ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​ជិត ឬ ៦ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុ​អ្វី​ម៉ាក់​ប៉ា​ត្រូវ​ឆ្លៀត​តាមដាន​ការ​សិក្សា​កូន​ជា​ប្រចាំ ទោះ​រវល់​ក៏​ដោយ?

ក្នុង​នាម​ជា​ម៉ាក់​ប៉ា យើង​ត្រូវ​មើល​ថែ​ទាំ​កូន​គ្រប់​ជ្រុង​ជ្រោយ តាំង​ពី​ការ​ហូប​ចុក ការ​ស្លៀក​ពាក់ គ្រប់​សព្វ​គ្រប់​បែប​យ៉ាង រហូត​ដល់​អាយុ​កូន​ចូល​រៀន ទើប​ម៉ាក់​ប៉ា​មាន​ពេល​ទំនេរ​ខ្លះ។ យ៉ាង​ណា​មិញ នៅ​ពេលកូន​ចូល​រៀន ក៏​មាន​ន័យ​ថា ម៉ាក់​ប៉ា​ត្រូវ​ចំណាយ​ពេល​តាមដាន​ការ​សិក្សា​កូន​ដែរ ទោះ​ខ្លួន​ឯង​រវល់​ប៉ុនណា​ក៏​ដោយ។ ការ​ស្រាវជ្រាវ​ពី National Coalition for Parent Involvement in Education បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​មាន​ម៉ាក់​ប៉ា​ជួយ​ជ្រោមជ្រែង​ ឬតាមដាន​ការ​សិក្សាកូន ភាគ​ច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់ ចូល​រៀន​សាលា​ទៀង​ទាត់ មាន​ជំនាញ​សង្គម​ខ្លាំង បង្ហាញ​អាកប្បកិរិយា​សមរម្យ និង​ងាយ​សម្រប​ខ្លួន​បាន​ល្អ​នៅ​ក្នុង​សាលា។ ទាក់​ទង​នឹង​លទ្ធផល​ការ​សិក្សា​របស់​កូន​ល្អ ឋានៈ​គ្រួសារ ឬ​ចំណូល​ដែល​គ្រួសារ​រក​បាន​មិន​ជួយ​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជួយ​ដល់​កូន​នោះ​គឺ​ការ​ចូល​រួម តាម​ដាន​ការ​សិក្សា​​កូន​ជា​ឈ្នាន់​មួយ​ជួយ​កូន​ឲ្យ​មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដដែល​ខាង​លើ។ ដូច​គ្នា​នេះ​ដែរ លោក​ស្រី កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា មិន​ថា​ម៉ាក់​ប៉ា​មមាញឹក​នឹង​ការងារ​ប៉ុនណា​ទេ គួរ​តែ​តាម​ដាន​ការ​សិក្សា​កូន​ឲ្យ​ជាប់​ដូច​ជា ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ឆែក​សៀវភៅ​របស់​កូន។ល។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដឹង​ថា​កូន​រៀន​ពូកែ​ខាង​អី និង​មាន​ចន្លោះ​ខ្វះ​ខាត​ផ្នែក​ណា​ខ្លះ ហើយ​យើង​អាច​សុំ​ជំនួយ​ពី​គ្រូ​បង្រៀន​កូន​ឲ្យ​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដែល​កូន​មាន​ជំនួស​យើង​ជា​ម៉ាក់​ប៉ា។ វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ ដ្បិត​តែ​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​កូន​ពី​ម៉ាក់​ប៉ា​សំខាន់ ប៉ុន្តែ​ម៉ាក់​ប៉ា​ក៏​គួរ​តែ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​តាម​ដាន​ការ​សិក្សា​កូន​ដោយ​ភាព​វិជ្ជមាន ដោយ​មិន​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​រៀន​បាន​លេខ​ល្អ​រាល់​ខែ ឬ​វាយ​កូន ឬ​ប្រៀប​ធៀប​កូន​ខ្លួន​ឯង​នឹង​កូន​អ្នក​ដទៃ​ដែរ។ អត្ថបទគួរអាន៖ ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ […]

ស្វែងរក ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់អាយុ ៦ឆ្នាំ

ជិតបើកដំណើរការសាលាវិញ តែបើអាអូនមិនចង់ទៅរៀន ម៉ាក់ប៉ាគួរធ្វើម៉េចល្អ?

នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០២១​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។ ការ​ត្រលប់​ទៅ​សាលារៀន​វិញ អាច​ជា​ដំណឹង​ល្អ​សម្រាប់​សិស្ស​ៗ​ជា​ច្រើន ប៉ុន្តែ​សិស្ស​ខ្លះ​ទៀត​អាច​នឹង​ថប់​បារម្ភ ឬ​មិន​ចង់​ចូល​រៀន​នៅ​សាលា​វិញ ពិសេស​អា​អូន​តូចៗ។ តាម​ការ​ឲ្យ​ពី​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​ចូល​រៀន ឬ​ការ​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី​អាច​ជា​រឿង​មួយ​ផ្ដល់​ភាព​តាន​តឹង​ដល់​កូន ចុះ​ទម្រាំ​ការ​ត្រលប់​ទៅ​សិក្សា​ផ្ទាល់​បន្ទាប់​ពី​ការ​បើក​ដំណើរ​ការ​សាលា​រៀន​វិញ អំឡុងពេលកូវីដ-១៩។ កុមារ​អាច​មាន​អារម្មណ៍​ភ័យ ឬ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ត្រលប់​ទៅ​សាលារៀន​វិញ ជា​ពិសេស​ប្រសិន​បើ​ពួក​គេ​បាន​រៀន​នៅ​ផ្ទះ​អស់​ជា​ច្រើន​ខែ​មក​ហើយ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ដូច្នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ពិភាក្សា​ជាមួយ​កូន​ៗ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ ហើយ​ប្រាប់​ពួក​គេ​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ថប់​បារម្ភបែប​នេះ។ និយាយ​ជាមួយ​កូន​ៗ​ស្រួល​បួល​អំពី​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ដែល​ពួក​គេ​អាច​រំពឹង​ទុក​នៅ​សាលា​រៀន​ដូច​ជា ត្រូវ​ការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន​របស់​ពួក​គេ។ បន្ថែម​ពី​លើ​នេះ ម៉ាក់​ប៉ា​គួរ​ប្រាប់​កូន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​វិធាន​ការ​សុវត្ថិភាព ដើម្បី​រក្សា​សិស្ស និង​គ្រូ​ឲ្យ​មាន​សុខភាព​ល្អ មិន​អាច​ចម្លង​ជំងឺ​បាន។ យើង​ក៏​អាច​ប្រាប់​ឲ្យ​កូន​ចូល​រួម​ចំណែក​ការពារ​សុខភាព​ខ្លួន និង​មិត្តភ័ក្ដិ​ដោយ​ការ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ និង​ទឹក​ផង​ដែរ។ ជា​ចុង​ក្រោយ យើង​ក៏​ត្រូវ​រំលឹក​អំពី​ភាព​វិជ្ជមាន​នៃ​ការ​ត្រលប់​ទៅ​រៀន​វិញ​ដូច​ជា ពួក​គេ​អាច​ជួប​ជុំ​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន ហើយ​បន្ត​រៀន​អ្វី​ថ្មីៗ ពេល​បើក​ដំណើរ​ការ​សាលា​រៀន​វិញ។


ការលូតលាស់អាយុ ៦ឆ្នាំ

ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង

ខណៈការស្តាប់តន្រ្តី ឬចម្រៀងជួយអភិវឌ្ឍខួរក្បាលទារកតាំងពីក្នុងផ្ទៃរហូតដល់ក្រោយកើត ការ​សិក្សា​បង្ហាញថា ការលេង​ឧបករណ៍​តន្រ្តី​មាន​ឥទ្ធិពល​លើ​ការអភិវឌ្ឍ​របស់កូនតូចៗ​ជាងការស្តាប់​តន្រ្តី ឬចម្រៀងទៅ​ទៀត​។ តើការលេងឧបករណ៍តន្រ្តីជួយឱ្យកូនតូចៗអភិវឌ្ឍយ៉ាងណាខ្លះ? ១. បង្រៀនឱ្យក្មេងៗមានភាពអត់ធ្មត់ ក្មេងៗត្រូវរៀនពីរបៀបកាន់ឧបករណ៍តន្រ្តី​ របៀបលេង និងត្រូវអនុវត្តដដែរៗរាប់ខែ រាប់ឆ្នាំដើម្បីចេះ​លេង​ឧបករណ៍​តន្រ្តី​ណាមួយ។ ២. បង្រៀនឱ្យក្មេងមានទទួលខុសត្រូវ ឧបករណ៍តន្រ្តីភាគច្រើនត្រូវការការថែទាំ ដើម្បីឱ្យនៅថ្មី និងបញ្ចេញសំឡេងពីរោះ។ ដូច្នេះក្មេងៗត្រូវថែទាំ និងសម្អាតឧបករណ៍តន្រ្តីជាប្រចាំ។ ៣. បង្កើនជំនឿចិត្តលើខ្លួនឯង ការរៀនឧបករណ៍តន្រ្តីមួយផ្តល់ឱកាសឱ្យក្មេងៗ​អនុវត្ត ស្តាប់មតិកែតម្រូវ និងធ្វើការផ្លាស់ប្តូរ។ នៅ​ពេល​ពួកគេមានការ​រីក​ចម្រើន ពួកគេនឹងបង្កើតទំនុកចិត្ត និងបង្កើនការគោរពខ្លួនឯង។ ៤. បង្កើនជំនាញអាន ពេលលេងឧបករណ៍ភ្លេង ក្មេងៗនឹងត្រូវរៀន​ណោទ​ភ្លេង (អក្សរភ្លេង)។ នៅពេលពួកគេ​ចាប់ផ្តើមចេះអានណោទ​ភ្លេងទើបពួកគេអាចលេងភ្លេងបាន។ ៥. បង្កើនជំនាញប្រើរាងកាយ ពេលលេងឧបករណ៍ភ្លេងខួរក្បាលត្រូវធ្វើការយ៉ាងរហ័ស។ ក្មេងៗត្រូវផ្តោត​អារម្មណ៍លើការ​អាន​ណោទ​ភ្លេង និងការលេងភ្លេង ។ ជាលទ្ធផលក្មេងៗអាចប្រើភ្នែក និងដៃរបស់ពួកគេយ៉ាងជំនាញ។ ៦. លើកកម្ពស់ជំនាញគណិតវិទ្យា តន្ត្រីក៏មានលក្ខណៈប្រហាក់ប្រហែលនឹងគណិតវិទ្យាដែរ ដោយអនុញ្ញាតឱ្យក្មេងៗគិតពិចារណា និង​អភិវឌ្ឍជំនាញដោះស្រាយបញ្ហារបស់ពួកគេ។ កុមារនឹងត្រូវរាប់ និងយល់ចង្វាក់ និងលេងតាម​ចង្វាក់​ដែលទាំងអស់នេះសុទ្ធតែត្រូវប្រើការគិត។ ៧. ជំរុញការបញ្ចេញអារម្មណ៍ខ្លួនឯង ក្មេងៗដែលរៀនលេងឧបករណ៍​ភ្លេងមានភាពច្នៃប្រឌិត និងមានការជ្រើសរើស​ដោយខ្លួនឯង​ដែល​ជាការជំរុញឱ្យមានការបញ្ចេញអារម្មណ៍។ តន្ត្រីគឺជាវិធីមួយដែលក្មេង​ៗអាចបង្ហាញ​ពី​អារម្មណ៍​បាន​យ៉ាង​ងាយស្រួល នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ឬមិនអាចនិយាយចេញ។ ៨. បង្កើនសមត្ថភាពចងចាំ តន្ត្រីបង្រៀនក្មេងៗឱ្យចេះបង្កើត រក្សាទុក និង​ទាញ​ការចងចាំ​ប្រកបដោយ​ប្រសិទ្ធិភាព​ដែល​ស្រដៀង​នឹងការធ្វើលំហាត់ប្រាណខួរក្បាល ព្រោះពួកគេនឹងត្រូវចងចាំពីរបៀបកាន់ឧបរកណ៍តន្រ្តី របៀបលេង ណោទភ្លេង និងចង្វាក់ភ្លេងជាដើម។ ៩. បង្កើនជំនាញសង្គម ខណៈពេលដែលក្មេងៗអាចលេងឧបករណ៍តន្ត្រីតែឯង ក្មេងៗក៏អាចរួបរួមគ្នាបង្កើតជាក្រុមតន្ត្រី ឬ​ចូល​រួមក្រុមតន្រ្តីរបស់សាលា។ ការចូលរួមក្រុមតន្រ្តី​អនុញ្ញាត​ឱ្យក្មេងៗចេះគោរពពេលវេលា រៀន​ពី​របៀបប្រាស្រ័យទាក់ទងគ្នា និងជាពិសេសចេះគោរពគ្នាទៅវិញទៅមក […]


ការលូតលាស់អាយុ ៦ឆ្នាំ

ការពារភ្នែកកូនពីពន្លឺអេក្រង់ដោយសាររៀនអនឡាញ តាមតិចនិកទាំងនេះ

ការពារភ្នែក​កូន ជាកត្តាសំខាន់ ព្រោះ​ពេល​រៀន​អនឡាញ កូន​ត្រូវ​សម្លឹង​មើល​កញ្ចក់​អេក្រង់​រាប់​ម៉ោង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច​យើង​មនុស្ស​ធំ​ដែរ​ក្នុង​សម័យ​កូវីដ-១៩ នេះ។ យើង​ដឹង​ហើយ ការ​ដែល​សម្លឹង​អេក្រង់​យូរ នោះ​ពន្លឺ​ខៀវ​ពី​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ភ្នែក​បាន។ ដើម្បី​ធានា​ថា អា​អូន​រៀន​អនឡាញ​បាន​មិន​ប៉ះពាល់​ដល់​ភ្នែក ម៉ាក់​ប៉ា​អាច​ប្រើ​តិចនិក​ថែទាំខាង​ក្រោម​នេះ ការពារ​ភ្នែក​អា​អូន​ពីពន្លឺ​អេក្រង់។ តិចនិក​ការពារ​ភ្នែក​កូន​អំឡុង​ពេល​រៀន​អនឡាញ ១. ឲ្យ​អា​អូន​រៀន​អនឡាញ​នៅ​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លឺ និង​រក្សា​កម្រិត​ពន្លឺ​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ ត្រឹម​ពាក់​កណ្ដាល កុំ​ឲ្យ​ភ្លឺ​ពេក ឬ​ងងឹត​ពិបាក​មើល​ពេក។ ការ​មើល​អេក្រង់​នៅ​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ទាប​នាំ​ឱ្យ​មាន​ការ​ឈឺ ឬ​ស្ពឹក​ភ្នែក ព្រោះ​ភ្នែក​ត្រូវ​ប្រឹង​មើល​អេក្រង់។ ២. បង្រៀន​កូន​ឲ្យ​ឧស្សាហ៍​ព្រិច​ភ្នែក​ពេល​កំពុង​រៀន​អនឡាញ ព្រោះ​ជាទូទៅ ពេល​រវល់​ស្ដាប់​គ្រូ​ពេក អាច​សម្លឹង​អេក្រង់​យូរ កម្រ​ព្រិច​ភ្នែក អាច​ធ្វើ​ឲ្យ​ភ្នែក​កូន​ស្ងួត ៣. អនុវត្ត​តាម​ក្បួន​២០-២០-២០។ រាង​រាល់​២០​នាទី​ម្ដង ឲ្យ​កូន​ងាក​ចេញ​ពី​អេក្រង់ សម្លឹង​មើល​វត្ថុ​អ្វី​ចម្ងាយ៥-៦​ម៉ែត្រ​ពី​ខ្លួន រយៈ​ពេល​២០​វិនាទី ៤. ឃើញ​កូន​រៀន​យូរ​ម៉ោង ម៉ាក់​ប៉ា​ត្រូវ​ដាក់​ពេលវេលា​ឲ្យ​កូន​សម្រាក​ភ្នែក ពី​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ៣-៥នាទី សឹម​បន្ត​រៀន​ទៀត ៥. ការពារភ្នែកកូនដោយជំរុញ​ឲ្យ​អា​អូន​លេង​នៅ​របស់​របរ​ផ្សេងៗ​ក្រៅ​ផ្ទះ (ដូចជា​លេង​បាល់ ឬ​កីឡា​ផ្សេង) ពេល​ទំនេរ​ពី​រៀន​អនឡាញ ចៀសវាង​ឲ្យ​កូន​មើល​ទូរស័ព្ទ​លេង​ក្រោយ​រៀន​ចប់។ ៦. ផ្ដល់​អាហារ​មាន​តុល្យភាព​ឲ្យ​អាអូន​ញ៉ាំ​បាន​គ្រប់​គ្រាន់ ក្នុង​អាហារ​មួយ​ពេល​ៗ​គួរ​មាន​សាច់ បន្លែ ផ្លែឈើ គ្រប់​សារធាតុ​ចិញ្ចឹម ពិសេស​អាហារ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ភ្នែក​ច្រើន។ ៧. នាំ​អាអូន​ទៅ​ពិនិត្យ​ភ្នែក​យ៉ាង​តិច ​១​ឆ្នាំ​ម្ដង និង​តាមដាន​សញ្ញា​ដូចជា ឈឺ​ក្បាល ឧស្សាហ៍​ភ្នែក […]


ការលូតលាស់អាយុ ៦ឆ្នាំ

ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន

បើ​និយាយ​ពី​រឿង​លេង គ្មាន​ក្មេង​ណា​ម្នាក់​ដែល​មិន​ចូល​ចិត្ត ហើយ​និយាយ​បដិសេធ​ពេល​ម៉ាក់ប៉ា ឬ​មិត្តភ័ក្ដិ​បបួល​លេង​ជុំ​គ្នា​ទេ។ ប៉ុន្តែ យើង​សង្កេត​ឃើញ​ថា ក្មេង​សម័យ​នេះ​មួយ​ចំនួន​ធំ​វីវក់​នឹង​ទូរស័ព្ទ លេង​ហ្គេម ឬ​ម៉ាក់​ប៉ា​ឲ្យ​កាន់​មើល​វីដេអូ​រៀន​លេខ ឬ​ភាសា​អង់គ្លេស តែ​ដោយសារ​តែ​ជក់​នឹង​ទូរស័ព្ទ​ខ្លាំង​ពេក ក្មេង​ៗ​មិន​ចង់​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​លេង​អ៊ីនធឺណិត​ក្នុង​ទូរស័ព្ទ ដែល​នេះ​មិន​មែន​ជា​រឿង​ល្អ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​ក្មេង​ឡើយ។ តើ​អ្វី​ទៅ​ជា​ការ​លេង​ដោយ​សេរី ? ការ​លេង​ដោយ​សេរី គឺ​ជា​សកម្មភាព​លេង​ដែល​ក្មេង​ៗ​នឹក​គិត​ឡើង​ដោយ​គំនិត​របស់​ពួក​គេ ដោយ​មិន​មាន​ការ​បង្ហាត់​បង្ហាញ​ពី​មនុស្ស​ធំ។ ការ​លេង​បែប​នេះ​អនុញ្ញាត​ឲ្យ​អា​អូន​បង្កើន​ភាព​ច្នៃ​ប្រឌិត​តាម​លក្ខណៈ និង​ការ​ស្រមើ​ស្រមៃ​របស់​ខ្លួន​ផ្ទាល់។ ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ផ្នែក​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ពន្យល់​បន្ថែម​ឲ្យ​ដឹង​ថា ការ​លេង​ដោយ​សេរី គ្មាន​ការ​បង្គាប់​បញ្ជា​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេង​អាយុ​ក្រោម៦-៧ឆ្នាំ។ វា​ជួយ​ឲ្យ​កុមារ​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ មាន​ឯករាជ្យ​ភាព រក​ឃើញ​ខ្លួន​ឯង និង​ចំណង់​ចំណូល​ចិត្ត និង​អត្ថប្រយោជន៍​ច្រើន​ទៀត​រួមមាន៖ អភិវឌ្ឍ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង ការ​គោរព​ខ្លួន​ឯង និង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង ដែល​ទាំង​នេះ​សុទ្ធ​តែ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អារម្មណ៍។ លើក​កម្ពស់​សមត្ថភាព​សង្គម ការ​គោរព​ច្បាប់​វិន័យ​ផ្ទាល់​ខ្លួន ការ​គ្រប់​គ្រង​កំហឹង បង្កើន​ជំនាញ​ដោះ​ស្រាយ​បញ្ហា អភិវឌ្ឍ​ភាព​ជា​អ្នក​ដឹក​នាំ។ ​រំញោច​អារម្មណ៍ និង​អនុញ្ញាត​ឲ្យ​កុមារ​ស្វែង​យល់​ពី​ពិភព​លោក​ជុំវិញ។ ជួយ​បង្កើន​ការ​យល់​ដឹង។ វា​ប្រែ​ភាព​អផ្សុក ជា​យាន​សម្រាប់​កុមារ​បង្កើត​ក្ដី​សប្បាយ​រីករាយ​ដោយ​ខ្លួន​ឯង និង​បង្កើន​គំនិត​ច្នៃ​របស់​ថ្មីៗ។ល។ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​បារាំង​រូប​នេះ​បន្ថែម​ថា ការ​ឆាប់​ចេះ​អាន និង​ចេះ​សរសេរ​មិន​មែន​សុទ្ធ​តែ​កំណត់​ភាព​ឆ្លាត​វៃ​របស់​កុមារ និង​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត​ទេ ហើយ​វា​គ្រាន់​តែ​ជា​កំណត់​របស់​ម៉ាក់ប៉ា និង​សង្គម​តែ​ប៉ុណ្ណោះ។ ជួន​កាល គ្រាន់​តែ​មាន​ក្រដាស​ឡាំង​មួយ​ប៉ុណ្ណោះ កុមារ​អាច​បង្កើត​ការ​លេង​សេរី​បាន។


ការលូតលាស់អាយុ ៦ឆ្នាំ

ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?

ការ​ស្រលាញ់​កូន ផ្ដល់​ឲ្យ​តាម​គ្រប់​តម្រូវ​ការ​កូន​ចង់​បាន ជា​អ្វី​ៗ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​ព្យាយាម​បំពេញ​ឲ្យ​កូន ក្នុង​នាម​ជា​ឪពុក​ម្ដាយ។ ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​តែង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​កូន​សប្បាយ​ចិត្ត រហូត​មាន​មតិ​មួយ​លើក​ឡើង​ថា ស្រលាញ់​កូន​ឲ្យ​ដឹង​ចិត្ត​ពេក អ្នក​ពិបាក និង​ទឹក​ភ្នែក​ជា​ម៉ាក់​ប៉ា។ តើ​ការ​លើក​ឡើង​បែប​នេះ​ខុស ឬ​ត្រូវ? ឆ្លើយ​តប​នឹង​មតិ​ខាង​លើ លោក​ស្រី សរ មុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ មាន​ទាំង​ខុស មាន​ទាំង​ត្រូវ។ ការ​ស្រលាញ់​កូន​មិន​មាន​អ្វី​ខុស​ទេ ប៉ុន្តែ​អ្វី​ដែល​មិន​សម​គួរ​នោះ​គឺ​ពាក្យ​ថា ស្រលាញ់​កូន​ពេក ពោល​គឺ​ការ​ស្រលាញ់​កូន​ជ្រុល​ពេក អាច​បណ្ដាល​ឲ្យ​កូន​ខូច​បាន។ ម៉ាក់​ប៉ា​ខ្លះ​ដោយ​សារ​តែ​ស្រលាញ់​កូន​ពេក មិន​ហ៊ាន​ប្រដៅ មិន​ណែនាំ​ពេល​កូន​ធ្វើ​ខុស​ទេ ខ្លាច​កូន​យំ​អន់​ចិត្ត។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​បែប​នេះ​ដល់​កូន ពិត​ជា​ធ្វើ​ឲ្យ​កូន​ខូច​ដូច​ចាស់ៗ​និយាយ​ពិតមែន។ ផ្ទុយ​ទៅ​វិញ លោក​ស្រី​បន្ត​ទៀត​ថា ភាព​ខុស​របស់​មតិ​មួយ​នេះ គឺ​ការ​ស្រលាញ់​កូន​ធ្វើ​ឲ្យ​ក្មេង​ខូច។ តាម​ពិត​ទៅ ឲ្យ​តែ​ម៉ាក់​ប៉ា​ស្រលាញ់​កូន​ត្រឹម​ត្រូវ មិន​មាន​អ្វី​ខុស​ទេ។ ការ​ស្រលាញ់​កូន​ក៏​មាន​បែប​បទ​ដែរ វា​មិន​មែន​គ្រាន់​តែ​ជា​ពាក្យ​និយាយ​ចេញ​តែ​ពី​មាត់​ទេ ការ​ស្រលាញ់​កូន​ក៏​អាស្រ័យ​ទៅ​លើ​ទង្វើ​ម៉ាក់​ប៉ា​បង្ហាញ​ឲ្យ​កូន​ឃើញ​ដែរ។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ផ្ដល់​របស់​របរ​ថ្លៃ​ៗ ស្អាតៗ​ឲ្យ​កូន​គ្រប់​ពេល​ទើប​ហៅ​ថា​សេចក្ដី​ស្រលាញ់​ទេ។ ទង្វើ​តូច​តាច​រាល់​ថ្ងៃ​របស់​ម៉ាក់​ប៉ា​ដូចជា នៅ​ក្បែរ​កូន ចាំ​អប់រំ​ណែនាំ​ពេល​កូន​ខុស អធ្យាស្រ័យ​កំហុស​របស់​កូន សរសើរ​លើក​ទឹក​ចិត្ត​កូន ក៏​ផ្ដល់​អារម្មណ៍​ថា​ស្រលាញ់​ទៅ​ដល់​កូន​បាត់​ទៅ​ហើយ។ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន​បែប​នេះ ធានា​ថា​កូន​មិន​ខូច​ដូច​មតិ​ខាង​លើ​លើក​ឡើង​ទេ។ នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា​កម្ពុជា​បន្ថែម​ពី​លើ ធម្មជាតិ​ក្មេង​គ្រប់​រូប ត្រូវ​ការ​ណាស់​សេចក្ដី​ស្រលាញ់ និង​ភាព​កក់​ក្ដៅ​ពី​ប៉ា​ម៉ាក់។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចិញ្ចឹមកូនរំពឹងលទ្ធផលសិក្សាខ្ពស់គ្រប់ពេល មិនល្អដល់ការលូតលាស់ក្មេងទេ

ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​គ្រប់​រូប​តែង​ស្រមៃ​ចង់​ឲ្យ​កូន​រៀន​បាន​ពូកែ​លេខ​១​នៅ​ក្នុង​ការ​សិក្សា ហើយ​រំពឹង​ថា​កូន​ៗ​នឹង​ខំ​ប្រឹង​រៀន​ដូច​ក្ដី​ស្រមៃ​របស់​ខ្លួន។ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា កូន​ៗ​ទាល់​តែ​រៀន​ពូកែ​លេខ​មួយ ឈ្នះ​ពាន​រង្វាន់ ទើប​មាន​អនាគត​ភ្លឺស្វាង រហូត​ពេល​ខ្លះ​បង្ខំ​កូន​រៀន​ឲ្យ​ខ្លាំង បើ​រៀន​មិន​បាន​លេខ​១ ស្ដី​ថាឲ្យ​កូន​ថែម។ ចុះ​ការ​ចិញ្ចឹម​កូន​រំពឹង​តែ​លើ​លទ្ធផល​ខ្ពស់​ពី​ការ​សិក្សា ល្អ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​កូន​ឬ​អត់? យោង​តាម​ការ​សិក្សា​អះអាង​ថា ក្មេង​ៗ អាច​គិត​ថា ការ​រំពឹង​ទុក​ខ្ពស់​របស់​ម៉ាក់​ប៉ា​មក​លើ​ខ្លួន ជាសម្ពាធ​មួយ។ អ្វី​ដែល​ក្មេងៗ​គិត​ថា ប៉ា​ម៉ាក់​ចង់​បាន​ពី​ពួក​គេ អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​មាន​ឱកាស​ជោគជ័យ​នៅ​ថ្ងៃ​អនាគត។ សម្ពាធ​ពី​ម៉ាក់​ប៉ា ​អាច​បង្កើន​ហានិភ័យ​នៃ​ភាព​តានតឹង​របស់​កូន ក៏​ដូច​ជា​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​សុខុមាលភាព​របស់​​កូន​ៗ​បាន​ទៀត​ផង។ អ្នក​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​រដ្ឋArizona នៃ​សហរដ្ឋ​អាមេរិក បាន​សិក្សា ដើម្បី​កំណត់​ថា ​តើ​អាកប្បកិរិយា និង​គំរូ​របស់​ឪពុកម្ដាយ មាន​តួនាទី​យ៉ាង​ដូច​ម្ដេច​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត និង​លទ្ធផល​សិក្សា​របស់​កូន។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សួរ​សិស្ស​ថ្នាក់​ទី​៦ ចំនួន​៥០៦​នាក់​មក​ពី​សហគមន៍​ធូរធារ ឲ្យ​ចាត់​ថ្នាក់​នូវ​អ្វី​៣​យ៉ាង​ដែល​គិត​ថា​ម៉ាក់​ប៉ា​ចង់​បាន​ពី​ពួក​គេ។ ក្រោយ​ពី​ធ្វើ​ការ​ប្រៀបធៀប​គ្នា​រួច​មក ក្រុម​ស្រាវជ្រាវ​ដដែល​បង្ហាញ​ឲ្យ​ឃើញ​ថា លទ្ធផល​គឺ​ក្នុង​ចំណោម​ក្មេង​ដែល​ជឿ​ថា​ម៉ាក់​ប៉ា​ផ្ដល់​តម្លៃ​ដល់​ការ​គិត​ខិត​ខំ​ប្រឹង​ប្រែង និង​សន្ដាន​ចិត្ត​ល្អ ជាង​ចំណាត់​ថ្នាក់ ឬ​ពាន​រង្វាន់​ពី​ការ​សិក្សា។ ផ្ទុយ​ពី​នេះ ក្នុង​ចំណោម​ក្មេង​ដែល​ជឿ​ថា​ម៉ាក់​ប៉ា​ផ្ដល់​តម្លៃ​ខ្ពស់​ទៅ​លើការរៀនពូកែ ​ចំណាត់​ថ្នាក់​ល្អ ឬ​ពាន​រង្វាន់​ពី​ការ​សិក្សា ឃើញ​ថា លទ្ធផល​ទទួល​បាន​មិន​ល្អ​ដូច​ជា៖ កើត​ជំងឺ​បាក់​ទឹក​ចិត្ត ថប់​បារម្ភ បាត់​បង់​ភាព​ជឿជាក់ មាន​ចរិត​មិន​ល្អ រង​ការ​បន្ទោស​ពី​ម៉ាក់​ប៉ា បញ្ហា​ការ​រៀន និង​បាន​ចំណាត់​ថ្នាក់​ទាប។​ ពេល​ម៉ាក់​ប៉ា​ផ្ដល់​តម្លៃ​ឲ្យ​លទ្ធផល​ខ្ពស់​លើ​ការ​សិក្សា​របស់​កូន​គ្រប់​ពេល មិន​ខ្វល់​ខ្វាយ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង ឬ​ផល​លំបាក​របស់​កូន វា​អាច​បណ្ដាល​ឲ្យ​កូន​កើត​ស្ត្រេស ឬ​បញ្ហា​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​លូតលាស់​ធំ​ឡើង​ជាមួយ​សម្ពាធ មិន​សប្បាយ​ចិត្ត និង​លទ្ធផល​ការ​សិក្សា​ក៏​ទាប​ដែរ។


ការលូតលាស់អាយុ ៦ឆ្នាំ

មុនប្រើរំពាត់អប់រំកូន ប៉ាម៉ាក់ត្រូវដឹងចំណុចទាំងនេះជាមុនសិន​

ប៉ា​ម៉ាក់​​ពិត​ជា​មិន​សប្បាយចិត្ត ឬ​អាច​ខឹង​កូ​ន​ទៀត​ផង​ពេល​កូន​ធ្វើ​អ្វី​មួយ​មិន​ត្រូវ​ចិត្ត ឬ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ខ្លួន​។ សម្រាប់​ប៉ា​ម៉ាក់​ខ្លះ​អាច​ទប់​ចិត្ត​ និង​កែ​សម្រួល​ស្ថាន​ការ​ដោយ​ណែនាំ​កូន​បែប​អហិង្សា តែ​ក៏​មាន​ប៉ា​ម៉ាក់​ខ្លះ​អាច​ចង់​ដាក់​ទណ្ឌ​កម្ម​កូន​ដោយ​ប្រើ​រំពាត់​ក៏​មាន​។ យ៉ាងណា បើ​ប៉ា​ម៉ាក់​គិត​ថា​ចង់​ប្រើ​រំពាត់​ដាក់​ទណ្ឌកម្ម​កូន​ ត្រូវ​ដឹង​រឿង​ទាំងនេះ​សិន​។ ១. តើ​ពិត​ជាចាំបាច់​​ត្រូវ​ប្រើ​រំពាត់? ​មុន​សម្រេច​ចិត្ត​ប្រើ​រំពាត់​អប់រំ​កូន តើ​ប៉ា​ម៉ាក់​បាន​ប្រើ​អស់​វិធី​បែប​អហិង្សា​ហើយ​ឬ​នៅ​? ប៉ា​ម៉ាក់​បាន​អប់​រំ​ណែ​នាំ​កូន​ផ្ទាល់​មាត់​​ ផ្ដល់​ជា​ឧទាហរណ៍ និង​ប្រាប់​ពី​ផល​វិបាក​ផ្សេងៗ ដែល​កូន​គួរ​ដឹង​ហើយ​ឬ​យ៉ាងណា​។ បើ​វិធី​នេះ​មិន​មាន​ប្រសិទ្ធ​ភាព ប៉ា​ម៉ាក់​ទំនង​ជា​គិត​ចង់​ប្រើ​រំពាត់​ម្ដង តែ​ថា​ការ​ប្រើ​រំពាត់ មាន​ប្រ​ទេស​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​អំពើ​ខុស​ច្បាប់។ ថ្វី​បើ​ប្រទេស​ខ្លះ​មិន​ចាត់​ទុក​ថា​ខុស​ច្បាប់ តែ​ក៏​ត្រូវ​គេ​ចាត់​ទុក​ជា​ការ​រំលោភ​បំពាន​លើ​រាង​កាយ ហើយ​សហគមន៍​មិន​អាច​ទទួល​យ​បាន​ដែរ​។ ម្យ៉ាង ការ​ប្រើ​អំពើ​ហិង្សា​លើ​កូន អាច​ជ្រុល​ដៃ​បង្ក​ជា​អំពើ​ហិង្សា​ធ្ងន់​ធ្ងរ​ នោះ​ប៉ា​ម៉ាក់​ក៏​អាច​​នឹង​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​វិញ​ដែរ​។​​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. អប់រំ​ដោយ​ហិង្សា​ប៉ះពាល់​អារម្មណ៍​កូន​ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ការ​ប្រើ​រំពាត់​វាយ​អប់រំ​កូន​មិន​បាន​ធ្វើ​ឲ្យ​កូន​កែ​ប្រែ​ឥរិយាបថ​​នោះ​ទេ តែ​ធ្វើ​ឲ្យ​កូន​មាន​ឥរិយាបថ​កាន់​តែ​អាក្រក់​ទៅ​វិញ​។ បន្ទាប់​ពី​ត្រូវ​រំពាត់​កូន​អាច​មាន​អារម្មណ៍​ថា​មិន​មាន​អ្នក​ស្រឡាញ់ និង​ដូច​ត្រូវ​គេ​បោះ​បង់​ចោល​។ ជំនួស​ឲ្យ​ការ​កែ​ប្រែ​ឥរិយាបថ​ពី​មិន​ល្អ​មក​ល្អ ក្មេង​អាច​ព្យាយាម​លាក់​កំបាំង​កំហុស​ឆ្គង​របស់​ខ្លួន​ធ្វើ​ទាក់​ទង​នឹង​ឥរិយាបថ​មិន​ល្អ​របស់​ខ្លួន​​ទៅ​វិញ​។ ការ​សិក្សា​បង្ហាញ​ថា​ក្មេង​ដែល​រង​អំពើ​ហិង្សា​ដោយ​ការ​វាយ​ដំ​ច្រើន​មាន​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖​​​ ផ្នែក​ពណ៌​ប្រផេះ​ក្នុង​ខួរ​ក្បាល​មាន​តិច​(ទាក់ទង​នឹង​ដំណើរ​ការ​ព័ត៌មាន​ផ្សេងៗ​ក្នុង​ខួរ​ក្បាល) សមត្ថភាព​រៀន​សូត្រ​ទាប​ មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដូច​ជា​ថប់បារម្ភ ​និង​បាក់​ទឹក​ចិត្ត ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ថ្នាំញៀន​ខុស​ច្បាប់ មិន​ទុក​ចិត្ត​អ្នក​ដទៃ ពេល​ធំ​ឡើង​ក្លាយ​ជា​ប្តី ឬ​ប្រពន្ធ​ចូល​ចិត្ត​ប្រើ​ហិង្សា​ អាច​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ ស្លាប់​នៅ​វ័យក្មេង​។ បើ​សិន​ជា​យើង​មិន​ចង់​ឃើញ​កូន​ស្ថិត​ក្នុង​ចំណុច​ទាំងនេះ សូម​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​កូន​ដោយ​ប្រើ​រំពាត់ ឬ​ទម្រង់​ហិង្សា​ផ្សេងៗ​។ [embed-health-tool-vaccination-tool] ៣. កុំ​វាយ​កូន​នៅ​មុខ​អ្នក​ផ្សេង បើ​ប៉ា​ម៉ាក់​គិត​ថា​ត្រូវ​តែ​អប់រំ​ដោយ​រំពាត់​ទើប​កូន​ធ្វើ​តាម​ ឬ​កែប្រែ​ឥរិយាបថ ប៉ា​ម៉ាក់​កុំ​វាយ​កូន​នៅ​មុខ​អ្នក​ដទៃ ឬ​សូម្បី​តែ​នៅ​មុខ​កូន​ផ្សេង​ទៀត​។ ការ​ត្រូវ​ប៉ា​ម៉ាក់​វាយ​នៅ​មុខ​អ្នក​ដទៃ អាច​ធ្វើ​កូន​មាន​អារម្មណ៍​ខ្មាស​គេ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ម៉ាក់ប៉ាគួរកែតម្រូវភ្លាម

ចរិត​អាកប្បកិរិយា​មិន​ល្អ​របស់​កូន ច្បាស់​ជា​បង្ហាញ​ឲ្យ​ម៉ាក់​ប៉ា​ឃើញ​ក្នុង​ពេល​ចិញ្ចឹមកូន​លូតលាស់​ធំ​ទៅៗ​។ ចរិត​ឆ្មើង​ឆ្មៃ​របស់​អា​អូន កើត​ឡើង​អាច​ដោយសារ​រៀន​តាម​គ្នីគ្នា​នៅ​សាលា​រៀន ឃើញ​គំរូ​មិន​ល្អ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។ អាកប្បកិរិយា​មិន​ល្អ អាច​បណ្ដាល​ឲ្យ​កូន​មិន​គោរព​ចាស់​ទុំ អ្នក​ដទៃ​មើល​មក​កូន​មិន​ល្អ ហេតុ​នេះ​បើ​ម៉ាក់​ប៉ា​ឃើញ​កូន​ចេញ​ចរិត​ដូច​ខាង​ក្រោម​គួរ​ចាប់​ផ្ដើម​ណែនាំ​កូន​។ ចរិត​មិនល្អអ្វីខ្លះដែលម៉ាក់ប៉ាគួរ​កែតម្រូវភ្លាមនោះ? ១. មិន​គោរព​ចាស់​ទុំ ពេល​ដែល​កូន​មិន​គោរព​យើង​ជា​ម៉ាក់ប៉ា ឬ​មនុស្ស​ចាស់​ដទៃ បង្ហាញ​ថា កូន​មិន​ខ្វល់​ជាមួយ​អារម្មណ៍​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​គេ​ទេ ហើយ​បើ​ឥរិយាបថ​បែប​នេះ​បន្ត​រហូត​ដល់​អា​អូន​ធំ​ពេញ​វ័យ នោះ​កូន​ច្បាស់​ជា​ក្លាយ​ជា​បុគ្គល​ឆ្មើងឆ្មៃ មិន​សូវ​មាន​មនុស្ស​ចង់​នៅ​ក្បែរ​ឡើយ។ ២. មិន​ស្ដាប់​បង្គាប់ ធម្មតា​ទេ ពេល​កូន​ៗ​ចាប់ផ្ដើម​ចង់​ធ្វើតាម​ទំនើង​ចិត្ត កូន​ច្បាស់​ជា​ធ្វើ​មិន​ឮ ធ្វើ​មិន​ដឹង និយាយរួម​មិន​ចង់​ធ្វើតាម​ម៉ាក់​ប៉ា​តែ​ម្ដង។ ពេល​ខ្លះ អា​អូន​មិន​ស្ដាប់​បង្គាប់​គ្រាន់​តែ​ចង់​ញ៉ោះ​ម៉ាក់​ប៉ា​លេង ហើយ​ចុង​ក្រោយ​នៅ​ធ្វើ​តាម​ដដែល ប៉ុន្តែ ប្រសិន​បើ​ម៉ាក់​ប៉ា​និយាយ​យ៉ាង​ណា កូន​នៅ​តែ​មិន​ធ្វើ​តាម គួរណែនាំកូន​ភ្លាម​ៗ តាម​វិធី​អប់រំស្រួល​បួល ដែល​កូននឹង​យើង​ទទួល​យក​បាន។ ៣. រមិលគុណ ឬ​លោភលន់ វា​ជា​រឿង​ធម្មជាតិ​ទេ ដែល​ម៉ាក់​ប៉ា​ចង់​ផ្ដល់​អ្វីៗ​គ្រប់​យ៉ាង​ដែល​កូន​ចង់​បាន​ឲ្យ​កូន ព្រោះ​តែ​ស្រឡាញ់។ ប៉ុន្តែ បើ​ធ្វើ​តាម​ចិត្ត​កូន​ចង់​ពេក អា​អូន​អាច​កើត​ជា​លោភលន់ ឬ​រមិល​គុណ។ ឧ. កូន​ចង់​បាន​ទូរស័ព្ទ​ថ្លៃ​ប្រើ តែ​ម៉ាក់​ប៉ា​ទិញ​ទូរស័ព្ទ​ធម្មតា​ឲ្យ កូន​បែរ​ជា​អន់ចិត្ត យំ​បោក​ខ្លួន​ដោយសារ​ម៉ាក់ប៉ា​មិន​ធ្វើ​តាម​ចិត្ត។ នេះ​ជា​អាកប្បកិរិយា​លោភលន់ ដែល​ម៉ាក់​ប៉ា​គួរ​កែ​ប្រែ​ភ្លាម។ ៤. រក​រឿង​ខុស​ពេល ក្មេង​ខ្លះ កើត​ចរិត​ច្រឡើសបើស យំ​សោក​បោក​ខ្លួន រក​រឿង​ម៉ាក់​ប៉ា​ខុស​ពេល ខុស​កន្លែង។ ជួនកាល ដើរ​ផ្សារ​សុខៗ ក៏​យំ​ទារ​ទិញ​របស់​នេះ​នោះ បើ​មិន​ទិញ​ឲ្យ​ស្រែក​យំ​បែក​ផ្សារ​។ បើ​ឃើញ​កូន​ចេញ​ចរិត​បែប​នេះ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុផល ៥យ៉ាង ម៉ាក់ប៉ាល្មមឈប់ប្រៀបធៀបកូនជាមួយក្មេងដទៃ

ការ​ប្រៀបធៀប​កូន​ជា​មួយ​ក្មេង​ដទៃ ជា​វិធីសាស្ត្រចិញ្ចឹមកូន​ទូទៅ​មួយ ដើម្បី​បញ្ជាក់​ពី​ការ​អនុវត្ត​របស់​ក្មេង ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​និយាយ​ឲ្យ​កូន​ឮ។ “មើល​កូន​គេ​រៀន​បាន​សុទ្ធតែ​លេខ​មួយ កូន​ឯង​គ្រាន់​តែ​រៀន​សោះ​ក៏​ពិបាក​ដែរ” នៅ​មាន​ពាក្យ​ច្រើន​ផ្សេង​ៗ​ទៀត ដែល​ម៉ាក់​ប៉ា​ខ្លះ​និយម​ប្រើ​ពេល​ប្រៀបធៀប​កូន​ជាមួយ​អ្នក​ដទៃ ព្រោះ​តែ​ចង់​ឲ្យ​កូន​ធ្វើ​កិច្ចការ​បាន​ល្អ​ដូច​កូន​គេ។ ប៉ុន្តែ ការ​អប់រំ​កូន​បែប​នេះ ប៉ះពាល់​ខ្លាំង​ណាស់​ទៅ​លើ​ការ​លូតលាស់​របស់​កូន ពិសេសបញ្ហា​ផ្លូវ​អារម្មណ៍ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​កែ​ទម្លាប់​​ ឬ​បញ្ឈប់​ការ​ប្រៀប​ធៀប​នេះ។ ហេតុ​ផល​មិន​ល្អ​នៃ​ការ​ប្រៀបធៀប​កូន​ជាមួយ​អ្នក​ដទៃ ១. ភាព​តាន​តឹង ស្ត្រេស នៅ​ពេល​ប៉ា​ម៉ាក់​ប្រៀប​ធៀប​កូន​ខ្លួន​ជាមួយ​អ្នក​ដទៃ អា​អូន​នឹង​មាន​អារម្មណ៍​ថា​ទទួល​សម្ពាធ​ពី​ខាង​ក្នុង​គ្រួសារ។ តួនាទី​របស់​យើង​មិន​មែន​ដាក់​សម្ពាធ បណ្ដាល​ឲ្យ​កូន​កើត​ថប់​បារម្ភ ឬ​គេង​មិន​លក់​ទេ។ យើង​គួរ​អង្គុយ​ស្ដាប់​ហេតុ​ផល​កូន​ថា តើ​អ្វី​ដែល​រំខាន​ដល់​កូន​ធ្វើ​កិច្ច​ការ​មិន​បាន​ល្អ រួច​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា។ ២. ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ធ្លាក់​ចុះ មួយ​ថ្ងៃ​ៗ​ឮ​​តែ​ពាក្យពីម៉ាក់ប៉ាថា ​ខ្លួន​មិន​ល្អ​ដូច​កូន​គេ អា​អូន​នឹង​ចាប់​ផ្ដើម​ជឿ​ថា​ខ្លួន​ឯង​អន់​ជាង​គេ ធ្វើ​កិច្ច​ការ​មិន​ល្អ​ទៅ​តាម​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា​ខ្លួន។ ជួន​កាល អា​អូន​ខំ​ប្រឹង​ហើយ តែ​សមត្ថភាព​កូន​ធ្វើ​បាន​តែ​ប៉ុណ្ណឹង ហើយ​ត្រូវ​មក​ឮ​ពាក្យ​ស្ដី​បន្ទោស​ទៀត ​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​លើ​ខ្លួន។ អារម្មណ៍​នេះ​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ការ​លូតលាស់​ផ្ទាល់​ខ្លួន និង​ការសិក្សា​របស់​កូន។ ៣. បំបាត់​ទេពកោសល្យ ម៉ាក់​ប៉ា​ដែល​ប្រៀប​ធៀប​កូន​ខ្លួន​ជាមួយ​ក្មេង​ដទៃ ជា​ទូទៅមើល​មិន​ឃើញ​ពី​សមត្ថភាព​ពិត ឬ​ទេពកោសល្យ​របស់​កូន​ខ្លួន​ទេ។ ឧ. កូន​យើង​មាន​ទេពកោសល្យ​ផ្នែក​និពន្ធ តែ​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​ធ្វើ​ពេទ្យ ត្រូវ​ឲ្យ​កូន​ខំ​រៀន​មុខវិទ្យាផ្នែក​ពេទ្យ​ទាំង​ដែល​កូន​មិន​ស្រលាញ់។ នេះ​បណ្ដាល​ឲ្យ​ទេពកោសល្យ​ដែល​កូន​មាន ពោល​គឺ​ដុង​ដែល​កូន​មាន​ត្រូវ​បាត់​បង់​ទទេ។ ៤. បាត់​បង់​ទំនាក់​ទំនង​ល្អ​ក្នុង​គ្រួសារ ពេល​ឮ​តែ​ពាក្យ​មិន​ល្អ​ពី​មាត់​ម៉ាក់​ប៉ា​ខ្លួន​ឯង វា​បញ្ជាក់​ច្បាស់​ៗ​ថា ម៉ាក់​ប៉ា​មិន​សូវ​សប្បាយ​ចិត្ត​ពេល​យើង​នៅ​ក្បែរ​ទេ ព្រោះ​ឃើញ​មុខ​ដឹង​តែ នឹក​ឃើញ​រឿង​កូន​ធ្វើ​មិន​បាន​ល្អ​ដូច​កូន​គេ។ ដូច​នេះ​ហើយ វា​ធ្វើ​ឲ្យ​កូន​បាត់​ភាព​ជឿ​ជាក់​លើ​ម៉ាក់​ប៉ា ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​អភិវឌ្ឍន៍ ឬ​អាកប្បកិរិយា​មិន​សមរម្យ​ពេល​កូន​ពេញ​វ័យ។ ៥. បង្កើត​អាកប្បកិរិយា​មិន​ល្អ ប្រសិន​បើ​ការ​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​របស់​កូន ត្រូវ​បាន​មើល​រំលង​ពី​ម៉ាក់​ប៉ា​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត […]


ការលូតលាស់អាយុ ៦ឆ្នាំ

កូនចេះតមាត់ ម៉ាក់ប៉ាប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់អាអូន

ការ​ត​មាត់ គប់​របស់​របរ​ចោល យំ​ននៀលដី ជា​ទម្លាប់​អាក្រក់​របស់​កូន​ៗ ដែល​គ្មាន​ម៉ាក់​ប៉ា​ណា​ចូលចិត្ត​ឡើយ ហើយ​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ទប់​កំហឹង​មិន​ជាប់​វាយ ឬ​ស្រែក​ឲ្យ​កូន​វិញ​ក៏​មាន។ អំឡុង​ពេល​លូតលាស់​របស់​ក្មេង ច្បាស់​ហើយ​ការ​ត​មាត់​នៅ​ពេល​ម៉ាក់​ប៉ា​ស្ដី​ឲ្យ​ នឹង​លេច​ឡើង​ក្នុង​ពេល​ណា​មួយ និង​ជា​ពេល​ដែល​យើង​ត្រូវ​អប់រំ​ណែនាំ​កូន​បន្ថែម​ទៀត ពី​ទម្លាប់​អាក្រក់​នេះ ដោយ​ប្រើ​វិធី​និយាយ​ណែនាំ​ស្រួល​បួល មិន​មែន​ស្រែក​គំហក ឬ​វាយ​កូន​ទេ។ ខាង​ក្រោម​នេះ ជា​តិចនិក​ដែល​យើង​គួរ​អនុវត្ត​តាម ពេល​កូន​ត​មាត់​ម្ដង។ ១. រក្សា​ជំហរ​របស់​ខ្លួន កុំ​បញ្ចេញ​ប្រតិកម្ម​ហួស​ដូច​ស្រែក ឬ​ស្ទុះ​ទៅ​វាយ​កូន ​ពេល​ឮ​អា​អូន​ត​មាត់​ម្ដងៗ។ ជម្រើស​ល្អ​បំផុត​សម្រាប់​អប់រំ​កូន​ពី​អាកប្បកិរិយា​ត្រឹម​ត្រូវ គឺ​កើត​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់ ហេតុ​នេះ​យើង​ត្រូវ​និយាយ​ជាមួយ​កូន​ស្រួល​បួល កុំ​ជេរ កុំ​ស្ដី និង​ប្រើ​ពាក្យ​ឲ្យ​បាន​សមរម្យ ទោះ​ខឹង​ប៉ុនណាក៏​មិន​ត្រូវ​ប្រើ​ពាក្យ​គំរោះ​គំរើយ​ឲ្យ​កូន​ឮដែរ។ ២. តាមដាន​​កូន សាក​សួរ​ខ្លួន​ឯង​មើល៍​ថា​តើ​កូន​ចេះ​ត​មាត់ ឬ​បង្ហាញ​អាកប្ប​កិរិយា​មិន​ល្អ​តាម​អ្នក​ណា តាម​មិត្តភ័ក្ដិ​នៅ​សាលា ឬ​តាម​កម្មវិធី​កូន​មើល​តាម​ទូរស័ព្ទ ឬ​ទូរទស្សន៍។ ក្មេង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ខ្លះ​និយាយ​ត​មាត់ ដើម្បី​ជា​កំប្លែង​ឲ្យ​អ្នក​មើល​សើច​សប្បាយ ដូច​នេះ​កូន​យើង​អាច​ត្រាប់​តាម​អ្វី​ដែល​គេ​ឃើញ​ក្នុង​ទូរទស្សន៍។ ៣. បង្ហាញ​ពី​ផល​វិបាក យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​អូន​ៗ​ដឹង​​ថា​គេ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នៅ​ពេល​ពួកគេ​និយាយ​ត​មាត់​ទៅ​ម៉ាក់​ប៉ា​។ ដូចនេះ​ម៉ាក់​ប៉ា​​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ថា​អាកប្បកិរិយា​បែប​នេះ​គឺ​មិន​សមរម្យ និង​ទទួល​យក​មិន​បាន។ ម៉ាក់ប៉ា​ក៏​អាច​បង្ហាញ​ដល់​កូន​តូច​នូវ​ផល​វិបាក​ពី​អាកប្បកិរិយា​របស់​ពួកគេ​ដោយ​កំណត់​ម៉ោង​លេង​របស់​ពួកគេ ឬ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ជាដើម។ ៤. សរសើរ​កូន​ទៅ​លើ​អាកប្បកិរិយា​ល្អ ប្រសិនជា​កូន​ឈប់​ត​មាត់ និង​បង្ហាញ​ការ​ដឹង​គុណ ម៉ាក់ប៉ា​អាច​ផ្ដល់​រង្វាន់​ដល់​ពួកគេ​ដោយ​ការ​ឱប ការ​សរសើរ ឬ​អរគុណ​ជា​ដើម។ យ៉ាងណាមិញ ត្រូវ​ប្រាកដ​ថា​កូន​យល់​​នូវ​អ្វី​ដែល​​ម៉ាក់ប៉ា​សរសើរ​មិន​មែន​មាន​ន័យ​ថា​គេ​អាច​បាន​អ្វី​គ្រប់​យ៉ាង​តាម​​ត្រូវ​ការ​នោះ​​ទេ។ ៥. បង្កើន​ពេល​វេលា​ជាមួយ​កូន ជួន​កាល​ក្មេង​ៗ​អាច​មាន​អាកប្បកិរិយា​មិន​ល្អ ដោយ​សារ​ការយក​ចិត្ត​ទុក​ដាក់​ពេញ​លេញ​ពី​ម៉ាក់​ប៉ា ហេតុ​នេះ​ហើយ យើង​គួរ​បង្កើន​ពេល​វេលា​សប្បាយ​ៗ​ជួប​ជុំ​គ្រួសារ​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​នូវ​អារម្មណ៍​ខ្វះ​ខាត​របស់​កូន​ដូច​ជា នាំ​កូន​ដើរ​លេង លេង​ជាមួយ​កូន​នៅ​ផ្ទះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ