារការលើកទឹកចិត្តបន្ថែមសម្រាប់​អូនៗ ដើម្បីបណ្តុះទេពកោសល្យរបស់ខ្លួនបន្តិចម្តងៗ ចាប់តាំងពីវ័យកុមារភាពតែម្តង។ ៤- ស្តាប់រឿងនិទានមុនចូលគេង ជួយបង្កើនចំណេះដឹងបង្កប់ក្នុងរឿងទាំងនោះ មនុស្សលោកយើងនេះ​អាចរៀនចេះអ្វីមួយបាន គឺអាស្រ័យទៅលើការចាប់អារម្មណ៍របស់យើងទៅលើរបស់​ទាំង​នោះ​ ដែលអាចលើកទឹកចិត្តឲ្យយើងព្យាយាមស្វែងយល់ឲ្យកាន់តែច្បាស់។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ