backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ហេតុអ្វីបានអាអូនទើបចេះញ៉ាំអាហាររឹង តែងតែខ្ជាក់អាហារចេញមកវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2021

ហេតុអ្វីបានអាអូនទើបចេះញ៉ាំអាហាររឹង តែងតែខ្ជាក់អាហារចេញមកវិញ?

ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចាប់​ពី ​៦​ខែ​ឡើង​ទៅ ជា​វ័យ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​បំប៉ន ឬ​ឲ្យ​អាហារ​រឹង​ឲ្យ​កូន​ញ៉ាំពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ។ យើង​សង្កេត​ឃើញ​ថា ចំពោះ​កូន​ក្មេង​មួយ​ចំនួន ពេល​ម៉ាក់​ប៉ា​បញ្ចុក​ចំណី​អាហារ​ឲ្យ​ញ៉ាំ បែរ​ជា​ខ្ជាក់​មក​វិញ។

អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ

ចុះ​ហេតុ​អ្វី​បាន​អា​អូន​មិន​លេប ហើយ​ខ្ជាក់​អាហារ​ចេញ​ក្រៅ​វិញ​ចឹង?

ចម្លើយ៖ ចំពោះ​កូន​ក្មេង អា​អូន​មាន​រ៉េផ្លិច​រុញ​អណ្ដាត​ចេញ​ក្រៅ រាល់​ពេល​មាន​អ្វី​មួយ​ទៅ​រំញោច​បំពង់​ក​ខាង​ក្រោយ​របស់​ពួក​គេ។ រ៉េផ្លិច​នេះ ក៏​ត្រូវ​បាន​គេ​ហៅ​ថា “រ៉េផ្លិច​អណ្ដាត’ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​បន្តិច​ម្ដងៗ​អាស្រ័យ​ទៅ​តាម​ការ​លូតលាស់​របស់​អា​អូន​។ បញ្ហា​នេះ​ជា​រឿង​ទូទៅ​មួយ ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ​ពេល​ឃើញ​កូន​ខ្ជាក់​អាហារ​ចេញ​មក​ក្រៅ​ទៀត​ទេ។ ការ​ខ្ជាក់​ចំណី​ចេញ​មក​ក្រៅ​វិញ ក៏​មិន​មែន​ដោយ​សារ​កូន​អត់​ចូល​ចិត្ត​អាហារ​ដែល​យើង​បញ្ចុក​ដែរ តែ​ដោយសារ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មីៗ​ដែល​កូន​មិន​ធ្លាប់​ញ៉ាំ​ពី​មុន​មក។

ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ព្យាយាម​បញ្ចុក​ចំណី​អាហារ​ឲ្យ​អា​អូន​ញ៉ាំ​បន្ត​ទៀត ប៉ុន្តែ​បើ​យើង​សង្កេត​ឃើញ​ថា កូន​នៅ​តែ​ពិបាក​លេប​អាហារ​ចូល​ទៅ អាច​មាន​ន័យ​ថា អា​អូន​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ញ៉ាំ​អាហារ​ថ្មី​នៅ​ឡើយ​ទេ។ យកល្អ ម៉ាក់​ប៉ា​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ធម្មតា​រយៈ​ពេល​ ១-២​សប្ដាហ៍​មើល​សិន ហើយ​សឹម​សាក​ល្បង​បញ្ចុក​ចំណី​កូន​ម្ដង​ទៀត។

យើង​គួរ​ធ្វើ​ម៉េច​បើ​កូន​ខ្ជាក់​ចំណី​អាហារ​ចេញ​មក​ក្រៅ?

ទារក ជា​ទូទៅ​ចេះ​ញ៉ាំ​អាហារ​ដូច​យើង​មនុស្ស​ធំ​ពេល​អា​អូន​អាយុ​ ៨-១០​ខែ ហើយ​ពេល​អា​អូន​អាយុ​ ១០-១៤​ខែ កូន​ចេះ​ញ៉ាំ​អាហារ​ធម្មតា​យ៉ាង​រលូន លែង​មាន​បញ្ហា​ខ្ជាក់​ចេញ​មក​វិញ​ទៀត​ហើយ។ ប៉ុន្តែ ដើម្បី​ជួយ​ដល់​កូន​ឲ្យ​ស៊ាំ​នឹង​អាហារ​ដែល​ម៉ាក់​ប៉ា​បញ្ចុក យើង​អាច​អនុវត្ត​តិចនិក​ដូច​ខាង​ក្រោម​នេះ៖

១. ដុស​អញ្ចាញ​កូន៖ ចាប់​ផ្ដើម​ប្រើ​ច្រាស់​ដុស​ធ្មេញ​ទន់​ៗ ដុស​អញ្ចាញ​កូន​២ដង/ថ្ងៃ ដោយសារ​ការ​ដុស​អញ្ចាញ​កូន​ធ្វើ​ឲ្យ​អណ្ដាត​អា​អូន​កម្រើក​ចុះ​ឡើង ជួយ​ដល់​ឲ្យ​អា​អូន​ស៊ាំ​នឹង​មាន​អាហារ​ក្នុង​មាត់។

២. ប្រើ​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ៖ ផ្ដល់​ប្រដាប់​លេង​សម្រាប់​ក្មេង​ជិត​ដុះ​ធ្មេញ ឬ​ Teether ឲ្យ​អា​អូន​រៀន​ខាំ ឬ​ញេញ​នឹង​ធ្មេញ​កូន ព្រោះ​វា​ជួយ​ពង្រឹង​អណ្ដាត ថ្គាម ថ្ពាល់ និង​មាត់​អា​អូន។

ចំណាំ៖ ពេល​ដែល​ម៉ាក់​ប៉ា​ចាប់​ផ្ដើម​បញ្ចុក​ចំណី​រឹង​ឲ្យ​អា​អូន​ញ៉ាំ​ត្រូវ​តាម​ដាន​អាហារ និង​ពេល​អា​អូន​ញ៉ាំ​ឲ្យ​បាន​ដិត​ដល់ ចៀស​វាង​កូន​ស្លាក់​ចំណី ផ្ដល់​បញ្ហា​ធ្ងន់ធ្ងរ​ដល់​កូន។

ទារកញ៉ាំបបរខាប់គ្រប់គ្រឿង

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម