ក្រោយទារកចាក់វ៉ាក់សាំង មានឡើងពក ឬខ្ទុះ តិចច្រឡំច្របាច់ មិនល្អទេ

    ក្រោយទារកចាក់វ៉ាក់សាំង មានឡើងពក ឬខ្ទុះ តិចច្រឡំច្របាច់ មិនល្អទេ

    ជា​ទូទៅ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ហើយ មិន​ថា​ចំពោះ​មនុស្ស​ធំ ឬ​ក៏​ទារក​តូច​ទេ តែង​តែ​មាន​បង្ហាញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​មុខ​ម្ជុល ឬ​ឈឺ​ចុក​ដៃ​ជាដើម។ ស្រប​គ្នា​នេះ ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ហើយ មួយ​ចំនួន​ឃើញ​មាន​ឡើង​ដុំ​ពក​កន្លែង​ចាក់​នោះ ខ្លះ​មាន​ខ្ទុះ​ទៀត ប៉ុន្តែ​អ្នក​ជំនាញ​មិន​ឲ្យ​យើង​ប៉ះពាល់​ដុំ​ពក​ទេ។

    លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ ថា ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​ឡើង​ដុំ​ពក ហើយ​ខ្លះ​មាន​ខ្ទុះ​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ។ ជួន​កាល វា​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​យក​វត្ថុ​កខ្វក់​មក​ជូត ឬ​បិត​លើ​មុខ​ម្ជុល ឬ​ក៏​អាច​មក​ពី​អា​អូន​មាន​ប្រតិកម្ម​នឹង​សារធាតុ​ក្នុង​វ៉ាក់សាំង។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ក្រោយ​ទារក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង (BCG) ហើយ​វា​នឹង​បន្សល់​ស្នាម​ពក​តូច ជួន​កាល​មាន​ខ្ទុះ​តិច​តួច​ដែល​នេះ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង។

    ចាក់វ៉ាក់សាំង

    “ចាស់​ៗ​ខ្លះ​គាត់​មិន​ដឹង គាត់​យក​ដៃ​ច្របាច់​ទើប​វា​ក្លាយ​ជា​មាន​ខ្ទុះ​កាន់​តែ​ច្រើន ឬ​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ជាដើម។ ម្ដាយ​ទារក​ដែល​យក​កូន​មក​ជួប​ខ្ញុំ​ដោយ​សារ​បញ្ហា​ស្នាម​ពក​នេះ ហើយ​ប្រាប់​ខ្ញុំ​ថា​កូន​គាត់​កើត​បូស។”

    វេជ្ជបណ្ឌិត កុសល កណិការ

    បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ណែនាំ​ថា អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ទុក​ឲ្យ​ស្នាម​ពក​តូច​នោះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​វា​នឹង​បន្សល់​ស្លាក​ស្នាម​លើ​ស្មា​កូន ហើយ​ចៀសវាង​យក​ដៃ​ទៅ​ច្របាច់​ស្នាម​ពក​នោះ។ ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។

    ​ទារក​ចាក់​វ៉ាក់សាំង

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Intramuscular injections for neonates – Safer Care Victoria – https://www.safercare.vic.gov.au/clinical-guidance/neonatal/intramuscular-injections-for-neonates
    Subcutaneous injections: Injecting at home – https://www.aboutkidshealth.ca/Article?contentid=998&language=English
    Administration of injected vaccines – correct technique – https://mvec.mcri.edu.au/references/administration-of-injected-vaccines-correct-technique/
    Reducing the pain of childhood vaccination: – https://www.ncbi.nlm.nih.gov/pmc/articles/PMC3001531/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 4 ថ្ងៃកន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត