backup og meta

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ?

ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖

 ១. បង្កើតទម្លាប់មុនពេលគេង

ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។

២. សង្កេតមើលសញ្ញាកូនងងុយគេង

បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។

៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព

កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក និងមានខ្យល់ចេញចូលល្អ ដើម្បីការពារឡើងកម្តៅខ្លាំងដែលធ្វើឱ្យកូនបែកញើសខ្នង។

បន្ទប់គេងទារក

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. ផ្តល់ការលោងលោម

ទារកភាគច្រើនចូលចិត្តកត្តាលោងលោមទាំង​​ ៤ នេះមុនពេលគេង។ ប្រសិនបើ​កូនម៉ាក់ប៉ាពិបាកគេង ដោយសារអស់កម្លាំងពេក ​ឬយំ ម៉ាក់ប៉ាអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមបាន៖

  • រុំ​កូននឹងកំណាត់​រុំទារក៖ ជួយ​ឲ្យ​អា​អូន​មាន​អារម្មណ៍ថា​ដូច​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​ដែលធ្វើ​ឲ្យ​អា​អូន​មាន​ភាព​កក់​ក្តៅ តែចៀសវាង​រុំកូនតឹងណែនពេក
  • បន្លឺសំឡេងស៊ូចៗ៖ ម៉ាក់ប៉ាអាចបន្លឺសំឡេងស៊ូចៗ (shhh) ត្រាប់តាមសំឡេងចង្វាក់ក្នុងស្បូន ដើម្បីឱ្យកូនមានអារម្មណ៍កក់ក្តៅ
  • យោលកូន៖ ការ​យោល​កូន​ក្នុងអង្រឹង​ថ្នមៗ​ទៅ​មកៗ ​​​​ជួយ​ឱ្យ​កូនលំហែអារម្មណ៍ និង​ឆាប់​​គេង​លក់
  • ឱ្យកូនជញ្ជក់ក្បាលដោះជ័រ៖ ការជញ្ជក់អាចជួយលោងលោម និងបន្ធូរអារម្មណ៍ទារក ដែលជួយឱ្យទារកឆាប់គេងលក់។

៥. បំបៅមុនពេលឱ្យកូនគេង

ការបៅក៏អាចមានឥទ្ធិពលលើការគេងរបស់ទារកដែរ។ ម៉ាក់ប៉ាត្រូវ ប្រាកដថា កូនបៅយ៉ាងតិច ៣០ នាទីមុនពេលចូលគេង ដើម្បីកុំឱ្យកូនភ្ញាក់ពីគេងដោយសារឃ្លាន។ មួយវិញទៀត ចៀសវាងឱ្យកូនបៅឆ្អែតជ្រុលមុនពេលគេង។ ពេលកូនបៅរួច កុំដាក់កូនឲ្យគេងភ្លាម ត្រូវរឹតខ្នងកូនថ្នមៗដើម្បីឲ្យកូនភើសិន ជៀសវាងកូនមានបញ្ហារំលាយអាហារនៅពេលគេង ដូចជាក្អែ ឬ ក្អួតមកវិញ។

ទារកទាំងអស់មិនដូចគ្នាទេ ទារកខ្លះត្រូវការជំនួយច្រើនពីម៉ាក់ប៉ាដើម្បីជួយឱ្យគេងលក់។ ប៉ុន្តែទារកភាគច្រើននឹងវិវត្តទម្លាប់នៃការគេងទៅជាទៀងទាត់ទៅតាមពេលវេលា បើទោះបីជាទម្លាប់ទាំងនេះនឹងបន្តផ្លាស់ប្តូរនៅពេលពួកគេធំឡើងក៏ដោយ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖
  • បង្កើតទម្លាប់មុនពេលគេង
  • សង្កេតមើលសញ្ញាកូនងងុយគេង
  • បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព
  • ផ្តល់ការលោងលោម
  • បំបៅមុនពេលឱ្យកូនគេង

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Helping baby sleep through the night
https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/baby-sleep/art-20045014

Tips to help your baby to sleep
https://www.nct.org.uk/baby-toddler/your-childs-development/0-3-months/tips-help-your-baby-sleep

Getting your baby to sleep
https://www.pregnancybirthbaby.org.au/getting-your-baby-to-sleep

6 Top Tips to Ensure Your Baby Gets Deep Sleep Every Day
https://parenting.firstcry.com/articles/brand-top-tips-to-ensure-your-baby-gets-deep-sleep-every-day/

កំណែ​ប្រែបច្ចុប្បន្ន

27/09/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ទារកគេងមិនគ្រប់គ្រាន់ អាចប៉ះពាល់ដល់ការវិវត្តខួរក្បាលអត់?

ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម