ទារកភាគច្រើនអាចរោលខោទឹកនោមដែលធ្វើឱ្យគូទ ក្រលៀន ឬប្រដាប់ភេទឡើងក្រហម កន្ទួល ក្រហាយ និងឈឺ។ ការពារប្រសើរជាងព្យាបាល បើអ៊ីចឹងដើម្បីការពារអាអូនពីការរោលខោទឹកនោម ម៉ាក់ប៉ាគួរធ្វើម៉េច?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទារកភាគច្រើនអាចរោលខោទឹកនោមដែលធ្វើឱ្យគូទ ក្រលៀន ឬប្រដាប់ភេទឡើងក្រហម កន្ទួល ក្រហាយ និងឈឺ។ ការពារប្រសើរជាងព្យាបាល បើអ៊ីចឹងដើម្បីការពារអាអូនពីការរោលខោទឹកនោម ម៉ាក់ប៉ាគួរធ្វើម៉េច?
ភាគច្រើនអាអូនរោលខោទឹកនោមដោយសារក្នុងខោទឹកនោមមានសំណើមច្រើនពេក។ ដូច្នេះ ម៉ាក់ប៉ាអាចថែទាំស្បែកអាអូនតាមវិធីសាស្រ្តដូចខាងក្រោម ដើម្បីចៀសវាងការរោលខោទឹកនោម។
ការស្លៀកខោទឹកនោមយូរធ្វើឱ្យស្បែកអាអូនសើមដោយសារទឹកនោម បូករួមនឹងការកកិតជាមួយខោទឹកនោមទៀតងាយធ្វើឱ្យស្បែករោលឡើងកន្ទួលរមាស់ និងរលាត់ស្បែកណាស់។ ដូច្នេះម៉ាក់ប៉ាគួរប្តូរខោទឹកនោមឱ្យអាអូនរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។
ក្នុងលាមកមានមេរោគច្រើនដែលអាចធ្វើឱ្យស្បែកអាអូនឆ្លងមេរោគ រួចបណ្តាលឱ្យរលាក និងរោល ជាពិសេសពេលអាអូនរាកដោយសារញុំាអាហារដែលមានជាតិអាស៊ីដខ្ពស់ដូចជា ផ្លែឈើអម្បូរក្រូច ប៉េងប៉ោះ ឬទឹកប៉េងប៉ោះជាដើមដែលធ្វើឱ្យលាមកអាអូនមានជាតិអាស៊ីដច្រើន ហើយងាយធ្វើឱ្យស្បែករលាក។
រាល់ពេលប្តូរខោទឹកនោម ម៉ាក់ប៉ាគួរសម្អាតស្បែកអាអូនជាមួយទឹក និងសាប៊ូមានជាតិកាត់ខ្សោយៗដើម្បីសម្អាតទឹកនោម និងកម្ចាត់មេរោគ។
បើម៉ាក់ប៉ាប្រើក្រដាសសើម ម៉ាក់ប៉ាគួរជ្រើសរើសក្រដាសសើមដែលគ្មានជាតិអាកុល ឬគ្មានក្លិនក្រអូប។ បន្ទាប់មកផ្តិតស្បែកអាអូនថ្នមៗជាមួយកន្សែងពោះគោ និងទុកឱ្យស្បែកស្ងួតសិន ចាំស្លៀកខោទឹកនោមថ្មី។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មុនពេកស្លៀកខោទឹកនោមថ្មីឱ្យអាអូន ម៉ាក់ប៉ាគួរលាបគ្រីម ឬក្រមួនការពាររលាកលើស្បែកអាអូនដើម្បីការពារស្បែកអាអូនពីការកកិតជាមួយខោទឹកនោម និងការពារសំណើម។
ម៉ាក់ប៉ាគួរជ្រើសរើសគ្រីម ឬក្រមួនការពាររលាកដែលផ្សំពីសារធាតុ Zinc oxide និង petrolatum ដែលគ្មានក្លិនក្រអូប។
ខោទឹកនោមដែលជក់ទឹកបានល្អអាចជួយការពារស្បែកអាអូនមិនឱ្យសើម និងធ្វើឱ្យស្បែកស្ងួតល្អ ដូច្នេះអាចកាត់បន្ថយការរោលជាមួយទឹកនោម និងអាចការពារស្បែកពីការឡើងកន្ទួល និងរលាត់ដោយសារកកិតជាមួយខោទឹកនោម។
ម៉ាក់ប៉ាគួរស្លៀកខោទឹកនោមដែលមិនតឹងពេក ឬធូរពេកឱ្យអាអូន ព្រោះខោទឹកនោមដែលតឹងពេកធ្វើឱ្យគ្មានខ្សល់ចេញចូលល្អ ហើយរឹតស្បែកអាអូន ឯខោទឹកនោមដែលធូរពេកអាចធ្វើឱ្យកកិតស្បែកនៅពេលកម្រើក ឬធ្វើចលនា។
ជាចុងក្រោយ ការរោលខោទឹកនោមក៏អាចកើតឡើងដោយសារការឆ្លងមេរោគដែរ ដូច្នេះម៉ាក់ប៉ាគួរលាងសម្អាតដៃមុន និងក្រោយពេលប្តូរខោទឹកនោមឱ្យអាអូនដើម្បីចៀសវាងចម្លងមេរោគ ហើយពេលសម្អាតគូទ និងប្រដាប់ភេទឱ្យអាអូន ម៉ាក់ប៉ាគួរលាង ឬជូតពីមុខទៅក្រោយចៀសវាងចម្លងមេរោគពីគូទចូលផ្លូវទឹកនោមអាអូនតាមរយៈប្រដាប់ភេទ។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕