គ្រុនឈាមមាន ៣ ដំណាក់កាល តែម៉ាក់ប៉ាត្រូវចាប់អារម្មណ៍ចំណុចពិសេសនៅដំណាក់កាលទី ១

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

គ្រុន​ឈាម​ជា​​តួ​ឯក​នៅរដូវ​ភ្លៀង​ធ្លាក់ ដែល​យាយី និង​រាត​ត្បាត​លើ​កុមារ​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ ២០១៩ កន្លងទៅ​។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​ចែក​ចេញ​ជា ៣ដំណាក់កាល​សំខាន់ៗ ហើយម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៅ​ដំណាក់កាលទី១ ឬ​ដំបូង​ឲ្យ​បាន​ច្បាស់ ទើប​កូន​មិន​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​បាន។

ដំណាក់កាល​ទី១

ជា​ដំណាក់កាល​ក្តៅ​ខ្លួន មាន​រយៈពេល​៣​ថ្ងៃ​ដំបូង ដែល​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​យ៉ាង​ណា​ក៏​មិន​ត្រជាក់​ខ្លួន។ ឧ. កុមារ​ឡើង​កម្តៅ​ដល់ ៤០ អង្សារសេ ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​យ៉ាង​ច្រើន​ចុះ​១អង្សារសេ​ប៉ុណ្ណោះ។ សញ្ញា​ទី២ ក្មេង​អាច​ឈឺ​ពេញ​ពោះ ពិសេស​ផ្នែក​ខាង​ស្តាំ នៃឆ្អឹងជំនីរ ក្មេង​មិន​សូវ​ញ៉ាំ មិន​សូវ​លេង ត្របក​ភ្នែក​ខាង​ក្នុង​ក្រហម​ខ្លាំង​ជាងធម្មតា ឈឺឆ្អឹង គេង​មិន​ស្ងប់ ឬ​ក៏​គេង​ច្រើន​ជាង​មុន និង​មាន​ស្នាម​អុច​ក្រហម​តូចៗ​នៅ​លើ​ស្បែក ដែល​ស្នាម​នេះ​ខុស​ពី​ស្នាម​មូស​ខាំ ដោយ​យក​ដៃ​ញែក​មិន​បាត់​ក្រហម​នោះ​ទេ។

ដោយ​ហេតុថា អាការៈ​ខាង​លើ​អាច​ច្រឡំ​នឹង​ជំងឺ​ផ្សេងៗ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ពី​ចំណុច​ពិសេស​នៃ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ដំណាក់​កាល​ដំបូង ដែល​អាច​ឲ្យ​ម៉ាក់ប៉ា​ងាយ​ស្រួល​ចំណាំ​បំផុត គឺ​ក្មេង​ក្តៅ​ខ្លួន៣ថ្ងៃ ចាប់​ផ្តើម​ត្រជាក់​វិញ តែ​អាការៈ​ផ្សេងៗ​នៅ​តែ​មិន​ធូរ បាន​ន័យថា​ក្មេង​នៅ​គេង​សន្លឹម មិន​សូវ​លេង មិន​សូវ​ញ៉ាំ​ដដែល ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​ជួប​គ្រូពេទ្យ។

ដំណាក់កាលទី២

ជា​ដំណាក់កាល​ក្មេង​ចាប់​ត្រជាក់​ខ្លួន ប៉ុន្តែ​សុខភាព​ក្មេង​មិន​ទាន់​ស្រួល​នោះ​ទេ ហើយ​រោគ​សញ្ញា​ដែល​កើត​ចេញ​នៅ​ដំណាក់កាល​ទី១ នៅ​មាន​ដដែល តែ​រាង​ធ្ងន់​ជាង​មុន។ ឧ. ក្មេង​ឈឺ​ពោះ​ជាង​មុន ក្មេង​ធ្លាប់​តែ​ដេកសន្លឹម ទៅ​ជា​ឡេះឡះ អាច​មាន​ហូរឈាម​ច្រើន​ជាង​មុន មាន​វិបត្តិ​ជីពចរ សម្ពាធ​ឈាម​ធ្លាក់​ចុះ ស្ហុក ត្រជាក់​ចុង​ដៃ​ជើង។ ដំណាក់កាលទី២​នេះ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ក្មេង​អាច​ហូរឈាម​ខ្លាំង ឈាម​អាច​ខាប់​ក្នុង​សរសៃ​ឈាម តែ​ឈាម​ហ្នឹង​ចេញ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ហើម​សួត ក្មេង​ហត់ ប៉ះពាល់​ទៅ​លើ​តម្រងនោម ថ្លើម ខួរក្បាល និង​អាច​ធ្វើ​ឲ្យ​ក្មេង​ស្លាប់។

ដំណាក់កាលទី៣

ជា​ដំណាក់​កាល​ជា​សះ​ស្បើយ អាច​អំឡុង​ថ្ងៃទី៦-៧ នៃ​ការ​កើត​ជំងឺ​គ្រុនឈាម។ ដំណាក់កាល​ទី៣​នេះ ក្មេង​មាន​សុខភាព​ល្អ ចាប់​ផ្តើម​លេង​ញ៉ាំ​ដូច​ធម្មតា​វិញ ឯ​សម្ពាធ​ឈាម និង​ជីពចរ​ល្អ​ឡើង​វិញ ក្តៅ​ស្មើ​ធម្មតា តែ​ជួនកាល​ក្មេង​អាច​ចេញ​កន្ទួល​អុចៗ​ច្រើន​ជាង​មុន និង​មាន​រមាស់ តែ​មិន​មាន​ធ្វើ​ទុក្ខ​អ្វី​នោះ​ទេ ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​នោះ​ទេ វាជា​ដំណាក់​កាល​ជា​សះស្បើយ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាស​លម្អិត​អំពី ជំងឺ​គ្រុន​ឈាម និង​វិធី​ការពារ ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ។

រោគសញ្ញាជំងឺគ្រុនឈាម និង​ វិធីការពារ ណែនាំដោយគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ឆា

គ្រូពេទ្យនៅគន្ធបុប្ឆា ប្រាប់ពីរោគសញ្ញាគ្រុនឈាមចំពោះកុមារ ប៉ាម៉ាក់កុំប្រហែសឲ្យសោះ➡️វីដេអូផ្សេងៗជុំវិញជំងឺគ្រុនឈាម៖ bit.ly/hellokrupet-watch-dengue-fever

Posted by Hello គ្រូពេទ្យ on Friday, June 26, 2020

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 21/07/2020 | កែសម្រួលចុងក្រោយ 23/07/2020

អត្ថបទគួរអាន

ដបទឹកដោះគោ

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
មូសខ្លា

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
រលាកបំពង់ក

រលាកបំពង់ក មានសញ្ញាអីខ្លះ? ម៉េចបានក្មេង ងាករលាកបំពង់កៗ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
មូសខាំ

ខែសម្បូរមូស ក្មេងអាចកើតគ្រុនឈីក គ្រុនឈាម! ៧ តិចនិកនេះការពារកូនកុំឲ្យមូសយាយីបាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 2 នាទី

អ្នកអាចចូលចិត្ត

បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព

ភេសជ្ជៈក្មេងមិនគួរផឹក - ម៉ាក់ប៉ា​ដឹង​ហើយ​ថា​ការ​រក្សា​ជាតិ​ទឹក​ឲ្យ​កូន​គឺ​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​ក្មេង​រត់​លេង​ច្រើន​ និង​បែក​ញើស​ច្រើន...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?

ចិញ្ចឹមកូន - ការ​ចិញ្ចឹម​បីបាច់​កូន​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដឹង​ពី​វិធី​ចិញ្ចឹម ទើប​កូន​មាន​រាង​កាយ​មាំមួន ខួរក្បាល​ឆ្លាត និង​មិន​សូវ​ឈឺ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

មកពីបែបនេះ ទើបពេទ្យហាមម៉ាក់ៗមិនឲ្យបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង

អំបិល - ពេល​កូន​អាយុ​បាន ៦ខែ ម៉ាក់ៗ​ប្រាកដ​ជា​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ញ៉ាំ បន្ថែម​ពី​លើ​ការ​បំបៅ​ដោះ​កូន។ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

បំបៅដោះកូន-បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ម្ដាយ​ចំពោះ​ទារក មាន​ច្រើន​លើសលប់ ហើយ​សម្រាប់​យើង​ខ្លួនឯង​វិញ ក៏​អាច​កាត់​បន្ថយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
បំបៅដោះ, ចិញ្ចឹមកូន 31/07/2020 . អាន 2 នាទី